រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្នើឲ្យនគរបាលស៊ើបអង្កេតករណីកុមារលង់ទឹកស្លាប់
បន្ទាប់ពីកុមារបីនាក់បានលង់ទឹកស្លាប់ក្នុងអាងហែលទឹកក្នុងសណ្ឋាគារកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងស្នើឲ្យនគរបាលចុះទៅសើុបអង្កេតសណ្ឋាគារពីរដែលមានគ្រោះថ្នាក់កើតឡើង ដើម្បីសម្រេចថា តើសណ្ឋាគារនោះត្រូវទទួលខុសត្រូវឬយ៉ាងណានោះ។ លោក ថោង ខុន បានមានប្រសាសន៍ថា លិខិតស្នើសុំមួយដែលគ្រោងចេញនៅថ្ងៃនេះក៏នឹងស្នើឲ្យនគរបាលទៅបិទសណ្ឋាគារទាំងនោះរហូតដល់ការស៊ើបអង្កេតចប់សព្វគ្រប់។ …
សេក ឧត្តម
http://www.cambodiadailykhmer.com/news/24361/