CNRP ប្រមូល​​បាន​ស្នាម​មេដៃ​​ពី​ពលរដ្ឋ​ប្រមាណ​​១​លាន​នាក់​​ហើយ​​មក​ដល់​ថ្ងៃនេះ​​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លោក យឹម សុវណ្ណ ឲ្យដឹងថា គិត​​មកដល់​ថ្ងៃ​អង្គារ ទី​១៥ ខែ​តុលា​​​នេះ គណបក្ស​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជា​ពលរដ្ឋ​​ប្រមាណ​១​លាន​នាក់​ហើយ ដើម្បី​​ដាក់​ញត្តិ​ទៅ​អង្គការសហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឲ្យជួយ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។​ ​លោក យឹម សុវណ្ណ បន្តថា ការប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី​០៦ ខែតុលា និង​បញ្ចប់ នៅ​ថ្ងៃ​​ទី​២៣ ខែតុលា ដែល​នៅថ្ងៃនោះ គណបក្ស​គ្រោង​​ដឹក​នាំ​​ធ្វើ​​មហា​​បាតុកម្ម​អហិង្សា​​លើក​​ទី​៣ នៅ​​ទីលាន​​ប្រជា​ធិប​តេយ្យ រាជធានី​ភ្នំពេញ​។…

ថុល ស្រីលក្ខណ៍
http://vodhotnews.com/?p=article&id=16736&lang=kh