កាកបាទក្រហមកម្ពុជា
កាកបាទក្រហមកម្ពុជា គឺជាសង្គមមនុស្សធម៌ដ៏សំខាន់នៅកម្ពុជា។ រដ្ឋាភិបាលបានកំណត់កាកបាទក្រហមកម្ពុជាជាជំនួយដល់ស្ថាប័នសាធារណៈដែលផ្តល់ជំនួយមនុស្សធម៌។ ក្រៅពីទីស្នាក់ការជាតិ កាកបាទក្រហមកម្ពុជា មានសាខាចំនួន ២៥ នៅគ្រប់បណ្តាលខេត្តនៃព្រះរាជាណាចក្រកម្ពុជា។30 កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ចាប់តាំងពីពេលនោះមក។31 គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងកាកបាទក្រហមកម្ពុជាបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូរយៈពេលបីឆ្នាំក្នុងឆ្នាំ២០១៦។ ...
ទឹក និងអនាម័យ
ក្មេងៗនៅស្រុកមោង ខេត្តបាត់ដំបង លាងដៃជាមួយទឹក នឹងសាប៊ូ។ រូបភាពដោយ អង្គការ Worldfish Cambodia បានថតនៅថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ ២០១៨។ ក្រោមអាជ្ញាបណ្ណ (CC BY-ND 2.0)។ដោយទទួលស្គាល់ថាជាទឹក និងអនាម័យជាវិបត្តិសកល អង្គការសហប្រជាជាតិបានដាក់បញ្ចូលបញ្ហានេះនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគោលដៅទី ៦ ដើម្បីធានាឱ្យមានការប្រើប្រាស់ទឹក និង ...
ពលកម្ម
កម្មករកាត់ដេរ កំពុងតម្រង់ជួររង់ចាំទទួលអាហារ។ រូបភាព ថតដោយ អង្គការ ពលកម្មអន្តរជាតិ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៥។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ប្រទេសកម្ពុជា ជាប្រទេសដែលមានអត្រាចូលរួមកម្លាំងពលកម្ម និងកម្រិតនៃការបំពេញការងារដោយខ្លួនឯងខ្ពស់ ខណៈពេលដែលអត្រានៃអ្នកអត់ការងារធ្វើនៃប្រទេសនេះមានកម្រិតទាប កត្តាទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីការពឹងផ្អែករបស់ប្រទេសនេះទៅលើវិស័យកសិកម្ម ដើម្បីទ្រទ្រង់ដល់ជីវភាពនៅក្នុងគ្រួសារ និងដើម្បីជួយទ្រទ្រង់វិសាលភាពនៃវិស័យសេដ្ឋកិច្ច។ ប្រជាជនកម្ពុជាជាច្រើនកំពុងងាកទៅរកការងារមិនត្រូវការជំនាញនានានៅក្នុងទីក្រុង នេះដោយសារការអភិវឌ្ឍនៃវិស័យឧស្សាហកម្ម ដែលជាវិស័យមួយអាចផ្តល់ប្រាក់ឈ្នួលខ្ពស់ និងមិនសូវជាប្រឈម ...
សិក្ខាសាលាឆ្លុះបញ្ចាំងបុគ្គលិកអូឌីស៊ីប្រចាំឆ្នាំ២០២២
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងបុគ្គលិកប្រចាំឆ្នាំ២០២២ ជាថ្មីម្តងទៀតនៅខេត្តព្រះសីហនុចាប់ពី ថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២។ អ្វីដែលគួរឱ្យពិសេសនោះ គឺពិធីបុណ្យសមុទ្រលើក ...
ការគាំទ្រកិច្ចការពារព្រៃឈើ
ប្រទេសកម្ពុជាកំពុងព្យាយាមការពារព្រៃឈើរបស់ខ្លួន ខណៈពេលដែលរក្សានូវកំណើនសេដ្ឋកិច្ច ដោយសារប្រជាជនជាច្រើនប្រកបរបរចិញ្ចឹមជីវិតតាមរយៈការធ្វើស្រែចម្ការ ការទន្ទ្រានដី និងសកម្មភាពផ្សេងៗទៀតដែលអាចនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ។ ស្ទើរតែ ៨០% នៃ ...
ដីសាធារណៈរបស់រដ្ឋ
(English) State public land has a public interest value or provides a public service. The land is inalienable, although it can be leased for limited uses that do not alter or damage its public value. State public land should only be reclassified if the land ...
សិក្ខាសាលាពីចម្ងាយស្តីពី ទម្រង់គំរូផែនការសកម្មភាព និងផែនការថវិកាថ្នាក់ឃុំ និងស្រុកដល់មន្ត្រីរដ្ឋបាលស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ
ដោយមានកិច្ចសហការជាមួយអង្គការស្តារកម្ពុជា អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំ និងសម្របសម្រួលសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី ទម្រង់គំរូផែនការសកម្មភាព និងផែនការថវិកាថ្នាក់ឃុំ និងស្រុកដល់មន្ត្រីនៅរដ្ឋបាលស្រុកអូរជ្រៅ ...
ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
ឆ័ត្រចម្រុះពណ៌ក្នុងផ្សារក្នុងស្រុកមួយកន្លែង នៅរាជធានីភ្នំពេញ។ រូបភាព ថតដោយ Roberto Trombetta, ៨ ឧសភា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ការអភិវឌ្ឍ និងការគ្រប់គ្រងតំបន់ទីក្រុងរបស់ប្រទេសកម្ពុជា បានព្យាយាមរក្សាល្បឿន ជាមួយនឹងអត្រាដ៏លឿននៃនគរូបនីយកម្ម។ ទាំងនេះរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធឯកទេសនៅតាមទីក្រុង ដូចជា សេវាជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងចរាចរណ៍ និងយានយន្ត ការអនុវត្តច្បាប់ ទឹកនិងប្រព័ន្ធលូ និងការធ្វើផែនការទីក្រុង ជាដើម។នៅឆ្នាំក្នុង២០១៣ ដង់ស៊ីតេប្រជាជនមានចំនួន ៨២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយប្រជាជននៅកម្ពុជាប្រមាណ ២១ ភាគរយ រស់នៅក្នុងតំបន់ទីក្រុង។ ចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណា អត្រាប្រជាជនក្នុងទីក្រុងប្រចាំឆ្នាំ បានកើន ៣.៧ ភាគរយ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បើធៀបនឹងអត្រា ១.៣ ភាគរយ ប្រចាំឆ្នាំសម្រាប់តំបន់ជនបទ។284 ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ...
សូមរីករាយចូលរួមព្រឹត្តិការណ៍ "ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០២០"
ទិវាទិន្នន័យបើកទូលាយ គឺជាព្រឹត្តិការណ៍សកលមួយដែលប្រមូលផ្តុំពលរដ្ឋដែលមានចំណាប់អារម្មណ៍ទៅលើទិន្នន័យបើកទូលាយ ដើម្បីជួបជុំគ្នាស្វែងរកវិធីសាស្ត្រក្នុងការផ្សាភ្ជាប់ទិន្នន័យដែលបើកទូលាយជាសាធារណៈទាំងនោះទៅនឹងការអនុវត្ត ដើម្បីផ្តល់ជាដំណោះស្រាយចំពោះបញ្ហា ...
ជំនួយពីប្រទេសអូស្ត្រាលី
នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី ឯកឧត្តម អេនសូនី អាល់បូនីស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាត្រីសមោសរជូនប្រមុខរដ្ឋ/រដ្ឋាភិបាល/ប្រតិភូអាស៊ាន ប្រមុខរដ្ឋ/រដ្ឋាភិបាល/ប្រតិភូនៃប្រទេសដៃគូសន្ទនាអាស៊ាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាព ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។កម្ពុជា និងអូស្ត្រាលីបានបង្កើតទំនាក់ទំនងការទូតរបស់ពួកគេនៅឆ្នាំ១៩៥២។ ទំនាក់ទំនងទ្វេភាគីនេះអនុញ្ញាតឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ និងការកែលម្អដោយការចូលរួមក្នុងបញ្ហាទ្វេភាគី បញ្ហាតំបន់ និងបញ្ហាយុទ្ធសាស្ត្រ។315 ប្រទេសទាំងពីរបានធ្វើការ ...
ឥន្ធនៈសម្រាប់ចម្អិនអាហារ
អុស និងធ្យូង គឺជាប្រភពថាមពលចម្បង សម្រាប់ទាំងលក្ខណៈគ្រួសារ និងលក្ខណៈសហគ្រាសខ្នាតតូច និងមធ្យមជាច្រើន (SME) ដូចជា ឧស្សាហកម្មឡឥដ្ឋ និងក្បឿង ជាដើម។ លទ្ធផលជំរឿនឆ្នាំ ២០០៨ បានបង្ហាញថា គ្រួសារកម្ពុជា ៩១ ភាគរយ ប្រើប្រាស់ជីវៈម៉ាស់ជាថាមពលចម្បង សម្រាប់ចម្អិនអាហារដែលក្នុងនោះផងដែរ ការប្រើប្រាស់អុសមាន ៨៤ ភាគរយ និង ការប្រើប្រាស់ធ្យូងមាន ៧ ភាគរយ។ ...
សូមអរគុណចំពោះការចូលរួមជាមួយយើងនៅក្នុងកម្មវិធីមេគង្គអាយស៊ីធីខេម ២០១៧
លិខិតថ្លែងអំណរគុណកម្មវិធីមេគង្គអាយស៊ីធីខេម លើកទី៥ ឆ្នាំ ២០១៧ “ការសហការឆ្លងកាត់ព្រំដែនជាមួយនឹងទិន្នន័យ” ជូនចំពោះអ្នកចូលរួមទាំងអស់គ្នាយើងពិតជាមានកិត្ដិយសណាស់ ដែលអ្នកទាំងអស់គ្នាបានមានវត្តមាននៅក្នុងកម្មវិធីមេគង្គអាយស៊ីធីឆ្នាំនេះ។ យើងដឹង ថាអ្នកទាំងអស់គ្នាមានកាតព្វកិច្ច ...
អស្សាមិករណ៍
(English) The Constitution of the Kingdom of Cambodia and the Land Law of 2001 both guarantee an individual’s right to property protection. Though part of the Government’s policy framework since 2002, not until 2010 did a legal framework exist to govern the process by which ...
សិក្ខាសាលាស្តីអំពី គេហទំព័រអូឌីស៊ី និងព័ត៌មានសេវាសាធារណៈនៅខេត្តក្រចេះ
នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារអូឌីស៊ីមានសេចក្តីរំភើបដោយបានរៀបចំសិក្ខាសាលាមួយដែលស្ថិតក្រោមប្រធានបទនៃគម្រោង “ការយល់ដឹងជាសាធារណៈ និងការចូលរួមក្នុងការផ្តល់សេវារបស់រដ្ឋាភិបាល” ដែលផ្តល់មូលនិធិដោយ កម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យ ...
ការជួញដូរកាបូន និងការចំណាយប្រាក់ដទៃទៀត ដើម្បីទទួលបានសេវាកម្មអេកូឡូស៊ី
ស្ថានភាពព្រៃឈើ។ រូបភាព អង្គការទិន្នន័យអំពីការអភិវឌ្ឍ ថតនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។ប្រទេសកម្ពុជាគ្របដណ្តប់ដោយព្រៃឈើដែលមានចំនួនប្រហែល ១៣,១ លានហិកតា ក្នុងឆ្នាំ១៩៧៣ ហើយវាបានធ្លាក់ចុះមកនៅត្រឹម ៨,៧ លានហិកតាក្នុងឆ្នាំ២០១៤។349 យោងទៅតាមក្រសួងបរិស្ថាន ព្រៃឈើបានគ្របដណ្តប់ ៧៣% នៃផ្ទៃដីសរុបក្នុង ...
Job: Communication Officer
Communications OfficerPositionCommunications Officer (1 position)Reports toPartnership and Communication Manager Coordinates withIT team, Editor-research team, Mapper team and other staffsJob locationPhnom PenhContract typeFull-timeSalary rangeUSD 450 to USD 750 per month and plus other benefitsJob SummaryOpen Development Cambodia manages an open data website (www.opendevcam.net), aggregating a wide ...
គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច
បន្ទាប់ពីការបោះឆ្នោតជាតិលើកដំបូងនៅឆ្នាំ ១៩៩៣ រដ្ឋាភិបាលបានរៀបចំ និងអនុវត្តគោលនយោបាយកំណែទម្រង់មីក្រូ និងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងកម្មវិធីកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោកក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។423 ក្នុងរយៈពេល ...
ដីធ្លី
ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។521 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។522នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។523 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ524 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។525កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែភាគច្រើននៃពួកគេរស់ក្នុងតំបន់ទីជនបទ និងពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខ ...
ការបំពុលបរិស្ថាន និងកាកសំណល់
(English) The rapid economic and population growth in Cambodia is leading to significant environmental pollution. The economic development activities have generated major environmental consequences, including air pollution, water pollution, noise pollution and solid wastes. ...
គោលដៅទី១៦ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ
ចំណងជើងពេញរបស់គោលដៅទី១៦ គឺ “លើកកម្ពស់សង្គមដែលមានសន្តិភាព និងប្រកបដោយបរិយាប័ន្ន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ផ្តល់នូវការទទួលបានយុត្តិធម៌សម្រាប់ប្រជាជនគ្រប់រូប នឹង កសាងស្ថាប័នដែលមានប្រសិទ្ធភាព គណនេយ្យភាព និងបរិយាប័ន្ន ...