ហ៊ុន​ សែន​ ជម្រុញ​ការ​វិនិយោគ​ពី​ហ្វី​លី​ពី​ន​លើ​វិស័យ​ស្រូវ​អង្ករ​ដែល​កំពុង​មាន​ជម្ងឺ​

​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​បាន​ជម្រុញ​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ Rodrigo​ Duterte​ ឲ្យ​វិនិយោគ​បន្ថែម​ទៀត​ លើ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ខណៈ​ដែល​ទទួលស្គាល់​ពី​តម្រូវការ​បញ្ចុះតម្លៃ​ចំណាយ​លើ​ដំណើ​ការ​ និង​ស្វែងរក​ទីផ្សារ​នាំ​ចេញ​ថ្មី​ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​ដំណាំ​សំខាន់​បំផុត​របស់​ប្រទេស​កម្ពុជា​។​ ...

​យោង​ទៅ​តាម​ធនាគារពិភពលោក​ វិស័យ​កសិកម្ម​កម្ពុជា​ មាន​កំណើន​លឿន​ ប្រមាណ​ជា​ ៥.៨​ភាគរយ​ ជា​រៀង​រាល់​ឆ្នាំ​ ចាប់ពី​ឆ្នាំ​២០០៣​ ដល់​ឆ្នាំ​២០១៣​ ប៉ុន្តែ​ ប្រទេស​កម្ពុជា​ បាន​ជួប​បញ្ហា​ប្រឈម​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ និង​ថយ​កំណើន​មក​តិច​ជាង​ ១​ភាគរយ​ ជា​មធ្យម​ ចាប់ពី​ឆ្នាំ​២០១៣​មក​។​

គុច ណារ៉េន
https://www.cambodiadaily.com/news/hun-sen-urges-philippine-investment-for-ailing-rice-sector-127867/