អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​​បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​ដំណោះស្រាយ​បោះ​ឆ្នោត​

សហគមន៍​ខ្មែរ​នៅ​ប្រទេស​បារាំង​បាន​ នាំគ្នា​ធ្វើ​បាតុកម្ម ​នៅ​ទីក្រុង​ប៉ារីស ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ​ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ ​ចំពោះ​ភាព​មិនប្រក្រតី​ក្នុង​ពេល​ បោះឆ្នោត។ ​បាតុកម្ម​​ពីរ​​ទៀត​​ត្រូវ​បាន​​គ្រោង​​ឡើងជា​​បន្ត​បន្ទាប់​​ នៅ​​ថ្ងៃ​ទី ​២៦ សីហា​​នេះ​​ នៅ​​ពីមុ​ខ​ទីស្នាក់ការ​​​​អង្គ​ការស​ហប្រ​ជាជា​តិ​​ទីក្រុង​​ ហ្ស៊ឺ​​ណែវ​ ប្រទេស​​ស្វី​ស ​និង​​នៅ​​ថ្ងៃ​ទី ​៣០ ​សីហា នៅ​​ពី​មុខ​ទីស្នាក់​​ការ​​សហភា​ព​អឺរ៉ុប​​ នៅ​​ទីក្រុង​ព្រុចសែល​ ប្រទេស​​ប៊ែ​ល​​ហ្ស៊ិ​ក​ ​ដើម្បី​​ទាម​ទារ​​ឲ្យ​​មាន​​គណៈកម្ម​ការ​ឯក​រាជ្យ ​​​ដោះ​ស្រាយ​​ភាព​មិន​ប្រក្រ​តី​​នៃ​ការបោះ​ឆ្នោត​។ នៅឯ​​ក្នុងប្រទេស​កម្ពុជា​ឯណេះ​​វិញ​ ស្ថាន​ភាព​​ហាក់​ដូច​ជា​​ស្ងប់​ស្ងាត់​​បន្តិច​​ ខណៈ​ដែល ​គ.ជ.ប គ្រោង​​បើក​​កញ្ចប់​​សុវត្ថិភាព​​ នៅ​​ថ្ងៃ​អាទិត្យ​​ស្អែក​។

មួយថ្ងៃ​ក្រោយ​ពី​មាន​បាតុកម្ម​របស់​សហគមន៍​ខ្មែរ នៅ​ប្រទេស​បារាំង កាល​ ពី​រសៀល​ថ្ងៃ​សៅរ៍ ២៤សីហា មហា​បាតុកម្ម​មួយទៀត​​របស់​អ្នកគាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ ​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃអាទិត្យ​ទី២៦ សីហា​នេះ ​នៅ​ពីមុខ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ ទីក្រុង​ហ្ស៊ឺ​ណែវ។ អ្នករៀបចំ​បាតុកម្ម​កំពុង​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ។ រីឯ​អ្នក​មិនបាន​ចូលរួម ​ក៏ត្រូវ​បាន​គេ​ស្នើសុំ​ឲ្យ​ចុះហត្ថលេខា​លើ​ញត្តិ​ មួយ​ផងដែរ។ នេះ​បើ​យោងតាម​សេចក្តីអំពាវនាវ​របស់​អ្នករៀបចំ​បាតុកម្ម​ ដែល​ត្រូវបាន​គេ​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ។ ញត្តិ​ទាំងនោះ​នឹង​ត្រូវគេ​ប្រគល់ជូន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​អ្នករាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ ប្រចាំ​កម្ពុជា ​លោក សូ​រី​យា ប្រាសាទ ស៊ូ​ប៊ែ​ឌី ផងដែរ។ ញត្តិ​នោះ​មានន័យ​សុំ​ឲ្យ​អង្គការសហប្រជាជាតិ​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ កម្ពុជា​ បង្កើត​គណៈកម្មការ​ឯករាជ្យ​​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ ការបោះឆ្នោត។…

http://www.khmer.rfi.fr/manifestations-soutenant-opposition-a-l-etranger