ជំនួយអភិវឌ្ឍន៍ទ្វេភាគី
ស្ពានភូមិដូងលើទន្លេតាតៃ។ រូបភាព ដោយ Robert Tyabji, ថតនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយទ្វេភាគី គឺជាជំនួយដែលផ្តល់ដោយផ្ទាល់ដោយរដ្ឋាភិបាលមួយទៅឱ្យរដ្ឋាភិបាលមួយទៀត ឬទៅឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។19 រាជរដ្ឋាភិបាលនៃកម្ពុជាបាននឹងកំពុងទទួលជំនួយទ្វេភាគីចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះហើយ ទើបប្រទេសកម្ពុជាបានទទួលមូលនិធិយ៉ាងច្រើនសន្ធិកសន្ធាប់ពីបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។20ខ្ទង់ចំនាយផ្លូវការនៃជំនួយសម្រាប់ឆ្នាំ ២០១៥ មានចំនួន ៨១៧,៥៦៥,៧៥១ ដុល្លារអាមេរិក និងប្រាក់ចំនួន ១,០៣៩,៤៨០,២៩២ ដុល្លារអាមេរិក ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០១៦ (ខ្ទង់ចំនាយជាក់ស្តែងនៅមិនទាន់មាននៅឡើយទេនៅពេលនេះ)។ ជំនួយប្រភេទនេះត្រូវបានផ្តល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណង កម្ចី និង ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ អស់រយៈពេលប៉ុន្មានទស្សវត្សមកនេះ ជំនួយទ្វេភាគីបានផ្លាស់ប្តូរយ៉ាងលើសលុបលើមូលនិធិជំនួយឥតសំណងវិញ។ ប្រទេសជាច្រើនមាន “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះប្រភេទជំនួយមួយចំនួន។21 កិច្ចព្រមព្រៀងប្រភេទទាំងនេះអនុញ្ញាតឱ្យប្រទេសម្ចាស់ជំនួយមានធាតុបញ្ជូលមួយចំនួន ទៅតាមប្រភេទនៃគម្រោងណាមួយដែលមូលនិធិជំនួយរបស់ពួកគេនឹងផ្តល់ទៅឱ្យ ប៉ុន្តែដោយសារតែធម្មជាតិនយោបាយនៃជំនួយទ្វេភាគី គម្រោងទាំងនេះនឹងត្រូវបានរំពឹងថានឹងមិនសូវមានច្រើននៅក្នុងគម្រោងសង្គមស៊ីវិលនានា ...
គោលនយោបាយ និងការគ្រប់គ្រងទឹក
នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។82ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។83ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ84 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។85យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/ ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...
បរិស្ថាន និងធនធានធម្មជាតិ
ប្រហែលបីភាគបួននៃប្រជាជនកម្ពុជាពឹងផ្អែកលើកសិកម្ម ទិន្នផលព្រៃឈើ និងនេសាទដើម្បីចិញ្ចឹមជីវិត។ ដូច្នេះ ការថែរក្សាបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិមានសារៈសំខាន់ណាស់។ ការបាត់បង់ព្រៃឈើនៅកម្ពុជាមានទ្រង់ទ្រាយធំ។ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៥ កម្ពុជាបាត់បង់គម្របព្រៃឈើបឋម៦%ក្នុងមួយឆ្នាំ។ ប្រសិនបើអត្រាបាត់បង់ព្រៃឈើនៅតែបន្តដូចអត្រាកាលពីឆ្នាំ ២០០០ ដល់២០០៥ទៀត កម្ពុជានឹងបាត់បង់ព្រៃឈើ ២.៧ លានហិចតាបន្ថែមទៀតនៅឆ្នាំ២០២០។ [...] ...
ទិដ្ឋភាពទូទៅនៃគោលនយោបាយ និងក្របខណ្ឌច្បាប់
(English) Environmental protection and conservation are given high priority in the Royal Government of Cambodia’s guiding strategy, the Rectangular Strategy Phase III (2014–2018). ...
ទឹកក្រោមដី
ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើធនធានទឹកក្រោមដីរបស់ខ្លួន ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតទឹកក្នុងអំឡុងរដូវប្រាំង។ ប្រជាជនច្រើនជាងពាក់កណ្តាល អាស្រ័យលើទឹកក្រោមដី នៅពេលដែលទឹកលើដីមិនមានគ្រប់គ្រាន់។ នៅជម្រៅជាក់លាក់មួយ ដីត្រូវបានឆ្អែតដោយទឹក ហើយផ្ទៃខាងលើនៃតំបន់ឆ្អែតទឹកត្រូវបានហៅថា នីវ៉ូទឹកក្រោមដី។ ស្រទាប់ទឹកក្រោមដី គឺជាទឹកដែលស្ថិតក្រោមនីវ៉ូទឹកក្រោមដី។ ទឹកត្រូវបានផ្ទុកនៅរន្ធតូចៗ ចន្លោះថ្ម និងល្បាប់ហ្មត់ ហើយវាអាចហូរ អាស្រ័យនឹងទំហំនៃចន្លោះថ្ម។ ទឹកក្រោមដី សំដៅទៅលើទឹកទាំងឡាយណាដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដី ឬជាទឹកទាំងស្រុងនៃស្រទាប់ទឹកក្រោម។115សាលារៀនក្នុងភូមិនៅប្រទេសកម្ពុជា។ រូបថត ដោយ Bryon Lippincott, ថតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។បច្ចុប្បន្ននេះ នៅកម្ពុជា ព័ត៌មានអំពីទឹកក្រោមដីហាក់ដូចជាមិនមានច្រើននោះទេ។ គម្រោងស្រាវជ្រាវធំៗចំនួនពីរ ទើបត្រូវបានធ្វើឡើងក្នុងរយៈពេល ២០ឆ្នាំនេះ ទោះបីជាវាមិនធ្លាប់មានផែនការជាតិ ឬការស្រាវជ្រាវរួមគ្នាពីមុនមកក៏ដោយ។ ការប្រមូលទិន្នន័យចុងក្រោយបង្អស់ត្រូវបានដឹកនាំធ្វើឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងឆ្នាំ ២០០២ និងដោយសហគ្រិនអភិវឌ្ឍន៍អន្តរជាតិ នៅឆ្នាំ ២០០៨។116 លទ្ធផល ...
សិក្ខាសាលាពិគ្រោះយោបល់ទៅលើការពង្រឹងគុណភាពសំណុំទិន្នន័យនិងទំព័រព័ត៌មានទិន្នន័យស្ដីពីការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានធ្វើ សិក្ខាសាលាពិគ្រោះយោបល់ទៅលើការពង្រឹងគុណភាពសំណុំទិន្នន័យនិងទំព័រព័ត៌មានទិន្នន័យស្ដីពីការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារសាន់វេ៉ភ្នំពេញ។ ...
អង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកផ្នែកកិច្ចការពារព្រៃឈើ
កិច្ចការពារព្រៃឈើនៅកម្ពុជា គឺស្ថិតនៅក្រោមការទទួលខុសត្រូវសំខាន់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ និងក្រសួងបរិស្ថាន។ យ៉ាងណាមិញ មានអង្គការមិនមែនរដ្ឋាភិបាលជាច្រើនដែលកំពុងធ្វើការនៅក្នុងផ្នែកនេះ ដែលក្នុងនោះមាន ...
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
តម្រូវការផ្នែកច្បាប់បឋមសម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) នៅក្នុងប្រទេសកម្ពុជាត្រូវបានចែងក្នុងមាតិកាទី២ គន្ថីទី៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។169 ជំពូកទី ៣ នៃច្បាប់ស្តីពីការការពារបរិស្ថាន និង ...
សិក្ខាសាលាស្តីពី «ការបើកទូលាយរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដើម្បីជំរុញគណនេយ្យភាព និងតម្លាភាពក្នុងការងារអភិបាលកិច្ចបរិស្ថានក្នុងប្រទេសកម្ពុជា»
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំសិក្ខាសាលារយៈពេលកន្លះថ្ងៃស្តីពី «ការបើកទូលាយរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដើម្បីជំរុញគណនេយ្យភាព និងតម្លាភាពក្នុងការងារអភិបាលកិច្ចបរិស្ថាន»។ ...
ជំនួយ និងការអភិវឌ្ឍ
Following the Paris Peace Accords signed in October 1991, Cambodia has received a significant amount of global support for its development and post-conflict work. In 2014, 30 – 40 percent of the country’s national budget is funded through development assistance, placing Cambodia among the most ...
អំបិល
ស្ត្រីកំពុងធ្វើការនៅស្រែអំបិលក្នុងខេត្តកំពត។ រូបភាព ថតដោយ douglasjonesjr, ថ្ងៃទី២៨ មិនា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0.អំបិលត្រូវបានផលិតនៅក្នុងខេត្តកំពត និងខេត្តកែប ជាកន្លែងដែលទឹកសមុទ្រត្រូវបានបង្ហូរចូលក្នុងស្រែហាលធំៗ ហើយបង្ហូរបន្តទៅក្នុងវាលស្រែ ...
គោលនយោបាយ និងសិទ្ធិជនជាតិភាគតិច និងជនជាតិដើមភាគតិច
ប្រទេសកម្ពុជាត្រូវបានគេស្គាល់តាមរយៈភាពសម្បូរបែបនៃវប្បធម៌ រួមទាំងជនជាតិភាគតិច និងសហគមន៍ជនជាតិដើមភាគតិច។ នៅពេលដែលប្រទេសរីកចម្រើន ការខិតខំប្រឹងប្រែងបានធ្វើឡើងដើម្បីទទួលស្គាល់ និងការពារសិទ្ធិរបស់ក្រុមទាំងនេះ តាមរយៈ ...
គម្របព្រៃឈើ (២០១៥-បច្ចុប្បន្ន)
យោងតាមការបោះពុម្ពផ្សាយគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨ ដែលចេញនៅខែធ្នូ ឆ្នាំ២០២០ ដោយក្រសួងបរិស្ថាន235 ប្រទេសកម្ពុជាបានធ្វើការវាយតម្លៃព្រៃឈើថ្នាក់ជាតិចំនួនប្រាំបីលើកក្នុងឆ្នាំ១៩៥៨/៦៥ ឆ្នាំ១៩៩២/៩៣ ឆ្នាំ១៩៩៦/៩៧ ឆ្នាំ២០០២ ឆ្នាំ២០០៦ ឆ្នាំ២០១០ ឆ្នាំ២០១៤ ឆ្នាំ ...
ជំនួយពីសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកគឺជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតមួយសំរាប់ប្រទេសកម្ពុជា។270 271 ប្រវត្តិនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់ផ្តើមតាំងពីដើមទសវត្សទី៥០ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពេញលេញពីប្រទេសបារាំង។ នៅឆ្នាំ១៩៥៥ កម្មវិធីជំនួយដំបូង ...
សង្គមស៊ីវិល
កម្មវិធីផ្សព្វផ្សាយគម្រោងស្តីពី “ការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា” នៅខេត្តស្វាយរៀង ប្រទេសកម្ពុជា។ រូបភាព ដោយ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0។សង្គមស៊ីវិល តំណាងឱ្យចំនាប់អារម្មណ៍នានាដែលផុសចេញពីពលរដ្ឋ ដែលជាផ្នែកមួយនៃសង្គម មិនមានពាក់ព័ន្ធនឹងរដ្ឋាភិបាល ឬ ...
ODC និង ODM បានសហការគ្នាលើវគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យ ដើម្បីបង្កើនការស្រាវជ្រាវផ្អែកលើភស្តុតាង និងការសរសេររឿង ឬអត្ថបទដែលប្រើប្រាស់ទិន្នន័យនៅក្នុងប្រទេសកម្ពុជា
អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា (ODC) និង Open Development Mekong (ODM) បានសហការរៀបចំវគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យជាលើកដំបូងស្តីពីការវិនិយោគបរទេសដល់អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវនៅកម្ពុជា។ កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងបង្កើន ...
សិក្ខាសាលាស្តីអំពី គេហទំព័រអូឌីស៊ី និងព័ត៌មានសេវាសាធារណៈជាមួយនឹងអាជ្ញាធរមូលដ្ឋាន, (គ.ជ.អ.ប), និងអង្គការមិនមែនរដ្ឋាភិបាលនានា
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៧ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) បានរៀបចំសិក្ខាសាលាស្តីពី “គេហទំព័រអូឌីស៊ី និងការទទួលបានព័ត៌មានអំពីសេវាសាធារណៈ” នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដែលសិក្ខាសាលានេះត្រូវបានផ្តល់ ...
អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា
ដោយសារគំរូអាជីវកម្មភាគច្រើនផ្តោតទៅលើប្រាក់ចំណេញ តម្រូវការសម្រាប់អាជីវកម្មដែលមានទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់អាជីវកម្មទៅលើបរិស្ថាន និងសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្អែកលើមូលដ្ឋាននេះ គំនិតនៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវលើសពីការបង្កើតប្រាក់ចំណេញ។ វាសង្កត់ធ្ងន់លើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ ដែលអាជីវកម្មគិតគូរពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពរបស់ពួកគេលើសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាងមួយទស្សវត្សចុងក្រោយនេះ នៅក្នុងទិដ្ឋភាពធុរកិច្ចសកល វិធីសាស្រ្តដ៏ពេញនិយមពីរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅពេលសំដៅទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ វិធីសាស្រ្តទាំងនោះគឺ “ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម” (CSR) និង “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច” (ESG)។ ពាក្យទាំងនេះមានលក្ខណះខុសគ្នាសម្រាប់ការប្រើប្រាស់ ប៉ុន្តែមានគោលការណ៍ គោលបំណង និងគោលដៅស្រដៀងគ្នាទាក់ទងនឹងអាជីវកម្មដែលមានទំនួលខុសត្រូវ។.373 ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ត្រូវបានយកមកពិភាក្សាជាលើកដំបូងក្នុងចំណោមពាណិជ្ជករដោយសេដ្ឋវិទូជនជាតិអាមេរិក លោក Howard Bowen នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ទំនួលខុសត្រូវសង្គមរបស់អ្នកជំនួញ” ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៥៣។374 ចាប់តាំងពីពេលនោះមក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម បានក្លាយជាប្រធានបទនៃការពិភាក្សា និងជជែកវែកញែក ។ ក្រុមហ៊ុន និងអាជីវកម្មបានចាប់ផ្តើមទទួលយក និងបញ្ចូលវិធីសាស្រ្តទៅក្នុងគោលនយោបាយផ្ទៃក្នុងរបស់ពួកគេ។ ...