សូមអរគុណចំពោះការចូលរួមជាមួយយើងនៅក្នុងកម្មវិធីមេគង្គអាយស៊ីធីខេម ២០១៧

Final-ODC-LOGO

លិខិតថ្លែងអំណរគុណ

កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខេម​ ​លើក​ទី​៥​ ឆ្នាំ​ ២០១៧​
“ការ​សហការ​ឆ្លង​កាត់​​ព្រំដែន​ជាមួយ​នឹង​ទិន្នន័យ​”

ជូន​ចំពោះ​អ្នកចូលរួម​ទាំងអស់គ្នា​

យើងពិតជា​មាន​កិត្ដិយស​ណាស់​ ដែល​អ្នកទាំងអស់គ្នាបានមាន​វត្តមាន​​នៅ​ក្នុង​កម្មវិធីមេគង្គអាយស៊ីធីឆ្នាំ​នេះ​។​ យើងដឹង​ ថា​អ្នក​ទាំងអស់​គ្នា​មាន​កាតព្វកិច្ច​ជា​ច្រើន​ដែល​ត្រូវ​បំពេញ​ ហើយ​យើងសូមថ្លែងអំណរគុណ​យ៉ាងខ្លាំងចំពោះ​ការ​ចំនាយ​ពេលវេលា​ដ៏​មាន​តម្លៃ​របស់​​អ្នក​ ដើម្បី​មក​ចូលរួម​ជាមួយ​ពួក​យើង​។​ ក្នុង​នាម​ជា​គណៈកម្មការ​រៀបចំ​នៃ​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខេ​ម​ ឆ្នាំ២០១៧​នេះ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ សូម​ថ្លែងអំណរគុណ​ដល់​ដៃគូសហការរៀបចំកម្មវិធី អ្នកចូលរួម​ ក្រុម​អ្នក​ស្ម័គ្រចិត្ត​ អ្នកសម្របសម្រួល​ទាំងអស់​ និង​ជា​ពិសេស​ ម្ចាស់​ជំនួយ​របស់​យើង​ “SPIDER-​កម្មវិធី​របស់​ប្រទេស​ស៊ុ​យ​អែ​ត​សម្រាប់​វិស័យ​ ICT​ នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍​”​ ក៏​ដូច​ជា​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ជា​ច្រើន​ទៀត​ សម្រាប់​ការ​ជួយ​ជ្រុមជ្រែងនៅក្នុងកម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខេ​ម​នៅ​ឆ្នាំ​នេះ​ ឱ្យ​​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ជោគជ័យ​។​ ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ កម្មវិធី​យើងបាន​ដំណើរការ​ទៅ​យ៉ាង​រលូន​ ហើយអ្នក​គ្រប់​គ្នា​បាន​ស្នាក់​នៅ​​ រៀនសូត្រ​​ និង​ស្វែង​យល់​ពីគ្នា​ទៅ​វិញ​ទៅ​មកក្នុងរយៈពេលមួយសប្តាហ៍​ ហើយ​​បាន​ត្រលប់​ទៅ​ផ្ទះ​វិញ​ជាមួយនឹង​មិត្តភក្តិ​ថ្មី​ៗ ក៏​ដូច​ជា​គំនិត​ថ្មី​ៗជា​ច្រើន​ សម្រាប់​គម្រោង​សហការ​នានា​នៅ​ទូ​ទាំង​ថ្នាក់​តំបន់​ និង​នៅ​ក្នុង​ព្រំដែន​វិស័យ​នានា​ ហើយ​ជា​រួម​រយៈប៉ុន្មានថ្ងៃនេះ​ គឺជា​ពេលវេលាដ៏ជោគជ័យ​។​ ព្រឹត្តិការណ៍​មេគង្គ​អាយ​ស៊ី​ធី​ខេ​ម​ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ ហើយ​វា​នឹង​មិន​អាច​ដំណើរការ​ទៅ​បានទេ បើ​គ្មាន​ការ​ចូលរួម​ពី​សំណាក់​ក្រុមការងារជា​ច្រើន​ ដែលពួកគេ​បាន​ជួយ​រៀបចំ​តាំងពី​មុនកម្មវិធីមកដល់​ និងបាន​ធ្វើការ​យ៉ាង​សកម្ម​នៅ​ក្នុងអំឡុងពេល​នៃ​ព្រឹត្តិការណ៍​នេះ​។​ វា​ពិតជា​ ព្រឹត្តិ​ការណ៍​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​។​

ពួក​យើង​បានលឺ​រឿងរ៉ាវ​ល្អៗ​ជា​ច្រើន​ពី​សំណាក់អ្នកចូលរួមទាំងឡាយ​។​ ក្នុងអំឡុងពេល​ប៉ុន្មាន​ថ្ងៃនេះ​ ពួកគេ​បាន​កោតសរសើរ​យើង​ពី​ការ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​នៃ​ព្រឹត្តិការណ៍​នេះ​។​

“​វា​ពិតជា​កម្មវិធីល្អ​ខ្លាំង​ណាស់​!​ អរគុណ​ដល់​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខេ​ម​ ដែល​បាន​អនុញ្ញាត​ឱ្យ​រូបខ្ញុំ​បាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​សហគមន៍​នេះ​។​ និយាយ​ដោយ​ស្មោះត្រង់​ទៅ​ ខ្ញុំ​បាន​រៀនសូត្រ​ច្រើន​ពី​កម្មវិធី​ជួបជុំ​នេះ​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ ខ្ញុំ​នឹង​ប្រើប្រាស់​ចំនេះដឹង​ទាំងនេះ​ ដើម្បី​ចែករំលែក​ដល់​អ្នក​ដទៃ​ទៀត​ឱ្យ​បាន​ច្រើន​តាមតែ​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន​។​”

ជា​ថ្មី​ម្តងទៀត​ ពួក​យើង​សង្ឃឹមថា​ អ្នក​ទាំងអស់​គ្នា​នឹង​បានស្វែងយល់ថា​ ព្រឹត្តិការណ៍​មួយនេះ​មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​តែ​ប៉ុណ្ណោះ​ទេ​ តែ​វា​ក៏ជា​ព្រឹត្តិការណ៍​មួយដែល​ផ្តល់​ឱ្យ​អ្នក​នូវ​ព័ត៌មាន​នានា​ ហើយ​ពួក​យើង​ក៏​សូម​អភ័យទោស​នូវ​រាល់​កំហុសឆ្គង​ទាំងឡាយ​ដែល​បាន​កើតឡើង​ដោយ​អ​ចេតនា​។​ សូម​អរគុណ​ដល់អ្នក​ទាំងអស់​គ្នា​ ដែល​បាន​ជួយ​ធ្វើ​ឱ្យ​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខេ​ម​ លើក​ទី​ ៥​ ឆ្នាំ​២០១៧​ នេះ​ អាច​ប្រព្រឹត្តិ​ទៅ​បាន​ដោយ​ជោគជ័យ​!

ដោយ​ក្តី​គោរព​ពី​

ក្រុមការងារ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ

Group photo in Mekong ICT Camp 2017, at Sokha Siem Reap Resort & Convention Center, Siem Reap province, Cambodia. Photo taken on 04 September 2017. Taken by Mr. Wiwat Sathornsawat.

រូបថត​អនុស្សាវរីយ៍​ជា​ក្រុម​នៅ​ក្នុង​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខេ​ម​ ២០១៧​ នៅ​សណ្ឋាគារ​ និង​សាលសន្និសីទ​សុខា​សៀមរាប​ ប្រទេស​កម្ពុជា​។​ រូបថត​ត្រូវ​បាន​ថត​នៅ​ថ្ងៃ​ទី​ ០៤​ ខែកញ្ញា​ ឆ្នាំ​ ២០១៧​ ដោយ​លោក​ Wiwat​ Sathornsawat​។