ការ​កែតម្រូវ​ និង​ចេញ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ និង​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​

​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​កែតម្រូវ​ និង​ចេញ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ និង​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​។​

​សាមីជន​ មាតាបិតា​ ឬ​អ្នក​អាណាព្យាបាល​ និង​តំណាង​គ្រឹះស្ថានឧត្តមសិក្សា​ដែល​មាន​បំណង​ស្នើ​សុំ​កែតម្រូវ​ព័ត៌មាន​នានា​លើ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ និង​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​ ព្រមទាំង​ស្នើ​សុំ​ធ្វើ​ឡើង​វិញ​ឱ្យ​បាន​ជ្រាប​ថា​៖​ ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការ​កែតម្រូវ​និង​ចេញ​ជូន​ជា​លើក​ទី​២​ សូម​សាមីជន​ មាតាបិតា​ ឬ​អ្នក​អាណាព្យាបាល​ និង​តំណាង​គ្រឹះស្ថានឧត្តមសិក្សា​ ភ្ជាប់​នូវ​ឯកសារ​មូលដ្ឋាន​គតិ​យុទ្ធ​មួយ​ចំនួន​ដូច​បាន​បង្ហាញ​ក្នុង​សេចក្តីជូនដំណឹង​នេះ​។​

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf