តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

5796 កំណត់ត្រារកឃើញសម្រាប់ "land"

ប្រជាជន និងជំរឿន

table { width: 100%; } table td { vertical-align: middle; } ប្រជាជនកម្ពុជាមើលការប្រណាំងទូកនៅតាមបណ្តោយមាត់ទន្លេចតុមុខក្នុងទីក្រុងភ្នំពេញ នៅក្នុងអំឡុងពិធីបុណ្យអុំទូក។ រូបថត បានពី Patrik M. Loeff ថត ២៤ វិច្ឆិកា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ប្រជាជនជាមួយ​នឹង​អត្រា​កំណើន​ ១.៤៦ ភាគរយ ​ក្នុង​មួយ​ឆ្នាំ វិទ្យាស្ថានជាតិស្ថិតិ ប៉ាន់ប្រមាណថា ចំនួន​ប្រជាជន​សរុប​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​​មានចំនួន ១៤.៦៨ លាន​នាក់ ក្នុង​ឆ្នាំ​២០១៣។9 អង្គការសហប្រជាតិ ប៉ាន់ប្រមាណថា ចំនួន​ប្រជាជន​សរុប​មានចំនួន ១៥.៥៨ លាននាក់ នៅឆ្នាំ២០១៥។10 ជំរឿន​ប្រជានជនផ្លូវការចុង​ក្រោយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០៨។ស្ថិតិ​សំខាន់ៗ​មួយ​ចំនួន៖11ប្រជាជន៧៨ ភាគរយ រស់​នៅ​ទី​ជនបទ។ប្រជាជន២/៣​ ស្ថិត​ក្នុងវ័យ​ប្រកប​ការងារ(១៥-៦៤ឆ្នាំ) ប្រហែល​២៩ ភាគរយ ...

គោលនយោបាយ និងការគ្រប់គ្រងទឹក

នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។34ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។35ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ36 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។37យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/  ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...

​តំបន់​សមុទ្រ និង​ឆ្នេរ​

បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖ខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតខេត្តកែបសិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ68 និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។69ឆ្នេរសមុទ្រព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាពដោយ Axel Drainville បានបង្ហោះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១១។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.បញ្ហានានាដែលទាក់ទងនឹងជីវសាស្ត្រ គឺត្រូវបានយកចិត្តទុកដាក់ជាពិសេសសម្រាប់សង្គមស៊ីវិល ហើយវាក៏ជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ ការស្រាវជ្រាវថ្មីៗ ...

ទំនប់​វា​រី​អគ្គិសនី​

នៅ​ក្នុង​ឆ្នាំ​ ២០០៣​ ការ​វាយតម្លៃ​វិស័យ​វា​រី​អគ្គិសនី​ថ្នាក់​ជាតិ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ (បច្ចុប្បន្នជា ក្រសួង​រ៉ែ និងថាមពល) និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​ (CNMC)​។​ របាយការណ៍​នេះ​ បាន​កំណត់​ទីតាំង​ដែល​មាន​សក្តានុពល​ចំនួន​ ៦០​កន្លែង​ សម្រាប់​ការ​អភិវឌ្ឍ​ថាមពល ...

ទឹក​ក្រោម​ដី

ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើធនធានទឹកក្រោមដីរបស់ខ្លួន ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតទឹកក្នុងអំឡុងរដូវប្រាំង។ ប្រជាជនច្រើនជាងពាក់កណ្តាល អាស្រ័យលើទឹកក្រោមដី នៅពេលដែលទឹកលើដីមិនមានគ្រប់គ្រាន់។ នៅជម្រៅជាក់លាក់មួយ ដីត្រូវបានឆ្អែតដោយទឹក ហើយផ្ទៃខាងលើនៃតំបន់ឆ្អែតទឹកត្រូវបានហៅថា នីវ៉ូទឹកក្រោមដី។ ស្រទាប់ទឹកក្រោមដី គឺជាទឹកដែលស្ថិតក្រោមនីវ៉ូទឹកក្រោមដី។ ទឹកត្រូវបានផ្ទុកនៅរន្ធតូចៗ ចន្លោះថ្ម និងល្បាប់ហ្មត់ ហើយវាអាចហូរ អាស្រ័យនឹងទំហំនៃចន្លោះថ្ម។ ទឹកក្រោមដី សំដៅទៅលើទឹកទាំងឡាយណាដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដី ឬជាទឹកទាំងស្រុងនៃស្រទាប់ទឹកក្រោម។146សាលារៀនក្នុងភូមិនៅប្រទេសកម្ពុជា។ រូបថត ដោយ Bryon Lippincott, ថតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។បច្ចុប្បន្ននេះ នៅកម្ពុជា ព័ត៌មានអំពីទឹកក្រោមដីហាក់ដូចជាមិនមានច្រើននោះទេ។ គម្រោងស្រាវជ្រាវធំៗចំនួនពីរ ទើបត្រូវបានធ្វើឡើងក្នុងរយៈពេល ២០ឆ្នាំនេះ ទោះបីជាវាមិនធ្លាប់មានផែនការជាតិ ឬការស្រាវជ្រាវរួមគ្នាពីមុនមកក៏ដោយ។ ការប្រមូលទិន្នន័យចុងក្រោយបង្អស់ត្រូវបានដឹកនាំធ្វើឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងឆ្នាំ ២០០២ និងដោយសហគ្រិនអភិវឌ្ឍន៍អន្តរជាតិ នៅឆ្នាំ ២០០៨។147 លទ្ធផល ...

វគ្គ​បណ្តុះបណ្តាល​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​កម្មវិធី​ QGIS​ ឆ្នាំ​២០២៣

​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​ និង​ការ​ប្រើប្រាស់​កម្មវិធី​ QGIS​ ត្រូវ​បាន​ប្រកាស​នៅ​លើ​វេទិកា​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ នា​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២៣ ...

មេគង្គអាយ​ស៊ី​ធី​​ខែមឆ្នាំ​២០១៧

​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ គឺជា​សិក្ខាសាលា​អនុ​តំបន់​ដែល​ប្រព្រឹត្ត​ឡើង​រៀង​រាល់​២​ឆ្នាំ​ម្តង​ ស្តី​ពី​ការ​ច្នៃប្រឌិត​ ភាព​ជា​ពលរដ្ឋ​ និង​បច្ចេកវិទ្យា​។​ សកម្មភាព​បន្តបន្ទាប់​គ្នា​នានា​នៅ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​នៃ​ការ​ជួបជុំ​នេះ​ នឹង​នាំ​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​នៅ​ក្នុង​តំបន់​រៀនសូត្រ​ជាមួយ​គ្នា​ពី​លទ្ធភាព​នៅ​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​បច្ចេកវិទ្យា​ផ្សេងៗ​ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ និង​បរិស្ថាន​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​ និង​បញ្ហា​ដែល​ឆ្លង​ព្រំដែន​។​ ...

អង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកផ្នែកកិច្ចការពារព្រៃឈើ

កិច្ចការ​ពារ​ព្រៃឈើ​​នៅ​កម្ពុជា​ គឺ​ស្ថិត​នៅ​ក្រោម​ការ​ទទួលខុសត្រូវ​សំខាន់​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​និង​ នេសាទ ​និង​ក្រសួងបរិស្ថាន​។​ យ៉ាង​ណាមិញ​​ មាន​​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​​ដែល​​កំពុងធ្វើការ​នៅ​ក្នុង​ផ្នែក​នេះ​​ ​ដែល​ក្នុងនោះ​​មាន ...

ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង

ឆ័ត្រចម្រុះពណ៌ក្នុងផ្សារក្នុងស្រុកមួយកន្លែង នៅរាជធានីភ្នំពេញ។ រូបភាព ថតដោយ Roberto Trombetta, ៨ ឧសភា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ការអភិវឌ្ឍ និងការគ្រប់គ្រងតំបន់ទីក្រុងរបស់ប្រទេសកម្ពុជា បានព្យាយាមរក្សាល្បឿន ជាមួយនឹងអត្រាដ៏លឿននៃនគរូបនីយកម្ម។ ទាំងនេះរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធឯកទេសនៅតាមទីក្រុង ដូចជា សេវាជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងចរាចរណ៍ និងយានយន្ត ការអនុវត្តច្បាប់ ទឹកនិងប្រព័ន្ធលូ និងការធ្វើផែនការទីក្រុង ជាដើម។នៅឆ្នាំក្នុង២០១៣ ដង់ស៊ីតេប្រជាជនមានចំនួន ៨២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយប្រជាជននៅកម្ពុជាប្រមាណ ២១ ភាគរយ រស់នៅក្នុងតំបន់ទីក្រុង។ ចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណា អត្រាប្រជាជនក្នុងទីក្រុងប្រចាំឆ្នាំ បានកើន ៣.៧ ភាគរយ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បើធៀបនឹងអត្រា ១.៣ ភាគរយ ប្រចាំឆ្នាំសម្រាប់តំបន់ជនបទ។208 ធនា​គារ​អភិវឌ្ឍន៍អាស៊ី (ADB) ...

ក្រសួង និងស្ថាប័នរដ្ឋ

(English) Nearly all of the ministries were established in 1995. A few ministries were only recently created in the post-2013 national election by a separation of one ministry into two. There are 28 government ministries and secretariats, and many national bodies. ...

តើព្រៃឡង់ជាអ្វី?

ជាមួយនឹងវិសាលភាពគ្របដណ្តប់បណ្តាខេត្តជាច្រើនដូចជាខេត្តក្រចេះ​ ព្រះ​វិហារ​ ស្ទឹង​ត្រែង​ និង​កំពង់ធំ ព្រៃ​ឡង់​មាន​​ជម្រក​​ចំនួន​ប្រាំបីប្រភេទខុសៗ​គ្នា​ ព្រមជាមួយនឹង​សណ្ឋាន​ដី​ច្រើន​បែប​ និង​អម្បូរ​សត្វប្រមាណជា​ជាង​ ៤០០​ ប្រភេទ ដែល​ក្នុង​នោះ​ដែរ​ សត្វ​ និង​រុក្ខជាតិ​ដែលជិត​ផុត​ពូជ​មាន​ ​១៧​ ​ប្រ​ភេទ​។​​ ព្រៃនេះ ក៏​ជាជម្រក ...

មាស ម៉ូលីកា
https://kiripostkhmer.com/stories/pm-cracks-down-on-false-land-requests

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១៨​ ដែល​ជា​គោលដៅ​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា​

ជា​ផ្នែក​មួយ​នៃ​ស​ប្តា​ហ៍​សកម្មភាព​ជាស​កល​ ដើម្បី​ប្រមូល​ការ​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ និង​ដោយ​ផ្ទាល់​នៅ​ក្នុង​ ពិធី​ដាក់​ដំណើរការ​បណ្ណាល័យ ...

គោលដៅ​ទី​១​ ពុំ​មាន​ភាព​ក្រីក្រ

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១​ (​គ​.​អ​.​ច​ ១)​ សំដៅ​ស្វែងរក​ “​ការ​បញ្ចប់​ភាព​ក្រីក្រ​គ្រប់​ទម្រង់​ទាំងអស់​”​ ដោយ​ធានា​ថា​ភាព​ក្រីក្រ​ធ្ងន់ធ្ងរ​ត្រូវ​បាន​លុប​បំបាត់​ ហើយ​ភាព​ក្រីក្រ​ជា​រួម​ត្រូវ​បាន​កាត់​បន្ថយ​ ៥០​ ភាគរយ ...

ជីវៈចម្រុះ

​ជីវៈចម្រុះ​ សំដៅ​ដល់​សារពាង្គ​កាយ​ខុស​គ្នា​នៅ​ក្នុង​ប្រភេទ​តែ​មួយ​ ឬ​ប្រភេទ​ផ្សេង​គ្នា​ និង​បណ្តា​សារពាង្គកាយ​រស់​នៃ​គ្រប់​លំដាប់ថ្នាក់​ និង​ប្រភព​ទាំងអស់​ រួម​ទាំង​ប្រព័ន្ធ​អេកូឡូស៊ី​ដែនដី​គោក​ ដែនសមុទ្រ​ ដែនទឹក​សាប​ និង​បណ្តា​ទំនាក់ទំនង​អេកូឡូស៊ី​ ដែល​នៅ​ក្នុង​នោះ​មាន ...

សេដ្ឋកិច្ច និងពាណិជ្ជកម្ម

រាប់លុយ. រូបភាព ថតដោយ Aaron Gilson, ៥ មេសា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ប្រទេសកម្ពុជា ​បើក​អោយ​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ​ឡើង​វិញ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​បើក​អោយ​មាន​ការ​វិនិយោគ​ពីបរទេស​នៅ​ឆ្នាំ​១៩៩៤។  ប្រទេសកម្ពុជា បានចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៩ និង​​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ក្នុង​ឆ្នាំ២០០៤។ ដៃគូនៃកិច្ចព្រមព្រៀងពានិជ្ជកម្មទ្វេភាគីរបស់ប្រទេសកម្ពុជា រួមមាន ចិន ឡាវ ស្វីស ហ្វីលីពីន បង់ក្លាដេស អាឡឺម៉ង់ ម៉ាឡេស៊ី អង់គ្លេស ថៃ ឥណ្ឌូនេស៊ី សិង្ហបូរីវៀតណាម ឥណ្ឌា យូហ្កាន់ដា ជប៉ុន កូរ៉េខាងជើង និងកូរ៉េខាងត្បូង។143សេដ្ឋកិច្ចផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា (ជីឌីភី) បានកើនឡើង១៩.៨ ភាគរយ ពី ៥៦,៦១៦.៨ ពាន់លានរៀល នៅឆ្នាំ ២០១២ ដល់ ៦៧,៨៥១.០៣ ...

ការប្រែប្រួលអាកាសធាតុ

សម្លេងពីកម្ពុជា–ពេលវេលាមិនរង់ចាំយើងទេ។ រូបភាព ថតដោយ Oxfam International, ២១ តុលា ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ការ​ប្រែប្រួល​អាកាសធាតុ​ ត្រូវ​បាន​ផ្តល់​និយម​ន័យ​ថា​ ជា​ការ​បកស្រាយ​យោង​ទៅ​តាម​ស្ថិតិ​ស្តី​អំពី​លំនាំ​ អាកាសធាតុ​ដែល​មានការ​ប្រែប្រួល​ក្នុង​រយៈពេល​វែង​មួយ​។​  ខណៈ​ពេល​អាកាសធាតុ​នៅ​លើ​ផែនដី​បាន​ឆ្លងកាត់​អំឡុង​ពេល​នៃ​ការ​ប្រែប្រួល​ ភ័ស្តុតាង​តាម​បែប​វិទ្យាសាស្ត្រ ...

​សិក្ខាសាលា​រួម​ផ្សព្វផ្សាយ​លទ្ធផល​ SERVIR​ និង​សកម្មភាព​គាំទ្រ​ទិន្នន័យ​អាកាសធាតុ​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ និង​អង្គការ​មូលនិធិ​អាស៊ី​ (TAF)​ បាន​រៀបចំ​សិក្ខាសាលា​រួម​ស្តី​ពី​ "SERVIR​ និង​សកម្មភាព​គាំទ្រ​ទិន្នន័យ​អាកាសធាតុ​នៅ​កម្ពុជា​"​ នៅ​សណ្ឋាគារ​ ហ៊ី​ម៉ា​វ៉ា​រី​ រាជធានី​ភ្នំពេញ​ ដែល​សិក្ខាសាលា​នេះ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយក្រុមហ៊ុន​ Chemonics​ International​។​ ...

ផលិតកម្មជលផល

កម្មករចាប់ត្រីដើម្បីដឹកយកទៅកាន់ផ្សារនៅឆ្នុកទ្រូ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។ រូបភាព ថតដោយ Sylyvann Borei/World Fish, ៧ មេសា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជា ​ជា​ប្រទេស​សំបូរធនធានជលផល។ ​ធនធានត្រី ​បានក្លាយ​ជា​ប្រភព​សន្តិសុខស្បៀង​ និង​អាហា​រូបត្ថម្ភ ដ៏សំខានសម្រាប់ប្រជា​ជនកម្ពុជា។ ធនធាន​ត្រី​ទឹកសាប ​​គឺជាផ្នែក​មួយ​នៃ​ប្រព័ន្ធ​ទន្លេ​មេគង្គ ដែល​ជា​ធនធាន​ជលផល​ទឹកសាបធំជាងគេ​នៅ​ក្នុងពិភពលោក ដែលផ្តល់​ទិន្នផល​ត្រី​ប្រមាណ ​២.១ លាន​តោន​ក្នុង​មួយឆ្នាំ។196 កម្ពុជា​ ​ទទួល​បាន​កំណត់​ត្រា​ពិភពលោកចំនួនពីរគឺ៖ ​បរិមាណ​ត្រី​ទឹក​សាបខ្ពស់ ...

ប្រភេទនៃតំបន់ការពាររបស់រដ្ឋ

ព្រៃលិចទឹកនៅកម្ពុជា។ រូបភាព ថតដោយ Andrea Kirkby, ១១ ឧសភា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ព្រះរាជក្រឹត្យឆ្នាំ១៩៩៣ បានបង្កើតតំបន់ការពារចំនួន២៣កន្លែង គ្របដណ្តប់លើផ្ទៃដី ៣,២៧៣,៣០០ ហិក​តា​ ស្មើនឹង​១៨ ភាគរយ នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ហើយតំបន់ទាំងនោះ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ក្រសួង​បរិស្ថាន។211 ប្រព័ន្ធតំបន់ការពារ ត្រូវបានបែងចែកជាតំបន់បួនប្រភេទខុសគ្នា៖212ឧទ្យានជាតិ៖ តំបន់អភិរក្សសម្រាប់ធម្មជាតិនិងទេសភាព ត្រូវបានការពារក្នុងគោលបំណង វិទ្យា​សាស្រ្ត អប់រំ និងការកម្សាន្ត។ដែនជម្រកសត្វព្រៃ៖ តំបន់អភិរក្សនៅក្នុងស្ថានភាពធម្មជាតិ ដើម្បី​ការពារ​សត្វព្រៃ​ រុក្ខជាតិ និង​តុល្យ​ភាព​អេកូ​ឡូស៊ី។ការពារទេសភាព៖ តំបន់ដែលត្រូវបានរក្សា ជាចំណុចទេសភាពសម្រាប់ការកម្សាន្ត និងទេសចរណ៍។តំបន់ប្រើប្រាស់ច្រើនយ៉ាង៖ តំបន់ដែល​ចាំបាច់​សម្រាប់​ស្ថេរភាព​នៃ​ធន​ធាន​ទឹក ព្រៃឈើ សត្វព្រៃ និង​នេសាទ​ ហើយតំបន់នេះក៏ត្រូវបានការពារសម្រាប់​ការ​កំសាន្ត និង​សម្រាប់​ការ​អភិរក្ស​ធម្ម​ជាតិ ជាមួយ​នឹង​ទិដ្ឋ​ភាព​នៃការធានាការអភិវឌ្ឍសេដ្ឋកិច្ច។ប្រព័ន្ធតំបន់ការពារកម្ពុជា​ ប្រើប្រាស់ការចាត់ថ្នាក់តំបន់ការពារ របស់​អង្គការ​សហ​ភាព​អន្តរ​ជាតិ ...

សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២

នៅ​ថ្ងៃ​ទី​០៨​ -​ ១១​ ខែឧសភា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២​ ក្រោម​ប្រធានបទ​ «​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

RvGJn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!