លោក ស៊ុន ចាន់ថុល កំណត់ឲ្យស្តារអូរប្រឡាយនៅខេត្តព្រះសីហនុឲ្យរួចក្នុងរយៈពេល ៣ ខែ
លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានកំណត់ពេលត្រឹម ៣ ខែ ក្នុងការស្តារអូរប្រឡាយចំនួន ៥ ខ្សែ ដែលមានប្រវែង ២៥ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សាខាងមុខ កុំឲ្យមានការជន់លិចធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងដំណំដូចកាលពីរដូវវស្សាឆ្នាំកន្លងទៅទៀត។ លោករដ្ឋមន្ដ្រីបានថ្លែងនៅក្នុងពិធីបើកការដ្ឋានស្តារអូរប្រឡាយនៅខេត្ដព្រះសីហនុកាលពីថ្ងៃចន្ទថា ក្នុងឆ្នាំ ២០១៩ ខេត្តជាប់មាត់សមុទ្រមួយនេះ ត្រូវបានរងគ្រោះដោយទឹកជំនន់ជន់លិចធ្ងន់ធ្ងរបណ្ដាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងដំណំទើបរាជរដ្ឋាភិបាលចំណាយថវិកាជាច្រើន ដើម្បីកសាង និងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឡើងវិញទាំងស្រុង។ …
វ៉ន ដារ៉ា
https://bit.ly/2Py1XUb