​សិក្ខាសាលា​រួម​ផ្សព្វផ្សាយ​លទ្ធផល​ SERVIR​ និង​សកម្មភាព​គាំទ្រ​ទិន្នន័យ​អាកាសធាតុ​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ និង​អង្គការ​មូលនិធិ​អាស៊ី​ (TAF)​ បាន​រៀបចំ​សិក្ខាសាលា​រួម​ស្តី​ពី​ “SERVIR​ និង​សកម្មភាព​គាំទ្រ​ទិន្នន័យ​អាកាសធាតុ​នៅ​កម្ពុជា​”​ នៅ​សណ្ឋាគារ​ ហ៊ី​ម៉ា​វ៉ា​រី​ រាជធានី​ភ្នំពេញ​ ដែល​សិក្ខាសាលា​នេះ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយក្រុមហ៊ុន​ Chemonics​ International​។​

IMG_0394

ការចុះឈ្មោះមុនកម្មវិធីចាប់ផ្ដើម

Picture1

លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ​(​អូ​ឌី​ស៊ី​)​ កំពុង​ផ្តល់​សុន្ទរកថា​ស្វាគមន៍​ទៅ​កាន់​អ្នក​ចូលរួម

គោលបំណង​នៃ​ការ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ គឺ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី​លទ្ធផល​ចម្បងៗ​ ដែល​ទទួល​បាន​ពី​ការ​អនុវត្ត​គម្រោង​ចំនួន​ ២៖

  • “​ការ​ប្រើប្រាស់​ Google​ Earth​ Engine​ ដើម្បី​ដើរតួ​នៅ​ក្នុង​គម្រោង​សមភាព​យេ​ន​ឌ័​រ​ និង​ការ​អប់រំ​នៅ​ក្នុង​តំបន់​ងាយ​រង​គ្រោះ​ដោយ​ទឹកជំនន់​”​ ជា​គម្រោង​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ ដែល​មាន​គោលបំណង​ប្រើប្រាស់​ Google​ Earth​ Engine​ ដើម្បី​កំណត់​តំបន់​ទឹកជំនន់​នៅ​ជុំវិញ​បឹង​ទន្លេសាប​ ជា​ពិសេស​នៅ​ក្នុង​បាត់ដំបង​ កំពង់ធំ​ ពោធិសាត់​ និង​សៀមរាប​។​ លទ្ធផល​ចម្បងៗ​នៃ​គម្រោង​នេះ​មាន​ដូច​ជា​ ការ​បង្កើត​ស្រទាប់​ផែនទី​ថ្មី​ ដែល​មានឈ្មោះ​ «​គ្រោះ​មហន្តរាយ​ និង​ការ​ឆ្លើយ​តប​ក្នុង​គ្រាអាសន្ន​»​ ក៏​ដូច​ជា​បង្ហាញ​ទិន្នន័យ​អំពី​សាលារៀន​ ឆ្នាំ​សិក្សា​ ២០១២-២០១៤​ និង​តំបន់​ទឹកជំនន់​ ឆ្នាំ​២០១៣​។​ បន្ថែម​ពី​នេះ​ទៅ​ទៀត​ តាម​រយៈ​សិក្ខាសាលា​រួម​នេះ​ អង្គការ​អូ​ឌី​ស៊ី​បាន​ណែនាំ​ពី​គេហទំព័រ​ និង​ឧបករណ៍​ថ្មីៗ​របស់​ខ្លួន​ ទៅ​កាន់​អ្នក​ប្រើប្រាស់​ថ្មីៗ​។​
  • “​សៀវភៅ​ផែនទី​កម្ពុជា​ យ៉េន​ឌ័​រ​ និង​បរិស្ថាន​”​ ជា​គម្រោង​របស់​អង្គការ​មូលនិធិ​អាស៊ី​ (TAF)​ ដែល​មាន​គោលបំណង​ចែករំលែក​អំពី​ការ​យល់​ឃើញ​ ពី​ទំនាក់ទំនង​របស់​យ៉េន​ឌ័​រ​ ក្នុង​ការ​ផ្ដល់​ព័ត៌មាន​អំពី​បញ្ហា​បរិស្ថាន​ និង​ការ​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​ និង​ហានិភ័យ​គ្រោះ​មហន្តរាយ​ ទៅ​កាន់​ក្រុម​មនុស្ស​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ តាម​រយៈ​គម្រោង​នេះ​ អង្គការ​មូលនិធិ​អាស៊ី​បាន​បង្កើត​ផែនទី​ចំនួន​ប្រហែល​ ៦០​ និង​អត្ថបទ​វិភាគ​មួយ​ចំនួន​។​
IMG_0394

លោក​ព្រំ​ ពន់​វឌ្ឍន៍​ កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​របស់​អូ​ឌី​ស៊ី​ “​ការ​ប្រើប្រាស់​ Google​ Earth​ Engine​ ដើម្បី​ដើរតួ​នៅ​ក្នុង​គម្រោង​សមភាព​យេ​ន​ឌ័​រ​ និង​ការ​អប់រំ​នៅ​ក្នុង​តំបន់​ងាយ​រង​គ្រោះ​ដោយ​ទឹកជំនន់​”

IMG_0394

​លោក​ជី​ តេ​រិ​ទ្ធិ​ កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​របស់​អង្គការ​មូលនិធិ​អាស៊ី​ “​សៀវភៅ​ផែនទី​កម្ពុជា​ យ៉េន​ឌ័​រ​ និង​បរិស្ថាន​”

សិក្ខាសាលា​រួម​នេះ​ មាន​អ្នកចូលរួម​ចំនួន​ ៤១​ នាក់ រួម​ប​ញ្ជូ​លអ្នកតំណាង​មក​ពីក្រសួងបរិស្ថាន និងក្រសួងកិច្ចការនារី ​​ អ្នកតំណាង​មក​ពី​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ផ្សេងៗ​ដែល​ធ្វើការ​ពាក់ព័ន្ធ​ទៅ​នឹង​បរិស្ថាន​ ការ​អប់រំ​ សុខភាព​ និង​យ៉េន​ឌ័​រ​​ដូច​ជា​ អ្នកតំណាង​មក​ពី​គម្រោង​ SERVIR-Mekong​ នៃ​អង្គការ​ Asian​ Disaster​ Preparedness​ Center​ (ADPC) កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​,​ អង្គការ​សុខភាព​ពិភពលោក​,​ គម្រោង​អភិបាលកិច្ច​ដីធ្លី​តំបន់​មេគង្គ​,​ អង្គការ​ យេ​ន​ឌ័​រ​ និង​ការ​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​,​ អង្គការ​នារី​ដើម្បី​សន្តិភាព​,​ អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​,​ អង្គការ​ DanChurchAid,​ អង្គការ​អភិរក្ស​អន្តរជាតិ​,​ អង្គការ​សមាគម​ធាងត្នោត​,​ អ្នកតំណាង​មក​ពី​វិស័យ​ឯកជន​ដូច​ជា​ ក្រុមហ៊ុន​គ្រី​អេ​ធី​វ​ ហ្គ្រី​ន​ ឌី​ហ្សា​ញ​ និង​ មជ្ឈមណ្ឌល​ដាយ​កូ​នៀ​,​ សិស្សានុសិស្ស​មក​ពី​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​

IMG_0394

សិក្ខាកាម​កំពុង​ស្ដាប់​បទ​បង្ហាញ​របស់​វាគ្មិន​

IMG_0394

សិក្ខាកាម​កំពុង​ពិភាក្សា​គ្នា​អំពី​សំណួរ​ដែល​ចោទសួរ​នៅ​ក្នុង​អង្គ​សិក្ខាសាលា​

IMG_0394

សិក្ខាកាម​កំពុង​ពិភាក្សា​គ្នា​អំពី​សំណួរ​ដែល​ចោទសួរ​នៅ​ក្នុង​អង្គ​សិក្ខាសាលា​

IMG_0394

​ការ​ថតរូប​ជុំ​គ្នា​នៅ​ពេល​កម្មវិធី​បញ្ចប់​ បន្ទាប់​ពី​សិក្ខាសាលា​កន្លះ​ថ្ងៃ​ពោរពេញ​ដោយ​ផ្លែផ្កា​