ដោយសារតែទេពធីតាឆ្នាំថ្មីសោយផ្លែចេក ធ្វើឲ្យតម្លៃចេកឡើងថ្លៃខ្ពស់ខ្លាំងនៅក្នុងឆ្នាំថ្មីនេះ
បុណ្យចូលឆ្នាំខ្មែរអាចនាំឲ្យមានប្រាក់ចំណេញយ៉ាងច្រើនសម្រាប់អ្នកលក់ចេកដែលទេពធីតាឆ្នាំនេះជ្រើសរើសជាភត្តាហារ ប៉ុន្តែ អ្នកលក់ដូរមួយចំនួនបានលើកឡើងថា ការលក់ដូររបស់ខ្លួននៅមិនទាន់ដាច់ខ្លាំងនៅឡើយទេ។
ទេពធីតា កិមិរា ទេវី ដែលនឹងយាងមកគ្រងតំណែងក្នុងឆ្នាំថ្មី សោយចេកជាភត្តាហារសម្រាប់ឆ្នាំ២០១៧នេះ ហេតុដូច្នេះគេព្យាករថា ចេកនឹងលក់ដាច់ខ្លាំងហើយឡើងថ្លៃខ្ពស់ នេះបើយោងតាមលោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម។…
ឆន ភារុណ និង Danielle Keeton-olsen
http://www.cambodiadailykhmer.com/37148