ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ស៊ើប​អង្កេត​ករណី​ភាព​មិន​ប្រក្រតី​របស់​ចៅក្រម កែវ មុនី

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បាន​ស្នើ​ឲ្យ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ស៊ើប​អង្កេត​បន្ទាន់​ចំពោះ​ករណី​មិន​ប្រក្រតី​របស់​ចៅក្រម​ស៊ើប​អង្កេត​ម្នាក់ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក​ចៅក្រម កែវ មុនី ពាក់ព័ន្ធ​នឹង​ការ​សាកសួរ​សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង​មួយ​រូប​ដោយ​មិន​មាន​វត្តមាន​មេធាវី។ ការ​ស៊ើប​អង្កេត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ស្នើ​សុំ​ឲ្យ​ក្រសួង​យុត្តិធម៌ ស៊ើប​អង្កេត​ពី​ករណី​នេះ។ … លិខិត​អន្តរាគមន៍​របស់​ព្រះមហាក្សត្រ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខហួរ បាន​សរសេរ​លិខិត​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ដែល​ជា​ប្រធាន​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម កាល​ពី​ថ្ងៃ​ទី​៣ ធ្នូ ដោយ​ប្ដឹង​ថា លោក អ៊ុក ពេជ្រសំណាង ត្រូវ​ចៅក្រម​សាកសួរ​អស់​ពេល ៣០​នាទី ដោយ​គ្មាន​វត្តមាន​របស់​មេធាវី។ …

ទេព សុរ៉ាវី
http://www.rfa.org/khmer/news/law/judge-keo-mony-investigated-12152014041626.html