តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

301 Announcementsរកឃើញសម្រាប់ "야구 d777.TOP 바카라 죽장 양방 바카라 따는법 2022 프로야구 중계 szq"

សេចក្ដីណែនាំស្តីពីការផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញនូវសេចក្ដីណែនាំមួយ ស្តីពីការផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ សេចក្តីណែនាំនេះ តម្រូវឱ្យប្រជាពលរដ្ឋ និងជនបរទេសទាំងអស់ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសកម្ពុជា ត្រូវគោរពតាមការណែនាំដោយផ្អាកការលក់ និងទទួលទានគ្រឿងស្រវឹងនៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត អាណត្តិទី៥ ឆ្នាំ២០២២។ ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

ការ​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​បាន​ឈប់​សម្រាក​ ១​ ថ្ងៃ​ មុន​ថ្ងៃ​បោះ​ឆ្នោត​ និង​ ១​ ថ្ងៃ​ ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ ដោយ​រក្សា​ប្រាក់​ឈ្នួល​ និង​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​ដដែល​

​នៅ​ថ្ងៃ​ទី​ ២៤​ ខែឧសភា​ ឆ្នាំ​២០២២​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​បាន​ឈប់​សម្រាក​ ១​ ថ្ងៃ​ មុន​ថ្ងៃ​បោះ​ឆ្នោត​ និង​ ១​ ថ្ងៃ​ ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ ដោយ​រក្សា​ប្រាក់​ឈ្នួល​ និង​អត្ថប្រយោជន៍​ផ្សេងៗ ...

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ស្តី​ពី​ស្ថានភាព​នៅ​មី​យ៉ា​ន់​ម៉ា​

​នៅ​ថ្ងៃ​ទី​ ០២​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ស្តី​ពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ពួក​គេ​។​ យោង​តាម​សេចក្តីថ្លែងការណ៍​ ប្រធាន​អាស៊ាន​មានការ​ព្រួយបារម្ភ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្ដីពីការចាប់ផ្តើមបើកដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។សេចក្តី​ប្រកាស​នេះ​បាន​កំណត់​ការ​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២ ឆ្ហើយ​បាន​កំណត់​សកម្មភាពគួរ​ធ្វើ និង​មិនគួរ​ធ្វើ​ផ្សេងៗ​ក្នុង​អំឡុង​ពេល​នៃ​ការ​ឃោសនា​បោះឆ្នោត។ ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ហ្វី​លី​ពី​ន​

​នៅ​ថ្ងៃ​ទី​ ១០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ជួប​ពី​ភា​ក្សា​ទ្វេភាគី​រវាង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ជាមួយ​ប្រធានាធិបតី​ហ្វី​លី​ពី​ន​នៅ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​​កិច្ចប្រជុំ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ ស្តី​ពី​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ នៃ​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុជា​ ២០២២

​នៅ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​ ២០២២​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធុរកិច្ច​ថ្មី​ តេ​ជោ​បាន​ចេញ​នូវ​សេច​ក្តិ​ជូនដំណឹង​ ស្តី​ពី​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ នៃ​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុជា​ ២០២២​ នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ នឹង​ត្រូវ​ប្រព្រឹត្តិ ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី តេជោ

​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ថៃ​ ជួប​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​

នៅ​ថ្ងៃ​ទី​ ១០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ថៃ​ ជួប​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​នៅ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​ កិច្ចប្រជុំ​រវាង​នាយក​រដ្ឋមន្ត្រី​ទាំង​ពិ​រ​ សម្តេច​អគ្គមហាសេនាបតី​តេ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ គ្រប់​កម្រិត​ជា​បណ្តោះអាសន្ន​នៅ​រាជធានី​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០២២​ ក្រ​សូ​ង​អប់រំ​ យុវជន​ និង​កីឡា​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ការ​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ គ្រប់​កម្រិត​ជា​បណ្តោះអាសន្ន​នៅ​រាជធានី​ភ្នំពេញ​។​ ​យោង​ទៅ​តាម​សេចក្តីជូនដំណឹង​ ការ​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្ដីណែនាំ ស្ដីពីការពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ​ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយនូវសេចក្តីណែនាំមួយ ស្តីពីការពង្រឹងសន្តិសុខសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។សេចក្តីណែនាំនេះមានគោលបំណងធានាឱ្យដំណើរការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយរលូនប្រកបដោយសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ អហិង្សា និងបរិយាកាសគ្មានការគំរាមកំហែង។ ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នៅថ្ងៃទី ០៩​ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងសម្រេចលើបណ្តឹង/សំណុំរៀងដែលប្តឹងតវ៉ា និង ប្ដឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ គ.ជ.បបានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

 នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទាំងស្រុងនូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២។សេចក្តីប្រកាសព័ត៌មាន​បានបញ្ជាក់ថាក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ មិនបានរកឃើញកំហុសណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតឡើយ។ ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីការពន្យាពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងស្តីពីការពន្យាពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ យោងតាមសេចក្តីប្រកាស កាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ គឺនៅថ្ងៃទី ១៤ និង ១៥ ខែវិច្ឆិកា ដែលជាន់គ្នានឹងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២។ ដើម្បី​បញ្ចៀស​ការ​រំខាន​ណាមួយ និង​ធានា​ឱ្យ​នីតិវិធី​ប្រឡង​ប្រព្រឹត្តទៅ​ដោយ​រលូន ក្រសួង​បានសម្រេច​ប្តូរ​កាលបរិច្ឆេទ​ប្រឡង​មក​ថ្ងៃទី ២១ និង ២២ ខែវិច្ឆិកា ឆ្នាំ​២០២២​។ ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

ដំណើរ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ​ និង​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២

​នៅ​ថ្ងៃ​ទី​ ០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ដំណើរ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ​ និង​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២​។​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

លទ្ធផល​បណ្តោះអាសន្ន​ប្រជាពលរដ្ឋ​ប្រមាណ​ ៨០%​ បាន​ចេញ​ទៅ​បោះ​ឆ្នោត​

​នៅ​ថ្ងៃ​ទី​ ០៥​ ខែមិថុនា​ ឆ្នាំ​២០២២​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​បណ្តោះអាសន្ន​ប្រជាពលរដ្ឋ​ប្រមាណ​ ៨០%​ បាន​ចេញ​ទៅ​បោះ​ឆ្នោត​។​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​) ...

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖​ គ.ជ.ប សម្រេចអនុញ្ញាតជូនភ្ញៀវពិសេសសម្រាប់ពិនិត្យមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយស្តីពីការសម្រេចអនុញ្ញាតឱ្យភ្ញៀវពិសេសចូលរួមសង្កេតការណ៍ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ឆ្នាំ ២០២២ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។  ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប ស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោត

នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោតនៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។អ្នកនាំពាក្យ គ.ជ.ប បានវាយតម្លៃថា ដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយ រលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងឃុំ សង្កាត់។ ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

ការ​រៀបចំ​ពិធី​តាំង​ពិ​ពរ​ណ៍​ "Telecom​ 2022-An​ Exclusive​ International​ Business​ Expo"

​នៅ​ថ្ងៃ​ទី​ ០២​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​រៀបចំ​ពិធី​តាំង​ពិ​ពណ៌​ “Telecom​ 2022-An​ Exclusive​ International​ Business​ Expo”​។​​ក្រុមប្រឹក្សា​ជំរុញ​ការ​នាំ​ចេញ​ផ្នែក​ឧបករណ៍​ និង​សេវាកម្ម​ទូរគមនាគមន៍​ (TEPC)​ ដែល​ស្ថិត​នៅ​ក្រោម​គម្រោង​ផ្តួចផ្តើម ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

ការ​រៀបចំ​ការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​ពហុ​វិស័យ​ “Bizcoverindia​ 2022”​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៧-២១​ ខែឧសភា​ ឆ្នាំ​២០២២​ តាម​ប្រព័ន្ធ​អន​ឡាញ​

​នៅ​ថ្ងៃ​ទី​ ១០​ ខែឧសភា​ ឆ្នាំ​២០២២​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​រៀបចំ​ការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​ពហុ​វិស័យ​ “Bizcoverindia​ 2022”​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៧-២១​ ខែឧសភា​ ឆ្នាំ​២០២២​ តាម​ប្រព័ន្ធ​អន​ឡាញ​។​​ក្រសួងពាណិជ្ជកម្ម​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អា​មេ​រិ​ក​ ឆ្នាំ​២០២២

នៅ​ថ្ងៃ​ទី​ ១៤​ ខែឧសភា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​ទស្សនវិស័យ​រួម​ ស្តី​ពី​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អា​មេ​រិ​ក​ ឆ្នាំ​២០២២​។​ ទស្សនវិស័យ​រួម​នេះ​ផ្តោត​ជា​សំខាន់​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

កិច្ចប្រជុំ​ស្តី​ពី​ការ​ពិនិត្យ​វឌ្ឍនភាព​ប្រចាំឆ្នាំ​២០២២​ នៃ​អង្គការសហប្រជាជាតិ​សម្រាប់​ប្រជាជន​

​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២២​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​កិច្ចប្រជុំ​ស្តី​ពី​ការ​ពិនិត្យ​វឌ្ឍនភាព​ប្រចាំឆ្នាំ​២០២២​ នៃ​អង្គការសហប្រជាជាតិ​សម្រាប់​ប្រជាជន​។​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២១​ នៅ​សណ្ឋាគារ​ កាំ​បូ​ឌី​យ៉ា​ណា ...

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3G2Ly
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!