ការពង្វាងចរាចរណ៍ជាបណ្តោះអាសន្នដោយសារស្ថានភាពទឹកជំនន់
ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៦ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជន ដើម្បីធានាដល់សុវត្ថិភាពធ្វើដំណើរ ដោយសារតែស្ថានភាពទឹកជំនន់ពីខេត្តកំពង់ស្ពឺ ដែលនាំឱ្យទឹកក្នុងស្ទឹងព្រែត្នោតបានឡើងហួសកំពស់ប្រកាសអាសន្ន ដែលបណ្តាលឱ្យទឹកហូរជន់ក្នុងភូមិសាស្ត្រសង្កាត់ចំនួន ៥ រួមមាន សង្កាត់ស្ពានថ្ម សង្កាត់គងណន សង្កាត់ទៀន សង្កាត់រលួស និងសង្កាត់ព្រែកកំពឹស ក្នុងខណ្ឌដង្កោ។ គួរបញ្ជាក់ដែរថា ផ្លូវបេតុងលេខ ២១៧ ចន្លោះពីស្ពានព្រែកជ្រៃ ទៅរង្វង់មូលដីក្រហម ត្រូវបានទឹកជន់លិច មិនអាចឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍បាននោះទេ។ ការធ្វើចរាចរណ៍លើផ្លូវទំនប់សង្ខាងស្ទឹងព្រែកត្នោត ចាប់ពីផ្លូវជាតិលេខ៣ ដល់ផ្លូវជាតិលេខ២ ក៏ត្រូវបានហាមឃាត់ផងដែរ។
សាលារាជធានីភ្នំពេញ