នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនាយករដ្ឋមន្ត្រីសរសើរពីកំណើនសេដ្ឋកិច្ច ហើយដាស់តឿនអ្នកកាសែត
ឆ្លៀតឱកាសក្នុងសន្និសីទកាសែតនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានព្រមានថា ស្ថាប័នព័ត៌មានពីរដែលគ្រប់គ្រងដោយបរទេស រួមទាំងកាសែត ខេមបូឌា ដេលី ផង “ ប្រឆាំង ” រដ្ឋាភិបាល ហើយថា អ្នកកាសែតដែលមិនធ្វើសេចក្តីរាយការណ៍ “ត្រឹមត្រូវ” នឹងត្រូវបានមើលឃើញថា ជា “ខ្ញុំបម្រើបរទេស”។…
ថ្លែងបិទសន្និសីទកាសែតនេះ លោក អេឌ្រាន ម៉ង់ (Adrian Monck) ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងសង្គមនៃវេទិកានេះមានប្រសាសន៍ថា ស្ថាប័នព័ត៌មានរិះគន់គឺជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។…
Matt Surrusco
http://www.cambodiadailykhmer.com/37449