វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
និស្សិតកំពុងឈរនៅជុំវិញ ម៉ូដែលបោះពុម្ព 3D នៅក្នុងពិព័រណ៍សំណង់មួយក្នុងរាជធានីភ្នំពេញ។ រូបភាព ថតដោយ ARC Hub PNH, ធ្នូ ២០១៤។ រូបភាពត្រូវបានប្រើដោយមានការអនុញ្ញាតពី ARC Hub PNH។ប្រទេសកម្ពុជា សម្រេចបាននូវការរីកចំរើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដ៏គួរឲ្យចាប់អារម្មណ៍ នាប៉ុន្មានទស្សវត្សចុងក្រោយនេះ ប៉ុន្តែទាក់ទងនឹងការអភិវឌ្ឍទៅលើចំណេះដឹងជាមូលដ្ឋាន កម្ពុជាមិនសូវមានការវិវឌ្ឍន៍ខ្លាំងទេ បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង ...
ការអប់រំកម្រិតឧត្តមសិក្សា
ការអប់រំកម្រិតឧត្តមសិក្សាជាទូទៅសំដៅលើការអប់រំលើសពីកម្រិតមធ្យមសិក្សា។ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាអាចបែងចែកជាបីប្រភេទគឺ៖ រាជបណ្ឌិត្យសភា សាកលវិទ្យាល័យ និងមហាវិទ្យាល័យ។ ការអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា រួមមានសញ្ញាបត្របរិញ្ញាបត្រ ...
ការបណ្តុះបណ្តាលវិជ្ជាជីវៈ
បើតាមនិយមន័យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកម្មវិធីសិក្សាដែលអាចឱ្យមនុស្សទទួលបាននូវជំនាញដែលអាចផ្ទេរបាន និងអភិវឌ្ឍន៍ខ្ពស់។ កម្មវិធីនេះថែមទាំងផ្តល់ឱ្យមនុស្សនូវជំនាញបច្ចេកទេសចាំបាច់សម្រាប់អាជីពដែលពួកគេចង់បានផងដែរ ...
គោលដៅទី១៧ ភាពជាដៃគូ ដើម្បីសម្រេចគោលដៅ
គោលដៅទី១៧ “ពង្រឹងមធ្យោបាយអនុវត្តនានា និងបង្កើតភាពរស់រវើកនៃភាពជាដៃគូសកល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” គឺស្តីអំពីការសហការគ្នារវាង រដ្ឋាភិបាល សង្គមស៊ីវិល សា្ថប័នឯកជន និង ភាគីផ្សេងៗ ដើម្បីសម្រេចបាននូវ ...
គោលដៅទី៦ ទឹកស្អាត និងអនាម័យ
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៦ មានចំណុចដៅចំនួន ៨ និងសូចនាករចំនួន ១១ ដែលនឹងត្រូវប្រើដើម្បីជម្រុញសកម្មភាពឆ្ពោះទៅរកការទទួលបានជាសកលនូវការគ្រប់គ្រងទឹកស្អាត និងអនាម័យដោយសុវត្ថិភាព និងការគ្រប់គ្រងធនធានទឹកសមស្រប។250គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ទទួលស្គាល់ ការគ្រប់គ្រងទឹកប្រកបដោយចីរភាព សំដៅលើការផ្គត់ផ្គង់ទឹកស្អាត (ចំណុចដៅ ៦.១) និងអនាម័យ (ចំណុចដៅ ៦.២) ...
ការធ្វើរបាយការណ៍គម្របព្រៃឈើ
(English) Forest cover is the area of land covered by tree canopy. Measuring and reporting this can show the different types of forest that exist and the areas of each, and how these areas change over time. ...
ស្ត្រីក្នុងការអភិវឌ្ឍ
លោកស្រីបណ្ឌិត តាន់ រស្មី ជាអ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យនៃនាយកដ្ឋានវិស្វកម្មគីមី និងបច្ចេកវិទ្យាចំណីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ រូបថតពី USAID Asia កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។ ក្រោមអាជ្ញារបណ្ណ CC BY-NC-SA 2.0ក្របខ័ណ្ឌគោលនយោបាយជាតិដែលពាក់ព័ន្ធតាមទស្សនៈរបស់រដ្ឋាភិបាលទាំងមូល ...
គម្របព្រៃឈើ
គម្របព្រៃឈើ នៃប្រទេសកម្ពុជា បានថយចុះយ៉ាងគំហុកនៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ នៅឆ្នាំ១៩៧៣ ប្រទេសកម្ពុជា មានផ្ទៃដីព្រៃសរុបចំនួន ១៣.១លានហិកតា ប៉ុន្តែ គិតត្រឹមឆ្នាំ២០១៤ គម្របព្រៃរបស់ប្រទេសនេះ បានធ្លាក់ចុះមកនៅត្រឹម ៨.៧ លានហិកតា។ ជាលើកទី១ នៅក្នុងអំឡុងពេល ៤១ឆ្នាំ ដែល ភាគរយនៃគម្របដីមិនមែនព្រៃ (៤៨.៤%) មានទំហំធំជាងភាគរយនៃគម្របព្រៃឈើ (៤៧.៧%)។[ ...
តំបន់សមុទ្រ និងឆ្នេរ
បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖ខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតខេត្តកែបសិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ357 និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។358ឆ្នេរសមុទ្រព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាពដោយ Axel Drainville បានបង្ហោះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១១។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.បញ្ហានានាដែលទាក់ទងនឹងជីវសាស្ត្រ គឺត្រូវបានយកចិត្តទុកដាក់ជាពិសេសសម្រាប់សង្គមស៊ីវិល ហើយវាក៏ជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ ការស្រាវជ្រាវថ្មីៗ ...
ការបំពុលខ្យល់
ផ្សែង និងក្លិនស្អុយ ហោះហើរក្នុងខ្យល់ នៅកន្លែងចាក់សំរាមដ៏ធំមួយក្នុងរាជធានីភ្នំពេញ។ ថត ដោយអេឡែន ម៉រហ្គែន, ១៧ កញ្ញា ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ការបំពុលខ្យល់មានប្រភពចេញពីការដុតឥន្ធនៈ តួយ៉ាងប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងធ្យូងសម្រាប់ការដឹកជញ្ជូន ការប្រើប្រាស់តាមផ្ទះ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងថាមពល។ ការដុតឥន្ធនៈទាំងនេះបានបញ្ចេញផ្សែងពុលចូលទៅក្នុងបរិយាកាសដែលបង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ទៅលើគុណភាពខ្យល់ និងសុខភាពរបស់មនុស្ស។ទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលមានឧស្សាហកម្មជឿនលឿនខ្លាំងក៏ដោយ កម្ពុជាស្ថិតក្នុងលំដាប់ទី១៦៤ ក្នុងចំណោម ១៨០ប្រទេស នៅក្នុងសន្ទស្សន៍នៃការអនុវត្តខាងបរិស្ថាន (EPI) សម្រាប់គុណភាពខ្យល់ ក្នុងឆ្នាំ២០១៨។387 សន្ទស្សន៍EPI សម្រាប់ការវាស់ស្ទង់គុណភាពខ្យល់ ដែលត្រូវបានបង្កើតឡើងដោយ សាកលវិទ្យាល័យ Yale (វិទ្យាស្ថាន Yale សម្រាប់គោលនយោបាយ និងច្បាប់បរិស្ថាន) និង សាកលវិទ្យាល័យ Columbia ((វិទ្យាស្ថានសម្រាប់បណ្ដាញនៃព័ត៌មានវិទ្យាសាស្ត្រផែនដីអន្តរជាតិ) ក្នុងកិច្ចសហប្រតិបត្តិការជាមួយ វេទិកាសេដ្ឋកិច្ចពិភពលោក បានរួមបញ្ចូលនូវសូចនាករចំនួន ៣៖ការបំពុលខ្យល់ នៅកម្រិតប៉ះពាល់ជាមធ្យមស្មើ PM2.5 (ភាគល្អិតនិចល)ការបំពុលខ្យល់ ...
ធ្យូងថ្ម
ទោះបីជាការរុករកបានបង្ហាញថាមានវត្តមានធនធានធ្យូងថ្មមួយចំនួនតូចនៅភាគខាងជើងនៃប្រទេសកម្ពុជាក៏ដោយ ពុំមានការរុករករ៉ែជាលក្ខណៈឧស្សាហកម្មណាមួយបានចាប់ផ្តើមឡើងនោះទេ។ ធ្យូងថ្មដែលប្រើប្រាស់សម្រាប់ការផលិតអគ្គិសនីនិងគោលបំណងផ្សេងទៀតត្រូវ ...
ប្រព័ន្ធរដ្ឋាភិបាល
ទាហាន អ៊ុន តាក់ មកពីប្រទេសឥណ្ឌា កំពុងដើរល្បាតនៅតាមដងផ្លូវ ក្នុងខេត្តព្រៃវែង ប្រទេសកម្ពុជា នាថ្ងៃទី២នៃការបោះឆ្នោតជាតិ។ រូបភាព ថតដោយ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុន តាក់) កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ១៩៩៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ប្រទេសកម្ពុជា បានទទួលមរតកនៃប្រព័ន្ធច្បាប់ និងនយោបាយ និងរដ្ឋបាលសាធារណៈ ពីប្រទេសបារាំង។ព្រះរាជាណាចក្រមួយនេះ ស្ថិតនៅក្រោយអាណាព្យាបាលបារាំងនៅឆ្នាំ១៨៦៣ និងត្រូវដាក់ឲ្យស្ថិតនៅក្រោមអាណានិគមនិយមបារាំង នៅឆ្នាំ១៨៨៤។ នៅទី ៩ ខែវិច្ឆិកា ...
ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
ឆ័ត្រចម្រុះពណ៌ក្នុងផ្សារក្នុងស្រុកមួយកន្លែង នៅរាជធានីភ្នំពេញ។ រូបភាព ថតដោយ Roberto Trombetta, ៨ ឧសភា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ការអភិវឌ្ឍ និងការគ្រប់គ្រងតំបន់ទីក្រុងរបស់ប្រទេសកម្ពុជា បានព្យាយាមរក្សាល្បឿន ជាមួយនឹងអត្រាដ៏លឿននៃនគរូបនីយកម្ម។ ទាំងនេះរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធឯកទេសនៅតាមទីក្រុង ដូចជា សេវាជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងចរាចរណ៍ និងយានយន្ត ការអនុវត្តច្បាប់ ទឹកនិងប្រព័ន្ធលូ និងការធ្វើផែនការទីក្រុង ជាដើម។នៅឆ្នាំក្នុង២០១៣ ដង់ស៊ីតេប្រជាជនមានចំនួន ៨២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយប្រជាជននៅកម្ពុជាប្រមាណ ២១ ភាគរយ រស់នៅក្នុងតំបន់ទីក្រុង។ ចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណា អត្រាប្រជាជនក្នុងទីក្រុងប្រចាំឆ្នាំ បានកើន ៣.៧ ភាគរយ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បើធៀបនឹងអត្រា ១.៣ ភាគរយ ប្រចាំឆ្នាំសម្រាប់តំបន់ជនបទ។487 ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបថតពី គេហទំព័រហ្វេសប៊ុក របស់ក្រសួង ថតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ការបង្កើតទ្បើងយោងតាមព្រះរាជក្រឹត្យលេខ នស/រកម/០១៩៦/១០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) ត្រូវ ...
ទឹក និងអនាម័យ
ក្មេងៗនៅស្រុកមោង ខេត្តបាត់ដំបង លាងដៃជាមួយទឹក នឹងសាប៊ូ។ រូបភាពដោយ អង្គការ Worldfish Cambodia បានថតនៅថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ ២០១៨។ ក្រោមអាជ្ញាបណ្ណ (CC BY-ND 2.0)។ដោយទទួលស្គាល់ថាជាទឹក និងអនាម័យជាវិបត្តិសកល អង្គការសហប្រជាជាតិបានដាក់បញ្ចូលបញ្ហានេះនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគោលដៅទី ៦ ដើម្បីធានាឱ្យមានការប្រើប្រាស់ទឹក និង ...
គោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៩ ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មដែលមានចីរភាព និងភាពស៊ាំ រួមទាំងសហគ្រាសខ្នាតតូច។ គោលដៅនេះ ចូលរួមដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពបច្ចេកវិទ្យានៃឧស្សាហកម្ម។ លទ្ធភាព ...