ផ្សោតញីទន្លេមេគង្គធំជាងគេមួយក្បាលទៀតបានងាប់
ផ្សោតមួយក្នុងចំណោម ៦ ក្បាលមានទម្ងន់ជាង ២០០ គីឡូក្រាម នៅតំបន់ព្រំដែនរវាងខេត្តស្ទឹងត្រែង និងប្រទេសឡាវ បានងាប់ ហើយត្រូវបានអ្នកភូមិប្រទះឃើញកាលពីសប្តាហ៍មុន ដែលធ្វើឲ្យចំនួនត្រីផ្សោតងាប់កើនឡើងដល់ ៥ ក្បាលតែក្នុងរយៈពេលជាង ៤ ខែដើមឆ្នាំ ២០១៥ នេះ។ សត្វផ្សោតញីទន្លេមេគង្គមួយក្បាលដែលគេចាត់ទុកថា ធំជាងគេ និងចាស់ជាងគេបំផុតនោះ បានងាប់អណ្តែកតាមទឹកហើយត្រូវបានប្រជាសហគមន៍ប្រទះឃើញ និងរាយការណ៍ប្រាប់ឆ្មាំទន្លេ កាលពីថ្ងៃពុធទី ១ ខែមេសាសប្តាហ៍មុន នៅត្រង់ចំណុចភូមិកោះល្ង ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលស្ថិតនៅជាប់នឹងព្រំប្រទល់ជាមួយនឹងភូមិកោះស្តាំ ឃុំខន ស្រុកម៉ឺនខុង ខេត្តចំប៉ាសាក់ប្រទេសឡាវ។ នេះបើយោងតាមមន្រ្តីអង្គការ WWF និងលោក ដៀប បូរ៉ា នាយរងផ្នែករដ្ឋបាលជលផលខេត្តស្ទឹងត្រែង។ …
ផាក់ ស៊ាងលី
http://bit.ly/1HFyjkh