តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

28848 កំណត់ត្រារកឃើញសម្រាប់ "세리에 A 순위 bbb7.top 아랍 에미리트 토트넘 경기 멜라네시아 슈퍼컵 izq"

ដំណាំ​ស្រូវ​ជាង​ ៦៧ ​ពាន់​ហិកតា​ ​ត្រូវបាន​បំផ្លាញ​​ដោយ​ទឹកជំនន់ និង​ភាពរាំងស្ងួត​កាលពី​ឆ្នាំមុន

ផ្ទៃដី​បង្កបង្កើនផល​ស្រូវ​ប្រមាណ​ជាង​ ៦៧ ​ពាន់​ហិកតា​​ នៅក្នុង​ឆ្នាំ​ ២០១៩ បាន​រង​ការខូចខាត​ដោយសារ​គ្រោះ​ធម្មជាតិ បណ្ដាល​មកពី​ភាពរាំងស្ងួត ហើយ​ក៏​បានធ្វើឲ្យ​ទិន្នផល​ស្រូវ​ថយចុះ​ប្រមាណ ០,៥៤ ​ភាគរយ​។ នេះ​បើ​យោងតាម​លោកស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​។ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានរៀបចំ​សន្និសីទ​សារព័ត៌មាន​នៅ <a href='https://opendevelopmentcambodia.net/km/news/ministry-reports-damage-from-droughts-and-floods/ ' class='cambodia-color'>...a>

សុទ្ធ គឹមសឿន
https://bit.ly/3be0kVV

ក្រសួង​ ២ ​ប្រកាស​ផ្តល់​អាហារ​ដល់​សាលារៀន​គោលដៅ​ជាង​ ២០០

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញប្រកាស​អន្តរក្រសួង​អំពី​ការអនុវត្ត​កម្មវិធី​ផ្ដល់​អាហារូបត្ថម្ភ​ដល់​កុមារ​តាម​សាលារៀន​គោលដៅ ដោយ​ប្រើប្រាស់​ផលិតផល​ក្នុង​សហគមន៍​។ កម្មវិធី​នេះ​នឹង​ផ្ដល់​ដល់​សាលា​ចំនួន​ ២០៥ សិស្សានុសិស្ស​ចំនួន​ ៥ ​ម៉ឺន​នាក់​ នៅ​ឆ្នាំ​ ២០២០​។ យោង​តាម​ប្រកាស​រួម​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​អប់រំ <a href='https://opendevelopmentcambodia.net/km/news/govt-to-aid-students-facing-food-insecurity/ ' class='cambodia-color'>...a>

នៀម ឆេង
https://bit.ly/2vNMOYK

មនុស្ស ៩នាក់ត្រូវ​បា​​ន​​​ម​ន្ដ្រី​ឧ​ទ្យានុរ​ក្ស​​ឃាត់​ខ្លួន ពី​បទល្មើសបំផ្លាញ​ធន​ធានធម្មជាតិ

មន្ត្រីឧទ្យានុរក្ស​ខេត្តមណ្ឌលគិរី ​បានចាប់ឃាត់ខ្លួនមនុស្ស​​​​ចំនួន ៩នាក់ បញ្ជូនទៅសាលាដំបូង​ខេត្ត ពាក់​ព័ន្ធ​​នឹង​ករណីកាប់បំផ្លាញរុក្ខជាតិ​ក្នុងតំបន់​ស្តារ​ប្រព័ន្ធអេកូឡូស៊ីឡើងវិញ នៃបទ​ល្មើស​ធន​ធានធម្មជាតិ ក្នុងនោះ​​មាន​មនុស្ស​ ​​​​​៧​នាក់ ត្រូវ​​​បានចៅក្រមស៊ើបសួរ​​សាលាដំបូងខេត្ត សម្រេច​​ចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន​ក្នុង​ពន្ធនា​គារ។ ប្រធានមន្ទីរបរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភ័ក្រ បានឲ្យដឹង​កាលពីថ្ងៃ​អាទិត្យ​ថា បុរស​ជា​ជន​សង្ស័យទាំង <a href='https://opendevelopmentcambodia.net/km/news/seven-charged-over-felling-trees-in-mondulkiri-protected-area/ ' class='cambodia-color'>...a>

ប៉ិច សុធារី
https://bit.ly/2UE3agY

ក្រសួង​អប់រំ​កំណត់​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​ ២០១៩-២០៣០ ប្តេជ្ញា​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍន៍ ប្រកប​ដោយ​ចីរភាព​ទី​ ៤

ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​កំណត់​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​ ២០១៩-២០២៣ និង​ឆ្ពោះ​ទៅ​ឆ្នាំ​ ២០៣០ ដោយបាន​ប្ដេជ្ញា​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ទី​ ៤ ដោយ​ឈរលើ​គោលការណ៍ គុណភាព សមធម៌ បរិយាប័ន្ន ការសិក្សា​ពេញ​មួយ​ជីវិត និង​ទាំងអស់​គ្នា​បន្ដ​កាត់បន្ថយ​គម្លាត​ជំនាញ បង្កើន​ការផ្គត់ផ្គង់​ជំនាញ​ក្នុង​វិស័យ​អាទិភាព​ដែល​ដាក់ចេញ​នូវ​ការអប់រំ <a href='https://opendevelopmentcambodia.net/km/news/ministry-reveals-action-plan-goals/ ' class='cambodia-color'>...a>

វ៉ន ដារ៉ា
https://bit.ly/2HgQm84

សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ស្នើ​ ៤ ​ចំណុច​ ទៅ​រដ្ឋមន្ត្រី​ឲ្យ​ដោះស្រាយ​ទុក្ខលំបាក​ពលរដ្ឋ

ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ លោក​ ពេជ្រ ស្រស់ ​បាន​លើក​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្តតាកែវ​ចំនួន​ ៤ ​ចំណុច​ដាក់​ទៅ​លោក​ លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ឱ្យ​ពិនិត្យ និង​ដោះស្រាយ​ជាបន្ទាន់​ជូន​ដល់​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​។​ លោក​ ពេជ្រ ស្រស់ ប្រាប់​ភ្នំពេញ <a href='https://opendevelopmentcambodia.net/km/news/pich-sros-raises-dam-issues/ ' class='cambodia-color'>...a>

ខន សាវិ
https://bit.ly/2rKwne3

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ផ្អាក​សំណង់​អគារ​រោងចក្រ​របស់​ចិន​ដោយសារ​សង់​មិន​ស្របតាម​បច្ចេកទេស

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ ​បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សំណង់​អគារ​រោងចក្រ​ផលិត​បាត​ស្បែកជើង​មួយ​កន្លែង​ ​ដែល​ស្ថិតនៅ​ភូមិ​ត្រាវ​ ​ឃុំ​វាល​ ​ស្រុក​គងពិសី​ ​ក្រោយពី​បាន​រក​ឃើញថា​ ​សំណង់​នេះ​បាន​សាងសង់​មិន​ស្របតាម​បទដ្ឋាន​បច្ចេកទេស​។​ អភិបាលខេត្ត​កំពង់ស្ពឺ <a href='https://opendevelopmentcambodia.net/km/news/kampong-speu-shoe-factory-construction-suspended-governor/ ' class='cambodia-color'>...a>

ប៉ិច សុធារី
https://bit.ly/2QyY03u

សហរដ្ឋអាមេរិក​ប្តេជ្ញា​ជួយ​កម្ពុជា​ ក្នុង​ការដោះស្រាយ​បញ្ហា​​ប្រឈម​នឹង​ការខ្វះ​ទឹក និង​ជួយ​ទាក់ទាញ​វិនិយោគ​ពី​បរទេស

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា សហរដ្ឋអាមេរិក ប្តេជ្ញាចិត្ត​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នឹង​ការខ្វះ​ទឹក​ និង​អាកាសធាតុ និង​ជួយ​ប្រទេស​កម្ពុជា​ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​ប្រកប​ដោយ​គុណភាព​ខ្ពស់​ថែមទៀត​។ ការថ្លែង​របស់លោក W. Patrick Murphy ធ្វើឡើង​ខណៈ​ដែល​លោក​ជួប​ជាមួយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង <a href='https://opendevelopmentcambodia.net/km/news/us-promises-aid-for-kingdoms-looming-water-climate-crises/ ' class='cambodia-color'>...a>

រី សុចាន់
https://bit.ly/39QGoaQ

រដ្ឋាភិបាល​នឹង​សិក្សា​លើ​ដំណាំ​កៅស៊ូ​គ្រួសារ​ ដើម្បី​ស្វែងរក​បញ្ហា​ប្រឈម

រដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​ការសិក្សា​ស្រាវជ្រាវ​មួយ​ដោយ​ផ្តោតលើ​ដំណាំ​កៅស៊ូ​គ្រួសារ ខណៈ​ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ​ដែល​កើតមានឡើង​ក្នុង​រយៈពេល​ជិត​ ១ ​ទសវត្សរ៍​ចុងក្រោយ​នេះ​​ បាន​បង្កបញ្ហា​ប្រឈម​ខ្លាំង​ដល់​អ្នក​ដាំ​ដុះ​កៅស៊ូ​។ អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ការសិក្សា​ស្រាវជ្រាវ​នេះ​ធ្វើឡើង <a href='https://opendevelopmentcambodia.net/km/news/governments-study-aims-to-expand-rubber-revenue/ ' class='cambodia-color'>...a>

ធូ វិរៈ
https://bit.ly/35IfkXW

សេវា​ធ្វើដំណើរ​តាម​កាណូត​ គឺ​ហាក់​មិន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន

ចំនួន​ភ្ញៀវ​ធ្វើដំណើរ​តាម​កាណូត​សាធារណៈ​បាន​ធ្លាក់ចុះ​ប្រមាណ​ ៥ ​ភាគរយ​ នា​ដើមឆ្នាំ​ ២០២០ នេះ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន បើទោះបី​រដ្ឋាភិបាល​បានប្រកាស​បន្ត​មិន​យកប្រាក់​ពី​កម្មករ​រហូតដល់​ដើមខែ​កញ្ញា ឆ្នាំ​ ២០២១ ក៏ដោយ​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​នៃ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ​។ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ សាលា <a href='https://opendevelopmentcambodia.net/km/news/passenger-taxi-boat-ridership-sinks-despite-free-services/ ' class='cambodia-color'>...a>

ហ៊ឹន ពិសី
https://bit.ly/2Tn6ixc

លោក ស ខេង ប្រកាស​ដាក់​ឲ្យ​ដំណើរការ​អង្គភាព​ច្រកចេញ​ចូល​តែមួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ ២៥ ​រាជធានី-ខេត្

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​បើកសម្ពោធ និង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​អង្គភាព​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ទាំង​ ២៥ រាជធានី-ខេត្ត​ដែល​ធ្វើឡើង​នៅក្នុង​ខេត្តពោធិ៍សាត់​។ លោក ស ខេង ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដោយ​អះអាង​ថា​៖ &laquo;​ការដាក់​ឱ្យ​ដំណើរការ​អង្គភាព​នេះ​នឹង​ពង្រឹង​ការទទួល​ខុសត្រូវ និង​គណនេយ្យភាព​របស់​រដ្ឋបាល​រាជធានី ខេត្ត ក្នុង​ការគ្រប់គ្រង ការចាត់ចែង និង <a href='https://opendevelopmentcambodia.net/km/news/sar-kheng-pushes-unified-provincial-administrations/ ' class='cambodia-color'>...a>

រី សុចាន់
https://bit.ly/2uxr5U3

វិស័យ​ទេសចរណ៍​កម្ពុជា ​បារម្ភ​ពី​ផលប៉ះពាល់​នៃ​វីរុស​កូរ៉ូណា

អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍ និង​មន្ត្រី​បាន​បង្ហាញ​ការបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការផ្ទុះ វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ថា​នឹង​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ទេសចរណ៍​របស់​កម្ពុជា ដែល​ទាក់ទាញ​ភាគច្រើន​ចិន បន្ទាប់ពី​កម្ពុជា​បាន​រកឃើញ​ករណី វីរុស​កូរ៉ូណា ប្រភេទ​ថ្មី​លើកដំបូង​នៅ​ខេត្ត​ព្រះសីហនុ​។ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល បានបញ្ជាក់​ពី​ករណី <a href='https://opendevelopmentcambodia.net/km/news/wuhan-coronavirus-tourism-industry-could-hit-turbulence/ ' class='cambodia-color'>...a>

ហ៊ឹន ពិសី
https://bit.ly/3aSAWoj

តុលាការ​ខេត្ត​មណ្ឌលគិរី​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ពី​បទ​ល្មើស​បំផ្លាញ​ធន​ធាន​ធម្មជាតិ​

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី បាន​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់ ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន ពាក់ព័ន្ធ​នឹង​ការ​ដាក់​អន្ទាក់​ចាប់​សត្វ​ព្រៃ​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ប្រភេទ នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​។ &laquo;​បច្ចុប្បន្ន ចៅក្រម​ស៊ើបសួរ កំពុង​បន្ត​និតិ​វិធី​ស៊ើបសួរ​បន្ត​ទៀត​ទៅ​លើ <a href='https://opendevelopmentcambodia.net/km/news/man-held-for-allegedly-setting-traps-which-killed-wildlife/ ' class='cambodia-color'>...a>

ប៉ិច សុធារី
https://bit.ly/315EFKz

ការនាំ​ចេញពី​​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​ ២០១៩ ​កើន​ ៤០ ​ភាគរយ

ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ទៅ​អាមេរិក​បាន​កើនឡើង​កាលពី​ឆ្នាំ​ ២០១៩ ដែល​ត្រូវបាន​ជំរុញ​ដោយ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ (GSP) ខណៈ​កម្ពុជា​បាន​បាត់បង់​មួយផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប &laquo;​អ្វីៗ​គ្រប់​យ៉ាង​លើកលែងតែ​អាវុធ​&raquo; (EBa) ដែល​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​។ ទិន្នន័យ​ចុងក្រោយ​បាន​ពី​ការិយាល័យ​ពាណិជ្ជកម្ម <a href='https://opendevelopmentcambodia.net/km/news/cambodian-exports-to-the-us-soar/ ' class='cambodia-color'>...a>

ម៉ៃ គុណមករា
https://bit.ly/2wiDDj3

ក្រុមហ៊ុន​បន្លែ​ប្រើ​ QR ​កូដ​ ដើម្បី​សម្គាល់​ប្រភព​ដើម

ក្រុមហ៊ុន​បន្លែ​ធម្មជាតិ Natural agriculture Village បាន​ប្រើប្រាស់ QR កូដ​លើ​ផលិតផល​ដែល​ធ្វើឲ្យ​អតិថិជន​អាច​ដឹង​ពី​ប្រភព​ផលិតផល ដើម្បី​ធានា​សុវត្ថិភាព​ស្រប​នឹង​គោលការណ៍​រដ្ឋាភិបាល​ក្នុង​ការផ្ដល់​សុវត្ថិភាព​ស្បៀងអាហារ​ដល់​អតិថិជន​។ លោកស្រី ប៊ុន សៀង ប្រធាន​ក្រុមហ៊ុន Natural agriculture Village និង​ជា​សមាជិក​របស់​ក្រុមហ៊ុន Green Gold ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ក្នុង​ស្រុក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​សៅរ៍​ថា កសិករ​ដែល <a href='https://opendevelopmentcambodia.net/km/news/organic-vegetable-retailer-unveils-qr-code-scheme-for-origin-source/ ' class='cambodia-color'>...a>

ធូ វិរៈ
https://bit.ly/39Jqka3

សេចក្តី​ប្រកាស​ព័ត៌មាន​ដល់​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ ឲ្យ​អនុវត្ត​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ ស្តី​ពី​ការ​ដាក់​បម្រាម​ផ្អាក​ជនបរទេស​ចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងទេសចរណ៍​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូនដំណឹង​ នៅ​ថ្ងៃ​ដដែល​ ​ដល់​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​ ប្រតិបត្តិ​ករ​ទេសចរណ៍​ពិសេស​ ការី​ទេសចរណ៍​ដែល​ទទួល​កញ្ចប់​ទស្សនកិច្ច​ពី​ទីផ្សារ​ទេសចរណ៍​អឺរ៉ុប​ និង​អា <a href='https://opendevelopmentcambodia.net/km/announcements/press-release-to-all-the-tourism-industry-associations-and-tourism-operators-to-comply-with-the-announcement-of-the-ministry-of-health-of-cambodia-on-the-impose-of-an-entry-restriction-measure-on-the/ ' class='cambodia-color'>...a>

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សុន្ទរកថា​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​លេ​ី​ក​ទី​៣៦​ បើក​កិច្ចប្រជុំ​ពិសេស​ស្តី​ពី​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩

​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០២០​ នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មេដឹកនាំ​អាស៊ាន​ដទៃ​ទៀត​ បាន​បើក​កិច្ចប្រជុំ​ពិសេស​ស្តី​ពី​បញ្ហា​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​១៩​ ដែល​កិច្ចប្រជុំ​នេះ​ធ្វើ <a href='https://opendevelopmentcambodia.net/km/announcements/samdech-techo-hun-sens-speech-at-the-36th-session-of-the-special-asean-meeting-on-covid-19/ ' class='cambodia-color'>...a>

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​ នីតិកាល​ទី​៦

 ​នៅ​ថ្ងៃ​ចន្ទ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២០​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​លទ្ធផល​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​ នីតិកាល​ទី​៦​ ដែល​មាន​របៀបវារៈ​តែ​មួយ​ គឺ​ ការ​បោះ​ឆ្នោត​ផ្តល់​សេចក្ដី​ទុកចិត្ត​លើ​ការ​តែងតាំង​ និង​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល <a href='https://opendevelopmentcambodia.net/km/announcements/announcement-on-the-result-of-the-sixth-legislature-extraordinary-session-of-the-national-assembly/ ' class='cambodia-color'>...a>

អគ្គលេខាធិការដ្ឋានរដ្ឋសភា

ទាញយក៖ pdf

ក្រសួង​អប់រំ​លើក​ពេល​ការប្រឡង​ឌីប្លូម និង​បាក់ឌុប ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​១៩

ក្រសួង​អប់រំ​លើក​ពេល​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ (​ឌីប្លូម​) ​និង​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់ឌុប​) ​នៅ​ឆ្នាំនេះ ដោយ​មិនបាន​កំណត់​ពេលវេលា​នៃ​ការចាប់ផ្ដើម​វិញ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ខណៈ​ដែល​ជំងឺ​នេះ​កំពុង​​រាតត្បាត​នៅតាម​បណ្តា​ប្រទេស​ជាច្រើន <a href='https://opendevelopmentcambodia.net/km/news/schools-out-for-the-year-but-studying-and-exams-to-go-on/ ' class='cambodia-color'>...a>

រី សុចាន់
https://bit.ly/3c0JdGs

សេចក្ដី​ជូន​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​តេស្ត​ជា​ផ្លូវការ​នៃ​ភាព​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី​ (COVID-19)​ លើ​អ្នក​ទេសចរណ៍​តាម​នាវា​មានឈ្មោះ​ថា​ វេ​ស្ទី​ដាម​ ដែល​ជា​កម្មសិទ្ធិ​របស់​ ហូ​ឡង់​-​អា​ម៉េ​រិ​កាឡា​ញ​ នៅ​ខេត្ត​ព្រះ​សីហ​នុ​

​នៅ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​មួយ​ស្ដី​ពី​លទ្ធផល​តេស្ត​ជា​ផ្លូវការ​លើ​អ្នក​ទេសចរណ៍​តាម​នាវា​មានឈ្មោះ​ថា​ វេ​ស្ទី​ដាម​ ដែល​ជា​កម្មសិទ្ធិ​របស់​ ហូ​ឡង់​-​អា​ម៉េ​រិ​កា​ ឡាញ​ នៅ​ខេត្ត <a href='https://opendevelopmentcambodia.net/km/announcements/announcement-on-the-official-test-results-of-passengers-on-holland-america-line-owned-cruise-ship-westerdam-in-sihanoukville/ ' class='cambodia-color'>...a>

ក្រសួងសុខាភិបាល

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

S49U7
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!