តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

32225 កំណត់ត្រារកឃើញសម្រាប់ "ins 粉丝购买软件✅SMMFS.COM✅电报上粉,j4C"

ក្រុមហ៊ុន​សេ​សាន​សន្យា​សាងសង់​សាលារៀន​ និង​ផ្លូវថ្នល់​

​ក្រុមហ៊ុន​វា​រី​សេ​សាន​ក្រោម​ ២​ បាន​យល់ព្រម​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​ក្រុម​គ្រួសារ​ជនជាតិភាគតិច​ឡាវ​ចំនួន​ ៧០​ គ្រួសារ​ នៅ​ក្នុងភូមិ​ស្រែ​គរ​ ដែល​បាន​បដិសេធ​មិន​ផ្លាស់​ទីលំនៅ​ បន្ទាប់​ពី​គម្រោង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ ២​ បាន​ដំណើរការ​ក្នុង​ខេត្តស្ទឹងត្រែង ...

អ៊ុង ដាណេ
https://www.phnompenhpost.com/national/sesan-firm-promises-build-schools-roads

កម្ពុជាលុប​ចោល​ផែនការ​បង់​ប្រាក់​នៅ​គុក​ដូច​សណ្ឋាគារ

រដ្ឋាភិបាល​កម្ពុជា​នឹង​លុបចោល​គម្រោងគុកសណ្ឋាគារ​ដ៏​ចម្រូង​ចម្រាស។ នេះ​តាម​ក្រុម​មន្រ្តី​ក្រសួងមហាផ្ទៃ។ រដ្ឋាភិបាលបាន​ប្រកាស​នៅ​ដើម​ខែ​នេះ​ថា ខ្លួននឹង​បើក​មជ្ឈមណ្ឌល​ឃុំឃាំង​ថ្មី​នៅ​ពេល​ឆាប់​ៗនេះ​ ដែល​ពួក​អ្នក​ទោស​អាច​បង់​ប្រាក់​ស្នាក់នៅ​ទី​នោះ​បាន។ មជ្ឈមណ្ឌល​ឃុំឃាំង​ថ្មី​នោះ ​ត្រូវ​បាន​គេ​និយាយថា ​មាន ...

Leonie Kijewski
https://khmer.voanews.com/a/cambodia-scraps-pay-to-stay-hotel-prison-plans-/4995937.html

FATF៖​ ប្រទេស​កម្ពុជា​នៅ​តែ​ងាយ​រង​គ្រោះ​ចំពោះ​ការ​សម្អាត​ប្រាក់​

ប្រទេស​កម្ពុជា​ពិបាក​នឹង​លាង​ឈ្មោះ​ជា​ប្រទេស​សម្រាប់​លាងលុយកខ្វក់​។​ ទោះបីជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​របស់​រដ្ឋាភិបាល​ក៏​ដោយ​ ក៏​ប្រទេស​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​រង​គ្រោះ​បំផុត​ដោយសារ​លំហូរ​លុយ​ខុសច្បាប់​ បើ​យោង​តាម​របាយការណ៍​ចុង ...

Jose Rodriguez T. Senase
https://www.khmertimeskh.com/50656242/cambodia-remains-vulnerable-to-money-laundering-fatf/

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រកាសចំណូលបានពីសម្បទានដីសេដ្ឋកិច្ច

កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៦នេះ ក្រសួងប្រមូលបានប្រាក់ឈ្នួលដីសម្បទានដីសេដ្ឋកិច្ចប្រមាណ ៦០០,០០០ ដុល្លារអាមេរិក ពីក្រុមហ៊ុនឯកជនចំនួន ២១ ក្នុងចំណោមក្រុមហ៊ុន ២២៣ ក្រុមហ៊ុនដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។ សេចក្តីប្រកាសព័ត៌មាននេះបានបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ២២៣ ក្រុមហ៊ុន មានផ្ទៃដីសរុប ១,៥៥២,៧០០ ហិកតា។ ប៉ុន្តែផ្ទៃដីធ្វើអាជីវកម្មជាក់ស្តែងមានចំនួន ១,០៦៩,០០០ ហិកតា ក្នុងនោះមានក្រុមហ៊ុន ១១២ ពុំទាន់បានអនុវត្តកាតព្វកិច្ចបង់ថ្លៃឈ្នួល។ ...

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ទាញយក៖ pdf

សមាគម​ស្ករត្នោត​កំពង់ស្ពឺ ​រំពឹង​ថា អឺរ៉ុប ទទួល​ស្គាល់

សមាគមស្ករត្នោតកំពង់ស្ពឺបានរំពឹងថាសហគមន៍អឺរ៉ុបនឹងទទួលស្គាល់ផលិតផលស្ករត្នោតជាផលិតផលសម្គាល់ភូមិសាស្ត្រទីពីរបន្ទាប់ផលិតផលម្រេចកំពត នៅក្នុងចុងឆ្នាំនេះ ក្រោយពេលសហគមន៍អឺរ៉ុប ផ្ញើលិខិតឆ្លើយតបនឹងក្រសួងពាណិជ្ជកម្ម និងសមាគមស្ករត្នោតកំពង់ស្ពឺ។ លោក សុក សារ៉ង ទីប្រឹក្សានៃសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ ខ្មែរថាមស៍ ថា ក្រសួងពាណិជ្ជកម្ម សមាគមស្ករត្នោតកំពង់ស្ពឺក្រោមការជួយជ្រោមជ្រែងពីអង្គការ FAO និង AFD បានដាក់ពាក្យស្នើសុំចុះបញ្ជីផលិតផលស្ករត្នោតកំពង់ស្ពឺ ជាផលិតផលសម្គាល់ភូមិសាស្ត្រពីសហគមន៍អឺរ៉ុប នៅក្នុងខែកក្កដា ឆ្នាំនេះ ហើយសហគមន៍អឺរ៉ុប ក៏បានឆ្លើយតបភ្លាមៗផងដែរ អំពីការទទួលបានពាក្យស្នើសុំពីកម្ពុជា។ សហគមន៍អឺរ៉ុប កំពុងតែត្រួតពិនិត្យទៅលើពាក្យស្នើសុំនោះ។ ...

សុខ ចាន់
http://bit.ly/2bW7cv4

ក្រសួង​ការពារ​ជាតិ​រើស​ទាហាន​​ក្នុង​ឆ្នាំ​២០១៧ ជាង ៤០០​នាក់

ក្រសួងការពារជាតិ​ប្រកាស​ជ្រើសរើស​បេក្ខជន​សិស្ស​និស្សិត​ប្រឡង​ចូល​ក្របខ័ណ្ឌ​នាយទាហាន​ក្នុង​ឆ្នាំ​២០១៧​ដែល​មាន​ជាង​៤០០​នាក់​ ក្នុង​នោះ​មាន​ផ្នែក​ទាហាន​សកម្ម​ នាយទាហាន​កងទ័ពជើងគោក​ និង​នាយទាហាន​បន្តវេន​។​ ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ស្ដី​ពី​ការ​ជ្រើសរើស​និស្សិត​ សិស្ស​ប្រឡង​ចូល​សិក្សា ...

ប៉ិច សុធារី
http://bit.ly/2cV1jxm

គម្រោង​មួយ​ជួយ​កុមារ​ជាង​ ១ ម៉ឺន​ ៤ ពាន់​នាក់​ឲ្យ​ចូល​រៀន

គម្រោង​មួយ​របស់​បណ្តុំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ ២១ ធ្វើការ​លើ​ផ្នែក​អប់រំ​បាន​ជួយ​ដល់​កុមារ​បោះបង់​ការ​សិក្សា​បាន​ជាង​ ១ ម៉ឺន ៤ ពាន់​នាក់​ឲ្យ​​បាន​ចូល​រៀន​កម្រិត​បឋម​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចាប់ពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដល់​ខែ​មិថុនា​ឆ្នាំ ២០១៥។គម្រោង​ដៃគូ​រួម​គ្នា​ផ្តល់​ឱកាស ...

ឆាយ ច័ន្ទនីដា
http://bit.ly/1M2KgRR

ត្បិត​សង្គ្រាម​បាន​បញ្ចប់​​ ជនរងគ្រោះ​នៅតែ​​បន្ត​វេទនា​

បុរសម្នាក់វ័យ ៤៦ឆ្នាំលោកផុនចិត្ត ដែលពិការជើងឆ្វេងកាលពី១៤ឆ្នាំមុន កំពុងអង្គុយជាមួយនឹងជនរងគ្រោះដទៃទៀតនៅមជ្ឈមណ្ឌលមួយនាខេត្តកំពង់ចាម អំឡុងពេលទស្សនកិច្ចរបស់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។ គាត់រំឭកប្រាប់ថា ការបាត់បង់ជើងនេះគឺដោយសារតែកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះតាំងពីជំនាន់សង្គ្រាមស៊ីវិលនាអំឡុងឆ្នាំ១៩៧០។ គ្រោះថ្នាក់នេះមិនត្រឹមតែបណ្តាលឲ្យគាត់មិនអាចទទួលការសិក្សាតែម្នាក់ឯងនោះទេ សូម្បីតែកូនៗទាំង៦នាក់ និងភរិយារបស់លោកក៏មិនអាចមានឱកាសដូចជាគាត់ដែរ។ បន្ថែមពីនេះ ភរិយាលោកក៏ពិការភ្នែកដោយសារតែអំបែងគ្រាប់ ហើយមិនអាចមើលអ្វីឃើញរហូតដល់សព្វថ្ងៃ។ ថ្វីបើបាត់បង់ជើងក៏ដោយ តែលោកមិនត្រូវបានចាត់ទុកថា ជាជនពិការនោះឡើយ លោកត្រឹមតែជនកម្សោយ ត្បិតអីលោកមានសមត្ថភាពរកស៊ីចិញ្ចឹមគ្រួសារបាននៅឡើយ។ ...

សន ប៊ុនស៊ីម​
http://bit.ly/2aavbGS

លោក ហ៊ុន សែន ជាអ្នក​បញ្ជា​​ឱ្យ​​​ចល័ត​​​​​​​​​​​​​​​ទ័ព​​​​​​​​​​​​ព័ទ្ធ​​​​​​ជុំ​​​វិញ​​​​​​ទីស្នាក់​​​ការ​​​កណ្តាល​​​​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ

អំឡុងសុន្ទរកថាកាលពីម្សលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកនឹង “កម្ចាត់ចោល” អ្នកប្រឆាំងដែលហ៊ានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ហើយក្នុងនោះលោកក៏បានប្រកាសដែរថា លោកជាអ្នកបញ្ជាដោយផ្ទាល់ឱ្យយោធាចល័តជុំវិញទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិកាលពីចុងខែមុន។ ក្នុងពិធីប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន មានប្រសាសន៍ថា លោកបានបញ្ជាពីប្រទេសសិង្ហបុរី ឱ្យយោធាធ្វើសមយុទ្ធដើម្បីសាកល្បងសមត្ថភាពបញ្ជារបស់លោកតាមប្រព័ន្ធទូរស័ព្ទ។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/34383

ទីផ្សារ​ការងារ​ កម្ពុជា​ មិន​រង​ផល​ប៉ះ​ពាល់​ពី​ AEC

ខណៈ​ប្រទេស​ជា​សមាជិក​អាស៊ាន​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​សមាហរណ​កម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) នៅ​ចុង​ខែ​នេះ សសរ​ស្តម្ភ​មួយ​ក្នុង​ចំណោម​សសរ​ស្តម្ភ​របស់​ប្លុក​សេដ្ឋកិច្ច​ថ្មី​នេះ គឺ​លំហូរ​កម្លាំង​ពលកម្ម​ជំនាញ​ដោយ​សេរី​ឆ្លង​ព្រំដែន ដែល​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​កម្ពុជា​ពុំ ...

ស ច័ន្ទដារ៉ា
http://bit.ly/1O1qLtu

ក្រសួង​៖ ការ​ដំឡើង​​បៀវត្សមិន​ទាន់​​បំពេញ​តម្រូវការ​ឡើយ

ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ទទួល​ស្គាល់​ថា ការ​ដំឡើង​ប្រាក់​បៀវត្ស​ជា​បន្តបន្ទាប់​នា​ពេល​នេះ នៅ​មិន​ទាន់​អាច​បំពេញ​តាម​តម្រូវការ​ជាក់​ស្តែង​របស់​គ្រូបង្រៀន​នៅ​ឡើយ ប៉ុន្តែ​ក្រសួង​ពិនិត្យ​លើ​កត្តា​ហិរញ្ញវត្ថុ និង​ការ​លើក​ទឹក​ចិត្ត​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹង​គុណភាព​គ្រូបង្រៀន។​ ​ក្នុង​ការ ...

ប៉ិច សុធារី
http://bit.ly/2dpuPJQ

កម្ពុជា​ បាន​ប្រយោជន៍​ពី​ពន្ធ​នាំ​ចេញ​ទាប​បំផុត

ទំនិញ​​​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​​ពី​អត្រា​ពន្ធ​នាំ​ចេញ​ទាប​បំផុត​នៅ​ក្នុង​ពិភពលោក​ប៉ុន្តែ​ពាណិជ្ជកម្ម​​​របស់​កម្ពុជា​នៅ​តែ​ត្រូវ​បាន​រារាំង​ដោយ​ការិយាធិបតេយ្យ​​ និង​អំពើ​ពុករលួយ​ដែល​អូសបន្លាយ​ជា​យូរ​មក​ហើយ​។ នេះ​បើ​​តាម ...

Matthieu de Gaudemar
http://bit.ly/2h12uz6

លទ្ធ​ផល​នៃ​សម័យ​ប្រ​ជុំពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ ថ្ងៃសុក្រ​ ទី​១៧ ​ខែកុម្ភៈ ​ឆ្នាំ២០១៧

នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ នៅ​វិមាន​សន្តិភាព​មាន​បើក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ហ៊ុន​ សែន​ ហើយ​លទ្ធផល​នៃ​កិច្ចប្រជុំ​រួម​មាន​៖​គម្រោង​វិនិយោគ​ខ្សែ​បញ្ជូន​អគ្គិសនី​ ២៣០​ គីឡូវ៉ុល​ ពី​ស្ថានីយ​វា​រី​អគ្គិសនី ...

អង្គភាពព័ត៌មាន​ និងប្រតិកម្មរហ័ស

ទាញយក៖ pdf

កំណើន​ការ​ប្រើប្រាស់​ប្រាក់​រៀល​នឹង​ធ្វើ​ឲ្យ​អត្រា​ការ​ប្រាក់​ថយ​ចុះ​

ដុល្លារូបនីយកម្ម​ គឺ​ជា​មូលហេតុ​មួយ​នៃ​អត្រា​ការ​ប្រាក់​ខ្ពស់​ដែល​មិន​អាច​ប៉ាន់ស្មាន​បាន សម្រាប់​ឥណទាន​នៅ​ក្នុង​វិស័យ​ធនាគារ​ក្នុង​ប្រព័ន្ធ ប៉ុន្តែ​អត្រា​ការ​ប្រាក់​ដែល​គិត​ដោយ​អ្នក​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ អាច​លើស​ពី​ ១០០​ភាគរយ ក្នុង​មួយ​ឆ្នាំ។​​ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​ធានា​ឲ្យ ...

ខ្មែរថាមស៍
http://bit.ly/2mIbsRN

ខ្មែរ ​ដែល​ធ្វើ​ការ​​នៅ​​ថៃ ​ឡើង​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ

ពលករ​កម្ពុជា ​ដែល​កំពុង​តែ​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​ក្រសួង​ការងារ​ នៃ​ប្រទេស​មួយ​នេះ​បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ពួក​គេនិង​បាន​កំណត់​ពេល​វេលា​សម្រាប់​ការ​បំពេញ​ការងារដែល​បាន​ចាប់​ផ្តើម​អនុវត្ត​តាំង​ពី​ខែ​មករា ​មក ប៉ុន្តែ​មន្ត្រី ...

មុំ គន្ធា
http://bit.ly/2n8r3wG

ហ៊ុន​ សែន​ ជម្រុញ​ការ​វិនិយោគ​ពី​ហ្វី​លី​ពី​ន​លើ​វិស័យ​ស្រូវ​អង្ករ​ដែល​កំពុង​មាន​ជម្ងឺ​

​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​បាន​ជម្រុញ​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ Rodrigo​ Duterte​ ឲ្យ​វិនិយោគ​បន្ថែម​ទៀត​ លើ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ខណៈ​ដែល​ទទួលស្គាល់​ពី​តម្រូវការ​បញ្ចុះតម្លៃ​ចំណាយ​លើ​ដំណើ​ការ​ និង​ស្វែងរក ...

គុច ណារ៉េន
https://www.cambodiadaily.com/news/hun-sen-urges-philippine-investment-for-ailing-rice-sector-127867/

ការពង្វាងចរាចរណ៍ជាបណ្តោះអាសន្នដោយសារស្ថានភាពទឹកជំនន់

ថ្ងៃ​ទី​ ១៩​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដល់​សាធារណជន​ ដើម្បី​ធានា​ដល់​សុវត្ថិភាព​ធ្វើ​ដំណើរ​ ដោយសារ​តែ​ស្ថានភាព​ទឹកជំនន់​ពី​ខេត្តកំពង់ស្ពឺ​ ដែល​នាំ​ឱ្យ​ទឹក​ក្នុង​ស្ទឹង​ព្រែ​ត្នោត​បាន​ឡើង​ហួស​កំពស់​ប្រកាស​អាសន្ន​ ដែល​បណ្តាល​ឱ្យ ...

សាលារាជធានីភ្នំពេញ

ទាញយក៖ pdf

កម្ពជា ​មាន​បំណង​បង្ហោះ​ប្រ​​ព័ន្ធ​ផ្កាយ​រ​ណប

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា​ កម្ពុជា ​គួរតែ​មាន​ផ្កាយរណប​ផ្ទាល់​ខ្លួន​ដើម្បី​នាំ​យក​នូវ​អ៊ីនធឺណិត​ដែល​មាន​ល្បឿន​លឿន​មក​ក្នុង​ប្រទេស​កម្ពុជាខណៈ​លោក​ក៏​បាន​ស្នើ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុបដែល​ជា​ក្រុមហ៊ុន​ធំ​ក្នុង​ស្រុក​មួយ ដែល​លោក គិត ម៉េង​ ជា​ម្ចាស់ ...

សុខ ចាន់
http://bit.ly/2hqgP7w

សង្គម​ស៊ីវិល ស្នើ​សាលាឧទ្ធរណ៍​បដិសេធ​ការ​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន

តាមរយៈ​សេចក្តីថ្លែងការណ៍​រួម អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤៨ បាន​អំពាវនាវ​ឲ្យ​សាលាឧទ្ធរណ៍​បដិសេធ​លើ​សេចក្តី​សម្រេច​ផ្ដន្ទាទោស​ចំពោះ​សកម្មជន​បរិស្ថាន ៣​រូប ខណៈ​សវនាការ​លើ​បណ្តឹង​ជំទាស់​នៃ​បទ​ចោទ​ប្រកាន់​លើ​ពួក​គេ នឹង​ត្រូវ​ធ្វើ​ឡើ​នៅ​ព្រឹក​ថ្ងៃ​អង្គារ នេះ។​​ សេចក្ដី​ថ្លែងការណ៍​រួម​នេះ បាន​អះអាង​ថា សកម្មជន​បរិស្ថាន​ទាំង ៣ ...

តាំង វីដា
http://bit.ly/2klqihT

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

V4VwZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!