អ្នកនេសាទ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ស្នើ​ឲ្យ​បញ្ឈប់​គម្រោងទំនប់​វារី​អគ្គិសនី​ដន​សាហុង​នៅ​លាវ

ប្រជា​សហគមន៍​នេសាទ​ដែល​កំពុង​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​បាន​ស្នើ​ឲ្យ​មាន​ការ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដន​សាហុង​ក្នុង​ប្រទេស​លាវ ដើម្បី​បញ្ជៀស​ផល​ប៉ះពាល់​ដែល​អាច​បណ្តាល​មក​ពី​ការ​សាងសង់​ទំនប់​នោះ។​ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង ខណៈ​ពេល​ដែល​គណៈ​កម្មការ​ទន្លេ​មេគង្គ​ត្រៀម​រៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ថ្នាក់​តំបន់​មួយ​អំពី​គម្រោងទំនប់​វារី​អគ្គិសនីដន សាហុង​ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ​ ក្នុង​ទី​ក្រុង​ប៉ាក់សេ​ ​ប្រទេស​លាវ។​ ...

សាយ មុន្នី
http://khmer.voanews.com/content/fishermen-in-steung-treng-province-call-for-get-rid-of-doeng-xahong-hydro-electricity/2547811.html