ព័ត៌មាន​

ឡាវ​​ព្យាយាម​បន្ធូរ​ការ​ព្រួយបារម្ភ​អំពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​របស់​ខ្លួន

មន្ត្រី​ជាន់​ខ្ពស់​និង​មន្ត្រី​ជំនាញ​របស់ប្រទេស​ឡាវ​ បាន​អះអាង​ថាគម្រោង​ស្ថាបនាទំនប់​វារីអគ្គិសនី​ថ្មី​មួយ​ទៀត​របស់​ខ្លួនគឺ​ទំនប់ ប៉ាក់ បេង (Pak Beng) មិន​មាន​ផល​ប៉ះពាល់​ធំ​ដុំ​ដល់​ប្រទេស​ជិត​ខាង​នោះ ​ទេ​ ដោយ​ពួក​គេ​លើក​ឡើង​ថា​ទំនប់​វារីអគ្គិសនី​នេះ ​នឹង​ធ្វើ​ឡើង​ដូច​នឹង​ទំនប់ ...

ស៊ុន ណារិន
http://khmer.voanews.com/a/laos-attempts-to-ease-concern-on-the-new-dam-construction/3735178.html

ក្រុមអង្គការ​សង្គម​ស៊ីវិល​​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ ផ្អាក​​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ប៉ាក់បេង

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ផ្នែក​បរិស្ថាននិង​បណ្ដាញ​ប្រជា​នេសាទ​កម្ពុជា បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ ផ្អាក​សកម្មភាព​លើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ប៉ាក់បេង (Pak Beng) ដែល​ជា​គម្រោង​ថ្មី​មួយ​ទៀត​នៅ​លើ​ដង​ទន្លេ​មេគង្គដោយ​ពួក​គេ​លើក​ឡើង​ថាទំនប់​នេះ​នឹង​មាន ...

ប៉ិច សុធារី
http://bit.ly/2mcVoGu

នាយក​​​រដ្ឋ​​​មន្ត្រីចុះទៅ​​​ការដ្ឋាន​​​ទំនប់​​​វារី​​​អគ្គិសនី​​​​​​ឡាវ ហើយ​​​សន្យា​​​​​​ជា​​​ថ្មី​​​ថា​​​នឹង​​​ផ្តល់​​​ថាម​​​ពល​​​ក្នុង​​​តម្លៃ​​​ថោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរួមដំណើរជាមួយសមភាគីឡាវគឺលោក ថងលូន  ស៊ីស៊ូលីត (Thongloun Sisoulith) ចុះទៅពិនិត្យកន្លែងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងដ៏ចម្រូងចម្រាសនៅក្បែរព្រំដែនកាលពីម្សិលមិញ ដោយកត់សម្គាល់ឲ្យឃើញថា ដំណើរចុះពិនិត្យនេះគឺជាការរំឭកពីការតាំងចិត្តរបស់ប្រទេសឡាវក្នុងការធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋខ្មែរប្រសើរឡើង។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/36159

ផ្ទះ​ជិត​ ៣០ ​ខ្នង​ត្រូវ​រុះរើ​ បន្ទាប់ពី​ផ្ទះ​ ៣ ​ខ្នង​បាន​រលំ​ចូល​ទន្លេ

លំនៅឋាន ៣ ខ្នង​បាន​បាក់​ធ្លាក់​ចូល​ទន្លេ ខណៈ​ដែល​លំនៅឋាន​ជិត ៣០ ខ្នង​ផ្សេង​ទៀត​កំពុង​តែ​ត្រូវ បាន​រុះរើ និង​ជម្លៀស​ពលរដ្ឋ​ទៅ កាន់​កន្លែង​មាន​សុវត្ថិភាព​ក្រោយ ពី​មាន​ឧប្បត្តិហេតុ​បាក់​ច្រាំង​ទន្លេ​មេគង្គ​នៅ ក្នុង​ស្រុក​ឆ្លូង​ចាប់​តាំងពី ដើម​សប្តាហ៍​នេះ​មក។ ប្រជាពលរដ្ឋ​សរុប ៣១ គ្រួសារ​ដែល​ភាគច្រើន​ជា​ខ្មែរ​អ៊ិស្លាម​រស់នៅ​ក្នុង​ភូមិ ...

ផាក់ ស៊ាងលី
http://bit.ly/2hY62zr

ផល​នេសាទ​កើន​ឡើង ប៉ុន្តែ​ការ​នាំចេញ​ធ្លាក់​ចុះ​ត្រឹម​រយៈពេល​១១​ខែ

ផល​នេសាទ​ទឹកសាបនិង​សមុទ្រ បាន​កើន​ឡើង​ក្នុង​រយៈពេល​ ១១​ខែ ឆ្នាំ​២០១៦ ប៉ុន្តែ​ការ​នាំចេញ​ផល​នេសាទ​បាន​ធ្លាក់​ចុះ ​ ស្រប​​ពេល​ដែល​ទិន្នផល​នេសាទ​ជា​ទូទៅ​កើន ទាំង​ផល​នេសាទ​ទឹកសាប និង​សមុទ្រ ប៉ុន្តែ​អ្នក​ជំនាញ​ថា វា​ជាប់​ពាក់ព័ន្ធ​នឹង​ត្រី​ធម្មជាតិ​មាន​តាម​តម្រូវការ មាន​បរិមាណ​តិច​សម្រាប់ ...

ជា វណ្ណៈ
http://bit.ly/2h4sk4f

សកម្មជន​បរិស្ថាន​អំពាវនាវ​ជួយ​សង្គ្រោះ​ទន្លេ​មេគង្គ

ប្រជា​សហគមន៍សកម្មជន​បរិស្ថាននិង​យុវជន​ប្រមាណ២០​នាក់កាល​ពី​ថ្ងៃ​ម្សិលមិញបាន​ធ្វើ​យុទ្ធនាការ​អំពាវនាវ​​ដល់​រាជ​រដ្ឋាភិបាលជួយ​សង្គ្រោះ​ទន្លេ​មេគង្គតាមរយៈ​ការ​បញ្ឈប់​រាល់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ទាំង​អស់ ហើយ​ងាក​មក​ប្រើប្រាស់​ថាមពល​កកើត​វិញ ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​បរិស្ថាន មច្ឆា​ជាតិ និង​ជីវភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជុំវិញ ...

ប៉ិច សុធារី
http://bit.ly/2fv6qYh

សកម្មជន​បរិស្ថាន ស្នើ​ក្រសួងពីរ​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​​គម្រោង​សាងសង់​វារី​អគ្គីសនី​សំបូរ

ក្រុម​យុវជន​និង​សកម្មជន​ការពារ​បរិស្ថាន​ស្នើ​ក្រសួង​រ៉ែ​និង​ថាមពល​និង​ក្រសួងបរិស្ថាន​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​ចុង​ក្រោយ​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សំបូរ​ នៅ​តំបន់​កោះ​ត្នោត​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ ខណៈ​ដែល​ពួក​គេ​ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ...

ប៉ិច សុធារី
http://bit.ly/2cV5tp5

បាក់​ច្រាំង​ទន្លេ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ២០ ខ្នង

ប្រជាពលរដ្ឋចំនួន ២០ គ្រួសារត្រូវបាត់បង់ទីជម្រកដោយសារទឹកទន្លេហូរបុកបាក់ច្រាំងបណ្តាលឲ្យរលំផ្ទះ ៣ ខ្នងធ្លាក់ចូលក្នុងទឹកទន្លេ និងផ្ទះចំនួន ១៧ ខ្នងទៀតត្រូវរុះរើជាបន្ទាន់នៅក្នុងភូមិ-ឃុំពាមរាំង ស្រុកលើកដែកកាលពីចុងសប្តាហ៍មុន។ ...

គឹម សារុំ
http://bit.ly/2chJTJj

ភាពមិនច្បាស់លាស់នៃអនាគតរបស់ទំនប់វារីអគ្គិសនី និងទន្លេមេគង្គ

ពីខ្ពង់រាបទឹកកកទីប៉េនៃជ្រលងភ្នំប្រទេសចិនក្នងខេត្ត Yunnan ហើយហូរចាក់ដល់ដែនព្រៃនៃប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ ហើយធ្លាក់ចុះដល់តំបន់ទំនាបនៃប្រទេសកម្ពុជា និងតំបន់វាលកសិកម្មដំនាំស្រូវប្រទេសវៀតណាម-ទន្លេមេគង្គ គឺដើរតួយ៉ាងសំខាន់សម្រាប់ជីវិតរបស់ប្រជាជន ១០លាននាក់។ ប្រទេសចិនបានសាងសង់ទំនប់វារីអគ្គិសនីចំនួន ៦ នៅលើដងទន្លេមេគង្គ ដែលត្រូវបានស្គាល់ថា ទន្លេ Lancang របស់ប្រទេសចិន។ ប្រទេសឡាវ ពេលបច្ចុប្បន្ននេះកំពុងសាងសង់ទំនប់ពីរ នៅ Xayaburi និង Don Sahong ហើយប្រទេសនេះក៏មានគម្រោងសាងសង់ទំនប់បន្ថែមចំនួន ៧ទៀតដែរ ហើយវាត្រូវបានគេប៉ាន់ប្រមាណថា នៅមានសំណង់ទំនប់ជាច្រើនទៀតដែលទើបនឹងសាងសង់ ឬគ្រោងនឹងសាងសង់នៅលើដៃទន្លេមេគង្គនៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម។ មានការព្រមានជាច្រើនពីផលអវិជ្ជមាននៃទំនប់វារីអគ្គិសនីដោយសារទំនប់ទាំងនេះធ្វើឱ្យមានការប្រែប្រួលលំហូរតាមធម្មជាតិរបស់ទន្លេនានា ការផ្លាស់ប្តូរនៃការហូរចាក់កំណរល្បាប់នៅកន្លែងដែលត្រីហែល រស់នៅ និងពង ហើយរួមទាំងសីតុណ្ហភាពរបស់ទឹក។ ...

ទែន សុខស្រីនិត
http://www.voacambodia.com/a/river-of-change-hydropower-dams-and-the-mekong-river-uncertain-future/3436827.html

ការស្រោចស្រពនៅក្នុងអាងទន្លេមេគង្គកំពុងគំរាមកំហែងដល់តំបន់ដីសណ្តរបស់វៀតណាម

ផ្នែកខាងក្រោមនៃអាងទន្លេមេគង្គដែលឆ្លងកាត់ព្រំដែនដែលចាប់ផ្តើមពីប្រទេសឡាវ, ថៃ, កម្ពុជា និងវៀតណាម មុនពេលវាហូរចាក់ទៅក្នុងសមុទ្រខាងកើត (សមុទ្រចិនខាងត្បុង)។ មានការប៉ុនប៉ងមួយចំនួនដើម្បីបង្អាក់លក្ខណៈធម្មជាតិនៃទន្លេនេះ ដែលបង្កឱ្យមានបញ្ហាប្រឈមនៅតំបន់ដីសណ្ត Cuu Long ដែលមានប្រជាជានប្រមាណជាង ១៧ លាននាក់ដែលកំពុងពឹងផ្អែកលើទន្លេនេះសម្រាប់ការរស់នៅរបស់ពួកគេ។ ...

ក្រុមការងារសារព័ត៌មាន VietNamNet Bridge
http://english.vietnamnet.vn/fms/environment/160889/irrigation-in-mekong-basin-threatens-vn-s-delta.html

សម្ព័ន្ធ​ទន្លេ​កម្ពុជា​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ជំរុញ​ឲ្យ​ឡាវ​លុប​ចោល​គម្រោង​ទំនប់​ដនសាហុង​

សម្ព័ន្ធ​ទន្លេ​កម្ពុជា​ ដែល​មាន​អង្គការ​ចំនួន​១៤ បាន​ស្នើឲ្យ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ទាម​ទារ​លុប​ចោល​​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដនសាហុង​ប្រទេស​ឡាវ និង​ផ្អាក​លើ​ការ​សម្រេច​ចិត្ត​លើ​គម្រោង​ទំនប់​តាម​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ​ ដោយ​សារ​គម្រោង​នេះ​នឹង ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1QZmVFt

សកម្មជន​បរិសា្ថន​សុំ​ឱ្យ​ជំនួប​អាមេរិក​និង​អាស៊ាន​លើក​ឡើងពី​ទំនប់​ដនសាហុង

តំណាង​សហគមន៍​ដែល​អាច​នឹង​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ ដនសាហុង​ ប្រទេស​ឡាវ និង​អ្នក​ការពារ​បរិស្ថាន​ ស្នើ​ឲ្យ​ការ​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន​ ធ្វើការ​ពិភាក្សា​ឲ្យ​បាន​ច្រើន​អំពី​ទំនប់ ...

ហ៊ុល រស្មី
http://khmer.voanews.com/content/environmentalists-urge-us-asean-leaders-to-focus-on-don-sahong-dam/3186777.html

ផ្សោត​ញី​ទន្លេមេគង្គ​​ធំ​ជាង​គេ​​មួយ​ក្បាល​ទៀត​បាន​ងាប់

ផ្សោត​មួយ​ក្នុង​ចំណោម​ ៦​ ក្បាល​​មាន​ទម្ងន់​ជាង​ ២០០​ គីឡូក្រាម​ នៅ​តំបន់​ព្រំដែន​រវាង​ខេត្ត​ស្ទឹងត្រែង​ និង​ប្រទេស​ឡាវ​ បាន​ងាប់​ ហើយ​ត្រូវ​បាន​អ្នកភូមិ​ប្រទះ​ឃើញ​កាលពី​សប្តាហ៍​មុន ដែល​ធ្វើឲ្យ​ចំនួន​​ត្រី​ផ្សោត​ងាប់​កើនឡើង​ដល់​ ៥ ​ក្បាល​តែ​ក្នុង​រយៈពេល ...

ផាក់ ស៊ាងលី
http://bit.ly/1HFyjkh

ស្ពាន​អ្នក​លឿង​នឹង​បើក​សម្ពោធ​នៅ​ដើម ខែ​មេសា

ស្ពាន​អ្នក​លឿង ដែល​ត្រូវ​បាន​ប្រសិទ្ធនាម កាល​ពី ខែ​មករា កន្លង​ទៅ​នេះ ជា​ស្ពាន «ស៊ូបាសា» នឹង​ត្រូវ​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ ទី១ ខែ​មេសា ខាង​មុខ​នេះ ដើម្បី​ជា​ចំណង​ដៃ​សម្រាប់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។ ...

ឆាយ ច័ន្ទនីដា
http://bit.ly/17todqb

ស្ថាប័ន​មួយ​កោះ​ប្រជុំ​ពី​ការ​សង់​ទំនប់​បំផ្លាញ​ធនធាន​ទន្លេ

មិន​ដល់​មួយ​សប្តាហ៍​ផង​បន្ទាប់ពី​ប្រទេស​ឡាវ​បាន​ប្រកាស​«សិទ្ធិ​អធិបតេយ្យភាព​»​របស់​ខ្លួន ក្នុង​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី ដោយ​មិន​ខ្វល់​ការ​ជំទាស់​របស់​ប្រទេស​ជិត​ខាង​ស្ថាប័ន​គំនិត​ផ្តួចផ្តើម​ទន្លេ​មេគង្គ​ក្រោម (LMI​) បាន​កោះ​បើក​«​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​»​ដើម្បី​សង្កត់​ធ្ងន់ អំពី​សារៈសំខាន់ ...

Laignee Barron
http://bit.ly/1D0SCbn

អ្នកនេសាទ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ស្នើ​ឲ្យ​បញ្ឈប់​គម្រោងទំនប់​វារី​អគ្គិសនី​ដន​សាហុង​នៅ​លាវ

ប្រជា​សហគមន៍​នេសាទ​ដែល​កំពុង​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​បាន​ស្នើ​ឲ្យ​មាន​ការ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដន​សាហុង​ក្នុង​ប្រទេស​លាវ ដើម្បី​បញ្ជៀស​ផល​ប៉ះពាល់​ដែល​អាច​បណ្តាល​មក​ពី​ការ​សាងសង់​ទំនប់​នោះ។​ ការ​អំពាវនាវ ...

សាយ មុន្នី
http://khmer.voanews.com/content/fishermen-in-steung-treng-province-call-for-get-rid-of-doeng-xahong-hydro-electricity/2547811.html

MRC ​គ្រោង​ធ្វើ​វេទិកា​ពិគ្រោះ​យោបល់​សាធារណៈ

គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ឡាវ​នឹង​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ថ្នាក់​តំបន់​មួយ​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ​នេះ នៅ​ក្នុង​ទីក្រុង​ប៉ាក់សេ​នៃ​ខេត្ត​ចម៉្បាសាក់​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ។ កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​នេះ នឹងផ្តល់ឱកាស​ដល់សង្គមស៊ីវិល អង្គការ ...

សាយ មុន្នី
http://khmer.voanews.com/content/mekong-mrc-to-hold-public-consultation-meeting-cambodia/2544845.html

ការ​សាង​សង់​ទំនប់ សាយ៉ាប៊ូរី ដំណើរការ​បាន​ជិត​ពាក់​កណ្តាល

ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី នៅ​លើ​ទន្លេ​មេគង្គ ក្នុង ប្រទេស​ឡាវ បាន​ដំណើរ​ការ​ជិត​បាន​ពាក់​កណ្តាល​ហើយ បើ​ទោះ​បី​ជា​ក្រុម​អភិរក្ស​បរិស្ថាន​នានា​បាន​រិះគន់​យ៉ាង​ខ្លាំង​ក្តី។ នេះ​បើ​តាម​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ទំនប់​នេះ។​ ...

Shane Worrell
http://bit.ly/1phth9u

អ្នកភូមិ​ដែល​មាន​កំហឹង​ជិះទូក​ដេញ​តាម​ចាប់​អ្នក​នេសាទជន​ជាតិ​វៀត​ណាម

បន្ទាប់​ពី​ការ​ដេញ​តាម​ទូក​ក្នុង​ល្បឿន​យឺត​រយៈពេល​ពីរម៉ោង​តាម​ទន្លេ​មេគង្គ​នៅក្នុ​ង​ខេត្ត​កណ្តាល​កាល​ពី​ព្រឹក​ម្សិលមិញ អ្នក​ភូមិ​ដែល​មាន​កំហឹង​ប្រហែល​១០០នាក់​​ដែល​ដឹក​នាំ​ដោយ​មន្ត្រី​គណបក្ស​ប្រឆាំង​ក្នុង​មូល​ដ្ឋាន​ម្នាក់​បាន​ឃាត់ខ្លួន​ជន​ជាតិ​វៀត ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/20359/

ប្រជាជន​កម្ពុជា​ ប្រឆាំង​នឹង​ការ​កសាង​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​នៅ​ប្រទេស​ឡាវ​

​ប្រជាជន​កម្ពុជា​ ធ្វើការ​តវ៉ា​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ចែករំលែក​ការ​ព្រួយបារម្ភ​ នៃ​១​ភាគ​៤​ នៃ​ប្រជាជន​ជាង​១​លាន​នាក់​ ដែល​កំពុង​អំពាវនាវ​ឱ្យ​ប្រទេស​ឡាវ​ ផ្អាក​ការ​សាងសង់​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​នៅ​ទន្លេមេគង្គ​។​ ...

បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/kyodo-news-international/140911/cambodians-oppose-building-don-sahong-dam-laos

អ្នក​ភូមិ​ថា​ការ​បូមខ្សាច់​ជា​គ្រោះថ្នាក់​និង​ជា​ការ​រំខាន​ណាស់

អ្នកភូមិ​ប្រហែល​៥០​នាក់​ដែល​រស់​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​តវ៉ា​នៅ​ក្រៅ​វត្ត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​កាលពី​ម្សិលមិញ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ចំពោះ​ក្រុមហ៊ុន​ដែល​បូមខ្សាច់​ខុសច្បាប់​ពី​បាត​ទន្លេ។​​​ ...

អ៊ួច សូនី
http://www.cambodiadailykhmer.com/news/19235/

កម្ពុជា​និង​អាមេរិកមាន​កង្វល់​រួម​គ្នា​អំពី​ទំនប់វា​រី​អគ្គិសនី​ឡាវ

កាលពី​ម្សិលមិញ បន្ទាប់ពី​ជំនួប​ជាមួយ​អ្នក​ការទូត​អាមេរិក​ដែល​កំពុង​បំពេញ​ទស្សនកិច្ច លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​មាន​កង្វល់​ដូចគ្នា​នឹង​ប្រទេស​កម្ពុជា​អំពី​ទំនប់​វារីអគ្គិសនីដ៏​ចម្រូង​ចម្រាស ដែល​ប្រទេស​ឡាវ​មាន​ផែនការ​សង់​តាម​ដង​ទន្លេ​មេគង្គ។ ទាំង​ប្រទេស​កម្ពុជា ទាំង​ប្រទេស​វៀតណាម បារម្ភ​ថា ទំនប់​វារី ...

អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/19038/

ត្រី​ផ្សោត ខេត្ត​ក្រចេះ ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​នៅ ប្រទេស​វៀតណាម

ត្រី​ផ្សោត​កម្រ​មួយ​ក្បាល​ដែល​វង្វេង​ពី ខេត្ត​ក្រចេះ មក ខេត្ត​តាកែវ ត្រូវ​បាន​ប្រទះ​ឃើញ​ងាប់​នៅ ប្រទេស​វៀតណាម កាល​ពី​ម្សិល​មិញ ហើយ​ត្រូវ​រដ្ឋបាល​ជលផល​កម្ពុជា ស្នើ​សុំ​បញ្ជូន​ត្រឡប់​មក​វិញ ដើម្បី​ពិនិត្យ​រក​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​វា​ងាប់។ លោក អ៊ឹម ផាត នាយ​រង​រដ្ឋបាល​ជលផល ស្រុក​អង្គរបុរី ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា ត្រី ...

សែន ដាវីត
http://bit.ly/1oqfh67

លោក​ ហ៊ុន សែន​ លើក​ឡើង​អំពី​តម្រូវ​ការ​ប្រព័ន្ធ​ធារាសាស្ត្រ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើ​ប្រាស់​សុន្ទរកថា​នៅ​​សិក្ខាសាលា​ស្ដីពី​សន្តិសុខ​ស្បៀង​កាលពី​ម្សិលមិញ ​ដោយបញ្ជាក់​ជាថ្មី​ម្ដង​ទៀត​អំ​ពី​តម្រូវ​ការ​សម្រាប់​​ប្រទេស​កម្ពុជា​បង្កើត​ប្រព័ន្ធ​ធារាសាស្ត្រ​ទំនើប ដើម្បី​ប្រើ​ប្រាស់​ដី​ឲ្យ​បាន​​ល្អ​ប្រសើរ​ និង​ដើម្បី​ឆ្លើយ​​តប​ទៅ​នឹង ...

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/18688/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

TbaAZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!