លទ្ធផល​នៃ​កិច្ច​ពិភាក្សា​​ទូទៅ​​ក្នុង​​សម័យ​ប្រជុំ​លើក​ទី​៧២​ ​នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ (​អ.ស.ប)​ និង​កិច្ចប្រជុំ​ផ្សេង​ទៀត​ ពី​ថ្ងៃ​ទី​១៩​-​២៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​​ នៅ​ទីក្រុង​ញូវយ៉ក​ ​សហរដ្ឋអាមេរិក​

​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ច​ពិភាក្សា​ទូទៅ​សម័យប្រជុំ​លើក​ទី​ ៧២​ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ ក្រោម​ប្រធានបទ​ “​ផ្តោត​លើ​ប្រជាជន​៖​ ពុះពារ​ដើម្បី​សន្តិភាព​ និង​ជីវភាព​សមរម្យ​សម្រាប់​ទាំងអស់​គ្នា​លើ​ភព​ផែនដី​ប្រកបដោយ​ចីរភាព​”​ និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​ ១៩​ ដល់​ថ្ងៃ​ទី​ ២៥​ ខែកញ្ញា​ ឆ្នាំ​ ២០១៧​ នៅ​ទីក្រុង​ញូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​។​

ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​​

ទាញយក៖ pdf