ព័ត៌មាន​

ប្រទេស​ជិត​ខាង​កម្ពុជា​អាច​ត្រូវ​បញ្ចូល​ក្នុង GSP ទំនិញ​ធ្វើ​ដំណើរ

រយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ចាប់ពីអាមេរិកបានប្រកាសថា ខ្លួននឹងផ្ដល់ឯកសិទ្ធិពាណិជ្ជកម្មថ្មីដែលផ្តល់លទ្ធភាពឲ្យប្រទេសកម្ពុជាផលិតទំនិញធ្វើដំណើរដូចជាវ៉ាលិស និងកាបូបស្ពាយ ដើម្បីនាំចូលទៅកាន់ទីផ្សារអាមេរិកដោយរួចពន្ធស្ថិតក្រោមផែនការប្រព័ន្ធអនុគ្រោះពន្ធ (GSP) នោះ មន្ដ្រីពាណិជ្ជកម្មអាមេរិកដែលកំពុងធ្វើទស្សនកិច្ចនៅកម្ពុជា បានថ្លែងកាលពីម្សិលមិញថា ឯកសិទ្ធិដូចគ្នានេះអាចត្រូវបានផ្តល់ទៅឲ្យប្រទេសជាគូប្រកួតប្រជែងក្នុងតំបន់របស់កម្ពុជា។ ...

Kali Kotoski
http://bit.ly/2ai6Mu6

អដ្ឋិធាតុ​យុទ្ធ​ជន​វៀតណាម​ត្រូវ​បាន​បញ្ជូន​ទៅ​ស្រុក​វិញ​

កាលពីថ្ងៃអង្គារនេះ សារព័ត៌មានក្នុងស្រុកមួយបានរាយការណ៍ឲ្យដឹងថា ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ អដ្ឋិធាតុចំនួន ៧៤៨ កញ្ចប់ ដែលជារបស់យុទ្ធជនវៀតណាម ដែលបានស្លាប់នៅក្នុងប្រទេសកម្ពុជា រវាងឆ្នាំ១៩៧៩ និងឆ្នាំ១៩៨៩ ត្រូវបានដឹកបញ្ជូនទៅប្រទេសកំណើតវិញ។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/27760/vietnamese-military-remains-get-repatriated/

ប្រាក់​បញ្ញើ​ធនាគារ​នឹង​ទទួល​បានការ​ការពារ​

ធនាគារជាតិកម្ពុជា ធនាគារកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា កំពុងតែធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញមកពីរតនាគាររបស់សហរដ្ឋអាមេរិក ដើម្បីឲ្យមានយុទ្ធនាការការពារដល់អ្នកដាក់ប្រាក់បញ្ញើនៅធនាគារទូទាំងប្រទេស។ ការសម្រេចចិត្តនេះ បានទទួលការសាទរពីនាយកប្រតិបត្តិនៃឧស្សាហកម្មធនាគារនៃប្រទេសមួយនេះ ដែលនិយាយថា កិច្ចការនេះគឺត្រូវការប្រញាប់ ដើម្បីស្ថេរភាពហិរញ្ញវត្ថុ ដោយសារកង្វះប្រព័ន្ធធានារ៉ាប់រងលើបញ្ញើ សម្រាប់ការពារអតិថិជន។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27744/bank-deposits-get-protection/

រដ្ឋាភិបាលឥណ្ឌាបានអនុម័តការចុះហត្ថលេខាលើសន្ធិសញ្ញាវិនិយោគឥណ្ឌា-កម្ពុជា

គណៈរដ្ឋមន្ត្រីឥណ្ឌានៅថ្ងៃនេះបានអនុម័តការចុះហត្ថលេខាលើសន្ធិសញ្ញាវិនិយោគទ្វេរភាគីជាមូយនឹងកម្ពុជា កិច្ចព្រមព្រៀងជាលើកដំបូងនឹងត្រូវចុះហត្ថលេខាលើមូលដ្ឋាននៃអត្ថបទសន្ធិសញ្ញាវិនិយោគទ្វេរភាគី (BIT) គំរូ។ ...

The Economic Times Team
http://economictimes.indiatimes.com/news/economy/policy/government-approves-signing-of-india-cambodia-investment-treaty/articleshow/53422434.cms

ភាពមិនច្បាស់លាស់នៃអនាគតរបស់ទំនប់វារីអគ្គិសនី និងទន្លេមេគង្គ

ពីខ្ពង់រាបទឹកកកទីប៉េនៃជ្រលងភ្នំប្រទេសចិនក្នងខេត្ត Yunnan ហើយហូរចាក់ដល់ដែនព្រៃនៃប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ ហើយធ្លាក់ចុះដល់តំបន់ទំនាបនៃប្រទេសកម្ពុជា និងតំបន់វាលកសិកម្មដំនាំស្រូវប្រទេសវៀតណាម-ទន្លេមេគង្គ គឺដើរតួយ៉ាងសំខាន់សម្រាប់ជីវិតរបស់ប្រជាជន ១០លាននាក់។ ប្រទេសចិនបានសាងសង់ទំនប់វារីអគ្គិសនីចំនួន ៦ នៅលើដងទន្លេមេគង្គ ដែលត្រូវបានស្គាល់ថា ទន្លេ Lancang របស់ប្រទេសចិន។ ប្រទេសឡាវ ពេលបច្ចុប្បន្ននេះកំពុងសាងសង់ទំនប់ពីរ នៅ Xayaburi និង Don Sahong ហើយប្រទេសនេះក៏មានគម្រោងសាងសង់ទំនប់បន្ថែមចំនួន ៧ទៀតដែរ ហើយវាត្រូវបានគេប៉ាន់ប្រមាណថា នៅមានសំណង់ទំនប់ជាច្រើនទៀតដែលទើបនឹងសាងសង់ ឬគ្រោងនឹងសាងសង់នៅលើដៃទន្លេមេគង្គនៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម។ មានការព្រមានជាច្រើនពីផលអវិជ្ជមាននៃទំនប់វារីអគ្គិសនីដោយសារទំនប់ទាំងនេះធ្វើឱ្យមានការប្រែប្រួលលំហូរតាមធម្មជាតិរបស់ទន្លេនានា ការផ្លាស់ប្តូរនៃការហូរចាក់កំណរល្បាប់នៅកន្លែងដែលត្រីហែល រស់នៅ និងពង ហើយរួមទាំងសីតុណ្ហភាពរបស់ទឹក។ ...

ទែន សុខស្រីនិត
http://www.voacambodia.com/a/river-of-change-hydropower-dams-and-the-mekong-river-uncertain-future/3436827.html

កម្ពុជាជម្រុញអាស៊ានជៀសវាងពាក្យសម្តីដែលអាចនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍ ប្រទេសកម្ពុជាបានណែនាំក្រុមប្រទេសតំបន់អាស៊ីអាគ្នេយ៍ជៀសវាងការប្រើប្រាស់ពាក្យសម្តីដែលអាចបន្ថែមភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងហ្វីលីពីន នេះបើយោងតាមប្រសាសន៍លោករដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីថ្ងៃពុធ។   ...

Clarence Fernandez and Simon Webb
http://www.reuters.com/article/us-cambodia-asean-idUSKCN1071PD

គ.ជ.ប.​ពិចារណា​អំពី​សិទ្ធិ​​ថត​រូបភាព​ និង​វីដេអូ​នៅ​ក្នុង​ពេល​បោះឆ្នោត

នាថ្ងៃពុធនេះ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត បានស្នើអ្នកសង្កេតការណ៍បោះឆ្នោត ឲ្យមានសិទ្ធិថតរូបភាព និងវីដេអូបានក្នុងដំណើរការបោះឆ្នោត លើកលែងការគូសសន្លឹកឆ្នោតក្នុងបន្ទប់សម្ងាត់។ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត អះអាងថា ការណ៍នេះអាចធានាតម្លាភាព ជាពិសេសពេលរាប់សន្លឹកឆ្នោត និងបង្កើនជំនឿទុកចិត្តចំពោះលទ្ធផលបោះឆ្នោតពីសំណាក់គណបក្សនយោបាយ អ្នកបោះឆ្នោត មហាជនទូទៅ និងស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ។ ...

ហ៊ាន សុជាតា
http://khmer.voanews.com/a/election-rules-under-discussion/3437116.html

ការស្លាប់ដោយសារមីននៅកម្ពុជាកើនឡើងនៅចន្លោះខែមករា និងមិថុនា

ក្នុងឆមាសដំបូងឆ្នាំនេះ មានមនុស្ស ២០នាក់ត្រូវបានស្លាប់ដោយសារមីន ឬដោយសារកាកសំណល់សង្គ្រាមនៅកម្ពុជា ដែលកើនឡើងចំនូន ១១នាក់ធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

Lauren Crothers
http://aa.com.tr/en/asia-pacific/mine-deaths-up-between-jan-june-in-cambodia/616741

រដ្ឋសភា នឹង​ជួប​សហភាព​អឺរ៉ុប ពិនិត្យ​ប្រាក់​ជំនួយ និង​ការ​ប្រើ​ថវិកា​ជាតិ

គណៈកម្មការទី២ នៃរដ្ឋសភា ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មដែលមានសមាជិកសភាពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនៅថ្ងៃព្រហស្បតិ៍នេះ នឹងជួបសវនាការជាមួយក្រុមការងារបច្ចេកទេសរបស់សហភាពអឺរ៉ុប នៅមន្ទីររដ្ឋសភា ដើម្បីពិនិត្យលើប្រាក់ជំនួយរបស់អឺរ៉ុប និងការប្រើប្រាស់ថវិកាជាតិឆ្នាំ២០១៦។ ...

តាំង វីដា
http://bit.ly/2aj6QdW

កម្ពុជា​និង​វៀតណាម​ នឹង​បង្កើត​ផ្សារ​នៅ​ព្រំដែន​

មន្ត្រីនៃក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា បានប្រាប់ឲ្យដឹងថា កាលពីម្សិលមិញ រដ្ឋាភិបាលនៃប្រទេសវៀតណាម បានយល់ព្រមជាគោលការណ៍ ក្នុងការផ្តល់ជំនួយជាទឹកប្រាក់ចំនួន ២លានដុល្លារ ដល់ប្រទេសកម្ពុជា ដើម្បីសាងសង់ផ្សារគំរូមួយសំដៅជម្រុញពាណិជ្ជកម្ម នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ ...

ហោ គីមសាយ
http://www.phnompenhpost.com/business/cambodia-vietnam-build-market-border

ពលរដ្ឋ​ព្រួយ​បារម្ភពីការចល័តទ័ព​ចូលក្រុង​បន្តបន្ទាប់​

រថយន្តរបស់យោធាជាច្រើនគ្រឿងបានឆ្លងកាត់ផ្លូវជាតិលេខ៦ចូលមករាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ខែកក្ដដាបន្ទាប់ពីរថក្រោះជាច្រើនគ្រឿងផ្សេងទៀតកាលពីប៉ុន្មានថ្ងៃមុនក៏បានដឹកចូលក្រុងភ្នំពេញ ផងដែរ ដែលធ្វើឲ្យអ្នកដែលឃើញហេតុការណ៍មានការសង្ស័យក្រោយពីឃាតកម្មលើអ្នកវិភាគ និងជាអ្នកស្រាវជ្រាវបញ្ហាសង្គមលោកបណ្ឌិត កែមឡីបើទោះបីជាមន្ត្រីក្រសួងការពារជាតិបានអះអាងថា ជាការផ្លាស់ប្ដូរកម្លាំងកងទ័ព ដែលធ្វើឡើងជាធម្មតារៀងរាល់៣ខែម្តង ក្នុងការជួយសម្រួលកម្លាំង ដល់កងទ័ពជួរមុខក៏ដោយ។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2axvrRo

ACU៖ អាចនឹងមានការស៊ើបអង្កេតមន្ត្រីប៉ូលីស

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យឹមទៀង បានមានប្រសាសន៍កាលពីថ្ងៃពុធថា លោកប្រហែលជានៅបន្តបើកការស៊ើបអង្កេតក្នុងការចោទប្រកាន់អំពើពុករលួយប្រឆាំងនឹងប្រធាននៃអគ្គស្នងការនគរបាលជាតិ ដែលគ្រប់គ្រងមន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស ប្រសិនបើមន្ត្រីនៅក្រោមបង្គាប់អះអាងថាខ្លួនមិនយល់ស្របនឹងការឆ្លើយតបរបស់មេរបស់ខ្លួន។ ...

អូន ភាព
https://www.cambodiadaily.com/news/investigation-of-police-official-possible-acu-115990/

ក្រុមគ្រួសារនៅតំបន់ព្រលានយន្តហោះស្នើររដ្ឋាភិបាលចេញបណ្ណកម្មសិទ្ធកាន់កាប់ដី

ក្រុមគ្រួសារជាច្រើនដែលរស់នៅក្បែរអាកាសយានដ្ឋានភ្នំពេញអន្តរជាតិបានដាក់ញ្ញត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)កាលពីថ្ងៃពុធ ដើម្បីស្វែងរកថាហេតុអ្វីបានជារហូតមកដល់ពេលនេះ សាលាក្រុងរាជធានីភ្នំពេញមិនទាន់ចេញបណ្ណកម្មសិទ្ធកាន់កាប់ដីដល់ពួកគេ បើទោះបីជានាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យារថានឹងការពារពួកគេពីការបណ្តេញចេញ។ ...

បែន សុខហ៊ាន
https://www.cambodiadaily.com/news/spared-eviction-airport-families-ask-government-for-land-titles-115993/

ក្រសួង​​​​មហាផ្ទៃ​​​នឹង​​​​​​ដាក់​​​ចេញ​​​ប្រភេទ​​​​​​​​​ទិដ្ឋាការ​​​ចូល​​​និវត្តន៍​​​ថ្មីឆាប់ៗ​​​នេះ

មន្ត្រីអន្តោប្រវេសន៍បានលើកឡើងថា  ពួកគេនឹងដាក់ចេញប្រភេទទិដ្ឋាការថ្មី សម្រាប់ ជនបរទេសចូលនិវត្តន៍យ៉ាងយូរត្រឹមថ្ងៃច័ន្ទជាការជំរុញថ្មីបំផុតនៅក្នុងយុទ្ធនាការដើម្បីលើកទឹកចិត្តឲ្យជនបរទេសមករស់នៅប្រទេសកម្ពុជាកាន់តែច្រើន។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/33283

ការ​ចោទ​ប្រកាន់​​កម្ពុជា ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​​ជំនួយ​ចិន គឺ​ជា​ការ​ប្រមាថ

ក្រសួងការបរទេស កាលពីម្សិលមិញ បានបដិសេធការលើកឡើងថាជំនួយឥតសំណងរបស់មហាយក្សចិន ប្រមាណជិត៦០០លានដុល្លារគឺពាក់ព័ន្ធជំហររបស់កម្ពុជាលើសមុទ្រចិនខាងត្បូងដែលបានប្រកាសមិនគាំទ្រអាស៊ាន ក្នុងការចេញសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធនឹងសាលក្រមរបស់តុលាការមជ្ឈត្តវិនិច្ឆ័យ។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2abpB3d

ក្រុមហ៊ុន​ ហ្គា​សវ័ន​ ឆ្លើយ​តប​នឹង​តម្រូវការ​សម្រាប់​ឧស្ម័ន​ប្រេងកាត​រាវ​

កាលពីម្សិលមិញ នាយកប្រតិបត្តិបានបង្ហើបប្រាប់ឲ្យដឹងថា ក្រុមហ៊ុនជប៉ុន ហ្គាសវ័ន (កម្ពុជា) ខូអ៊ែលធីឌី ឆ្លើយតបនឹងកំណើននៃ ការប្រើប្រាស់ឧស្ម័នប្រេងកាតរាវ នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ដំណោះស្រាយខាងវិស្វកម្ម និងការផ្គត់ផ្គង់ទៅដល់គម្រោងវិនិយោគខ្នាតធំ។ ...

កាលី កូតូស្គី
http://www.phnompenhpost.com/business/gas-one-aims-pipe-demand-lpg

ការ​សិក្សា​ស្រាវជ្រាវ​៖​ សម្បទាន​ដី​សេដ្ឋកិច្ច​មិន​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​

យោងទៅតាមឯកសារគោលនយោបាយរបស់រដ្ឋាភិបាល សម្បទានដីសេដ្ឋកិច្ច ត្រូវបានសន្មត់ថានឹងចូលរួមកែប្រែមុខមាត់វិស័យកសិកម្មនៃប្រទេសកម្ពុជា ទៅជាឧស្សាហកម្មធនធ្ងន់ និងចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅទីជនបទរាប់លាននាក់។ ...

ជែក ដេវីស
http://www.phnompenhpost.com/national/elcs-dont-reduce-poverty-paper

រដ្ឋមន្ត្រី​ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍ​ស្រពិចស្រពិល​នៅ​ក្រុងព្រះសីហនុ​

កាលពីដើមខែនេះ កិច្ចប្រជំុអន្តរក្រសួងមួយបានកើតមានឡើងនៅខេត្តព្រះសីហនុ ដើម្បីធ្វើឲ្យមានភាពប្រាកដប្រជាលើផែនការអភិវឌ្ឍពាណិជ្ជកម្ម និងបរិស្ថានរបស់ខេត្តដែលចេះតែប្រែប្រួលចុះឡើង។ ...

ស៊ីវ ម៉េង
http://www.phnompenhpost.com/post-property/ministers-discuss-sihanoukvilles-still-murky-development-plans

ក្រសួង​សម្រេច​បង្កើត​ក្រុម​បច្ចេកទេស​មកពី​ ៣ ​ភាគី​ដើម្បី​ធ្វើការ​សិក្សា​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ

ក្រសួងការងារ កាលពីម្សិលមិញ បានដឹកនាំកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារហើយបានសម្រេចបង្កើតក្រុមការងារបច្ចេកទេសមកពី ៣ ភាគីដើម្បីធ្វើការសិក្សាស៊ីជម្រៅមុននឹងសម្រេចធ្វើការពិភាក្សាពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យកាត់ដេរ និងស្បែកជើងសម្រាប់ឆ្នាំ២០១៧ ខណៈដែលសហជីពវិស័យផ្សេងទៀតក៏បានប្រជុំពីរចនាសម្ព័ន្ធប្រាក់ឈ្នួលអប្បបរមាថ្នាក់ជាតិផងដែរ។ ...

សែន ដាវីត
http://bit.ly/2a13fVU

ACU ជម្រះ​ការ​ចោទ​ថា ​មន្ត្រី​នគរបាល​ពុករលួយ

អង្គភាពប្រឆាំងអំពើពុករលួយបានជម្រះមន្រ្តីនគរបាលជាន់ខ្ពស់លោក រុន រ័ត្នវាសនា ចេញពីការចោទប្រកាន់ដែលថាបានប្រព្រឹត្តកំហុសណាមួយបន្ទាប់ពីមានបណ្តឹងជាច្រើនប្តឹងថា មន្ត្រីរូបនេះបានប្រព្រឹត្តអំពើពុករលួយ។ ...

ម៉ិច ដារ៉ា
http://bit.ly/2ag5J1p

ប្រជាជនវៀតណាមដែលគ្មានសញ្ជាតិនៅកម្ពុជា

ប្រជាជនវៀតណាមប្រមាណ ៧៥០,០០០នាក់ ត្រូវបានគេជឿថាកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដែលចំនួននេះប្រហែលនឹង ៥%នៃចំនួនប្រជាជនសរុបក្នុងប្រទេសនេះ ប៉ុន្តែគ្មាននរណាម្នាក់ដឹងច្បាស់អំពីរឿងនេះទេ។ ប្រជាជនវៀតណាមទាំងនោះស្ទើរតែទាំងអស់ គឺមិនមានសញ្ជាតិទេ។ មានចំនួនតិចតួចប៉ុណ្ណោះដែលទទួលបានសញ្ជាតិជាពលរដ្ឋកម្ពុជា។ ...

Michele Penna
http://www.asiasentinel.com/society/cambodia-stateless-vietnamese/

មន្ត្រី​៖​ ការ​នាំ​ចេញ​ឈើប្រណិត​ទៅ​វៀតណាម​ធ្វើ​ទៅ​បាន​ដោយ​ហត្ថលេខា​ក្លែងក្លាយ​

កាលពីម្សិលមិញ មន្ត្រីក្រសួងម្នាក់ បានប្រាប់ឲ្យដឹងថា នៅឆ្នាំ២០១៤ ឈើគ្រញូងរាប់ពាន់ម៉ែត្រគូប ត្រូវបាននាំចេញទៅប្រទេសវៀតណាម ជាមួយនឹងលិខិតអនុញ្ញាតដែលមានហត្ថលេខាជាហ្វូតូសុប របស់រដ្ឋលេខាធិការចូលនិវត្តន៍នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...

Jack Davies និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/rosewood-exports-vietnam-achieved-fake-signatures-official

រូបភាព​​​រន្ធត់​​​ៗនៅ​​​លើ​​​កញ្ចប់​​​បារី​​​ភាគ​​​ច្រើន​​​នៅ​​​មិន​​​ទាន់​​​មាន​​​នៅ​​ឡើយ

ប៉ុន្មានថ្ងៃបន្ទាប់ពីច្បាប់បានចូលជាធរមានដោយតម្រូវឲ្យកញ្ចប់បារីទាំងអស់ដែលលក់ក្នុងប្រទេសកម្ពុជាត្រូវបិទរូបភាពស្តីពីផលប៉ះពាល់សុខភាពដោយសារការជក់បារី គឺរូបភាពសួតឡើងខ្មៅ និងក្មេងមានបញ្ហាផ្លូវដង្ហើមនោះ គេឃើញមានកញ្ចប់បារីថ្មីតែបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងរាជធានី។ ...

សាមឿត ស៊ាវម៉េង និង ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/33243

ប្រាក់​ចំណូល​​ក្រុមហ៊ុន Bosch Cambodia កើនឡើង ២២%

ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍វិស្វកម្ម និងអេឡិចត្រូនិក Bosch Cambodia កាលពីម្សិលមិញបានប្រកាសពីកំណើនប្រាក់ចំណូលបានពីការលក់ ២២ ភាគរយកាលពីឆ្នាំមុនធៀបនឹងឆ្នាំ ២០១៤ ដោយសារការកើនឡើងឧស្សាហកម្មសំណង់ និងរថយន្ត។ ...

ហ៊ គឹមសាយ
http://bit.ly/2a6UPbW

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

saXUH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!