សេចក្ដីជូនដំណឹងស្ដីពីយន្ដការលើកទឹកចិត្តនានា សម្រាប់ការចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្តរបស់វិស័យព័ត៌មាន និងសោតទស្សន៍
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្មបានសម្រេចផ្ដល់ការលើកទឹកចិត្តទៅដល់អាជីវកម្មក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដែលចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្ត។ ការលើកទឹកចិត្តនេះមានដូចជា ការលើកលែងកាតព្វកិច្ចបង់កម្រៃសេវាសាធារណៈចុះបញ្ជីពាណិជ្ជកម្មរយៈពេល៣ឆ្នាំ និងការលើកលែងការផាកពិន័យនានា សម្រាប់អាជីវកម្មដែលបានដំណើរការ និងមិនបានចុះបញ្ជីត្រឹមត្រូវ។
ក្រសួងពាណិជ្ជកម្ម