គណៈមេធាវី និងសេវាកម្មជំនួយផ្នែកច្បាប់
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (សមាគម) គឺជាស្ថាប័នមិនមែនរដ្ឋាភិបាលសម្រាប់មេធាវីកម្ពុជា។ អនុលោមតាមមាត្រា ២៤ នៃគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិស្តីពីតួនាទីមេធាវី សមាគមតំណាងឱ្យផលប្រយោជន៍របស់មេធាវី លើកកម្ពស់ការអប់រំ និងការបណ្តុះបណ្តាលបន្តរបស់ពូកគេ ...
ជំនួយពីប្រទេសចិន
ការសាងសង់បណ្ណាល័យមួយដែលផ្តល់មូលនិធិដោយថវិការបស់ចិន។ រូបភាព ដោយ Micheal Coaghlan, ថតនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៤។ ក្រោមអាជ្ញាបណ្ណ (CC-BY-SA 2.0)។ខណៈដែលពីមុនប្រទេសនេះធ្លាប់តែមិនចុះសម្រុងជាមួយរដ្ឋាភិបាលសព្វថ្ងៃ ឥឡូវនេះប្រទេសចិន បានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏ធំមួយរបស់ប្រទេសកម្ពុជា។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជាតិទាំងពីរនេះ កាន់តែជិតស្និទ្ធិគ្នាឡើងៗ ដែលជាកត្តាអំណោយផលដល់ប្រទេសកម្ពុជា។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ប្រទេសចិន មានទំនាក់ទំនងជាមួយប្រទេសកម្ពុជា មិនដូចម្ចាស់ជំនួយទ្វេរភាគីដ៏ទៃទៀតនោះទេ។ មូលនិធិដែលបានផ្តល់ឱ្យដោយប្រទេសចិនមានច្រើនទម្រង់ ប៉ុន្តែទឹកប្រាក់ដ៏ច្រើនលើសលុបនៃមូលនិធិនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន និងកម្ចីមិនមែនសម្បទាន។ការវិនិយោគក្រុមហ៊ុន មានន័យថាជាការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ដោយក្រុមហ៊ុនចិន ដើម្បីសាងសង់ ឬធ្វើកិច្ចការលើគម្រោង ឬផ្តល់ជាមូលនិធិសម្រាប់ក្រុមហ៊ុនខ្មែរដែលមានស្រាប់។ ជំនួយបែបនេះ គឺត្រូវបានគេហៅថា “ការវិនិយោគផ្ទាល់ពីបរទេស (FDI)”។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) មិនមែនជាមូលនិធិសប្បុរសធម៌នោះទេ។ ខណៈដែលវាពិតជាបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាអ្នកទទួលក្នុងក្របខណ្ឌខ្លះ ការជជែកពិភាក្សាជាច្រើនក៏ចោទសួរទៅលើអ្នកដែលទទួលផលប្រយោជន៍ច្រើនបំផុត (និងទទួលដែលទទួលរងផលប៉ះពាល់ច្រើនបំផុត)ពីការវិនិយោគនេះផងដែរ។ ការវិនិយោគផ្ទាល់ពីបរទេស(FDI) បានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ប៉ុន្តែកំណើនសេដ្ឋកិច្ចនេះប្រហែលជាមិនទាន់ជាប្រយោជន៍ឧត្តុង្គឧត្តមសម្រាប់ប្រជាជនខ្មែរនៅឡើយទេ។ប្រទេសចិន ...
តំបន់សមុទ្រ និងឆ្នេរ
បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖ខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតខេត្តកែបសិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ61 និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។62ឆ្នេរសមុទ្រព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាពដោយ Axel Drainville បានបង្ហោះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១១។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.បញ្ហានានាដែលទាក់ទងនឹងជីវសាស្ត្រ គឺត្រូវបានយកចិត្តទុកដាក់ជាពិសេសសម្រាប់សង្គមស៊ីវិល ហើយវាក៏ជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ ការស្រាវជ្រាវថ្មីៗ ...
ទន្លេ និងបឹង
រូបចាងឆ្លុះនៃបឹងទន្លេសាប។ រូបភាពដោយ Mariusz Kluzniak។ បង្ហោះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។102 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ...
ការរុករករ៉ែតាមបែបឧស្សាហកម្ម
មិនមានការជីកយករ៉ែក្នុងទ្រង់ទ្រាយជាលក្ខណៈឧស្សាហកម្មខ្នាតធំបានអនុវត្តនៅក្នុងប្រទេសកម្ពុជានៅឡើយទេ បើទោះបីជាអាជ្ញាប័ណ្ណរុករករ៉ែជាច្រើនត្រូវបានផ្តល់ចេញ និងមានក្រុមហ៊ុនរ៉ែមួយចំនួនបានរាយការណ៍ ពីការរកឃើញរ៉ែដ៏ជោគជ័យ រួមមានរ៉ែមាសជាដើមក៏ដោយ។ នាពេលបច្ចុប្បន្ន មានក្រុមហ៊ុនមកពីប្រទេសចិន កូរ៉េ វៀតណាម អូស្ត្រាលីនិងនៅកន្លែងផ្សេងទៀត បាននឹងកំពុងរុករករ៉ែ។ ក្រុមហ៊ុនមួយចំនួនបានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក យ៉ាងណាមិញ ដោយសារច្បាប់ប្រទេសកម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនរ៉ែបរទេសទាំងស្រុង ទទួលបានអាជ្ញាប័ណ្ណ ក្រុមហ៊ុនមួយចំនួនធ្វើការរុករកជាលក្ខណៈឯករាជ្យ។ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្ម
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានចូលរួមក្នុងកម្មវិធីជំនួយសម្រាប់ការធ្វើពាណិជ្ជកម្មសកលឆ្នាំ ២០១៩។ រូបភាព ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO), ថតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ក្រោមអាជ្ញាបណ្ណ CC BY-SA 2.0។ពាណិជ្ជកម្មអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ក្នុង ...
ការនាំចូល/អាហរណ
តម្លៃសរុបនៃពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួន ៣៥,៨ ពាន់លានដុល្លារនៅឆ្នាំ២០២០ ដែលកើនឡើង ២,៥ ភាគរយបើធៀបនឹង ៣៤,៩ ពាន់លានដុល្លារនៅឆ្នាំ២០១៩ បើទោះបីជាជំងឺឆ្លងកូវីដ-១៩ បានធ្វើអោយពាណិជ្ជកម្មពិភពលោកថយចុះក៏ ...
ការគាំទ្រកិច្ចការពារព្រៃឈើ
ប្រទេសកម្ពុជាកំពុងព្យាយាមការពារព្រៃឈើរបស់ខ្លួន ខណៈពេលដែលរក្សានូវកំណើនសេដ្ឋកិច្ច ដោយសារប្រជាជនជាច្រើនប្រកបរបរចិញ្ចឹមជីវិតតាមរយៈការធ្វើស្រែចម្ការ ការទន្ទ្រានដី និងសកម្មភាពផ្សេងៗទៀតដែលអាចនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ។ ស្ទើរតែ ៨០% នៃ ...
ទឹកក្រោមដី
ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើធនធានទឹកក្រោមដីរបស់ខ្លួន ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតទឹកក្នុងអំឡុងរដូវប្រាំង។ ប្រជាជនច្រើនជាងពាក់កណ្តាល អាស្រ័យលើទឹកក្រោមដី នៅពេលដែលទឹកលើដីមិនមានគ្រប់គ្រាន់។ នៅជម្រៅជាក់លាក់មួយ ដីត្រូវបានឆ្អែតដោយទឹក ហើយផ្ទៃខាងលើនៃតំបន់ឆ្អែតទឹកត្រូវបានហៅថា នីវ៉ូទឹកក្រោមដី។ ស្រទាប់ទឹកក្រោមដី គឺជាទឹកដែលស្ថិតក្រោមនីវ៉ូទឹកក្រោមដី។ ទឹកត្រូវបានផ្ទុកនៅរន្ធតូចៗ ចន្លោះថ្ម និងល្បាប់ហ្មត់ ហើយវាអាចហូរ អាស្រ័យនឹងទំហំនៃចន្លោះថ្ម។ ទឹកក្រោមដី សំដៅទៅលើទឹកទាំងឡាយណាដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដី ឬជាទឹកទាំងស្រុងនៃស្រទាប់ទឹកក្រោម។242សាលារៀនក្នុងភូមិនៅប្រទេសកម្ពុជា។ រូបថត ដោយ Bryon Lippincott, ថតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។បច្ចុប្បន្ននេះ នៅកម្ពុជា ព័ត៌មានអំពីទឹកក្រោមដីហាក់ដូចជាមិនមានច្រើននោះទេ។ គម្រោងស្រាវជ្រាវធំៗចំនួនពីរ ទើបត្រូវបានធ្វើឡើងក្នុងរយៈពេល ២០ឆ្នាំនេះ ទោះបីជាវាមិនធ្លាប់មានផែនការជាតិ ឬការស្រាវជ្រាវរួមគ្នាពីមុនមកក៏ដោយ។ ការប្រមូលទិន្នន័យចុងក្រោយបង្អស់ត្រូវបានដឹកនាំធ្វើឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងឆ្នាំ ២០០២ និងដោយសហគ្រិនអភិវឌ្ឍន៍អន្តរជាតិ នៅឆ្នាំ ២០០៨។243 លទ្ធផល ...
ធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ តាមរយៈច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិកម្ពុជា។279 ធនាគារជាតិនៃកម្ពុជាគឺជាធនាគារកណ្តាលរបស់ប្រទេស ដែលមានបេសកកម្មចម្បងសម្រាប់កំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុដើម្បីរក្សា ...
គោលដៅទី១៤ ជីវិតក្រោមទឹក
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ គឺសំដៅលើអន្តរអំពើរវាងមនុស្ស ជាមួយនឹងមហាសមុទ្រ។ ជាពិសេស វាមានគោលបំណងដើម្បីអភិរក្ស និងគ្រប់គ្រងការប្រើប្រាស់នៃមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រ សម្រាប់ការអភិវឌ្ឍ ...
សំណង់
គម្រោងសាងសង់អាគារភ្នំពេញ ថាវវើ ថតដោយ Axel Drainville, នៅថ្ងៃទី ០៤ ឧសភា ២០១១។ ក្រោម អាជ្ញាប័ណ្ណ៖ CC BY-NC 2.0វិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិនិយោគទុនក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ ជាកំណើន៤០ភាគរយពីតួរលេខ ២.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ។396ជាមួយគ្នានឹងវិស័យវាយនភ័ណ្ឌ ទេសចរណ៍ និងកសិកម្ម វិស័យសំណង់ ជាវិស័យមួយក្នុងចំណោមវិស័យចម្បងទាំង៤ ដែលជម្រុញការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។397ការប៉ានស្មានរបស់ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យតំណាងឱ្យ ២ភាគរយនៃតួរលេខ៧.១ នៃកំណើនក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៤ ដែលនាំឱ្យវិស័យនេះជាវិស័យតែមួយគត់ដែលរួមចំណែកធំជាងគេក្នុងការលូតលាស់នៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំនោះ។398ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់នៃទីក្រុងជាច្រើន។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យមួយរូបបាននិយាយថា ក្នុងឆ្នាំ២០០៩ ស្ទើរតែមិនមានសំណង់អាគារខុនដូរនោះទេក្នុងរាជធានីភ្នំពេញ ប៉ុន្តែក្នុងឆ្នាំ២០១៧វិញ មានការំពឹងទុកថាសំណង់ប្រភេទនេះនឹងមានដល់ទៅ ៥,០០០ អាគារ។399កំណើននៃការសាងសង់នេះនៅតែបន្តកើនឡើង បើទោះបីជាសំណើរសើ្នរសុំការសាងសង់ត្រូវចំណាយអស់ថវិការជាច្រើន និងមានរយៈពេលយូរជាងប្រទេសដ៏ទៃទៀតក៏ដោយ។ ...
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
តម្រូវការផ្នែកច្បាប់បឋមសម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) នៅក្នុងប្រទេសកម្ពុជាត្រូវបានចែងក្នុងមាតិកាទី២ គន្ថីទី៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។432 ជំពូកទី ៣ នៃច្បាប់ស្តីពីការការពារបរិស្ថាន និង ...
ជំនួយពីប្រទេសអូស្ត្រាលី
នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី ឯកឧត្តម អេនសូនី អាល់បូនីស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាត្រីសមោសរជូនប្រមុខរដ្ឋ/រដ្ឋាភិបាល/ប្រតិភូអាស៊ាន ប្រមុខរដ្ឋ/រដ្ឋាភិបាល/ប្រតិភូនៃប្រទេសដៃគូសន្ទនាអាស៊ាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាព ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។កម្ពុជា និងអូស្ត្រាលីបានបង្កើតទំនាក់ទំនងការទូតរបស់ពួកគេនៅឆ្នាំ១៩៥២។ ទំនាក់ទំនងទ្វេភាគីនេះអនុញ្ញាតឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ និងការកែលម្អដោយការចូលរួមក្នុងបញ្ហាទ្វេភាគី បញ្ហាតំបន់ និងបញ្ហាយុទ្ធសាស្ត្រ។460 ប្រទេសទាំងពីរបានធ្វើការ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសហគ្រាសធុនតូច និងមធ្យម
ជំងឺរាតត្បាតកូវីដ-១៩ បានបង្កឱ្យមានបញ្ហាដល់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ដោយមានការរីករាលដាលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា និងការរស់រានមានជីវិតរបស់កសិករខ្នាតតូច និងការបន្តអាជីវកម្ម។497 លោកឧកញ៉ា ...
គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
ទឹកជំនន់នៅកម្ពុជា ឆ្នាំ២០១១។ រូបភាព ថតដោយ គណៈកម្មការអឺរ៉ុប, ១១ តុលា ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0។នៅប្រទេសកម្ពុជា ព្យុះ ទឹកជំនន់ និងរន្ទះបាញ់ គឺជាគ្រោះមហន្តរាយធម្មជាតិចម្បង ដែលធ្វើឱ្យបាត់បង់ជីវិតមនុស្សសត្វ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ខណៈដែល គ្រោះរាំងស្ងួត បង្កឱ្យ ...
ពាណិជ្ជកម្ម
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចន ឃើរី និងនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែននៅក្នុងកិច្ចប្រជុំទ្វេភាគី។ រូបភាព ដោយ ស្ថានទូតអាមេរិកនៅភ្នំពេញ, ថតនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦។ ក្រោមអាជ្ញាបណ្ណ CC BY-ND 2.0។ប្រទេសកម្ពុជា ...
មីក្រូហិរញ្ញវត្ថុ
ជំងឺរាតត្បាតកូវីដ-១៩ បានវាយប្រហារយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចសកលលោក និងកម្ពុជា ដោយបន្តរាលដាលដល់ស្ថិរភាពនៃប្រព័ន្ធធនាគារ។ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុបានបន្តផ្តល់សេវាដល់អតិថិជន ដែលអាចមើលឃើញ ...
ការរុករករ៉ែ
(English) The mining sector in Cambodia is mostly undeveloped, and active mining enterprises are typically small-scale quarries producing materials for construction, such as laterite, marble, granite, limestone, gravel and sand. There is no industrial-scale extraction of minerals, although many exploration licenses have been granted ...