ឌី​ជី​ថ​ល​ភាវូបនីយកម្ម​ មាន​ឥទ្ធិពល​មក​លើ​យើង​ទាំងអស់​គ្នា​-​ ក្រុមការងារ​អូ​ឌី​ស៊ី​ ចូលរួម​ក្នុង​ស​ន្និ​សីទ​​ដែល​រៀបចំ​ដោយ​ Konrad​ Adenauer​ Stiftung

​លោក​បណ្ឌិត​ Daniel​ Schmücking​ ចង​ចាំ​ថ្ងៃ​ដំបូង​ដែល​លោក​បាន​មក​ដល់ទី​ក្រុងភ្នំពេញ​ ដោយ​លោក​បាន​និយាយ​ថា​៖​ «នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ដំបូង​ ខ្ញុំ​មាន​ចំណាប់អារម្មណ៍​ទៅ​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​នៅ​ទី​នេះ»​ ហើយ​លោក​បន្ត​ទៀត​ថា​៖​ «ខ្ញុំ​គិត​ថា​ តើ​ខ្ញុំ​អាច​រស់នៅ​ទី​នេះ​ដោយ​របៀប​ណា​?​ ប៉ុន្តែ​មាន​មនុស្ស​ម្នាក់​បាន​ប្រាប់​ខ្ញុំ​អំពី​ PassApp»។​ អ្នកតំណាង​ប្រចាំ​ប្រទេស​ នៃ​ Konrad​ Adenauer​ Stiftung​ (KAS)​ បាន​ធ្វើការ​ណែនាំ​នៅ​ក្នុង​ពិធី​ស​ន្និ​សីទ​​អំពី​ «ការគ្រប់គ្រងប្រព័ន្ធ​ឌីជីថល-​ មេរៀន​របស់​ប្រទេស​​អាលឺ្លម៉ង់​ និង​ជា​មាគ៌ា​ឆ្ពោះទៅ​មុខ​របស់​ប្រទេស​កម្ពុជា​»​ ជាមួយនឹង​ការ​ណែនាំ​ លោក​​ក៏​បាន​អធិប្បាយ​ពី​វិធី​ប្រើប្រាស់​កម្មវិធី​ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​រស់នៅ​។​

លោកបណ្ឌិត Daniel Schmücking ថ្លែង​សន្ទរកថា​បើក​សន្និសីទ​។

​ពិធី​ស​ន្និ​សីទ​​នេះ​បាន​រៀបចំ​ដោយ​ German​ KAS​ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​រវាង​ប្រទេស​អាលឺ្លម៉ង់​ និង​ប្រទេស​កម្ពុជា​-​ ប្រទេស​ទាំង​ពីរ​នឹង​ក្លាយជា​ប្រទេស​ទទួល​ឥទ្ធិពល​ខ្លាំង​ពី​ដំណើរការ​ប្រព័ន្ធ​ទំនាក់ទំនង​ ដោយ​ប្រទេស​នីមួយៗ​​មាន​វិធីសាស្ត្រ​រៀងៗ​ខ្លួន​។​ នៅ​ប្រទេស​អាលឺ្លម៉ង់​ ការ​បង្កើត​អាជីវកម្ម​ដូច​ជា​ ក្រុមហ៊ុន​ឡាន​ ត្រូវ​តែ​ប​ន្ស៊ាំ​​ដំណើរការ​នៃ​ការ​ផលិត​ និង​ផលិតផល​របស់​ខ្លួន​។​ យោង​តាម​លោក​​ Mario​ Voigt​ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ Quadriga​ នៅ​ទីក្រុង​ប៊ែ​ក​ឡាំង​ បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​អាលឺ្លម៉ង់ចង់​ក្លាយជា​ «​វីរបុរស​»​ នៃ​វេទិកា​សេដ្ឋកិច្ច​។​ គំរូ​ដែល​លោក​បាន​អភិវឌ្ឍ​ដើម្បី​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​អឺរ៉ុប​ខាងលិច​ឆ្ពោះទៅ​រក​ឌី​ជី​ថ​ល​ភាវូបនីយកម្ម​រួម​បញ្ចូល​ធាតុ​បួនគឺ​៖​ ទិន្នន័យ​ឌី​ជី​ថ​ល​ ការ​ភ្ជាប់​ទំនាក់ទំនង​ អតិថិជន​ប្រើប្រាស់​ដោយ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ និង​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​។​ ធាតុ​ទាំងនេះ​គឺ​ចាំបាច់​ត្រូវ​តែ​ពង្រឹង​​ ដើម្បី​ឱ្យ​ធានា​បាន​នូវ​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​សកល​ សម្រាប់​ការ​ធ្វើ​អាជីវកម្ម​។​ លោក​បណ្ឌិត​ Voigt​ បកស្រាយ​បញ្ហា​នេះ​ ដោយ​លើក​ឧទាហរណ៍​ពី​ប្រទេស​អាលឺ្លម៉ង់​៖​ «មាន​ក្រុមហ៊ុន​តូច​មួយ​មក​ពី​ ព្រៃខ្មៅ (Black​ Forest)​ ក្នុង​ប្រទេស​អាលឺ្លម៉ង់​ដែល​ផលិតនាឡិកាប៉ោល​ ដែល​ជា​ផលិតផល​ជាតិ​របស់អាលឺ្លម៉ង់​។​ សម្រាប់​អាលឺ្លម៉ង់​ នាឡិកា​នេះ​បាន​ក្លាយជា​ផលិតផល​ដែល​គ្មាន​ការ​ពេញ​និយម​ទៀត​នោះ​ទេ​។​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​រក​ឃើញ​ថា​ ប្រជាជន​នៅ​ប្រទេស​អា​មេ​រិក​ និង​សិង្ហ​បុរី​ មានការ​ពេញ​និយម​ជាមួយ​នាឡិកា​នេះ​ខ្លាំង​ណាស់​ ហើយ​ឥឡូវនេះ​ក្រុមហ៊ុន​ ធ្វើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​នាឡិកានេះ​ ​ទៅ​កាន់​ប្រទេស​ទាំង​ពីរ​នោះ​វិញ​។​» សម្រាប់​សាស្ត្រាចារ្យ​ Voigt​ រឿង​នេះ​បាន​បង្ហាញ​ថា​ ឌី​ជី​ថ​ល​ភាវូបនីយកម្ម​គឺ​​មិន​ត្រឹមតែ​មាន​ឥទ្ធិពល​ទៅ​លើ​ក្រុមហ៊ុន​ធំៗ​នោះ​ទេ​ សូ​ម្បី​តែ​សហ​គ្រិ​ស​តូចៗ​ក៏​ទទួល​ឥទ្ធិពល​ផង​ដែរ​។​

លោកបណ្ឌិត Mario Voigt ធ្វើ​បទ​បង្ហាញ​អំពី «បទពិសោធន៍​ប្រទេស​អាលឺ្លម៉ង់ – គោលនយោបាយ​ ការ​ដឹកនាំ និងសមត្ថភាព​ក្នុង​ការ​ពង្រឹង​​​បច្ចេកវិទ្យាថ្មី»។

​នៅ​ចុងបញ្ចប់​នៃ​ការ​ធ្វើ​បទ​បង្ហាញ​របស់​ លោក​បណ្ឌិត​ Voigt​ បាន​ពន្យល់​ថា​ ប្រទេសអាលឺ្លម៉ង់កំពុង​​ព្យាយាម​ដើម្បី​ក្លាយជា​ ប្រទេស​ដែល​មាន​ភាព​ជឿនលឿន​ផ្នែក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។​ អ្នកជំនាញ​ផ្នែក​ឌី​ជី​ថ​ល​ភាវូបនីយកម្ម​ ដែល​ក៏​ជា​អ្នកនយោបាយ​សម្រាប់​គ្រប់គ្រង​​គណបក្ស​អភិរក្ស​ (CDU)​ បាន​បង្ហាញ​ថា​ រដ្ឋាភិបាល​មាន​គម្រោង​ធ្វើការ​វិនិយោគ​ប្រហែល​ ៦​រយ​លាន​ដុល្លារ​ សម្រាប់​ការ​សាងសង​ហេដ្ឋារចនាសម្ព័ន្ធ​បែប​ឌី​ជី​ថ​ល​ និង​ការ​ណែនាំ​ថ្មីៗ​នេះ​ ពី​ភ្នាក់ងារ​ឌី​ជី​ថ​ល​ថ្មី​សំខាន់ៗ​ក្នុង​កម្រិត​ថ្នាក់​ជាតិ​។​ នៅក្នុង​​ប្រសាសន៍​ចុង​ក្រោយ​ លោក​បានភ្ជាប់​ជាមួយ​​ស្ថានភាព​នៃ​ប្រទេស​កម្ពុជា​​៖​ «​ខ្ញុំ​គិត​ថា​ កម្ពុជា​ត្រូវការ​វិធីសាស្ត្រ​ដូច​ប្រទេស​​អាលឺ្លម៉ង់​ដែរ​ ពីព្រោះ​អ្វីៗ​គ្រប់យ៉ាង​នឹង​ផ្លាស់​ប្តូរ​នៅ​ថ្ងៃ​អនាគត​ ហើយ​ជាមួយនឹង​វិធីសាស្ត្រ​មួយ​នេះ​ វា​អាច​ធ្វើ​ឱ្យ​កម្ពុជា​បន្ស៊ាំ​ខ្លួន​ជាមួយ​វា​។​ នា​ពេល​អនាគត​ វា​នឹង​នាំ​កម្ពុជា​ទៅ​កាន់​ឱកាស​ដ៏​ច្រើន​»​។​

វេទិការពិភាក្សា​ រវាង លោក ស៊ុន​ រ៉ា​ពី​ដ​ លោក ប៉ែន ចិន្តា លោកបណ្ឌិត ហេង ភក្តី និង​លោកបណ្ឌិត​សាស្រ្តាចារ្យ  Mario Voigt។

​វេទិការពិភាក្សា​ អំពី​ប្រព័ន្ធ​អេកូឡូស៊ី​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ ដែលមាន​វត្តមាន​​ លោក​ ស៊ុន​ រ៉ា​ពី​ដ​ អនុប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព​ត៌​មាន​ (NIPTICT)​ បាន​បកស្រាយ​អំពី​ផែនការមេ​ ICT​ របស់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០១៥-២០២០​ ថា ​រដ្ឋាភិបាល​មាន​បំណង​ផ្សព្វផ្សាយ​ពី​ អក្ខរកម្ម​ និង​ការ​ចាប់ផ្តើមនៃ​ ICT​។​ ហើយ​វា​ស្ថិត​នៅ​ក្នុង​ដំណើរការ​នៃ​ការ​រៀបចំ​គោលនយោបាយ​ទាក់ទង​នឹង​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​ និង​ឌី​ជី​ថ​ល​ពាណិជ្ជកម្ម​។​ «​ពួក​យើង​ចង់​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​ដូច​ជា​ Microsoft​ ឬ​ក៏​ Google​ ឱ្យមក​តាំង​ការិយាល័យ​នៅ​ប្រទេស​កម្ពុជា»​​។ ការ​សាកសួរ​អំពី​ឯកជនភា​ព​ និង​ច្បាប់​ការពារ​ទិន្នន័យ​ លោក​ រ៉ា​ពី​ដ​ បន្ត​ថា ​ប្រទេស​កម្ពុជា​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​៖​ «​ពួក​យើង​នៅ​តែ​គិត​អំពី​របៀប​រៀបចំ​ប្រព័ន្ធ​ទំនាក់ទំនង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ពួក​យើង​ត្រូវ​ចាប់ផ្តើម​ពី​កម្រិត​មូលដ្ឋាន​ជា​មុន​សិន​។​»​ សាស្ត្រាចារ្យ​ Voigt​ បាន​ឆ្លើយ​តប​ និង​ធ្វើការ​រិះគន់​វិធីសាស្ត្រ​នេះ​ ដោយ​លោក​​គិត​ថា ​គួរតែ​ចាប់ផ្តើម​ពាណិជ្ជកម្ម​មុន​ ហើយ​ចាំ​កំណត់​​ឯកជនភាព​បន្ទាប់​។​ ជំនួស​មក​វិញ​​ វិធីសាស្ត្រ​ទាំងនោះ​គឺ​ត្រូវ​តែ​ចាប់ផ្តើម​ក្នុង​ពេល​តែ​មួយ​៖​ «អ្នក​ត្រូវ​តែ​រក​ដំណោះស្រាយ​សម្រាប់​​ឯកជនភាព​ និង​ការ​រៀបចំ​ទិន្នន័យ​ក្នុង​ប្រទេស​កម្ពុជា​ ដូចដែល​យើង​បាន​ធ្វើ​នៅ​ប្រទេសអាលឺ្លម៉ង់»។

ការ​ពិភាក្សា​រួម​នៅ​ក្នុង​សន្និសីទ​និយាយ​ពី​អនាគត​ឌី​ជី​ថល​។

​គោលដៅ​របស់​ KAS​ គឺ​បង្កើត​កម្មវិធី​សម្រាប់​ផ្លាស់​ប្តូរ​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​អាច​បង្រៀន​គ្នា​ដើម្បី​ឆ្ពោះ​​ទៅ​រក​ភាព​ជោគជ័យ​។​ នៅ​ក្នុង​ពី​ធី​ស​និ្ន​សីទ​​នោះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​​អ្នកចូលរួម​បាន​រៀនសូត្រ​អំពី ​ភាព​ជឿនលឿន​នៃ​ប្រទេសអាលឺ្លម៉ង់​ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ពិភព​ឌី​ជី​ថ​ល​។​ នៅ​ថ្ងៃ​អនាគត​​ ការ​លើកទឹកចិត្ត​ស្ត្រី​ឱ្យ​ចូលរួម​គឺជា​អ្វី​ដែល​យើង​ចង់បាន​។​ អ្នក​រៀបចំ​កម្មវិធី​នេះ​បាន​ពន្យល់​ថា​ អវត្តមាន​ស្ត្រី​ក្នុង​កិច្ច​ពិភាក្សា​នេះ​ ដោយ​សារ​តែ​ការ​​បោះបង់​ចោល​នៅ​នាទី​ចុង​ក្រោយ​នៃ​អ្នកចូលរួម​។​ មួយវិញទៀត​ ការ​ផ្តោត​សំខាន់​ខ្លាំង​ទៅ​លើ​ទស្សនៈ​របស់​ប្រជាជន​ជា​ជាង​ទស្សនៈ​របស់​អ្នកជំនួញ​ គឺ​គួរ​ឱ្យ​ចាប់អារម្មណ៍​ ជា​ពិសេស​គឺ​ការ​យល់​ឃើញ​ពី​ការ​ផ្លាស់​ប្តូរ​សម្រាប់​ពលកម្ម​​នៅ​ក្នុង​ពិភព​ឌី​ជី​ថ​ល​។​ កម្មវិធី​នេះ​ គឺជា​កម្មវិធី​ដែល​ជា​ការ​រៀបចំ​លើក​ដំបូង​ដោយ​ KAS​ ហើយនឹង​ប្រារព្ធ​ឡើង​ម្តងទៀត​នៅ​ថ្ងៃ​អនាគត​។​