MRC គ្រោងធ្វើវេទិកាពិគ្រោះយោបល់សាធារណៈ
គណៈកម្មការទន្លេមេគង្គ (MRC) ដែលមានមូលដ្ឋាននៅក្នុងប្រទេសឡាវនឹងរៀបចំកិច្ចពិគ្រោះយោបល់ជាសាធារណៈថ្នាក់តំបន់មួយនៅថ្ងៃទី១២ ខែធ្នូនេះ នៅក្នុងទីក្រុងប៉ាក់សេនៃខេត្តចម៉្បាសាក់ ស្ថិតនៅភាគខាងត្បូងប្រទេសឡាវ។ កិច្ចពិគ្រោះយោបល់ថ្នាក់តំបន់នេះ នឹងផ្តល់ឱកាសដល់សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធផ្សេងៗទៀត ក្នុងការបញ្ចេញមតិយោបល់ឬសម្តែងការព្រួយបារម្ភនានាអំពីផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង របស់ប្រទេសឡាវ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។ កិច្ចពិគ្រោះយោបល់នេះ គឺជាផ្នែកមួយនៃដំណើរការពិគ្រោះយោបល់ជាមុន លើគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេមេគង្គ។ …
សាយ មុន្នី
http://khmer.voanews.com/content/mekong-mrc-to-hold-public-consultation-meeting-cambodia/2544845.html