ពលករខ្មែរដែលជាប់នៅដីថៃតាមព្រំដែនចំនួន ៥៤ នាក់ ត្រូវបានបញ្ជូនទៅព្យាបាល បន្ទាប់ពីរកឃើញឆ្លងកូវីដ
រហូតមកទល់ពេលនេះមានពលករខ្មែរចំនួន ៥៤ នាក់ ក្នុងចំណោម ២៤៥ នាក់ ដែលបានវិលត្រឡប់ពីថៃមកកម្ពុជាវិញ ហើយជាប់គាំងនៅតាមព្រំដែនដោយសារបម្រាមបិទខ្ទប់ព្រំដែន ត្រូវបានសមត្ថកិច្ចកម្ពុជាបញ្ជូនទៅមណ្ឌលព្យាបាលជំងឺកូវីដក្នុងវិទ្យាល័យសិរីសោភណ្ឌខេត្តបន្ទាយមានជ័យ បន្ទាប់ពីរកឃើញមានវិជ្ជមានជំងឺកូវីដ ១៩ ក្នុងនោះមានប្រភេទបំប្លែងថ្មី Delta ផង។ នេះបើតាមមន្ត្រីនគរបាលការពារព្រំដែនប្រចាំតំបន់ច្រកបឹងត្រកួន។ …
ឃុត សុភចរិយា
https://www.postkhmer.com/national/2021-08-05-1718-221110.html