ការប្រែប្រួលអាកាសធាតុ

Voice from Cambodia--Time is running out. Photograph by Oxfam International. Licensed under Creative Commons Attribution-NonCommercial-NoDerivs 2.0 Generic.

សម្លេងពីកម្ពុជា–ពេលវេលាមិនរង់ចាំយើងទេ។ រូបភាព ថតដោយ Oxfam International, ២១ តុលា ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

ការ​ប្រែប្រួល​អាកាសធាតុ​ ត្រូវ​បាន​ផ្តល់​និយម​ន័យ​ថា​ ជា​ការ​បកស្រាយ​យោង​ទៅ​តាម​ស្ថិតិ​ស្តី​អំពី​លំនាំ​ អាកាសធាតុ​ដែល​មានការ​ប្រែប្រួល​ក្នុង​រយៈពេល​វែង​មួយ​។​  ខណៈ​ពេល​អាកាសធាតុ​នៅ​លើ​ផែនដី​បាន​ឆ្លងកាត់​អំឡុង​ពេល​នៃ​ការ​ប្រែប្រួល​ ភ័ស្តុតាង​តាម​បែប​វិទ្យាសាស្ត្រ​សម័យ​ទំនើប​បាន​បង្ហាញ​ថា​ ការ​កើនឡើង​និង​បំរែបំរួល​ធាតុអាកាស​ដ៏​ឆាប់រហ័ស​ កំពុង​តែ​កើត​មាន​ឡើង​នៅ​ទូ​ទាំង​ពិភពលោក​ ហើយ​វា​ត្រូវ​បាន​ហៅ​ថា​ “​ការ​ប្រែប្រួល​អាកាសធាតុ​”​ ដែល​ជា​លទ្ធផល​កើត​ចេញពី​សកម្មភាព​របស់​មនុស្ស​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ឧស្សាហូបនីយកម្ម​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​បម្រែបម្រួល​នៃ​ការ​ប្រើប្រាស់​ដី​។​1

ប្រទេស​កម្ពុជា​ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ជា​ប្រទេស​មួយ​ក្នុង​បណ្តា​ប្រទេស​ដែល​ងាយ​រង​គ្រោះ​បំផុត​ ពី​ការ​ប្រែប្រួល​អាកាសធាតុ​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​2​ របាយការណ៍​គម្រប​ព្រៃឈើ​ឆ្នាំ​២០១៤​ ដែល​ចេញផ្សាយ​ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​(ODC)​ បាន​បង្ហាញ​ពី​និន្នាការ​ដែល​កំពុង​កើត​មាន​ក្នុង​ការ​បាត់បង់​គម្រប​ព្រៃឈើ​ ជា​ពិសេស​ព្រៃស្រោង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ​១៩៧៣​មក​។​3​ ជា​លើក​ដំបូង​ហើយ​ ក្នុង​រយៈពេល​ ៤១​ ឆ្នាំ​កន្លង​មក​ ដែល​ភាគរយ​នៃ​គម្រប​ផ្ទៃដី​មិនមែន​ព្រៃ​ (៤៨.៤​ ភាគរយ​)​ មាន​ទំហំ​ធំ​ជាង​គម្រប​ព្រៃឈើ​ (៤៧.៧​ ភាគរយ​)​។​4​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​មាន​អត្រា​ខ្ពស់​នឹង​រួមចំណែក​ដល់​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​

​ប្រទេស​កម្ពុជា​ ងាយ​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយសារ​កម្ពុជា​ ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​នានា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ធាតុអាកាស​ ដូច​ជា​ វិស័យ​កសិកម្ម​ ដីធ្លី​ ធនធានទឹក​ ព្រៃឈើ​ និង​ជលផល​ជាដើម​។​5​ ដោយសារ​កម្ពុជា​ ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ជាមួយនឹង​លទ្ធភាព​ឆ្លើយ​តប​នឹង​បំរែបំរួល​អាកាសធាតុ​នៅ​ទន់ខ្សោយ​ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មាន​កម្រិត​នៅឡើយ​ ហេតុនេះ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តាម​ជនបទ​ ជា​ពិសេស​ស្ត្រី​ និង​ក្រុម​ងាយ​រង​គ្រោះ​ដទៃ​ទៀត​ នឹង​មាន​ឧបសគ្គ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​។​6

​យោង​តាម​ ការ​សិក្សា​តាម​បែប​វិភាគ​មួយ​ របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ ដែល​បាន​អនុវត្ត​ការ​ព្យាករ​អាកាសធាតុ​សម្រាប់​ឆ្នាំ​២០៥០​ ចំពោះ​សេដ្ឋកិច្ច​នៅ​តំបន់​អាង​ទន្លេមេគង្គ​នា​ពេល​បច្ចុប្បន្ន​នេះ​ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ខាតបង់​សេដ្ឋកិច្ច​ ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​នា​ពេល​អនាគត​ អាច​នឹង​កើន​រហូត​ដល់​ទៅ​ ៦១​ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​តាម​ទី​ជនបទ​ ក្នុង​មនុស្ស​ម្នាក់​នៅ​ប្រទេស​កម្ពុជា​។​7​ គួរ​កត់សម្គាល់​ផង​ដែរ​ថា​ ការ​ព្យាករ​អាកាសធាតុ​ឆ្នាំ​២០៥០​ នឹង​ប៉ះពាល់​ប្រជាជន​កម្ពុជា​ ប្រមាណ​៧​លាន​នាក់​ ដែល​ប្រកប​មុខរបរ​ក្នុង​វិស័យ​កសិកម្ម​ និង​ ប្រមាណ​ ២៤០,០០០​ នាក់​ នៅ​ក្នុង​វិស័យ​សំណង់​ ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​សេដ្ឋកិច្ច​សរុប​ប្រមាណ​ ១.៥​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​8

​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ព្យាករណ៍​ថា​ សីតុណ្ហភាព​ប្រចាំខែ​ជា​មធ្យម​ នឹង​កើនឡើង​ចន្លោះ​ពី​ ០.០១៣​ អង្សា​សេ​ និង​កើនឡើង​ ០.០៣៦​ អង្សា​សេ​ក្នុង​មួយ​ឆ្នាំ​ នៅ​ឆ្នាំ​២០៩៩​។​9

​របាយការណ៍​វិភាគ​អំពី​ការ​ខូចខាត​ និង​ការ​បាត់បង់​ដោយសារ​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា​ បង្ហាញ​ថា​ ទឹកជំនន់​ប្រមាណ​ ៤២​ភាគរយ​,​ គ្រោះ​រាំង​ស្ងួត​ ១៥​ភាគរយ​,​ អគ្គី​ភ័យ​ ១៧​ភាគរយ​,​ ខ្យល់ព្យុះ​ ១៤​ភាគរយ​,​ រន្ទះបាញ់​ ៧​ភាគរយ​ និង​ការ​រាតត្បាត​កត្តា​សត្វ​ចង្រៃ​ ១​ភាគរយ​ បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពី​ឆ្នាំ​១៩៩៦​ ដល់​ឆ្នាំ​២០១៣​។​10​ គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ថា​ ក្នុង​កំឡុង​ពេល​នេះ​ គ្រោះ​មហន្តរាយ​ បាន​សម្លាប់​មនុស្ស​ចំនួន​ ២,០៥០​ នាក់​ ហើយ​ការ​ស្លាប់​ដោយសារ​ទឹកជំនន់​មាន​ប្រមាណ​ ៥៣​ ភាគរយ​ នៃ​ទិន្នន័យ​សរុប​។​11

​ហេតុ​ដូច្នេះ​ហើយ​ រាជរដ្ឋាភិបាល​កម្ពុជា​ មាន​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ក្នុង​បរិបទ​ការ​ប្រែប្រួល​អាកាសធាតុ​។​ គោលនយោបាយ​ឆ្លង​វិស័យ​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ រួម​មាន​៖

បានធ្វើបច្ចុប្បន្នភាព៖ ៣០ វិច្ឆិកា ឆ្នាំ២០១៥

ទាក់ទងនឹង ការប្រែប្រួលអាកាសធាតុ

ឯកសារយោង

  1. 1. ​របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​កម្ពុជា​ឆ្នាំ​២០១១,​ ការ​កសាង​ភាព​ធន់​៖​ អនាគត​របស់​អ្នក​ជនបទ​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​.​ ក្រសួងបរិស្ថាន​ និង​អង្គការ​ UNDP​ កម្ពុជា​,​ ២០១១.
  2. 2. Arief​ A.​ Yusuf,​ Herminia​ A.​ Francisco.​ការ​វិភាគ​ផែនទី​.​ ការ​កំណត់​ផែនទី​ភាព​ងាយ​រង​គ្រោះ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ចំពោះ​តំបន់​អាស៊ី​អាគ្នេយ៍​.​ EEPSEA:​ ២០០៩.​ ដកស្រង់​ ៥​ ខែ​ ឧសភា​ ២០១៥. ​http://www.eepsea.org/pub/tr/12324196651Mapping_Report.pdf
  3. 3. “​គម្រប​ព្រៃឈើ​.”​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​.​ ១០​ មេ​សា​ ២០១៥.​ ដកស្រង់​ ៥​ ឧសភា​ ២០១៥.​ http://www.opendevelopmentcambodia.net/briefing/forest-cover/.
  4. 4. ​ដូច​លេខ​យោង​ខាងលើ​
  5. 5. ​ក្រសួងបរិស្ថាន​.​ ឯកសារ​គោលនយោបាយ​.​ ផែនការ​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ ២០១៤-២០២៣.​ ក្រសួងបរិស្ថាន​៖​ ២០១៤.​ ដកស្រង់​ ៥​ ឧសភា​ ២០១៥.​ http://www.camclimate.org.kh/en/documents-and-media/library/category/127-national-strategic-plan.html?download=474:cambodia-climate-change-strategic-plan-2014-2023-en-final.
  6. 6. ​ណ​ង​ ភិ​រុណ​.​ ការ​បន្ស៊ាំ​ការ​ប្រែប្រួល​អាកាសធាតុ​និង​ការ​ចិញ្ចឹមជីវិត​ក្នុង​ការ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​៖​ ការ​ពិនិត្យ​ឡើង​វិញ​នៃ​ផល​ប៉ះពាល់​ការ​ប្រែប្រួល​អាកាសធាតុ​និង​ការ​កសាង​សមត្ថភាព​បន្សាំ​នៅ​កម្ពុជា​.​ CDRI៖​ ២០១៣.​ ដកស្រង់​ ៤​ ឧសភា​ ២០១៥.​ https://cdri.org.kh/wp-content/uploads/wp82e.pdf
  7. 7. Talberth,​ John.​ Reytar,​ Katie.​ ការ​ប្រែប្រួល​អាកាសធាតុ​នៅ​តំបន់​អាង​ទន្លេមេគង្គ​ក្រោម​.​ ញូ​វ​យ៉​ក​៖​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID),​ ២០១៤.​ ដកស្រង់​ ៧​ ឧសភា​ ២០១៥.​ http://mekongarcc.net/sites/default/files/usaid_marcc_values_at_risk_report_with_exesum-revised.pdf
  8. 8. ​ដូច​លេខ​យោង​ខាងលើ​
  9. 9. ​ក្រសួងបរិស្ថាន​.​ ឯកសារ​គោលនយោបាយ​.​ ផែនការ​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ ២០១៤-២០២៣.​ ក្រសួងបរិស្ថាន​៖​ ២០១៤.​ ដកស្រង់​ ៥​ ឧសភា​ ២០១៥.​ http://www.camclimate.org.kh/en/documents-and-media/library/category/127-national-strategic-plan.html?download=474:cambodia-climate-change-strategic-plan-2014-2023-en-final.
  10. 10. ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​.​ របាយការណ៍​វិភាគ​.​ របាយការណ៍​វិភាគ​ការ​ខូចខាត​និង​ការ​បាត់បង់​ដោយសារ​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា​ ១៩៩៦-២០១៣.​ ដកស្រង់​ ៧​ ឧសភា​ ២០១៥.​ http://www.kh.undp.org/content/dam/cambodia/docs/EnvEnergy/Cambodia-Disaster-Loss-and-Damage-Analysis-Report%201996-%202013.pdf.
  11. 11. ​ដូច​លេខ​យោង​ខាងលើ​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

aacy5
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!