តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

301 Announcementsរកឃើញសម្រាប់ "야구 d777.TOP 바카라 죽장 양방 바카라 따는법 2022 프로야구 중계 szq"

សេចក្តីប្រកាសព័ត៌មានស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឬចាក់មិនទាន់បានពេញលេញ

នៅថ្ងៃទី ៨​ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឬចាក់មិនទាន់បានពេញលេញ។ បើយោងទៅតាមសេចក្តីប្រកាសនេះ អ្នកដំណើរមកពីបរទេសទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឬចាក់មិនទាន់បានពេញលេញ មិនតម្រូវអោយធ្វើចត្តាឡីស័កឡើយ ប៉ុន្តែតម្រូវអោយយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវិដ-១៩​ ដោយមន្រ្តីសុខាភិបាល នៅតាមច្រកទ្វាចេញចូលប្រទេស។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

​សេចក្តី​ថ្លែង​ការណ៍​​របស់​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០២២​ ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជាបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​​ជំទាស់​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ដែល​ចាត់​ទុក​កម្ពុជា​ថា​ជា​ជម្រក​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​​។​ ​ឯកសារ​បក​ប្រែ​មិន​ផ្លូវ​ការ ...

សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ព័ត៌មាន៖ អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា «របាយការណ៍លាតត្រដាងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់សហរដ្ឋអាមេរិក»

នៅថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២៣ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបង្ហោះសេចក្តីថ្លែងការណ៍ព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស«របាយការណ៍លាតត្រដាងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់សហរដ្ឋអាមេរិក» នៅលើគេហទំព័រផ្លូវការរបស់ពួកគេ។ យោងតាមសេចក្តីថ្លែងការណ៍ព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានកត់សម្គាល់ជាមួយការខកចិត្ត ចំពោះ “របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋ អាមេរិក ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២២” ដែលមានលក្ខណៈរើសអើង លម្អៀង និងពុំផ្អែកលើការពិត ក្រោមហេតុផលនយោបាយ។ ...

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​សមាគម​អា​ដ​ហុ​ក​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ដើម្បី​កសាង​ការ​យល់​ដឹង​រួម​និង​លើកកម្ពស់​សិទ្ធិ​ក្នុង​ការ​បង្កើត​សមាគម​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ២០​ ខែកក្កដា​ ឆ្នាំ​២០២២​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ជា​បន្ទាន់​មួយ​ស្តី​ពី​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​សមាគម​អា​ដ​ហុ​ក​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ដើម្បី​កសាង​ការ​យល់​ដឹង​រួម​និង​លើកកម្ពស់​សិទ្ធិ​ក្នុង ...

សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន ពិធីសម្ភោធជាផ្លូវការនូវឧបករណ៍បច្ចេកវិទ្យាដែលផ្សាភ្ជាប់ប្រជាពលរដ្ឋជាមួយនឹងព័ត៌មាន អំពីសេវាច្រកចេញចូលតែមួយ

នៅថ្ងៃទី​២៧ ខែសីហា ឆ្នាំ២០២០  USAID បានដាក់ឱ្យដំណើរការនូវទូរសព្ទ និងឧបករណ៍ផ្សេងៗសម្រាប់បណ្តាញសង្គម ដែលនឹងផ្តល់ឱ្យនូវភាពច្បាស់លាស់ ព័ត៌មានដែលមានតម្លាភាពអំពីសេវាច្រកចេញចូលតែមួយដែលអាចរកបានទៅដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការិយាល័យច្រកចេញចូលតែ មួយ (OWSO) របស់រាជរដ្ឋាភិបាលកម្ពុជា។ ឧបករណ៍ទាំងនេះត្រូវបាន រៀបចំឡើងដោយគម្រោងច្រកចេញចូល តែមួយសម្រាប់ពលរដ្ឋ (OW4C) ក្រោមការឧបត្ថម្ភពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ជាគម្រោងដែលមានរយៈពេល ៣ឆ្នាំ (ពីខែតុលា ឆ្នាំ ២០១៩ ដល់ខែកញ្ញា ឆ្នាំ ២០២២) ដែលប្រើប្រាស់នូវបច្ចេកវិទ្យា ដើម្បីផ្តល់ឱ្យពលរដ្ឋមានសមត្ថភាពក្នុងការទទួលបានព័ត៌មាន និងដើម្បីធានាឱ្យបាននូវគណនេយ្យភាពរបស់សេវាច្រកចេញចូលតែមួយ។ ...

ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឃ

ទាញយក៖ pdf

ការ​ចូល​ជា​ធរមាន​ នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (​អា​សិប​-RCEP)

នៅ​ថ្ងៃ​ទី​ ២២​ ខែធ្នូ​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ចូល​ជា​ធរមាន​ នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (​អា​សិប​-RCEP)​។​​កិច្ចព្រមព្រៀង​អា​សិប​ជា​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន​ និង​ត្រូវ​បាន ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ បំប្លែង​ថ្មី​ អូ​មី​ក្រុង​ ចំនួន​ ០១​នាក់​ ក្នុង​សហគមន៍​

នៅ​ថ្ងៃ​ទី​ ០៨​ ខែមករា​ ឆ្នាំ​២០២២​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ បំប្លែង​ថ្មី​ អូ​មី​ក្រុង​ ចំនួន​ ០១​នាក់​ ក្នុង​សហគមន៍​។​​ក្នុង​ពេល​ថ្មីៗ​នេះ​ ក្រសួង​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តីណែនាំក្រើនរំលឺកស្តីពីបន្តការកាពារការចម្លងវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុង (Omicron)

នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំក្រើនរំលឺកស្តីពីបន្តការកាពារការចម្លងវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុង (Omicron)​ នៅលើបណ្តាញសង្គមផ្លួវការរបស់ខ្លួន។សេចក្តីណែនាំត្រូវបានដាក់ចេញបន្ទាប់ពីចំនួននាក់វិជ្ជមានមេរោគកូវីដ-១៩ អូមីក្រុងក្នុងមួយថ្ងៃៗ មានការកើនឡើងគួរអោយព្រួយបារម្ភ។ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យសាធារណជនអនុវត្តឱ្យបានហ្មត់ចត់នូវវិធានការ ៣ កុំ និង ៣ ការពារ និងអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ពន្លឿនដំណើរការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។  ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

លទ្ធផលនៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសមួយស្តីពីលទ្ធផលនៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុននិងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។លោកទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ហើយមានការប្តេជ្ញាចិត្តដូចគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អបន្ថែមទៀត។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កម្ពុជា​ និង​ធនាគារអភិវឌ្ឍន៍អាស៊ី​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃគូ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​

នៅ​ថ្ងៃ​ទី​ ១៣​ ខែកញ្ញា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​កម្ពុជា​ និង​ធនាគារអភិវឌ្ឍន៍អាស៊ី​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃគូ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​។ក្នុងអំឡុងពេល​ជំនួប​សម្តែង​ការ​គួរសម​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ និង​អបអរសាទរ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​ឃាត់ខ្លួន​និង​ប្រើ​ហិង្សា​យ៉ាង​អាក្រក់​លើ​សារព័ត៌មាន​និង​សកម្មជន​ នៅ​តំបន់​ភ្នំ​តា​ម៉ៅ​

​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២២​ អង្គការ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​ សិទ្ធិ​មនុស្ស​ និង​សង្គម​ស៊ី​វិល​ចំនួន​ ៤០​ បាន​ធ្វើ​សេចក្តីថ្លែងការណ៍​រួម​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ ការ​ឃាត់ខ្លួន​តាម​ទំនើងចិត្ត​ និង​ការ​បំភិតបំភ័យ​អ្នក​សារព័ត៌មាន​ចំនួន​៥​នាក់ ...

ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ)

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​វឌ្ឍនភាព​នៃ​គោលនយោបាយ​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក្នុង​វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​

 ​នៅ​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​វឌ្ឍនភាព​នៃ​គោលនយោបាយ​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក្នុង​វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​ដើម្បី ...

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​

ទាញយក៖ pdf

វគ្គ​បណ្ដុះបណ្ដាល​​ឥត​គិតថ្លៃ​តាម​ប្រព័ន្ធ​អន​ឡាញ​លើ​ជំនាញ​ភាសា​ចិន​

នៅ​ថ្ងៃ​ទី​ ០៦​ ខែមករា​ ឆ្នាំ​២០២២​ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​វគ្គ​បណ្ដុះបណ្ដាល​ឥត​គិតថ្លៃ​តាម​ប្រព័ន្ធ​អន​ឡាញ​ លើ​ជំនាញ​ភាសា​ចិន​។​​ដើម្បី​ចូលរួម​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​ និង​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ និង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ ក្រសួងទេសចរណ៍ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តីណែនាំក្រើនរំលឹកស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំក្រើនរំលឹកស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។បន្ទាប់ពីការកើនឡើងនៃករណីវិជ្ជមានកូវីដ-១៩ នៅកម្ពុជា និងការរកឃើញមេរោគកូវីដ-១៩ ប្រភេទថ្មី BA.4 និង BA.5 ក្រសួងសុខាភិបាលបានជំរុញឱ្យប្រជាពលរដ្ឋអនុវត្តតាមវិធានការសុខភាពផ្លូវការយ៉ាងតឹងរ៉ឹង (៣ការពារ និង ៣កុំ) និងអំំពាវនាវប្រជាពលរដ្ឋទាំងអស់ទៅចាក់វ៉ាក់សាំងកូវីដ-១៩អោយបានពេញលេញ ដើម្បីការពារ និងកាត់បន្ថយការរីករាលដាលនៃសហគមន៍។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

ក្រសួង​អប់រំ​៖​ ប្រទេស​កម្ពុជា​នឹង​វាយតម្លៃ​ការ​សិក្សា​សិស្សានុសិស្ស​ ដើម្បី​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្តារ​ទ្បើ​ង​វិញ​ក្រោយ​ជំងឺ​រាតត្បាត​កូ​វី​ដ​

​នៅ​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០២២​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ ស្តី​ពី​កម្មវិធី​វាយតម្លៃ​សិស្ស​អន្តរជាតិ​ (PISA)​ ដែល​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅ​រក​ការ​ស្វែង​យល់​អំពី​លទ្ធផល​សិក្សា​របស់​សិស្សានុសិស្ស​ ដើម្បី​ពង្រឹង​កិច្ច​ខិតខំ ...

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា

ទាញយក៖ pdf

ពិធី​ប្រគល់​តំណែង​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​ ជូន​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ២៨​ ខែតុលា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ពិធី​ប្រគល់​តំណែង​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​ ជូន​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​ ២៨​ ខែតុលា​ ឆ្នាំ​២០២១​ តាម​ប្រព័ន្ធ​វី​ដេ​អូ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

ការ​ពិនិត្យ​ឃើញ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ ក្នុង​ចំណោម​ក្រុម​បាតុករ​អតីត​បុគ្គលិក​ណា​ហ្គា​វី​ល​ដ៏​

នៅ​ថ្ងៃ​ទី​ ០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ពិនិត្យ​ឃើញ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ ក្នុង​ចំណោម​ក្រុម​បាតុករ​អតីត​បុគ្គលិក​ណា​ហ្គា​វី​ល​ដ៏​។​​ស្ត្រី​ម្នាក់​ដែល​ជា​បាតុករ​អតីត​បុគ្គលិក​ណា ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

ពិធី​ផ្សព្វផ្សាយ​ស្ដី​ការ​បន្ថែម​មូលនិធិ​សម្រាប់​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ និង​ធនាគារ​អភិវឌ្ឍន៍ជនបទ​ និង​កសិកម្ម​

​នៅ​ថ្ងៃ​ទី​ ១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ពិធី​ផ្សព្វផ្សាយ​ស្ដី​ការ​បន្ថែម​មូលនិធិ​សម្រាប់​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ និង​ធនាគារ​អភិវឌ្ឍន៍ជនបទ​ និង​កសិកម្ម​។​ ជា​ការ​ពិត​ណាស់​ រដ្ឋាភិបាល ...

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​

ទាញយក៖ pdf

ការ​ឈប់​បុណ្យ​ដែល​មាន​ប្រាក់​ឈ្នួល​ចំ​លើ​ថ្ងៃអាទិត្យ​

​នៅ​ថ្ងៃ​ទី​ ៤​ ខែឧសភា​ ឆ្នាំ​២០២២​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ឈប់​បុណ្យ​ដែល​មាន​ប្រាក់​ឈ្នួល​ចំ​លើ​ថ្ងៃអាទិត្យ​។​​បើ​កម្មករនិយោជិត​ និង​និយោជក​ឯកភាព​គ្នា​មក​ធ្វើការ​បន្ថែម​ម៉ោង​នៅ​ថ្ងៃ​ឈប់​បុណ្យ​ដែល ...

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ទទួល​ ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​នេ​ស៊ី​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​

នៅ​ថ្ងៃ​ទី​១០​ ខែមករា ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញសេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ទទួល​ ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​នេ​ស៊ី​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​។​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បាន​គូសបញ្ជាក់​អំពី​ទំនាក់ទំនង​របស់​ថ្នាក់ដឹកនាំ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

aFx6v
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!