ផលិតកម្មផ្នែកកសិកម្ម
វាលស្រែនៅជនបទនៃប្រទេសកម្ពុជា។ រូបភាព ថតដោយ fmpgoh, កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០៩។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ផលិតផលកសិកម្មបានចូលរួមចំណែក ៣៥% នៃផលិតផលក្នុងស្រុកសរុប និង៥៦%នៃការផ្តល់ការងារក្នុងទីផ្សារការងារសរុប។21 ផលិតផលចំបងក្នុងវិស័យនេះរួមមាន ស្រូវអង្ករ កៅស៊ូ ពោត បន្លែ គ្រាប់ស្វាយចន្ទី និងដំឡូងមី។ ការនាំចេញផលិតផលកសិកម្មមិនទាន់កែច្នៃ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន៩០%នៃការនាំចេញផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០១៥។ 22ផលិតកម្មកសិកម្មមានកំណើន ៨.៧% ក្នុងចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០១២ ដោយសារការកើនឡើងនៃផលិតកម្មគ្រាប់ធនជាតិ ដែលភាគច្រើនកើនចេញមកពីផលិតកម្មស្រូវអង្ករ (កំណើនប្រចាំឆ្នាំ៩%) ពោត (២០%) ដំឡូងមី (៥១%) អំពៅ (២២%) និងបន្លែ (១០%)។ កំណើននេះបានថមថយគួរឱ្យកត់សម្គាល់នៅឆ្នាំបន្តបន្ទាប់ទៀត។23កំណើនទិន្នផលជាមធ្យមលើកសិផលគ្រប់ប្រភេទក្នុងចន្លោះឆ្នាំ២០០៤-២០១៤ មានប្រមាណ៤ %។ នេះជាលទ្ធផលនៃការ ទទួលយកបច្ចេកទេសដាំដុះកាន់តែប្រសើរ កំណើនប្រព័ន្ធធារាសាស្ត្រ ...
ថាមពល
ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានចាប់ផ្តើមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន យ៉ាងលឿន។ ផលិតផលក្នុងស្រុកសម្រាប់ពលរដ្ឋម្នាក់ៗ កើនឡើងបីដង នៅចន្លោះ ឆ្នាំ ១៩៩៩ និងឆ្នាំ ២០១៣។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែសង្គ្រាមរយៈពេលបីទសវត្ស និងភាពចម្រូងចម្រាស់ផ្នែកនយោបាយ ដែលបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋា រចនាសម្ព័ន្ធ របស់ប្រទេសនេះ ប្រទេស កម្ពុជា នៅតែខ្វះមធ្យោបាយចាំបាច់ក្នុងវិស័យថាមពល ដើម្បីផ្គត់ផ្គង់នូវល្បឿននៃការអភិវឌ្ឍដែរ ។ សន្តិសុខផ្នែកថាមពល បានសម្រួលដល់កំណើនសេដ្ឋកិច្ច សង្គម និង និរន្តរភាព របស់ប្រទេស កម្ពុជា ។ ការផ្គត់ផ្គង់ថាមពលអគ្គីសនី និងការទទួលបាននូវ ថាមពលប្រើប្រាស់ គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ។ [...] ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីផ្សារមូលបត្រ
ស្ទើតែពេញមួយសតវត្សរ៍ទី ២១ ប្រទេសកម្ពុជាមានការរីកចំរើនផ្នែកសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ដោយបានផ្លាស់ប្តូរពីប្រទេសដែលមានភាពចលាចលនយោបាយ ទៅជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយនៅលើពិភពលោក។ ប្រទេសកម្ពុជាបាន ...
មីក្រូហិរញ្ញវត្ថុ
ជំងឺរាតត្បាតកូវីដ-១៩ បានវាយប្រហារយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចសកលលោក និងកម្ពុជា ដោយបន្តរាលដាលដល់ស្ថិរភាពនៃប្រព័ន្ធធនាគារ។ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុបានបន្តផ្តល់សេវាដល់អតិថិជន ដែលអាចមើលឃើញ ...
ការនាំចូល/អាហរណ
តម្លៃសរុបនៃពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួន ៣៥,៨ ពាន់លានដុល្លារនៅឆ្នាំ២០២០ ដែលកើនឡើង ២,៥ ភាគរយបើធៀបនឹង ៣៤,៩ ពាន់លានដុល្លារនៅឆ្នាំ២០១៩ បើទោះបីជាជំងឺឆ្លងកូវីដ-១៩ បានធ្វើអោយពាណិជ្ជកម្មពិភពលោកថយចុះក៏ ...
ធនធានទឹក
(English) Geographically, Cambodia is rich in rivers and water bodies. These water resources play an important role in economic and social development, particularly in agriculture, industry, environmental protection and tourism sectors. ...
តំបន់សមុទ្រ និងឆ្នេរ
បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖ខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតខេត្តកែបសិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ142 និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។143ឆ្នេរសមុទ្រព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាពដោយ Axel Drainville បានបង្ហោះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១១។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.បញ្ហានានាដែលទាក់ទងនឹងជីវសាស្ត្រ គឺត្រូវបានយកចិត្តទុកដាក់ជាពិសេសសម្រាប់សង្គមស៊ីវិល ហើយវាក៏ជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ ការស្រាវជ្រាវថ្មីៗ ...
ទន្លេ និងបឹង
រូបចាងឆ្លុះនៃបឹងទន្លេសាប។ រូបភាពដោយ Mariusz Kluzniak។ បង្ហោះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។183 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ...
ការឃ្លាំមើលតុលាការ
ការគោរពសម្រាប់គុណតម្លៃខ្ពស់ គឺជាគន្លឹះនៃភាពជឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងតុលាការ។227 គុណតម្លៃអន្តរជាតិដែលត្រូវបានទទួលស្គាល់សម្រាប់ចៅក្រមទាំងអស់ រួមមាន ភាពឯករាជ្យ និងភាពមិនលំអៀង ភាពស្មោះត្រង់ សមភាពនៃការឱ្យតម្លៃ ...
ទីភ្នាក់ងារមិនមែនរដ្ឋាភិបាលសម្រាប់ការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
ប្រទេសកម្ពុជាមានទីភ្នាក់ងារអង្គការសហប្រជាជាតិអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន ចូលរួមក្នុងការងារមនុស្សធម៌ ការស្តារនីតិសម្បទា និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ព្រមទាំងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ។យោងតាមច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ...
ជំនួយពីប្រទេសអូស្ត្រាលី
នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី ឯកឧត្តម អេនសូនី អាល់បូនីស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាត្រីសមោសរជូនប្រមុខរដ្ឋ/រដ្ឋាភិបាល/ប្រតិភូអាស៊ាន ប្រមុខរដ្ឋ/រដ្ឋាភិបាល/ប្រតិភូនៃប្រទេសដៃគូសន្ទនាអាស៊ាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាព ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។កម្ពុជា និងអូស្ត្រាលីបានបង្កើតទំនាក់ទំនងការទូតរបស់ពួកគេនៅឆ្នាំ១៩៥២។ ទំនាក់ទំនងទ្វេភាគីនេះអនុញ្ញាតឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ និងការកែលម្អដោយការចូលរួមក្នុងបញ្ហាទ្វេភាគី បញ្ហាតំបន់ និងបញ្ហាយុទ្ធសាស្ត្រ។301 ប្រទេសទាំងពីរបានធ្វើការ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបថតពី គេហទំព័រហ្វេសប៊ុក របស់ក្រសួង ថតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ការបង្កើតទ្បើងយោងតាមព្រះរាជក្រឹត្យលេខ នស/រកម/០១៩៦/១០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) ត្រូវ ...
កសិកម្ម និង ការនេសាទ
កសិករកំពុងធ្វើការនៅវាលស្រែ ខេត្តកណ្តាល នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ ILO/ ខឹម សុវណ្ណារ៉ា, ១២ កក្កដា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0វិស័យកសិកម្ម នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប៉ុន្តែនាពេលបច្ចុប្បន្ននេះ វិស័យនេះផ្ដល់នូវជីវភាពរស់នៅដល់ប្រជាជនក្នុងទំហំសមាមាត្រតូចជាងពីពេលអតីតកាល។ ការសិក្សាមួយពីក្រសួងកសិកម្ម ដែលបានចេញផ្សាយ ...
ការវិនិយោគ
ប្រទេសកម្ពុជាបានរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបន្ទាប់ពីបានឆ្លងកាត់សង្គ្រាមអូសបន្លាយ និងអស្ថិរភាពជាច្រើនឆ្នាំ។ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងខ្លាំងក្លាបន្ទាប់ពីមានការផ្លាស់ប្តូររបស់ប្រទេសទៅជាសេដ្ឋកិច្ចទីផ្សារសេរី ដែលក្នុងនោះកម្ពុជា ...
ពាណិជ្ជកម្ម
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចន ឃើរី និងនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែននៅក្នុងកិច្ចប្រជុំទ្វេភាគី។ រូបភាព ដោយ ស្ថានទូតអាមេរិកនៅភ្នំពេញ, ថតនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦។ ក្រោមអាជ្ញាបណ្ណ CC BY-ND 2.0។ប្រទេសកម្ពុជា ...
ការអភិវឌ្ឍសង្គម
បុគ្គលិកពេទ្យកំពុងស្ដាប់ចង្វាក់បេះដូងទារក នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ ប្រទេសកម្ពុជា. រូបភាព ថតដោយ ធនាគារពិភពលោក, ៣០ មករា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ការអភិវឌ្ឍផ្នែកសង្គម បង្ហាញឱ្យឃើញពីបញ្ហាសង្គមយ៉ាងជ្រាលជ្រៅ ជាពិសេស ភាពក្រីក្រភាពគ្មានការងារធ្វើ និងការមិនរាប់បញ្ចូលផ្នែកសង្គមផ្សេងទៀត538 និងស្វែងរកការកំណត់នូវភាពក្រីក្រចំពោះវិសាលគមនៃឧបសគ្គនានាទាំងផ្នែកសង្គម និងរចនាសម្ព័ន្ធ ជំនួសកម្រិតប្រាក់ចំណូល ។ប្រទេសកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនមួយចំនួន ដូចជា ការកាត់បន្ថយអត្រាមរណភាពទារក និងមាតា បីភាគបួន កម្រិតប្រាក់ចំណូលបានកើនឡើង ហើយកម្រិតនៃភាពក្រីក្រ បានធ្លាក់ចុះ ចំណែកឯស្ថិតិសុខាភិបាល និងវិស័យអប់រំជាច្រើនទៀត បានប្រសើរឡើងយ៉ាងខ្លាំង ។ទោះយ៉ាងណាក៏ដោយ ក៏នៅមានការប្រឈមធំៗជាច្រើន សម្រាប់ប្រជាជនជាច្រើន ដែលរស់នៅតាមជនបទ ដូចជា ការទទួលបានសេវាសុខភាព ឬ សេវាអប់រំ និងការផ្គត់ផ្គង់ អគ្គិសនី នៅមានកម្រិតនៅឡើយ រីឯ ប្រជាជនមួយចំនួនធំ បានទទួលរងផលប៉ះពាល់ ...
ការអប់រំ និងការបណ្តុះបណ្តាល
សាលាបឋមសិក្សាជីផាត ខេត្តកោះកុង។ រូបភាពដោយ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0.ការទទួលបានការអប់រំមួយ ដែលមានគុណភាព និងឥតគិតថ្លៃ គឺជាសិទ្ធិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។មាត្រា៦៥៖ “រដ្ឋត្រូវការពារ និង លើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការ ...
ការអភិវឌ្ឍ និងជំនួយសម្រាប់កាត់បន្ថយភាពក្រីក្រ និងសន្តិសុខស្បៀង
កម្មវិធីប្រមូលផលរបស់ទីភ្នាក់ងារផ្តល់ជំនួយអភិវឌ្ឍន៍ ស.រ.អា. កំពុងជួយកសិករកម្ពុជា។ រូបភាព ដោយទីភ្នាក់ងារផ្តល់ជំនួយអភិវឌ្ឍន៍ ស.រ.អា. បានថតនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពគួរឱ្យកត់សម្គាល់ តែទោះជាយ៉ាងណាក៏ដោយ ភាពក្រីក្រ និងសន្តិសុខស្បៀងនៅតែជាបញ្ហាប្រឈម។ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថាដើម្បីកាត់បន្ថយភាពក្រីក្រ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្ម
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានចូលរួមក្នុងកម្មវិធីជំនួយសម្រាប់ការធ្វើពាណិជ្ជកម្មសកលឆ្នាំ ២០១៩។ រូបភាព ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO), ថតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ក្រោមអាជ្ញាបណ្ណ CC BY-SA 2.0។ពាណិជ្ជកម្មអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ក្នុង ...
អង្គការសហប្រជាជាតិ
អគ្គលេខាធិការ Antonio Guterres (ស្តាំ) ជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងញូវយ៉ក។ រូបថតពីគេហទំព័រអង្គការសហប្រជាជាតិនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។អង្គការសហប្រជាជាតិ (UN) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៥ និងដឹកនាំដោយធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាអង្គការអន្តរជាតិមួយដែលមានសមាជិកចំនួន ១៩៣។726 អង្គការសហប្រជាជាតិមានអង្គសំខាន់ៗចំនួនប្រាំមួយ៖ មហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សា ...