ចំណូល​ក្នុងស្រុក​ គឺជា​ប្រភព​ហិរញ្ញប្បទាន​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ នេះ​បើ​តាម​ការ​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ថ្មី​

នៅ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២១​ យូ​អិន​ឌី​ភី​ (UNDP)​ បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​ផ្សព្វផ្សាយ​របាយការណ៍​ដែល​ធ្វើការ​ប៉ាន់​ប្រមាណ​ពី​ធនធាន​ហិរញ្ញប្បទាន​ដែល​មាន​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ រហូត​ដល់​ឆ្នាំ​ ២០២៥​ ដោយ​មាន​ចំណងជើង​ថា​ “​ការ​វាយតម្លៃ​លើ​ធនធាន​ហិរញ្ញប្បទាន​ សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ (DFA)”​។​

​របាយការណ៍​នេះ​បាន​ធ្វើការ​វិភាគ​លើស​មាស​ភាគ​ និង​និន្នាការ​ នៃ​រំហូរ​ចូល​ធនធាន​ហិរញ្ញវត្ថុ​ទាំងអស់​របស់​កម្ពុជា​ ដែល​មាន​ប្រភព​ពី​ វិស័យ​សាធារណៈ​ វិស័យ​ឯកជន​ អន្តរជាតិ​ និង​ជាតិ​ សម្រាប់​គាំទ្រ​ដល់​ការ​វិនិយោគ​លើ​ការងារ​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​។​ ចំណូល​ក្នុងស្រុក​ កាន់តែ​ក្លាយជា​ប្រភព​ហិរញ្ញប្បទាន​សំខាន់​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ ពោល​គឺ​ស្មើនឹង​ ១៩%​ នៃ​ ផ​.​ស​.​ស​ ក្នុង​ឆ្នាំ​ ២០២០​ និង​បន្ត​កើនឡើង​រហូត​ដល់​ ២២,៥%​ ត្រឹម​ឆ្នាំ​ ២០២៥​។​ ខណៈ​ពេល​ដែល​រំហូរ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA)​ នៅ​តែ​មាន​កម្រិត​គួរ​កត់សម្គាល់​ ស្មើនឹង​ប្រមាណ​ ៧,៩%​ នៃ​ ផ​.​ស​.​ស​ ផ្នែក​ខ្លះ​នៃ​ប្រភព​ហិរញ្ញប្បទាន​នេះ​ បាន​ងាក​ទៅ​រក​កម្ចី​វិញ​ ពោល​គឺ​កម្ចី​ដែល​ពុំ​សូវ​មាន​លក្ខណៈ​សម្បទាន​ដូច​កាលពីមុន​។​ ការ​សិក្សា​ថ្មី​នេះ​ ក៏​បាន​ប៉ាន់​ប្រមាណ​ពី​ការ​ខាតបង់​ ដែល​ទំនងជា​កើត​មាន​ចំពោះ​កម្ពុជា​ ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩​ ផង​ដែរ​។​ ជំងឺ​កូ​វី​ដ​-១៩​ នាំ​ឱ្យ​មានការ​ខាតបង់​រំហូរ​ហិរញ្ញប្បទាន​សរុប​ ប្រមាណ​ ៣,៦​ ពាន់​លាន​ដុល្លារ​ ស្មើនឹង​ ១៩,៨%​ នៃ​រំហូរ​ហិរញ្ញវត្ថុ​សរុប​ សម្រាប់​ឆ្នាំ​ ២០២០​។​ អាន​បន្ថែម

យូអិនឌីភី

ទាញយក៖ pdf