សេចក្តីប្រកាសព័ត៌មានស្តីពី ជប៉ុន នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ជប៉ុន នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។
ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម តាកេ ហ្ស៊ឺនសឹកិ នឹងចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ ៣.៩៨៦ លានយ៉េន (ប្រមាណ ៣០,៦ លានដុល្លារអាមេរិក)។ …
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ