ពហិការចូលប្រជុំរដ្ឋសភារបស់គណបក្សប្រឆាំងមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ?
គណបក្សប្រឆាំង កាលពីថ្ងៃទី១៩ ខែកញ្ញា បានប្រកាសពីជំហររបស់ខ្លួនថា នឹងមិនចូលរួមសម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា តាមព្រះរាជសារអញ្ជើញរបស់ព្រះមហាក្សត្រទ្បើយ ដរាបណាភាពមិនប្រក្រតីនៃការបោះឆ្នោត មិនត្រូវបានដោះស្រាយ ដើម្បីផ្តល់យុត្តិធម៌ជូនម្ចាស់ឆ្នោត។ គណបក្សសង្គ្រោះជាតិ បង្ហាញជំហរបែបនេះ បន្ទាប់ពីកិច្ចចរចាទ្វេភាគី កាលពីថ្ងៃទី១៦ និងទី១៧ ខែកញ្ញា រវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ នៅវិមានរដ្ឋសភា មិនអាចដោះស្រាយបញ្ហាបោះឆ្នោត ឲ្យបានជាក់លាក់ ។ គណបក្សទាំងពីរ ដែលឈ្នះអាសនៈរដ្ឋសភា បានព្រមព្រៀងគ្នា ធ្វើកំណែទម្រង់ស្ថាប័នជាតិ មានដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ប៉ុន្តែមិនបានបង្ហាញអ្វីជាក់លាក់ជាលាយលក្ខណ៍អក្សរចំពោះកំណែទម្រង់ គ.ជ.ប។ ម្យ៉ាងទៀត ការទាមទាររបស់គណបក្សសង្គ្រោះជាតិឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ ស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ត្រូវបានគណបក្សកាន់អំណាចច្រានចោល ដោយខ្លួន គិតថាការទាមទារនេះហួសពីក្របខណ្ឌច្បាប់ហើយ។ ការបង្ហាញជំហរបែបនេះ ក៏ធ្វើទ្បើង បន្ទាប់ពីព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បដិសេធសំណើរបស់តំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥រូប របស់គណបក្សសង្គ្រោះជាតិដែលទូលថ្វាយព្រះអង្គឲ្យលើកពេល បើកសម័យប្រជុំដំបូងនៃរដ្ឋសភា។ …
ដួង សុខា
http://vodhotnews.com/16235