សេចក្តីជូនដំណឹងស្តីពី យុទ្ធនាការស្រឡាញ់ប្រាក់រៀល
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ អគ្គបេឡាធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ដើម្បីរួមចំណែកអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ អគ្គបេឡាធនាគារជាតិនៃកម្ពុជា នឹងផ្តល់ឱកាសជូនសាធារណជន ដែលមានក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក មកប្តូរយកក្រដាសប្រាក់ថ្មីពីបញ្ជរបេឡាធនាគារជាតិនៃកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០១៧ រៀងរាល់ម៉ោងធ្វើការ នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្តាល)។
ធនាគារជាតិនៃកម្ពុជា