ស្ថាប័ន​មួយ​កោះ​ប្រជុំ​ពី​ការ​សង់​ទំនប់​បំផ្លាញ​ធនធាន​ទន្លេ

មិន​ដល់​មួយ​សប្តាហ៍​ផង​បន្ទាប់ពី​ប្រទេស​ឡាវ​បាន​ប្រកាស​«សិទ្ធិ​អធិបតេយ្យភាព​»​របស់​ខ្លួន ក្នុង​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី ដោយ​មិន​ខ្វល់​ការ​ជំទាស់​របស់​ប្រទេស​ជិត​ខាង​ស្ថាប័ន​គំនិត​ផ្តួចផ្តើម​ទន្លេ​មេគង្គ​ក្រោម (LMI​) បាន​កោះ​បើក​«​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​»​ដើម្បី​សង្កត់​ធ្ងន់ អំពី​សារៈសំខាន់​នៃ​ចីរភាព​ទន្លេ។

ក្នុង​អំឡុង​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ខេត្ត​ប៉ាក់សេ ប្រទេស​ឡាវ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​អង្គារ​សហរដ្ឋអាមេរិក បាន​បោះ​ជំហាន​រឹងមាំ​មួយ​ក្នុង​ការ​ដឹកនាំ​តំបន់​នេះ​ឲ្យ​ចេញ​ពី​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​ដែល​មាន​លក្ខណៈ​លឿនៗ​បែប​នេះ​។ ...

Laignee Barron
http://bit.ly/1D0SCbn