CPPប្រកាសជាផ្លូវការធ្វើកំណែទម្រង់ការបោះឆ្នោត ខណៈCNRPប្រមូលស្នាមមេដៃពីពលរដ្ឋ​

គណបក្ស​ប្រជាជន​កម្ពុជា ​​ប្រកាស​​ជា​​ផ្លូវការ​​ពី​កំណែទ​ម្រង់​​ការ​បោះ​ឆ្នោត​​ នា​ពេល​ខាង​មុខ ដោយ​ស្នើ​ឲ្យធ្វើ​វិសោធនកម្ម​ច្បាប់ និង​នីតិវិធី​ទាំងឡាយ ដែល​​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ឲ្យ​ស្រប​តាម​គោលការណ៍​នៃ​លទិ្ធប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ ការប្រកាស​នេះ ធ្វើឡើងខណៈ​ដែលគណបក្ស​សង្រ្គោះ​ជាតិ កំពុង​ប្រមូល​ស្នាម​មេដៃ​ពីពលរដ្ឋ​ដើម្បី​ដាក់​ជូន​អង្គការ​សហប្រជាជាតិ​ ឲ្យជួយ​ពិនិត្យ​ពី​ភាព​មិន​ប្រក្រ​តី​នៃការ​បោះ​ឆ្នោត​នៅកម្ពុជា។ នៅក្នុង​សេចក្តីថ្លែងការណ៍​ របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​១៤​ខែតុលា​​ឆ្នាំ​​២០១៣ បានឲ្យដឹងថា ការ​ប្រកាស​នូវ​ជំហរ និង​ប្តេជ្ញា​កែ​ទម្រង់​ការ​បោះ​ឆ្នោត​​នេះ គឺ​​ផ្អែក​​លើ​​រដ្ឋ​ធម្ម​នុញ្ញ និង​ច្បាប់​ជា​ធរមាន​នានា និង​ស្ថាន​ការជាក់ស្តែង​ក្រោយ​ការបោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្ត្រ​កន្លងមក ព្រមទាំង​យោង​តាម​ជំនួប​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦​ខែ​កញ្ញា ។​…

ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុន​ថន
http://vodhotnews.com/16725