សេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតជាបណ្តោះអាសន្ននៅរាជធានីភ្នំពេញ
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្រសូងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងមួយស្តីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតជាបណ្តោះអាសន្ននៅរាជធានីភ្នំពេញ។
យោងទៅតាមសេចក្តីជូនដំណឹង ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈគឺធ្វើឡើងក្នុងគោលបំណងកាត់បន្ថយនូវការស្ទះចរាចរណ៍ កាត់បន្ថយការរំខានដល់ប្រជាជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រសួងអប់រំ យុវជន និងកីឡា