គម្រោងមួយជួយកុមារជាង ១ ម៉ឺន ៤ ពាន់នាក់ឲ្យចូលរៀន
គម្រោងមួយរបស់បណ្តុំអង្គការក្រៅរដ្ឋាភិបាលចំនួន ២១ ធ្វើការលើផ្នែកអប់រំបានជួយដល់កុមារបោះបង់ការសិក្សាបានជាង ១ ម៉ឺន ៤ ពាន់នាក់ឲ្យបានចូលរៀនកម្រិតបឋមក្នុងរយៈពេលមួយឆ្នាំចាប់ពីខែកក្កដា ឆ្នាំ ២០១៤ ដល់ខែមិថុនាឆ្នាំ ២០១៥។
គម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសសិក្សារបស់អង្គការទាំងនេះបានបង្ហាញការអនុវត្តគម្រោង និងបញ្ហាប្រឈមក្នុងរយៈពេលមួយឆ្នាំកាលពីម្សិលមិញ។ គម្រោងទាំងមូលនឹងត្រូវចំណាយរយៈពេល ៣ ឆ្នាំកន្លះពីខែមិថុនាឆ្នាំ ២០១៤ ដល់ខែវិច្ឆិកាឆ្នាំ ២០១៧ ត្រូវចំណាយទឹកប្រាក់អស់ប្រមាណ ២០ លានដុល្លារ។ …
ឆាយ ច័ន្ទនីដា
http://bit.ly/1M2KgRR