ក្រសួងហាមរាយការណ៍ព័ត៌មានបើបោះឆ្នោតមិនទាន់ចប់
ក្រសួងព័ត៌មាន បានដាក់បម្រាមទៅដល់អ្នកសារព័ត៌មាន មិនឲ្យអត្ថាធិប្បាយ ឬផ្សាយណាមួយទាក់ទងនឹងដំណើរការបោះឆ្នោតនោះទេ ប្រសិនបើការបោះឆ្នោតមិនទាន់បានបញ្ចប់ ដើម្បីចៀសវាងកុំឲ្យមានការភាន់ច្រឡំពីសាធារណជន។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានថ្លែងនៅ ក្នុងសិក្ខាសាលាស្ដីពីនីតិវិធី និងច្បាប់បោះឆ្នោត ដែលធ្វើនៅក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ថា ធម្មតានៅក្នុងពេលថ្ងៃបោះឆ្នោតគេសុំឲ្យអ្នកកាសែតនៅស្ងាត់ស្ងៀម ដោយសារលោកយល់ឃើញថា បួន ទៅប្រាំលើកមកហើយនេះ ដឹងថា របៀបការផ្សព្វផ្សាយមានពីរបែប ទី១ការផ្សព្វផ្សាយ គ្រាន់តែយកមនុស្សពីរ បីនាក់ ហាក់ដូចជាបំពងសំឡេងធំ ដែលធ្វើឲ្យមានការប៉ះពាល់លើការប្រព្រឹត្តទៅនៃការបោះឆ្នោត។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2c2Uk6x
ក្រសួងឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នទឹកជំនន់ដោយសារភ្លៀងនឹងបន្តធ្លាក់ទៀត
ចាប់ពីថ្ងៃសុក្រនេះរហូតដល់ថ្ងៃចន្ទសបា្តហ៍ក្រោយភ្លៀងនឹងបន្តធ្លាក់ចុះខ្លាំងទូទាំងប្រទេសដែលក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ...
មុំ គន្ធា
http://bit.ly/2dAmSC0
រដ្ឋាភិបាល និងសង្គមស៊ីវិលជំរុញដោះស្រាយលំនៅឋានជូនប្រជាពលរដ្ឋក្រីក្រ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា កាលពីថ្ងៃម្សិលមិញ បានចុះអនុស្សរណៈនៃការយោគយល់ (MOU) គាំទ្រគោលនយោបាយជាតិស្ដីពីលំនៅឋាននៅកម្ពុជា ដើម្បីដោះស្រាយលំនៅឋានជូនប្រជាពលរដ្ឋក្រីក្រ សម្រាប់ការរស់នៅប្រកបដោយសុវត្ថិភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ។ ការចុះ MOU នេះ សំដៅគាំទ្រការអនុវត្តគោល ...
ប៉ិច សុធារី
http://bit.ly/2ekjJIA
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ ដែលមានសមាសភាពពីក្រសួងពាក់ព័ន្ធចំនួនដើម្បីពិនិត្យ ផ្តល់យោបល់ និងអប់រំផ្សព្វផ្សាយចំណេះដឹងផ្នែកសុខភាព និងសុវត្ថិភាពការងារ។ តាមរយៈអនុក្រឹត្យចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ (គ.ជ.ស.ក.) ត្រូវបានបង្កើតឡើង ...
មុំ គន្ធា
http://bit.ly/2gei71H
ប្រជាពលរដ្ឋមានជម្លោះដីធ្លីស្វែងរកអន្តរាគមន៍ពីរដ្ឋសភា
ប្រជាពលរដ្ឋប្រមាណ ១០០នាក់ តំណាងឲ្យ ១៦២គ្រួសារ មកពី៤ឃុំ ក្នុងស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង បានឡើងមកប្រមូលផ្តុំដាក់ញត្តិជាថ្មី កាលពីថ្ងៃម្សិលមិញនៅមុខរដ្ឋសភានិងស្ថាប័នរដ្ឋមួយចំនួន ដើម្បីសុំអន្តរាគមន៍ពន្លឿនការដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ ដែលមានជម្លោះជាមួយក្រុមហ៊ុនកោះកុង ...
ប៉ិច សុធារី
http://bit.ly/2hamf85
រដ្ឋាភិបាលគ្រោង$៣០០ លានសាងសង់ចំណតផែពហុបំណងថ្មី
ស្របពេលគោលនយោបាយរដ្ឋាភិបាលលើការបន្ថយថ្លៃដឹកជញ្ជូននិងកំណើនបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែកើនឡើងរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយ៣០០លានដុល្លារសាងសង់ចំណតផែពហុបំណងថ្មីមួយទៀតបន្ថែមពីលើផែពហុបំណងដែលកំពុងសាងសង់ដើម្បីអនុញ្ញាត ...
ជា វណ្ណៈ
http://bit.ly/2iVpgp6
រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការម៉ឹងម៉ាត់ទប់ស្កាត់ពលកម្មលើ
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃម្សិលមិញ បានអំពាវនាវដល់មន្ត្រីមានសមត្ថកិច្ចចាត់វិធានការឲ្យបានម៉ឹងម៉ាត់ទប់ស្កាត់ពលកម្មលើកុមារនិងស្នើឲ្យអង្គការសង្គមស៊ីវិលចូលរួមឃ្លាំមើលនិងរាយការណ៍ជាបន្ទាន់ទៅក្រុម ...
ប៉ិច សុធារី
http://bit.ly/2inPcfN
វៀតណាមនឹងបង្កើនសមត្ថភាពឃ្លាំងនៅតាមព្រំដែន
ប្រទេសវៀតណាម កំពុងតែស្វែងរកមធ្យោបាយប្រែក្រឡាសស្ថានភាពធ្លាក់ចុះខាងពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសកម្ពុជា និងប្រទេសឡាវ ដោយចាប់ផ្តើមផែនការសាងសង់ឃ្លាំងចំនួន១១៦ នៅជិតច្រកព្រំដែន ដែលប្រទេសនេះមានជាមួយនឹង ប្រទេសជិតខាងទាំងពីរ។យោងទៅតាមទីភ្នាក់ងារសារព័ត៌មានលើបណ្តាញ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/35458/vietnam-to-upgrade-border-warehouses/
លោក ស ខេង ថារដ្ឋាភិបាលសម្រេចឱ្យអង្គការមេត្រីអន្តរជាតិ (AIM) បន្តសកម្មភាពនៅកម្ពុជា
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រីបានថ្លែងកាលពីម្សិលមិញថា រាជរដ្ឋាភិបាលបានសម្រេចឱ្យអង្គការមេត្រីអន្តរជាតិ (AIM) បន្តសកម្មភាពរបស់គេនៅលើទឹកដីកម្ពុជាជាបន្តទៀត។ ទន្ទឹមនឹងអង្គការនេះបានចេញសេចក្តីប្រកាសព័ត៌មាននៅក្នុងសន្និសីទកាសែតនៅថ្ងៃដដែលនេះដែរ ដោយបានសម្តែងការសោកស្តាយ និងសុំទោសចំពោះការប៉ះពាល់និងឈឺចាប់របស់កម្ពុជា។ ...
គង់ មេត្តា និង ម៉ិច ដារ៉ា និង Erin Handley
http://bit.ly/2v1b9Ja
នាយករដ្ឋមន្ត្រីចិនបញ្ចប់ទស្សនកិច្ចនៅភ្នំពេញ ដោយធ្វើកិច្ចព្រមព្រៀងជំនួយនិងវិនិយោគទុនដ៏សន្ធឹកសន្ធាប់
នាយករដ្ឋមន្ត្រីចិនកុម្មុយនីស្ត គឺលោក Li Keqiang បានបញ្ចប់ទស្សនកិច្ចផ្លូវការរបស់លោកនៅកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍នេះ ដោយបានធ្វើកិច្ចព្រមព្រៀង ការវិនិយោគ និងជំនួយជាហិរញ្ញប្បទានជាច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសកម្ពុជា។ យ៉ាងហោចណាស់ ...
លោក លី គឺឈាំង បានថ្លែងថានឹងធ្វើការជាមួយកម្ពុជាទៅលើផ្លូវខ្សែក្រវ៉ាត់
លោកនាយករដ្ឋមន្ត្រីចិន លី គឺឈាំងបានថ្លែងថា ប្រទេសចិនពេញចិត្តនឹងរួមសហប្រតិបត្តិការគំរោងអភិវឌ្ឍជាមួយប្រទេសកម្ពុជា ហើយនឹងចូលរួមកសាងគម្រោងផ្លូវខ្សែក្រវ៉ាត់ដើម្បីធ្វើការបង្រួមកិច្ចសហប្រតិបត្តិការទៅលើគម្រោងវិនិយោគឧស្សាហកម្ម ...
Zhang Yue
http://www.chinadaily.com.cn/cndy/2018-01/12/content_35487594.htm
ខេត្តមួយចំនួននឹងទទួលរងព្យុះភ្លៀង ចាប់ពីសបា្តហ៍ក្រោយរហូតដល់ខែធ្នូ
រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងកាលពីថ្ងៃពុធថាខេត្តមួយចំនួននៃប្រទេសកម្ពុជាជាពិសេសតំបន់មាត់សមុទ្រនឹងទទួលនូវរងឥទ្ធិពលព្យុះភ្លៀងចាប់ពីសបា្តហ៍ក្រោយរហូតដល់ដើមខែធ្នូ ឆ្នាំ២០១៦ នេះ។ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹង ...
មុំ គន្ធា
http://bit.ly/2gFDZax
សិប្បកម្មកែច្នៃវល្លិរមៀតនៅកោះកុងត្រូវផ្អាកសកម្មភាពទាំងស្រុង
សមត្ថកិច្ចចម្រុះបានអះអាងថាសកម្មភាពនៃការសាងសង់សិប្បកម្មកែច្នៃវល្លិរមៀតនៅក្នុងឃុំឫស្សីជ្រំស្រុកថ្មបាំងខេត្តកោះកុងនិងការគ្រោងប្រមូលវល្លិរមៀតត្រូវបានផ្អាកសកម្មភាពទាំងស្រុង។ លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុង បានឲ្យដឹងថា កាលពីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមមន្ត្រីមន្ទីរ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2fXYz4v
អភិបាលខេត្តសន្យាចំណាត់ការនៅដែនជម្រកសត្វព្រៃ
អភិបាលខេត្តកំពង់ឆ្នាំង ប្តេជ្ញានឹងបង្កើនចំណាត់ការសំដៅការពារដែនជម្រកសត្វព្រៃ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលលោកអះអាងថាពោរពេញទៅដោយការកាប់ឈើ និងឡខុសច្បាប់។លោកអភិបាលខេត្ត ឈួរ ច័ន្ទឌឿ បានប្រាប់កាលពីម្សិលមិញថា “យើងកំពុងតែបញ្ឈប់មនុស្សមិន ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/33515/governor-pledges-sanctuary-action/
ការចុះបញ្ជីម៉ូតូត្រូវបានសម្រួលកាន់តែប្រសើរឡើងនៅទូទាំងប្រទេស
ឥឡូវនេះ ការចុះបញ្ជីស្លាកលេខម៉ូតូអាចធ្វើនៅការិយាល័យច្រកចេញចូលតែមួយ ដែលមាននៅទូទាំងប្រទេស សំដៅធ្វើឲ្យការផ្តល់ សេវាសាធារណៈកាន់តែប្រសើរឡើង។សេចក្តីប្រកាសព័ត៌មាន ចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃពុធ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/37379/motorcycle-registrations-streamlined-countrywide/
ដោយសារតែទេពធីតាឆ្នាំថ្មីសោយផ្លែចេក ធ្វើឲ្យតម្លៃចេកឡើងថ្លៃខ្ពស់ខ្លាំងនៅក្នុងឆ្នាំថ្មីនេះ
បុណ្យចូលឆ្នាំខ្មែរអាចនាំឲ្យមានប្រាក់ចំណេញយ៉ាងច្រើនសម្រាប់អ្នកលក់ចេកដែលទេពធីតាឆ្នាំនេះជ្រើសរើសជាភត្តាហារ ប៉ុន្តែ អ្នកលក់ដូរមួយចំនួនបានលើកឡើងថា ការលក់ដូររបស់ខ្លួននៅមិនទាន់ដាច់ខ្លាំងនៅឡើយទេ។ទេពធីតា កិមិរា ទេវី ដែលនឹងយាងមកគ្រងតំណែងក្នុងឆ្នាំថ្មី សោយចេកជាភត្តាហារសម្រាប់ឆ្នាំ២០១៧នេះ ហេតុដូច្នេះគេព្យាករថា ចេកនឹងលក់ដាច់ខ្លាំងហើយឡើងថ្លៃខ្ពស់ នេះបើយោងតាមលោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម។ ...
ឆន ភារុណ និង Danielle Keeton-olsen
http://www.cambodiadailykhmer.com/37148
ក្រុមការងារត្រូវបានបង្កើតឡើងដើម្បីសិក្សាពីបាតុភូតដួលសន្លប់
ក្រសួងការងារបានបង្កើតក្រុមការងារបច្ចេកទេសដើម្បីសិក្សា និងស៊ើបអង្កេតពីមូលហេតុដែលបណ្តាលឱ្យមានការដួលសន្លប់នៅក្នុងគោលបំណងកាត់បន្ថយការដួលសន្លប់នៅតាមរោងចក្រនៅទូទាំងប្រទេស។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដែលជា ...
មុំ គន្ធា
http://www.khmertimeskh.com/50111447/working-group-created-study-fainting-phenomenon/
ក្រុមយុវជនចង់សង់ទូកង ធ្វើពីឈើវែងជាងគេបំផុត
កម្ពុជាគ្រោងរៀបចំសាងសង់ទូកឈើដែលមានប្រវែងវែងជាងគេបំផុត ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ដែលបច្ចុប្បន្នបានទៅលើប្រទេសចិន ដោយសាងសង់ទូកប្រវែង ៨៥ ម៉ែត និងអាចផ្ទុកមនុស្សបានប្រហែល ២០០ នាក់។ ...
មុំ គន្ធា
http://www.khmertimeskh.com/50114121/group-aims-to-construct-worlds-longest-wood-boat/
ការប្រកាសអាសន្នគ្រោះទឹកជំនន់រហូតដល់ចុងខែតុលា
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអាសន្នកាលពីថ្ងៃសៅរ៍ ពីសក្តានុពលនៃគ្រោះទឹកជំនន់ដែលបណ្តាលមកពីព្យុះត្រូពិចហៃម៉ា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់នៅប្រទេសហ្វីលីពិន និងភាគខាងត្បូងឈាងខាងកើតប្រទេសចិនកាលពី ...
មុំ គន្ធា
http://www.khmertimeskh.com/news/31162/flood-warning-until-october-31/
កម្ពុជា នាំចេញអង្ករឆ្នាំ២០១៦ ក្នុងបរិមាណប្រហាក់ប្រហែលនឹងឆ្នាំមុន
ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០១៦ មានបរិមាណប្រហាក់ប្រហែលនឹងឆ្នាំ២០១៥ ក្នុងកំណើនត្រឹមតែ ០,៧ភាគរយ ស្មើនឹង ៥៤២.១៤៤តោន។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីម្សិលមិញ។ តួលេខនាំចេញបង្ហាញថា ការនាំចេញឆ្នាំ២០១៦ ស្ទើរតែគ្មានកំណើនសោះ ធៀបនឹងឆ្នាំ ...
ជា វណ្ណៈ
http://bit.ly/2iOaAM6