តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

1130 កំណត់ត្រារកឃើញសម្រាប់ "마이크로 기호 Rya22.com 코드 6520 더킹카지노 중단 Casino news 에볼루션 게임 oizT"

ចំណូល​ក្នុងស្រុក​ គឺជា​ប្រភព​ហិរញ្ញប្បទាន​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ នេះ​បើ​តាម​ការ​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ថ្មី​

នៅ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២១​ យូ​អិន​ឌី​ភី​ (UNDP)​ បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​ផ្សព្វផ្សាយ​របាយការណ៍​ដែល​ធ្វើការ​ប៉ាន់​ប្រមាណ​ពី​ធនធាន​ហិរញ្ញប្បទាន​ដែល​មាន​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ រហូត​ដល់​ឆ្នាំ​ ២០២៥​ ដោយ​មាន​ចំណងជើង​ថា​ “​ការ ...

យូអិនឌីភី

ទាញយក៖ pdf

កសិកម្ម​ និង​ ការ​នេ​សាទ​

កសិករកំពុងធ្វើការនៅវាលស្រែ ខេត្តកណ្តាល នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ ILO/ ខឹម សុវណ្ណារ៉ា, ១២ កក្កដា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0វិស័យ​កសិកម្ម​ នៅ​តែ​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​​ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ​ វិស័យ​នេះ​ផ្ដល់​នូវ​ជីវភាព​រស់នៅ​ដល់​ប្រជាជន​ក្នុង​ទំហំ​សមាមាត្រ​តូច​ជាង​ពី​ពេល​អតីតកាល​។​ ការ​សិក្សា​មួយ​ពី​ក្រសួងកសិកម្ម​ ដែល​បាន​ចេញផ្សាយ ...

ពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ ច​ន​ ឃើ​រី​ និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​។​ រូបភាព​ ដោយ​ ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ​,​ ថត​នៅ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៦​។​ ក្រោម​អាជ្ញា​បណ្ណ​ CC BY-ND 2.0​។​ប្រទេស​កម្ពុជា ...

ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម

កសិករប្រមូលផលពោតពីកសិដ្ឋានរបស់ពួកគេ នៅកម្ពុជា។ រូបភាព ថតដោយ ធនាគារពិភពលោក/ឆ សុគន្ធា, ១៧ កក្កដា ២០១៣។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ទំនិញ​ និង​ផលិតផល​កសិកម្ម​សំខាន់ៗ​ មាន​ស្រូវ​អង្ករ​ កៅ​ស៊ូ ពោត​ បន្លែ​ ផ្លែ​ឈើ​ និង​ដំឡូង​មី​។​ នៅ​ឆ្នាំ​ ២០១៥​ ជាង​៩០​ភាគរយ​នៃ​ការ​នាំ​ចេញ​កសិផលនៃ​ប្រ​ទេ​កម្ពុជា​ ត្រូវ​បាន​រំពឹង​ទុក​ថា​ ជា​ផលិតផល​មិន​ ទាន់​កែ​ច្នៃ។122​កំណើន​ផលិតកម្ម​កសិកម្ម ...

​តំបន់​សមុទ្រ និង​ឆ្នេរ​

បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖ខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតខេត្តកែបសិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ162 និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។163ឆ្នេរសមុទ្រព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាពដោយ Axel Drainville បានបង្ហោះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១១។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.បញ្ហានានាដែលទាក់ទងនឹងជីវសាស្ត្រ គឺត្រូវបានយកចិត្តទុកដាក់ជាពិសេសសម្រាប់សង្គមស៊ីវិល ហើយវាក៏ជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ ការស្រាវជ្រាវថ្មីៗ ...

គ្រោះមហន្តរាយ

គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។203 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។204ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។205 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។206ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...

ថាមពល

ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានចាប់ផ្តើមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន យ៉ាងលឿន។ ផលិតផលក្នុងស្រុកសម្រាប់ពលរដ្ឋម្នាក់ៗ កើនឡើងបីដង នៅចន្លោះ ឆ្នាំ ១៩៩៩ និងឆ្នាំ ២០១៣។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែសង្គ្រាមរយៈពេលបីទសវត្ស និងភាពចម្រូងចម្រាស់ផ្នែកនយោបាយ ដែលបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋា រចនាសម្ព័ន្ធ របស់ប្រទេសនេះ ប្រទេស កម្ពុជា នៅតែខ្វះមធ្យោបាយចាំបាច់ក្នុងវិស័យថាមពល ដើម្បីផ្គត់ផ្គង់នូវល្បឿននៃការអភិវឌ្ឍដែរ ។ សន្តិសុខផ្នែកថាមពល បានសម្រួលដល់កំណើនសេដ្ឋកិច្ច សង្គម និង និរន្តរភាព របស់ប្រទេស កម្ពុជា ។ ការផ្គត់ផ្គង់ថាមពលអគ្គីសនី និងការទទួលបាននូវ ថាមពលប្រើប្រាស់ គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ។ [...] ...

ត្បូង

(English) Many varieties of gemstone are found in Cambodia, with rubies and sapphires being the most valuable. Diamonds and emeralds are not found here. There is no large-scale commercial mining of gems. Stones are recovered by individuals or small family or community groups. ...

ការធ្វើរបាយការណ៍គម្របព្រៃឈើ

(English) Forest cover is the area of land covered by tree canopy. Measuring and reporting this can show the different types of forest that exist and the areas of each, and how these areas change over time. ...

ការចិញ្ចឹមត្រី និងជលវប្បកម្ម

អ្នកនេសាទត្រីកំពុងរៀបចំទ្រុងត្រី។ រូបភាព ថតដោយ O. Joffre/WorldFish, ៣ តុលា ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។វារីវប្បកម្ម​មាន​ប្រមាណ ៧ ភាគរយ នៃ​ផលិតកម្មត្រី​សរុប​នៅកម្ពុជា។ ប្រព័ន្ធ​វារីវប្បកម្មទឹកសាប រួមមាន បែរ និង​ទ្រុង ស្រះ​ខ្នាត​ធំ ស្រះ​ចិញ្ចឹមត្រីតាមគ្រួសារ ស្រះ​ផ្តល់​ជម្រក​ត្រី​ក្នុង​សហគមន៍ (CFR) និង​កសិដ្ឋាន​ចិញ្ចឹមត្រី​ក្នុងស្រែ។ ស្រះ​ចិញ្ចឹមផ្តល់ជម្រក​​ត្រី​ក្នុង​សហគមន៍ គឺជាទម្រង់មួយនៃ​ការ​បង្កើន​បរិមាណត្រី​ ឬ​វិធានការ​អភិរក្សត្រី​ ដែល​មាន​គោលបំណង​បង្កើន​ផលិតភាព​ជលផល​តាមវាលស្រែ ដោយ​បង្កើត​ជម្រក​ត្រី​ក្នុង​រដូវ​ប្រាំង​សម្រាប់​មេពូជ ...

គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្ម

វិស័យកសិកម្មនៅកម្ពុជាបានស្រូបយកកម្លាំងពលកម្មប្រមាណ ៥៦ភាគរយក្នុងឆ្នាំ២០១០។ វិសាលភាពនៃវិស័យមួយ សំដៅលើគោលនយោបាយដែលត្រូវបានបង្កើតឡើងមានឥទ្ធិពលដ៏គួរឱ្យកត់សម្គាល់ដល់ប្រទេសទាំងមូល។ គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្មត្រូវបានស្ថិតក្រោមបន្ទុករបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។ ក្រសួងទទួលបន្ទុកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធនិងស្ថាប័នរដ្ឋនានា ដែលក្នុងនោះ វិស័យកសិកម្មមានការប្រទាក់អាស្រ័យជាមួយវិស័យផ្សេងៗទៀតរួមមាន វិស័យឧស្សាហកម្ម ដឹកជញ្ជូននិងពាណិជ្ជកម្ម ។ គោលនយោបាយត្រូវបានផ្តោតទៅលើការបង្កើនជំនាញនិងចំណេះដឹងពាក់ព័ន្ធ, ផលិតកម្ម, ពិពិធកម្ម, សមត្ថភាពក្នុងការកែច្នៃ, ការស្តុកទុក, ការចែកចាយ និងការស្វែងរកទីផ្សារ។ ...

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ធ្វើ​បច្ចុប្បន្នភាព​លើ​ប្រធានបទ​មួយ​ចំនួន​ស្ថិត​នៅ​ក្រោម​ចំណាត់ថ្នាក់​ «​បរិស្ថាន​ និង​ធនធានធម្មជាតិ​»​ និង​ «​ដីធ្លី​»​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ថ្មីៗ​នេះ​បាន​ធ្វើ​បច្ចុប្បន្នភាព​លើ​ប្រធានបទ​ដែល​បាន​បោះពុម្ពផ្សាយ​រួច​ចំនួន​បី​ ដែល​ស្ថិត​នៅ​ក្រោម​ចំណាត់ថ្នាក់​ «​បរិស្ថាន​ និង​ធនធានធម្មជាតិ​»​ និង​ «​ដីធ្លី​»​។​ ប្រធានបទ​ទាំងនោះ​រួម​៖​ “​ការ​វាយតម្លៃ ...

ផលិតកម្មថាមពលដែលមិនកើតឡើងវិញ

(English) Non-renewable energy sources are chiefly fossil fuels such as coal, diesel, oil and gas. They provide most of Cambodia’s locally-produced electrical supply – in 2011 diesel and heavy fuel oil generators provided 89% of local electricity generation. ...

ទឹក​ក្រោម​ដី

ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើធនធានទឹកក្រោមដីរបស់ខ្លួន ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតទឹកក្នុងអំឡុងរដូវប្រាំង។ ប្រជាជនច្រើនជាងពាក់កណ្តាល អាស្រ័យលើទឹកក្រោមដី នៅពេលដែលទឹកលើដីមិនមានគ្រប់គ្រាន់។ នៅជម្រៅជាក់លាក់មួយ ដីត្រូវបានឆ្អែតដោយទឹក ហើយផ្ទៃខាងលើនៃតំបន់ឆ្អែតទឹកត្រូវបានហៅថា នីវ៉ូទឹកក្រោមដី។ ស្រទាប់ទឹកក្រោមដី គឺជាទឹកដែលស្ថិតក្រោមនីវ៉ូទឹកក្រោមដី។ ទឹកត្រូវបានផ្ទុកនៅរន្ធតូចៗ ចន្លោះថ្ម និងល្បាប់ហ្មត់ ហើយវាអាចហូរ អាស្រ័យនឹងទំហំនៃចន្លោះថ្ម។ ទឹកក្រោមដី សំដៅទៅលើទឹកទាំងឡាយណាដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដី ឬជាទឹកទាំងស្រុងនៃស្រទាប់ទឹកក្រោម។256សាលារៀនក្នុងភូមិនៅប្រទេសកម្ពុជា។ រូបថត ដោយ Bryon Lippincott, ថតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។បច្ចុប្បន្ននេះ នៅកម្ពុជា ព័ត៌មានអំពីទឹកក្រោមដីហាក់ដូចជាមិនមានច្រើននោះទេ។ គម្រោងស្រាវជ្រាវធំៗចំនួនពីរ ទើបត្រូវបានធ្វើឡើងក្នុងរយៈពេល ២០ឆ្នាំនេះ ទោះបីជាវាមិនធ្លាប់មានផែនការជាតិ ឬការស្រាវជ្រាវរួមគ្នាពីមុនមកក៏ដោយ។ ការប្រមូលទិន្នន័យចុងក្រោយបង្អស់ត្រូវបានដឹកនាំធ្វើឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងឆ្នាំ ២០០២ និងដោយសហគ្រិនអភិវឌ្ឍន៍អន្តរជាតិ នៅឆ្នាំ ២០០៨។257 លទ្ធផល ...

វគ្គ​បណ្តុះបណ្តាល​ស្តី​អំពី​អក្ខរកម្ម​ទិន្នន័យ​ទៅ​លើ​ប្រធានបទ​សុខភាព​សាធារណៈ​លើក​ទី​៣

​ចាប់ពី​ថ្ងៃ​ទី​ ២៧​ ដល់​ ២៩​ ខែមេសា​ ឆ្នាំ​២០២១​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ​(​អូ​ឌី​ស៊ី​)​ បាន​ធ្វើ​សិក្ខាសាលា​បណ្តុះបណ្តាល​លើក​ទី​៣​ ស្តី​អំពី​«​អក្ខរកម្ម​ទិន្នន័យ​ទៅ​លើ​ប្រធានបទ​សុខភាព​សាធារណៈ​»​ ។​ ក្នុង​បរិបទ​បច្ចុប្បន្ន​នៃ​ជំងឺ​រាតត្បាត ...

​ផលិតកម្ម​ផ្នែក​កសិកម្ម​

វាលស្រែនៅជនបទនៃប្រទេសកម្ពុជា។ រូបភាព ថតដោយ fmpgoh, កាលពីថ្ងៃទី ១៥ ខែកក្កដា  ឆ្នាំ២០០៩។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ផលិតផលកសិកម្មបានចូលរួមចំណែក ៣៥% នៃផលិតផលក្នុងស្រុកសរុប និង៥៦%នៃការផ្តល់ការងារក្នុងទីផ្សារការងារសរុប។295 ផលិតផលចំបងក្នុងវិស័យនេះរួមមាន ស្រូវអង្ករ កៅស៊ូ ពោត បន្លែ គ្រាប់ស្វាយចន្ទី និងដំឡូងមី។ ការនាំចេញផលិតផលកសិកម្មមិនទាន់កែច្នៃ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន៩០%នៃការនាំចេញផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០១៥។ 296ផលិតកម្មកសិកម្មមានកំណើន ៨.៧% ក្នុងចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០១២ ដោយសារការកើនឡើងនៃផលិតកម្មគ្រាប់ធនជាតិ ដែលភាគច្រើនកើនចេញមកពីផលិតកម្មស្រូវអង្ករ (កំណើនប្រចាំឆ្នាំ៩%) ពោត (២០%) ដំឡូងមី (៥១%) អំពៅ (២២%) និងបន្លែ (១០%)។ កំណើននេះបានថមថយគួរឱ្យកត់សម្គាល់នៅឆ្នាំបន្តបន្ទាប់ទៀត។297កំណើនទិន្នផលជាមធ្យមលើកសិផលគ្រប់ប្រភេទក្នុងចន្លោះឆ្នាំ២០០៤-២០១៤ មានប្រមាណ៤ %។ នេះជាលទ្ធផលនៃការ ទទួលយកបច្ចេកទេសដាំដុះកាន់តែប្រសើរ កំណើនប្រព័ន្ធធារាសាស្ត្រ ...

ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​នៃ​ជំងឺ​កូ​វី​ដ​-១៩​ មក​លើ​ប្រទេស​កម្ពុជា

ការ​ផ្ទុះ​ឡើង​ដំបូង​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ចុងឆ្នាំ​ ២០១៩​ ហើយ​នៅ​ថ្ងៃ​ទី​ ៣០​ ខែមករា​ ឆ្នាំ​ ២០២០​ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ បាន​ប្រកាស​ថា​វា​ជា​ការ​ព្រួយបារម្ភ​ជា​អន្តរជាតិ ...

រុក្ខជាតិ

ទោះបីជា​មាន​របកគំហើញ​ថ្មីៗ​ក៏​ដោយ​ ក៏​កង្វះខាត​ទិន្នន័យ​បច្ចុប្បន្នភាព​សកល​នៅ​លើ​ការ​ស្រាវជ្រាវ​ផ្នែក​រុក្ខសាស្ត្រ​ធ្វើ​ឱ្យ​ជីវចម្រុះ​នៃ​រុក្ខជាតិ​មានការ​លំបាក​ក្នុង​ការ​វាយតម្លៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​427​ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ជិតខាង​ ចំនួន​នៃ​ប្រភេទ​រុក្ខជាតិ​នៅ ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3CPba
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!