កិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២២ នៃអង្គការសហប្រជាជាតិសម្រាប់ប្រជាជន
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២២ នៃអង្គការសហប្រជាជាតិសម្រាប់ប្រជាជន។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) និងលោកស្រី Sandra Bernklau តំណាងនៃមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីតំណាងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា