សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​ នីតិកាល​ទី​៦

 ​នៅ​ថ្ងៃ​ចន្ទ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២០​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​លទ្ធផល​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​ នីតិកាល​ទី​៦​ ដែល​មាន​របៀបវារៈ​តែ​មួយ​ គឺ​ ការ​បោះ​ឆ្នោត​ផ្តល់​សេចក្ដី​ទុកចិត្ត​លើ​ការ​តែងតាំង​ និង​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល​។​ អង្គប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​ នីតិកាល​ទី​៦​ មានការ​តែងតាំង​ទេស​រដ្ឋមន្ត្រី​ និង​ការ​កែសម្រួល​ និង​តែងតាំង​សមាសភាព​រដ្ឋមន្ត្រី​។​

អគ្គលេខាធិការដ្ឋានរដ្ឋសភា

ទាញយក៖ pdf