តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

716 កំណត់ត្រារកឃើញសម្រាប់ "consultant seo david aziz���telegram���@dremf���TUTU"

គោលនយោបាយ និងការគ្រប់គ្រងទឹក

នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។16ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។17ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ18 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។19យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/  ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...

ទឹក​ក្រោម​ដី

ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើធនធានទឹកក្រោមដីរបស់ខ្លួន ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតទឹកក្នុងអំឡុងរដូវប្រាំង។ ប្រជាជនច្រើនជាងពាក់កណ្តាល អាស្រ័យលើទឹកក្រោមដី នៅពេលដែលទឹកលើដីមិនមានគ្រប់គ្រាន់។ នៅជម្រៅជាក់លាក់មួយ ដីត្រូវបានឆ្អែតដោយទឹក ហើយផ្ទៃខាងលើនៃតំបន់ឆ្អែតទឹកត្រូវបានហៅថា នីវ៉ូទឹកក្រោមដី។ ស្រទាប់ទឹកក្រោមដី គឺជាទឹកដែលស្ថិតក្រោមនីវ៉ូទឹកក្រោមដី។ ទឹកត្រូវបានផ្ទុកនៅរន្ធតូចៗ ចន្លោះថ្ម និងល្បាប់ហ្មត់ ហើយវាអាចហូរ អាស្រ័យនឹងទំហំនៃចន្លោះថ្ម។ ទឹកក្រោមដី សំដៅទៅលើទឹកទាំងឡាយណាដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដី ឬជាទឹកទាំងស្រុងនៃស្រទាប់ទឹកក្រោម។49សាលារៀនក្នុងភូមិនៅប្រទេសកម្ពុជា។ រូបថត ដោយ Bryon Lippincott, ថតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។បច្ចុប្បន្ននេះ នៅកម្ពុជា ព័ត៌មានអំពីទឹកក្រោមដីហាក់ដូចជាមិនមានច្រើននោះទេ។ គម្រោងស្រាវជ្រាវធំៗចំនួនពីរ ទើបត្រូវបានធ្វើឡើងក្នុងរយៈពេល ២០ឆ្នាំនេះ ទោះបីជាវាមិនធ្លាប់មានផែនការជាតិ ឬការស្រាវជ្រាវរួមគ្នាពីមុនមកក៏ដោយ។ ការប្រមូលទិន្នន័យចុងក្រោយបង្អស់ត្រូវបានដឹកនាំធ្វើឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងឆ្នាំ ២០០២ និងដោយសហគ្រិនអភិវឌ្ឍន៍អន្តរជាតិ នៅឆ្នាំ ២០០៨។50 លទ្ធផល ...

​គេហទំព័រ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​

ប្រទេស​កម្ពុជា​មាន​គោលបំណង​ជម្រុញ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ ហើយ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញលេញ​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ដូច្នេះ​ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការ​អភិវឌ្ឍ​ និង​ដើម្បី​លើកកម្ពស់​អត្ថប្រយោជន៍​យូរអង្វែង​ ដល់​ការ​ផ្លាស់​ប្តូរ​វិស័យសេដ្ឋកិច្ច​ សង្គម​ និង​បរិស្ថាន​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ...

វិមជ្ឈការ និងវិសហមជ្ឈការ
https://www.flickr.com/photos/worldbank/10476009745/

វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ កំណែទម្រង់​ “​ចេញពី​ឆ​ន្ទះ​”​82  ដែល ​រដ្ឋាភិបាល​ជាតិ ធ្វើការ​ផ្ទេរអំណាច​ ជា​ដំណាក់ៗ​ ទាំង​អំណាច​ហិរញ្ញវត្ថុ​ ឬ​អំណាច​រដ្ឋបាល​ ទៅ​ឱ្យ​ រដ្ឋបាល​មូលដ្ឋាន​ ដើម្បី​គ្រប់គ្រង​កិច្ចការ​ក្នុង​តំបន់​របស់​គេ​។​ស៊ុន សុវ៉ាត់ អាយុ ២៧ឆ្នាំ ទ្រទ្រង់គ្រួសាររបស់លោក ដោយការចិញ្ចឹមមាន់ នៅខេត្តកំពង់ធំ ប្រទេសកម្ពុជា។ រូបថត ថតដោយ ធនាគារពិភពលោក កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណCC BY-NC-ND 2.0កំណែទម្រង់​តាម​បែប​ប្រជាធិបតេយ្យ ...

កិច្ច​សន្ទនា​ភាព​​ជា​​ដៃ​គូ​ទិន្នន័យ​បើក​ទូលាយ​អាស៊ី​ និង​ស​ន្នី​សិ​ទ​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​ ២០១៨

Asia​ Open​ Data​ Partnership​ គឺជា​កម្មវិធី​ថ្នាក់​តំបន់​មួយ​ត្រូវ​បាន​ប្រារព្ធ​ឡើង​តាំងពី​ឆ្នាំ​ ២០១៥​ ជាមួយនឹង​ដៃគូ​ចំនួន​ ៨​ ដែល​មក​ពី​បណ្តា​ប្រទេស​ចំនួន​ ៦​ នៅ​តំបន់​អាស៊ី​។​ កិច្ច​សន្ទនា​ភាព​ជា​ដៃគូ​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​ ២០១៨​ គឺជា​កិច្ច​សន្ទនា​លើក ...

គោលដៅទី​១៣ ស​កម្ម​ភាព​​បរិស្ថាន​
sdg-13

​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៣​ មាន​គោលបំណង​ចាត់វិធានការ​ជា​បន្ទាន់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយ​អភិវឌ្ឍ​សមត្ថភាព​របស់​ប្រទេស​នីមួយៗ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​អាកាសធាតុ​ និងការបន្ស៊ាំ។​ ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ប្រទេស​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​ រដ្ឋ ...

គោលដៅទី១០ កាត់បន្ថយវិសមភាព
sgd10

​របៀបវារៈ​ឆ្នាំ​២០៣០​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លុះ​បញ្ចាំង​ថា​ “​សហគមន៍​អន្តរជាតិ​ បាន​ធ្វើការ​បោះ​ជំហាន​យ៉ាង​សំខាន់​ ក្នុង​ការ​លើកកម្ពស់​មនុស្ស​ចេញពី​ភាព​ក្រីក្រ​ ()​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ វិសមភាព​នៅ​តែ​មាន​ ហើយ​វា​មាន​ភាព​ខុស​គ្នា​យ៉ាង ...

ការ​បណ្តុះបណ្តាល​អំពី​​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ GIS​ ដើម្បី​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​

ការ​បណ្តុះបណ្តាល​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ ​GIS​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ​នៅ​ការិយាល័យ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​០៣​ដល់​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​។ ...

ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​នៃ​ជំងឺ​កូ​វី​ដ​-១៩​ មក​លើ​ប្រទេស​កម្ពុជា

ការ​ផ្ទុះ​ឡើង​ដំបូង​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ចុងឆ្នាំ​ ២០១៩​ ហើយ​នៅ​ថ្ងៃ​ទី​ ៣០​ ខែមករា​ ឆ្នាំ​ ២០២០​ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ បាន​ប្រកាស​ថា​វា​ជា​ការ​ព្រួយបារម្ភ​ជា​អន្តរជាតិ ...

តំបន់​ការពារ

ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ងើប​ចេញពី​សង្គ្រាម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ សម្ពាធ​បាន​កើនឡើង​ទៅ​លើ​ការ​ប្រើប្រាស់​និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​និង​តំបន់​រសើប​នានា​។​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ​ទាំងនេះ​ តំបន់​ការពារ​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ព្រះរាជក្រឹត្យ​ឆ្នាំ​១៩៩៣​ ដើម្បី​ការពារ​តំបន់​ដែល​មាន​សារៈសំខាន់​ ផ្នែក​បរិស្ថាន​និង​ វប្បធម៌​។​ ...

គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីផ្សារមូលបត្រ

​ស្ទើ​តែ​ពេញមួយ​សតវត្សរ៍​ទី​ ២១​ ប្រទេស​កម្ពុជា​មានការ​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់​ ដោយ​បាន​ផ្លាស់​ប្តូរ​ពី​ប្រទេស​ដែល​មាន​ភាព​ចលាចល​​នយោបាយ​ ទៅ​ជា​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​មួយ​នៅ​លើ​ពិភពលោក​។​ ប្រទេស​កម្ពុជា​បាន ...

​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​ឆ្នាំ​២០២០

នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ​(​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ “​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​ឆ្នាំ​២០២០​ ទាក់ទង​នឹង​គណនេយ្យ​ភាព​សង្គម​”​ នៅ​សណ្ឋាគារ​ប៉ូ​ឡូ​វ៉ៃ​ក្នុង​រាជធានី ...

​ការ​ប្រើប្រាស់​មធ្យោបាយ​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ (ICT)​ ដើម្បី​ប្រសិទ្ធិ​ភាព​ និង​សុវត្ថិភាព​ក្នុង​ការងារ​៖​ របៀប​ដែល​ខ្ញុំ​ភ្ជាប់​ទំនាក់ទំនង​ទៅ​ក្រុមការងារ​នៃ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ ក្នុង​អំឡុង​ពេលធ្វើការ​ពី​ចម្ងាយ

វា​ជា​រឿង​ពិបាក​ក្នុង​ការ​សម្រេច​កិច្ចការ​នានា​ ក្នុង​អំឡុង​ពេល​គ្រា​លំបាក​ នៅ​ពេល​ដែល​យើង​មើលទៅ​ហាក់បីដូចជា​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​រវល់​។​ ពាក់ព័ន្ធ​គ្នា​នេះ​ដែរ​ ការ​ធ្វើ​ការងារ​ពី​ចម្ងាយ​វា​បាន​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​អនុវត្ត​មួយ ...

ការ​អភិវឌ្ឍ​សង្គម
https://www.flickr.com/photos/worldbank/8758052647/in/photolist-em25EC-em25kN-ekViVH-ekVjd6-ekVjng-em263q-em25sh-ekVj8H-em266E-ekViYD-ekVjhp-em25pq-em26a9-5cWAHN

បុគ្គលិកពេទ្យកំពុងស្ដាប់ចង្វាក់បេះដូងទារក នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ ប្រទេសកម្ពុជា. រូបភាព ថតដោយ ធនាគារពិភពលោក, ៣០ មករា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ការអភិវឌ្ឍផ្នែកសង្គម បង្ហាញឱ្យឃើញពីបញ្ហាសង្គមយ៉ាងជ្រាលជ្រៅ ជាពិសេស ភាពក្រីក្រភាពគ្មានការងារធ្វើ និងការមិនរាប់បញ្ចូលផ្នែកសង្គមផ្សេងទៀត370 និងស្វែងរកការកំណត់នូវភាពក្រីក្រចំពោះវិសាលគមនៃឧបសគ្គនានាទាំងផ្នែកសង្គម និងរចនាសម្ព័ន្ធ ជំនួសកម្រិតប្រាក់ចំណូល ។ប្រទេសកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនមួយចំនួន ដូចជា ការកាត់បន្ថយអត្រាមរណភាពទារក និងមាតា បីភាគបួន កម្រិតប្រាក់ចំណូលបានកើនឡើង ហើយកម្រិតនៃភាពក្រីក្រ បានធ្លាក់ចុះ ចំណែកឯស្ថិតិសុខាភិបាល និងវិស័យអប់រំជាច្រើនទៀត បានប្រសើរឡើងយ៉ាងខ្លាំង ។ទោះយ៉ាងណាក៏ដោយ ក៏នៅមានការប្រឈមធំៗជាច្រើន សម្រាប់ប្រជាជនជាច្រើន ដែលរស់នៅតាមជនបទ ដូចជា ការទទួលបានសេវាសុខភាព ឬ សេវាអប់រំ និងការផ្គត់ផ្គង់ អគ្គិសនី នៅមានកម្រិតនៅឡើយ រីឯ ប្រជាជនមួយចំនួនធំ បានទទួលរងផលប៉ះពាល់ ...

​តំបន់​សមុទ្រ និង​ឆ្នេរ​

បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖ខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតខេត្តកែបសិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ412 និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។413ឆ្នេរសមុទ្រព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាពដោយ Axel Drainville បានបង្ហោះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១១។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.បញ្ហានានាដែលទាក់ទងនឹងជីវសាស្ត្រ គឺត្រូវបានយកចិត្តទុកដាក់ជាពិសេសសម្រាប់សង្គមស៊ីវិល ហើយវាក៏ជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ ការស្រាវជ្រាវថ្មីៗ ...

ផ្សារមូលបត្រ (ផ្សារភាគហ៊ុន)

ចាប់ផ្ដើម​ពី​ឆ្នាំ​ ២០០១​ មក​ កិច្ច​ដំណើរការ​បាន​ចាប់ផ្តើម​លើ​ការ​ជំរុញ​ការ​បង្កើត​ផ្សារភាគហ៊ុន​កម្ពុជា​ (CSE​ ឬ​ ​CSX)​ ដើម្បី​ជា​មធ្យោបាយ​គាំទ្រ​ទៅ​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា​។​ ទីផ្សារ​ភាគហ៊ុន​បាន​ជួយ​សម្រួល​ទៅ​ដល់​ដំណើរការ​ទិញ​ និង ...

គម្រប​ព្រៃ​ឈើ​ (១៩៧៣-២០១៤)

កំណត់៖ បន្ទាប់ពីទទួលបានមតិស្ថាបនាពីរដ្ឋបាលព្រៃឈើ និងស្ថាប័នផ្សេងទៀត អូឌីស៊ីបានធ្វើ បច្ចុប្បន្នភាពទៅលើទិន្នន័យដែលមាននៅលើទំព័រនេះ និងបន្ថែមទិន្នន័យអំពីគម្របព្រៃឈើឆ្នាំ២០១៤ ដោយប្រើវិធីសាស្រ្តដូចមាន បរិយាយនៅក្នុងកំណត់សម្គាល់ ដែលលោកអ្នកអាចរកអានបាននៅទីនេះ។ សូមមេត្តាទាក់ទងមកយើងខ្ញុំ ប្រសិនបើ លោកអ្នកមានសំនួរពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ឬទិន្នន័យដែលបង្ហាញនៅទីនេះ។ សូមចុចត្រង់នេះ ដើម្បីមើលទំព័រនេះ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាលើកទី១ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៤។ នៅ​ឆ្នាំ​២០០៦​ រដ្ឋបាល​ព្រៃឈើ​នៃ​ប្រទេស​កម្ពុជា​ បាន​បោះពុម្ពផ្សាយ​ផែនទី​មួយ​ ដែល​បង្ហាញ​ពី​គម្រប​ព្រៃ​ឈើ​នៃ​ប្រទេស​កម្ពុជា​ឆ្នាំ​២០០២​ ​។​ បន្ទាប់មកនៅឆ្នាំ ២០១១ រដ្ឋបាលព្រៃឈើ ដែលទទួលបានការគាំទ្រពីអង្គការឈើត្រូពិចអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានបោះពុម្ពផ្សាយគម្របព្រៃឈើនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ដែលរួមមានផែនទីនៃការផ្លាស់ប្តូរគម្របព្រៃឈើរវាងឆ្នាំ២០០៦ និង២០១០ និងរវាងឆ្នាំ២០០២ និង២០១០479។ ​ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​ ​ដោយសារ​តែ​មិន​មានការបោះពុម្ពផ្សាយ​ផែនទី​ផ្លូវការ​ ឬ​ការ​វិភាគ​ជាក់លាក់​ពាក់ព័ន្ធ​ជាមួយនឹង​ ប្រទេស ...

ការកាន់កាប់​ដីធ្លី និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​

(English) Land registration and titling of private property has been ongoing for more than a decade. As the Cambodian government works to formally register all private property, there is a dual system of soft possessory rights to be replaced by hard ownership rights through nationally-recognized ...

សហគ្រាសធុនតូច និងមធ្យម

សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កម្លាំង​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​សម្រាប់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​រីក​លូតលាស់​។​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ក៏​ជំរុញ​ផង​ដែរ​ដល់​ការ​បង្កើត​ការងារ​នៅ​ទូ​ទាំង​ប្រទេស​។​ សន្ទុះ​កំណើន​ចំនួន​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ជា​ហេតុ​ធ្វើ​ឲ្យ​ ការ​ធ្វើ​ចំណាកស្រុក​រក​ការងារ​ទៅ​កាន់​ប្រទេស​ជិតខាង​ និង​អត្រា​គ្មាន​ការងារ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ ដែល​ជា​លទ្ធផល​បណ្តាល​ឲ្យ​មានការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​។​ ...

ជនជាតិភាគតិច និងជនជាតិដើមភាគតិច

យោង​តាម​ជំរឿន​ប្រជាជន​ទូទៅ​ឆ្នាំ​២០១៩​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រជាជន​កម្ពុជា​សរុប​មាន​ចំនួន​ប្រមាណ​ ១៥.៥៥២.២១១​នាក់​ (​ស្ត្រី​ ៥១,៣១​ភាគរយ​)​។​504​ ចំនួន​ប្រជាជន​បាន​កើនឡើង​ដល់​ ១៦.៥៨៩.០២៣​នាក់​នៅ​ឆ្នាំ​២០២១​។​505​ ជនជាតិ​វៀតណាម​ ចិន​ ចាម​ និង​ជនជាតិភាគតិច​ផ្សេង​ទៀត ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

SPpnK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!