តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

1526 Announcementsរកឃើញសម្រាប់ "纽约市立大学布鲁克林学院毕业证成绩单教育部留学服务留信认证QQ微信1989 88881(The City University of New York, Brooklyn College毕业证degree offer diploma Transcript)452"

​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​អនុញ្ញាត​ឱ្យ​បងប្អូន​កម្មករ​-​កម្មការិនី​ជិះ​រថយន្តក្រុង​ (City​ Bus)​ និង​កាណូត​សាធារណៈ​ (Taxi​ Boat)​ ដោយ​មិន​គិត​កម្រៃ​សេវា​

នៅ​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៩​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​អនុញ្ញាត​ឱ្យ​បងប្អូន​កម្មករ​-​កម្មការិនី​ជិះ​រថយន្តក្រុង​ និង​កាណូត​សាធារណៈ​ របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​ ដោយ​មិន​បង់​កម្រៃ​សេវា​រយៈពេល​ ២​ឆ្នាំ​ បន្ត​ទៀត​ ដោយ ...

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf

សេចក្តី​ថែ្ល​ង​ការណ៍​របស់​ឯកឧត្តម​ ហោ​ ណាំ​ហុង ​នា​សម័យប្រជុំ​លើក​ទី​៦៩​ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​

សេចក្តី​ថែ្ល​ង​ការណ៍​ របស់​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​ នា​សម័យប្រជុំ​លើក​ទី​៦៩​ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ នៅ​ទីក្រុង​ញូ​វ​យ៉​ក​ ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៤​។​ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​សម្រាប់​កុមារ​ និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់ពី​ ១២​ ដល់​ក្រោម​ ១៨​ ឆ្នាំ​ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ឆ្នាំ​ ២០២១​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​សម្រាប់​កុមារ​ និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់ពី​ ១២​ ដល់​ក្រោម​ ១៨​ ឆ្នាំ​ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី ...

រដ្ឋបាល​រាជធានី​ភ្នំពេញ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្តី​ពី​ការ​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ​ដោយ​មិន​បង់ប្រាក់​សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

​នៅ​ថ្ងៃ​ទី​ ០៣​ ខែតុលា​ ឆ្នាំ​២០១៨​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញផ្សាយ​សេចក្ដីជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ ដើម្បី​សម្រួល​ដល់​ការ​ចំនាយ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​មន្ត្រីរាជការ​ កងកំលាំងប្រដាប់អាវុធ​ ប្រជាពលរដ្ឋ​ កម្មករ​ កម្ម​ការ​នី​ទាំងអស់​ ដើម្បី​ទៅ​ជួបជុំ​គ្រួសារ​ក្នុង​ឱកាស ...

រដ្ឋបាល​រាជធានី​ភ្នំពេញ

ទាញយក៖ pdf

សេចក្តី​ជូន​ដំណឹង​ ស្តី​ពី​ការ​ផ្តល់​សេវា​ការ​ងារ​ និង​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ​ ជូន​ពលករ​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ព្រះ​រា​ជា​ណា​ចក្រ​ថៃ​ឡង់​ដ៍

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​កិត្តិយស​សូម​ជូនដំណឹង​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ទើប​វិលត្រឡប់​ពី​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ក៍​ដូចជា​សាធារណជន​ឲ្យបាន​ជ្រាបថា ក្រសួង​បាន​រៀបចំ​ស្តង់​ព័ត៌មាន​ចល័ត​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ និង​ស្តង់​ព័ត៌មាន​ចល័ត​របស់​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេ​កទេស និង​វិជ្ជាជីវៈ​នៅ​ក្រុង​ប៉ោយ ...

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

ក្រុមប្រឹក្សារដ្ឋ​ធ​ម្ន​នុ​ញ្ញ​នៃ​កម្ពុជា​បាន​ប្រកាស​សមាជិក​ថ្មី​របស់​ខ្លួន​

នៅ​ថ្ងៃ​ទី​ ២១​ ខែមិថុនា​ ឆ្នាំ​២០១៦​ លោក​ អ៊ឹម​ ឈុ​ន​លឹ​ម​ អតីតរដ្ឋមន្ត្រី​នៃ​ក្រសួង​គ្រប់គ្រង​ដែនដី​ បាន​ចូល​កាន់​តំណែង​ជា​ប្រ​ធា​ន​ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​ផ្លូវការ​ បន្ទាប់​ពី​បាន​តែងតាំង​ដោយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​សមាជិក ...

ក្រុមប្រឹក្សារដ្ឋធម្ននុញ្ញនៃកម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង​៖ លទ្ធផល​សម្រេច​បាន​លើ​ការ​អនុវត្ត​បទ​បញ្ជា​លេខ ០១បប នយោ​បាយ​ចាស់សកម្ម​ភាព​លើ​វិស័យ​ដី​ធ្លី ក្នុង​ការ​វាស់​វែង​ដី​ធ្លី និង​ចេញ​ប័ណ្ណ កម្ម​សិទ្ធិ​ជូន​ប្រជា​ពល​រដ្ឋ​មក​ទល់​ថ្ងៃទី​៣០ ​ខែ​កញ្ញា ឆ្នាំ២០១៤

Iក្នុង​ការ​រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណៈជន​ឲ្យ​បាន​ជ្រាប​ថា​៖​ ​មក​ដល់​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៤​នេះ​ លទ្ធផល​សម្រេច​បាន​លើ​ការ​អនុវត្ត​បទបញ្ជា​លេខ​ ០១​ បប ...

​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់

ទាញយក៖ pdf

ការអនុវត្តតម្លៃបណ្ណថ្មីសម្រាប់ចូលទស្សនារមណីយដ្ឋានអង្គរ

កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើសេចក្តីជូនដំណឹងដល់សាធារណៈជនថា រាជរដ្ឋាភិបាលបានធ្វើការកែប្រែតម្លៃបណ្ណសម្រាប់ភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ដែលនឹងចាប់ផ្តើមដំណើរការជាផ្លូវការពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៧ តទៅ។ ថវិកាចំនួន ២.០០ ដុល្លារអាមេរិកដែលបានរាប់បញ្ជូលនៅក្នុងតម្លៃបណ្ណថ្មីនេះ នឹងត្រូវបានផ្តល់ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាក្នុងការព្យាបាលជម្ងឺដល់កុមារក្រីក្រកម្ពុជា។  ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីការពន្យាពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងស្តីពីការពន្យាពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ យោងតាមសេចក្តីប្រកាស កាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ គឺនៅថ្ងៃទី ១៤ និង ១៥ ខែវិច្ឆិកា ដែលជាន់គ្នានឹងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២។ ដើម្បី​បញ្ចៀស​ការ​រំខាន​ណាមួយ និង​ធានា​ឱ្យ​នីតិវិធី​ប្រឡង​ប្រព្រឹត្តទៅ​ដោយ​រលូន ក្រសួង​បានសម្រេច​ប្តូរ​កាលបរិច្ឆេទ​ប្រឡង​មក​ថ្ងៃទី ២១ និង ២២ ខែវិច្ឆិកា ឆ្នាំ​២០២២​។ ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

ការ​កែតម្រូវ​ និង​ចេញ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ និង​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​

​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​កែតម្រូវ​ និង​ចេញ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ និង​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​។​​សាមីជន​ មាតាបិតា​ ឬ​អ្នក​អាណាព្យាបាល​ និង​តំណាង​គ្រឹះស្ថានឧត្តមសិក្សា​ដែល​មាន​បំណង​ស្នើ​សុំ ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្ដី​ពី​យន្ដការ​លើកទឹកចិត្ត​នានា​ សម្រាប់​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​ដោយ​ស្ម័គ្រចិត្ត​របស់​វិស័យ​ព័ត៌មាន​ និង​សោត​ទស្សន៍​

​នៅ​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០២៤​ ក្រសួងពាណិជ្ជកម្ម​បាន​សម្រេច​ផ្ដល់​ការ​លើកទឹកចិត្ត​ទៅ​ដល់​អាជីវកម្ម​ក្នុង​វិស័យ​ព័ត៌មាន​និង​សោត​ទស្សន៍​ ដែល​ចុះបញ្ជី​ពាណិជ្ជកម្ម​ដោយ​ស្ម័គ្រចិត្ត​។​ ការ​លើកទឹកចិត្ត​នេះ​មាន​ដូច​ជា​ ការ​លើកលែង​កាតព្វកិច្ច​បង់​កម្រៃ​សេវា​សាធារណៈ​ចុះបញ្ជី​ពាណិជ្ជកម្ម​រយៈពេល ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ពន្យារពេល​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ សម័យ​ប្រឡង​ ថ្ងៃ​២១​ ធ្នូ​ ២០២០​ ទៅ​ពាក់កណ្តាល​ខែមករា​ ឆ្នាំ​២០២១​វិញ​

នៅ​ថ្ងៃ​ទី​ ០៧​ ខែធ្នូ​ ឆ្នាំ​២០២០​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ពន្យា​ពេល​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២១-២២​ ខែធ្នូ​ ឆ្នាំ​២០២០​ ដល់​ពាក់កណ្តាល​ខែមករា​ ឆ្នាំ​២០២១​វិញ​។​ ការ​សម្រេចចិត្ត ...

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពី យុទ្ធនាការស្រឡាញ់ប្រាក់រៀល

​នៅ​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៧​ អគ្គ​បេឡា​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​ ដើម្បី​រួមចំណែក​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​ អគ្គ​បេឡា​ធនាគារជាតិ​នៃ​កម្ពុជា​ នឹង​ផ្តល់​ឱកាស​ជូន​សាធារណជន​ ដែល​មាន​ក្រដាសប្រាក់​រៀល​ចាស់​ ទក់ ...

ធនាគារជាតិនៃកម្ពុជា

ទាញយក៖ pdf

ក្រសួងកិច្ចការនារីជម្រុញការឆ្លើយតបជាថ្មីរបស់រដ្ឋាភិបាលដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី

នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងកិច្ចការនារីបានដឹកនាំនូវកិច្ចប្រជុំពិសេសមួយ ដោយមានតំណាងមកពី ១៥ ក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីជម្រុញការអនុវត្ត និងការពិនិត្យតាមដានការអនុវត្តផែនការសកម្មភាពជាតិទី២ ស្តីពីការទប់ស្កាត់អំពើហិង្សាប្រព្រឹត្តដោយដៃគូជិតស្និទ្ធិ និងអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំនេះដែរ ប្រព័ន្ធរាយការណ៍ថ្មីមួយត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋាភិបាលដើម្បីបង្កើននូវគណនេយ្យភាពរបស់ក្រសួងពាក់ព័ន្ធ និងដើម្បីកំណត់សម្គាល់ និងឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី។  ...

កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់

ទាញយក៖ pdf

ការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្ស

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដំណឹងដល់សាធារណជននិងបុគ្គលពាក់ព័ន្ធ អំពីអត្រាកំណើនតាមថ្នាក់ថ្មីលើប្រាក់បៀវត្សដែលត្រូវ ជាប់ពន្ធ ដោយអនុឡោមតាមមាត្រា៤៧ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ដែលត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៥តទៅ។ ...

អគ្គនាយកដ្ឋានពន្ធដារ

ទាញយក៖ pdf

ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​សង្គម​ (ECOSOC)​ របស់​អង្គការសហប្រជាជាតិ

ថ្ងៃ​ទី​១៣​ មិថុនា​ ២០១៨ ​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​សង្គម​ (ECOSOC)​ របស់​អង្គការសហប្រជាជាតិ​ សម្រាប់​អាណត្តិ​មួយ​ឆ្នាំ​ (២០១៩)​ ដោយ​សំឡេង​គាំទ្រ​ចំនួន ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

លទ្ធផល​នៃ​កិច្ច​ពិភាក្សា​​ទូទៅ​​ក្នុង​​សម័យ​ប្រជុំ​លើក​ទី​៧២​ ​នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ (​អ.ស.ប)​ និង​កិច្ចប្រជុំ​ផ្សេង​ទៀត​ ពី​ថ្ងៃ​ទី​១៩​-​២៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​​ នៅ​ទីក្រុង​ញូវយ៉ក​ ​សហរដ្ឋអាមេរិក​

​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ច​ពិភាក្សា​ទូទៅ​សម័យប្រជុំ​លើក​ទី​ ៧២​ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ ក្រោម​ប្រធានបទ​ “​ផ្តោត​លើ​ប្រជាជន​៖​ ពុះពារ​ដើម្បី​សន្តិភាព​ និង​ជីវភាព​សមរម្យ​សម្រាប់​ទាំងអស់ ...

ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ជប៉ុន​ នឹង​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ ដើម្បី​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​

​នៅ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ជប៉ុន​ នឹង​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ ដើម្បី​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​។ឯកឧត្តម​ ប្រាក់​ សុ​ខុន​ និង​ឯកឧត្តម​ តា​កេ​ ហ្ស៊ឺ​ន​សឹ​កិ​ នឹង​ចុះហត្ថលេខា ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ ស្តី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២០

កាលពី​ថ្ងៃ​ច័ន្ទ​ ទី​៣១​ ខែមីនា​ ឆ្នាំ​២០២០​ នៅ​វិមាន​សន្តិភាព​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​បើក​សម័យប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ត​ច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើ់ម្បី​ត្រួតពិនិត្យ ​និង​ពិភាក្សា​លើ​របៀបវារៈ​ដូច​ជា​៖ ...

ទីស្តីការគណៈរដ្ឋមន្ត្រី

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​លក់​បណ្ណ​រយៈពេល​វែង​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​

កាលពី​ថ្ងៃ​ទី​ ២២​ ខែឧសភា​ ឆ្នាំ​២០២០,​ គ្រឹះស្ថាន​អង្គរ​បាន​ចេញ​សេចក្តីជូនដំណឹង​ មួយ​ស្តី​ពី​ការ​លក់​បណ្ណ​រយៈពេល​វែង​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ទៅ​ដល់​សាធារណជន​ អន្តរជាតិ​ គ្រប់​ប្រតិបត្តិ​ករ​ទេសចរណ៍​ ព្រមទាំង​ភ្ញៀវ​ទេសចរណ​បរទេស​ ឲ្យ​បាន​ជ្រាប​ជា​ដំណឹង​។​ ការ​សម្រេចចិត្ត​នេះ ...

គ្រឹះស្ថាន​អង្គរ​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

y4wLe
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!