ការ​លើក​ឡើង​ពី​បញ្ហា​ “​ការ​កាត់ទោស​ដោយ​មហាជន​”​ នៅ​ប្រទេស​កម្ពុជា​

​នៅ​ចន្លោះ​ឆ្នាំ​ ២០១០​ និង​ ២០១៨​ មាន​មនុស្ស​ចំនួន​ ៧៣​នាក់​បាន​ក្លាយជា​ជន​រង​គ្រោះ​នៃ​អំពើ​ហឹ​ង្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដែល​ជា​ទូទៅ​ត្រូវ​បាន​គេ​ហៅ​ថា​ “​តុលាការ​មហាជន​”​ រឺ​ “​ការ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​”​ ហើយ​អំពើ​ហឹ​ង្សា​ទាំងនេះ​បាន​បណ្តាល​អោយ​មាន​មនុស្ស​ ៥៧​នាក់​ស្លាប់​និង​ ១៦​នាក់​របួស​។1​​ តួលេខ​ទាំងនោះ​ត្រូវ​បាន​អ្នកជំនាញ​ចាត់​ទុក​ថា​ វា​នៅ​ទាប​ជាង​​ច្រើន​ពីការ​ប៉ាន់​ប្រមាណ​ទុក​​ ដោយសារ​តែ​អាជ្ញាធរ​មិន​បាន​ធ្វើការ​កត់ត្រា​ទុក​នូវ​ចំនួន​មនុស្ស​បាន​ទាំងអស់​។​2

​អង្គការសហប្រជាជាតិ​កំណត់​និយម​ន័យ​ “​ការ​សម្លាប់​តាម​ទំនើងចិត្ត​”​ ជា​ការ​ដកហូត​ជីវិត​តាម​អំពើ​ចិត្ត​ដែល​ជា​លទ្ធផល​នៃ​ការ​សម្លាប់​មនុស្ស​ដោយ​អនុវត្ត​ទៅ​តាម​បទបញ្ជា​របស់​ស្ថាប័ន​រដ្ឋាភិបាល​ជាមួយនឹង​ភាព​ស្មុគស្មាញ​ ឬ​ការ​អត់ឱន​ ឬ​លើកលែងទោស​ដោយ​គ្មាន​នីតិវិធីតុលាការ​ ឬ​ច្បាប់​ណាមួយ​ឡើយ​ ហើយ​ “​ការ​ប្រហារជីវិត​ក្រៅ​ប្រព័ន្ធ​តុលាការ​”​ គឺជា​ការ​សម្លាប់​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្រៅ​នីតិវិធីតុលាការ​ ឬ​ក្រៅ​ដំណើរការ​ច្បាប់​ ទន្ទឹម​នឹង​នេះ​ វា​ល្មើស​ទាំង​ច្បាប់​ជាតិ​ និង​ច្បាប់​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​នានា​។​3​ យោង​តាម​លិ​ខិ​តុ​បរ​ណ៍​ច្បាប់​ជា​ធរមាន​ និយម​ន័យ​នេះ​ក៏​រួម​បញ្ចូល​ការ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​ទៅ​ក្នុង​ចំណោម​គុណវុឌ្ឍិ​ជា​ច្រើន​ទៀត​ដែរ​។4​​ តាម​រយៈ​ទ្រឹស្តី​ដែល​មនុស្ស​ភាគច្រើន​បានដឹង​មក​ហើយ​នោះ​ រដ្ឋ​តែ​មួយ​គត់​ដែល​មាន​សិទ្ធិ​ផ្តាច់មុខ​លើ​ការ​ប្រើប្រាស់​អំពើ​ហឹ​ង្សា​ដោយ​ស្របច្បាប់​ ព្រោះថា​បុគ្គល​ម្នាក់ៗ​បាន​សំរេច​ប្រគល់​សិទ្ធិ​ប្រើ​អំពើ​ហឹ​ង្សា​ដល់​រដ្ឋ​ ហើយ​ពួក​គេ​ពឹងផ្អែក​លើ​ស្ថាប័នរដ្ឋ​ដើម្បី​ប្រើប្រាស់​វា​នៅ​ពេល​ចាំបាច់​។​ ចំពោះ​និ​ទណ្ឌ​ភាព​នៃ​គោលការណ៍​នេះ​ រដ្ឋ​ក៏​ចាំបាច់​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ផង​ដែរ​នៅ​ពេល​ដែល​ពលរដ្ឋ​ប្រើ​អំពើ​ហឹ​ង្សា​ប្រឆាំង​នឹង​គ្នា​។5​នៅ​ក្នុង​ប្រទេស​មួយ​ដែល​គ្រប់គ្រង​ដោយ​នីតិរដ្ឋ​ ដូច​ប្រទេស​កម្ពុជា​ដែល​បាន​ប្រកាស​ដោយ​បុព្វកថា​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣6 ដើម្បី​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​ស្របច្បាប់​បាន​ កម្ពុជា​ត្រូវ​តែ​គោរព​តាម​ក្របខ័ណ្ឌ​នៃ​ច្បាប់​ដែល​ត្រូវ​អនុវត្ត​ដោយ​ប្រទេស​និង​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ ព្រមទាំង​គោរព​តាម​សេចក្តី​វិនិច្ឆ័យ​នៃ​អំណាចតុលាការ​ផង​ដែរ​។​7

ឈុតឆាកនៃអំពើហិង្សាដោយហ្វូងមនុស្ស។ គំនូរត្លុកដោយក្រុមការងារអូឌីស៊ី គូរនៅថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០១៩ ។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0.

“​អំពើ​ហឹ​ង្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​”​ គឺជា​ពាក្យ​ដែល​គេ​ប្រើ​ចំពោះ​សកម្មភាព​ហឹ​ង្សា​នានា​នៃ​ “​ការ​កាត់ទោស​ដោយ​មហាជន​”​ (​តុលាការ​មហាជន​)​ ដែល​វា​ត្រូវ​បាន​គេ​ពណ៌នា​ថា​ ជា​ការ​ឆ្លើយ​តប​ពី​សំណាក់​ពលរដ្ឋ​ និង​អ្នកដំណើរ​ឆ្លងកាត់​ ដែល​ជា​រឿយៗ​ វា​ជា​ប្រតិកម្ម​ឬ​ការ​សងសឹក​ភ្លាមៗ​នៅ​ពេល​មាន​ព្រឹត្តិការណ៍​មួយ​កើតឡើង​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ជាក់ស្តែង​ឬ​គិត​ទុកជា​មុន​។8​​ ភាគច្រើន​នៃ​ករណី​ទាំងនេះ​ត្រូវ​បាន​ជួប​ប្រទះ​ច្រើន​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​ដែល​ជន​បង្ក​គ្រោះថ្នាក់​ព្យាយាម​រត់គេច​ចេញពី​កន្លែង​កើតហេតុ​ (“​បុក​ហើយ​បើក​រត់​”)​ ករណី​លួច​ឆក់​ ឬ​សូ​ម្បី​តែ​ការ​ចោទប្រកាន់​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​អាប​ធ្មប់​។9​ អស់​រយៈពេល​ជា​ច្រើន​ទស្ស​វត្ស​មកនេះ​ ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​២០០២10 ​មក​ទាល់​បច្ចុប្បន្ន​នេះ​ សកម្មភាព​អំពើ​ហឹ​ង្សា​ទាំងនេះ​នៅ​តែ​បន្ត​កើតឡើងជាដដែលៗ​ ហាក់ដូចជា​មិន​អាច​ឈាន​ទៅ​រក​ទី​បញ្ចប់​បាន​ទាល់តែ​សោះ​ បើ​ទោះបីជា​មានការ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ពី​សំណាក់​តំណាង​សហគមន៍​អន្តរជាតិ​យ៉ាងណា​ក៏​ដោយ​។​11

​បាតុភូត​នេះ​បង្ហាញ​ពី​កម្សោយ​ជា​ច្រើន​ដែល​នៅ​តែ​បន្ត​ជះ​ឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា​ និង​ប្រព័ន្ធ​តុលាការ​របស់​ខ្លួន​។​ មន្ត្រី​យុត្តិធម៌​ម្នាក់​ បាន​មាន​ប្រសាសន៍​ថា​ អំពើ​ហឹ​ង្សា​នៅ​តាម​ដងផ្លូវ​នេះ​ជា​រោគ​សញ្ញា​នៃ​ “​ជំងឺ​សង្គម​ដ៏​រ៉ាំរ៉ៃ​” ​មួយ12​ ដែល​លោក​​ចាត់​ទុក​ថា​ជា​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​សំ​ណា​ក់​​​ពលរដ្ឋ​កម្ពុជា​ចំពោះ​ស្ថាប័ន​យុត្តិធម៌​របស់​លោក​។​ ការណ៍​នេះ​ក៏​បង្ហាញ​ពី​ភាព​គ្មាន​ប្រសិទ្ធភាព​នៃ​​ការងារ​របស់​មន្ត្រី​ប៉ូ​លី​ស​ក្នុង​ការ​បង្ការ​ និង​ចាប់ខ្លួន​ឧក្រិដ្ឋ​​ជន​ រួម​ទាំង​អ្នក​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ទៀត​ ដើម្បី​ផ្តល់​យុត្តិធម៌​ដោយ​ការ​តាម​ចាប់​ពួក​គេ​ និង​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ដើម្បី​ទទួល​ទណ្ឌកម្ម​ឱ្យ​បាន​សាក​សម​ទៅ​នឹង​អំពើ​របស់​ពួក​គេ​។​13​ លើស​ពី​នេះ​ទៅ​ទៀត​ ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​សន្មត់​ថា​មិន​គួរ​ឱ្យ​ទុកចិត្ត​ ដោយ​ជឿ​ថា​ វា​មិន​ឆ្លើយ​តប​នឹង​ការ​រំពឹង​ទុក​របស់​សង្គម​នោះ​ទេ​។​ 14

​ជា​ឧទាហរណ៍​ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​ជា​ច្រើន​អាច​លើកយក​មក​បង្ហាញ​ពី​ស្ថានភាព​នេះ​បាន​។​ ដូច​ជា​ករណី​បុក​ហើយ​បើក​រត់​ជាដើម​ អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​សុខចិត្ត​ជ្រើសរើស​យក​ការ​បើក​រត់គេច​ពី​ហេតុការណ៍​ ជា​ជាង​ឈប់​រថយន្ត​ដើម្បី​ចុះ​ជួយ​ជន​រង​គ្រោះ​ និង​នៅ​តទល់​ជាមួយនឹង​កំហឹង​មហាជន​។​ មាន​អ្នកខ្លះ​ព្យាយាមរ​ត់ទៅ​ឆ្ងាយ​តាមតែ​អាច​ធ្វើ​បាន​ដើម្បី​ទៅ​ជ្រក​នៅ​​ប៉ុស្តិ៍ប៉ូលីស​ ដែល​​ជួយ​គេ​ប្រឆាំង​នឹង​ការ​កាត់ទោស​ដោយ​មហាជន​។​ លើស​ពី​នេះ​ទៅ​ទៀត​ ​​ចំពោះ​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ក្នុង​រឿង​ក្ដី​ករណី​បុក​ហើយ​បើក​រត់​ជា​ច្រើន​ ការ​កាត់ទោស​របស់​ចៅក្រម​ច្រើន​តែ​មាន​កម្រិត​ស្រាល​ហើយ​សំណង​សម្រាប់​ជន​រង​គ្រោះ​គឺ​អាច​នឹង​គ្មាន​ ឬ​អោយ​ទាប​បំផុត​។15​​ ករណី​ទាំងនេះ​មិន​បាន​ជួយ​ដោយ​ក្រុម​ប៉ូ​លី​ស​ក្នុង​ការ​ស៊ើបអង្កេត​អ្វី​ក្រៅពី​តម្រូវ​ឱ្យ​មាន​ថែម​សេវា​ក្រៅ​ ដែល​វា​អាស្រ័យ​លើ​សមត្ថភាព​នៃ​ការ​ចំនាយ​របស់​ជន​រង​គ្រោះ​ ហើយ​វា​មិនមែន​ជា​សេវា​សាធារណៈ​ដែល​គួរតែ​ផ្តល់​ដោយ​មិន​គិត​កម្រៃ​ និង​បើកចំហ​ដល់​ជន​គ្រប់​គ្នា​ដោយ​ស្មើភាព​នោះ​ទេ​។​16

​ជា​លទ្ធផល​ ពី​ហឹ​ង្សា​តាម​ដងផ្លូវ​នៅ​ប្រទេស​កម្ពុជា​ទៅ​អនាគត​ អំពើ​ហឹ​ង្សាដោយ​ហ្វូង​មនុស្ស​ហាក់​នឹង​ក្លាយជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ធានា​ឱ្យ​បាន​នូវ​យុត្តិធម៌​ឆាប់រហ័ស​ និង​យុត្តិធម៌​សម្រាប់​ភាព​ធ្ងន់ធ្ងរ​នៃ​បទល្មើស​។17​​ អស់​រយៈពេល​ជា​យូរ​មក​ហើយ​ អាជ្ញាធរ​នៅ​តែ​អសកម្ម​នៅ​ចំពោះ​បាតុភូត​បែប​នេះ​។18​​ នេះ​អាច​ត្រូវ​បាន​ពន្យល់​ដោយសារ​ កង្វះ​មធ្យោបាយ​ និង​ឆន្ទៈ​នយោបាយ​ដើម្បី​ព្យាយាម​គ្រប់គ្រង​ក្រុម​មនុស្ស​មាន​ដល់​ទៅ​រាប់រយ​នាក់​ ដែល​កំពុង​ស្វែងរក​គោលដៅ​ត្រឹមត្រូវ​។​ លើស​ពី​នេះ​ក្នុង​ករណី​ខ្លះ​ មន្ត្រី​ប៉ូ​លី​ស​អាច​ធ្វើ​ជា​សាក្សី​នៅ​កន្លែង​កើតហេតុ​ ប៉ុន្តែ​ពួក​គេ​ជ្រើសរើស​មិន​ធ្វើ​វា​ទៅ​វិញ​ដោយសារ​តែ​ភាព​ភ័យ​ខ្លាច​ដែល​អាច​នឹង​មានការ​វាយប្រហារ​ពី​សំណាក់​ហ្វូង​មនុស្ស​ដែល​កំពុង​ពោរពេញ​ទៅ​ដោយ​កំហឹង​ ឬ​អាច​ដោយសារ​តែ​កង្វះ​ការ​បណ្តុះបណ្តាល​និង​ការ​យល់​ដឹង​អំពី​ក្រមសីលធម៌​ មន្ត្រី​ប៉ូ​លី​ស​ជា​ច្រើន​អាច​នឹង​ចាត់​ទុក​ថា​ អំពើ​ហឹ​ង្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​អំពើ​ស្របច្បាប់​។19

​យ៉ាងណាមិញ​ វា​ពិតជា​ចាំបាច់​ណាស់​ក្នុង​ការ​បង្ហាញ​ឡើង​វិញ​ថា​ អំពើ​ហឹ​ង្សា​ដោយ​ហ្វូង​មនុស្ស​ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​។​ ក្រមព្រហ្មទណ្ឌ​រួម​បញ្ចូល​បទល្មើស​ព្រហ្មទណ្ឌ​ទាំងអស់​ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​នៃ​ “​ការ​កាត់ទោស​ដោយ​មហាជន​”​ ដែល​រួម​មាន​មនុស្សឃាត​ ទារុណកម្ម​ និង​អំពើ​ឃោរឃៅ​ អំពើ​ហឹ​ង្សា​ដោយ​ទារុណកម្ម​ និង​ការ​គំរាមកំហែង​។20​​ ថ្វីបើ​រាល់​ការ​ប្រព្រឹត្ត​ខុស​ដែល​អាច​នឹង​ត្រូវ​ដាក់​ការ​ស្តីបន្ទោស​ដល់​បុគ្គល​នោះ​ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​គ្រប់គ្រង​ដោយ​នីតិរដ្ឋ​ មនុស្ស​ម្នាក់ៗ​នៅ​តែ​បន្ត​ទទួល​បានការ​ការពារ​ដោយ​ច្បាប់​។​ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​រួម​មាន​ជំពូក​មួយ​ស្តី​ពី​សិទ្ធិ​ និង​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ21​ ​ ដែល​ទទួលស្គាល់​ និង​គោរព​សិទ្ធិ​មនុស្ស​ដូចដែល​បាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ជាស​កល​ស្តី​ពី​សិទ្ធិ​មនុស្ស22​ និង​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំងអស់​​។23​ បុគ្គល​ម្នាក់ៗ​ត្រូវ​បានការ​ពារ​ដោយ​សិទ្ធិ​មូលដ្ឋាន​ជា​ច្រើន​ ជា​ពិសេស​ដោយ​សមភាព​នៅ​ចំពោះ​មុខ​ច្បាប់​24​ ដូច​ជា​ សិទ្ធិ​រស់រាន​មាន​ជិ​វិត​ សិទ្ធិ​សេរីភាព​ សិទ្ធិ​ទទួល​បាន​សន្តិសុខ25​​ សិទ្ធិ​ក្នុង​ការ​សន្មត់​ជា​មុន​ថា​គ្មាន​ទោស​ និង​សិទ្ធិ​ការពារ​ក្តី​តាម​ផ្លូវច្បាប់26​ ការ​ហាម​ប្រាណ​មិន​ឱ្យ​មានការ​រើសអើង27​ និង​ការ​ហាម​ប្រាណ​មិន​ឱ្យ​មានការ​រំលោភ​បំពាន​លើ​រាង​កាយ​​។28​​

​យោង​តាម​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​មាន​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ភាគី​ រួម​ទាំង​រដ្ឋធម្មនុញ្ញ​ និង​ក្រមព្រហ្មទណ្ឌ​ រាជរដ្ឋាភិបាល​នៃ​កម្ពុជា​មាន​កាតព្វកិច្ច​ដើម្បី​បង្ការ​ការ​កើតឡើង​នៃ​ការ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​។​ ជា​ការ​ពិត​ណាស់​ ចាប់តាំងពី​ដើម​ទស​វត្ស​ឆ្នាំ​២០០០​ ជា​ពេល​នៃ​អំពើ​ហឹ​ង្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ឈាន​ដល់​កម្រិត​គួរ​ឱ្យ​ព្រួយបារម្ភ​ ចំនួន​ករណី​ដែល​បាន​រាយការណ៍​បាន​ថយ​ចុះ​បន្តិច​ម្តងៗ​ ជាមួយនឹង​ស្ថេ​រ​ភាព​នយោបាយ​ និង​ការ​បើក​ទីផ្សារ​សេដ្ឋកិច្ច​ដែល​ធ្វើ​ឱ្យ​មាន​លទ្ធភាព​ធានា​បាន​នូវ​បរិយាកាស​សន្តិភាព​នៅ​កម្ពុជា​។29​​ យ៉ាងណាមិញ​ ករណី​នៃ​ការ​សម្លាប់​ខ្លះ​នៅ​តែ​ជា​ប្រធានបទ​ធំ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​រូបភាព​ និង​វី​ដេ​អូ​នៃ​អំពើ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​នេះ​ ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ក្នុង​សារព័ត៌មាន​ និង​ចែកចាយ​បន្ត​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​យ៉ាង​ទូលំទូលាយ​។​ ការ​អនុវត្ត​បែប​នេះ​កំពុង​តែ​ជួយ​បង្កើន​ភាព​ស្របច្បាប់​នៃ​ទ​ង្វើ​ទាំងនោះ​នៅ​ក្នុង​ក្រសែភ្នែក​ប្រជាជន​កម្ពុជា​ ដោយ​ធ្វើ​ឱ្យ​ការ​ប្រើ​អំពើ​ហឹ​ង្សា​ក្លាយទៅជា​រឿង​សាមញ្ញ​និង​ធម្មតា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ឥរិយា​បទ​ប្រឆាំង​នឹង​សង្គម​។30​​ លើស​ពី​នេះ​ ការ​ធ្វើ​ឱ្យ​អំពើ​ហឹ​ង្សា​កាន់តែ​មាន​ប្រជាប្រិយភាព​ ទំនង​នឹង​ក្លាយជា​ការ​បង្ហាញ​នូវ​អសន្តិសុខ​សង្គម​31​​​ ដែល​បណ្តាល​មក​ពី​ដោយ​ការ​ផ្លាស់​ប្តូរ​ខាង​សេដ្ឋកិច្ច​ ភាព​តានតឹង​ជាតិនិយម​ ដូច​ជា​ការ​កើនឡើង​នូវ​ស​ញ្ចេ​ត​នា​ប្រឆាំង​វៀតណាម​ និង​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​។32

​ការ​រក្សា​សន្តិភាព​ និង​ការ​កសាង​សមត្ថភាព​ដើម្បី​ប្រសិទ្ធិ​ភាព​ការងារ​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​ និង​មន្ត្រី​ប៉ូ​លី​ស​ គឺជា​កិច្ចការ​ចាំបាច់​ក្នុង​ចំណោម​អាទិភាព​ផ្សេង​ទៀត​របស់​រដ្ឋាភិបាល​ ដូចដែល​មាននៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​។​33​ កិច្ច​ខិតខំ​ប្រឹងប្រែង​នានា​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ស្វែងរក​និង​កាត់ទោស​ជនល្មើស​នៃ​ការ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​ ហើយ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ការ​ស៊ើបអង្កេត​នៃ​ករណី​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​តុលាការ​ពីរ​ផ្សេង​គ្នា​។​34

​យ៉ាងណាមិញ​ នៅ​មាន​ផ្លូវ​វែង​ឆ្ងាយ​ទៀត​ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ការ​លុប​បំបាត់​បាតុភូត​នេះ​។​ តាម​រយៈ​របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR)​ របស់​អង្គការសហប្រជាជាតិ​ បាន​លើក​ឡើង​ថា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​នេះ​វា​ទាមទារ​ឱ្យ​មានការ​បង្កើត​ក្រម​ខណ្ឌ​ច្បាប់​មួយ​ដែល​ច្បាស់លាស់​ និង​មាន​ប្រសិទ្ធិ​ភាព​ ប៉ុន្តែ​រួម​ទាំង​វិធានការ​ដើម្បី​បង្ការ​ និង​ការ​បណ្តុះបណ្តាល​ដល់​ទាំង​ប្រជាពលរដ្ឋ​ និង​មន្ត្រី​អនុវត្តន៍​ច្បាប់​។35​​ ជាបឋម​ ការ​យល់​ដឹង​អំពី​នីតិរដ្ឋ​នៅ​មិន​ទាន់​ទទួល​បាន​ពេញលេញ​នៅឡើយ​ទេ​ ហើយ​ប្រហែល​ដោយសារ​ការ​បាក់ទឹកចិត្ត​ជាមួយនឹង​អារម្មណ៍​អយុត្តិធម៌​ដែល​លេច​ចេញពី​ស្ថាប័ន​នានា​។​ ទោះបីជា​ទោស​ប្រហារជីវិត​ត្រូវ​បាន​លុប​ចោល​តាំងពី​ក្នុង​ឆ្នាំ​១៩៨៩​ ក៏​ដោយ​ មនុស្ស​ជា​ច្រើន​នៅ​តែ​យល់​ថា​ ការ​សម្លាប់​ជា​ដំណោះស្រាយ​ដ៏​សាក​សម​ដើម្បី​ដាក់​ទណ្ឌកម្ម​ឧក្រិដ្ឋជន​ជា​ពិសេស​ជន​រំលោភ​ផ្លូវភេទ​ និង​ចោរកម្ម​។​36

​រដ្ឋាភិបាល​ តាម​រយៈ​តំណាង​របស់​ខ្លួន​មាន​ នាយក​រដ្ឋមន្ត្រី37​ និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ38​​ បាន​លើក​ឡើងជា​សាធារណៈ​ ដើម្បី​ក្រើនរំលឹក​ពលរដ្ឋ​កុំ​ប្រើប្រាស់​អំពើ​ហឹ​ង្សា​ដោយ​ផ្ទាល់​ និង​សំណូមពរ​ពួក​គេ​ទុក​ភារកិច្ច​ទាំងនេះ​ជូន​ប៉ូ​លី​ស​ដើម្បី​ចាត់ចែង​។​ អ្នកនាំពាក្យ​របស់​ក្រសួងយុត្តិធម៌​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​ រដ្ឋាភិបាល​បាន​កំពុងធ្វើការ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ហា​មួយ​នេះ​ដោយ​មានការ​សហប្រតិបត្តិការ​ជាមួយនឹង​ដៃគូ​ពាក់ព័ន្ធ​នានា​ ដោយ​រួម​មាន​ទាំង​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​។39​​ ​រដ្ឋាភិបាល​ទទូច​ឱ្យ​ប្រើប្រាស់​ការអប់រំ​ ​និង​ការផ្សព្វផ្សាយ​គោលការណ៍​សិទ្ធិមនុស្ស​ដល់​ប្រជាជន​ក៏ដូចជា​ ការពង្រឹង​សមត្ថភាព​របស់​កងកម្លាំង​ប៉ូលីស​​ផងដែរ​។40​​ ​មាន​ករណី​ថ្មីៗ​ ត្រូវ​បាន​គេ​កត់សម្គាល់​ជា​មតិ​សាធារណៈ​ថា​ រដ្ឋាភិបាល​បាន​ពិចារណា​រក​ការ​ស៊ើបអង្កេត​ និង​ការ​កាត់ក្តី​ដែល​មាន​ប្រសិទ្ធិ​ភាព​ និង​ឆាប់រហ័ស​។41

​ជា​លទ្ធផល​ វា​បង្ហាញ​ថា​ការ​អនុវត្ត​ច្បាប់ព្រហ្មទណ្ឌ​តាម​កម្រិតស្តង់ដារ​អន្តរជាតិ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​តែ​ប៉ុណ្ណោះ​។​ យោង​តាម​អនុសាសន៍​នៃ​របាយការណ៍​ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ រដ្ឋ​ត្រូវ​ធានា​ឱ្យ​មានការ​អនុវត្ត​ច្បាប់​ទាំងនេះ​ប្រកបដោយ​ប្រសិទ្ធភាព​។​42​​ សង្គម​ស៊ី​វិល​រួម​ជាមួយ​ស្ថាប័ន​សាធារណៈ​គួរ​លើកកម្ពស់​ការ​យល់​ដឹង​ដើម្បី​ជួយ​ពលរដ្ឋ​ក៏​ដូច​ជា​អ្នក​អនុវត្ត​ច្បាប់​និង​មន្ត្រី​យុត្តិធម៌​ឱ្យ​បាន​យល់​ថា​ អំពើ​ហឹ​ង្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​គឺជា​ឧក្រិដ្ឋកម្ម​ហើយ​មិន​គួរ​ត្រូវ​បានការ​អត់ឱន​នៅ​ក្នុង​សង្គម​ដែល​មានការ​ប្តេជ្ញា​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នោះ​ទេ​។​ ការណ៍​នេះ​ក៏​តម្រូវ​ឱ្យ​មានការ​បង្កើន​នូវ​ធនធាន​ដែល​អាច​រកបាន​សម្រាប់​មន្ត្រី​ប៉ូ​លី​ស​ដើម្បី​ធ្វើ​អន្តរាគមន៍​ និង​ទប់ស្កាត់​អំពើ​ហឹ​ង្សា​របស់​ហ្វូង​មនុស្ស​ ប៉ុន្តែ​អ្វី​ដែល​រឹតតែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ និង​ចាប់ខ្លួន​អ្នក​ដែល​ទទួលខុសត្រូវ​ ដើម្បី​លុប​បំបាត់​វប្បធម៌​និទណ្ឌភាព​។​​43​​

ឯកសារយោង

  • 1. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។ ចូលអានថ្ងៃទី​១ ខែកញ្ញា ឆ្នាំ ២០១៩។ https://cambodia.ohchr.org/kh/news/ohchr-report-%E2%80%9Cpeople%E2%80%99s-court%E2%80%9D-preventing-and-responding-%E2%80%9Cpopular-justice%E2%80%9D-cambodia
  • 2. ខន សាវិ, “OHCHR: ចាប់ពី​ឆ្នាំ ២០០២ ការ​សម្លាប់​ដោយ​តុលាការ​មហាជន​មាន ៥៧ លើក”, កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។ ចូលអានថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។ https://www.phnompenhpost.com/national/ohchr-mob-justice-cases-2002-total-73
  • 3. សេចក្តីសង្ខេប ឬការសម្លាប់តាមទំនើងចិត្ត, អ. ស. ប។ E / EC.៤ / ១៩៨៣ / ១៦ កថាខណ្ឌ ៦៦
  • 4. ក្រៅប្រព័ន្ធតុលាការ, សេចក្តីសង្ខេប ឬការសម្លាប់តាមទំនើងចិត្ត, របាយការណ៍នៃអ្នករាយការណ៍ពិសេស, ប្រគល់ជូនទៅគណៈកម្មការដោះស្រាយបញ្ហាសិទ្ធិមនុស្ស ២០០០/៣១, ផ្នែក I B
  • 5. Thomas Hobbes, Leviathan, 1651, https://socialsciences.mcmaster.ca/econ/ugcm/3ll3/hobbes/Leviathan.pdf ; Max Weber, “នយោបាយជាវិជ្ជាជីវៈ”, បោះពុម្ពផ្សាយ “Politik als Beruf,” Gesammelte Politische Schriften (Muenchen, 1921), ទំព័រ. 396­-450. ជាសុន្ទរកថាដើមនៅសកលវិទ្យាល័យម៉ូនិក, ១៩១៨, បោះពុម្ពផ្សាយនៅឆ្នាំ ១៩១៩ ដោយ Duncker & Humblodt, Munich, http://fs2.american.edu/dfagel/www/Class%20Readings/Weber/PoliticsAsAVocation.pdf
  • 6. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, បុព្វកថា, ឆ្នាំ ២០០៨, http://www.sithi.org/admin/upload/law/2008_02_19_Constitution(EN)_including%20Amendment%20(1).pdf
  • 7. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, មាត្រា ៣១, ដូចមានចែង។
  • 8. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។​ ដូចយោងខាងលើ។
  • 9. ដូចឯកសារយោងខាងដើម។
  • 10. តំណាងពិសេសនៃអគ្គលេខាធិការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា(OHCHR), “ការផ្តន្ទាទោសការចងពៀរគ្នាតាមចិញ្ចើមផ្លូវ នៅក្នុងប្រទេសកម្ពុជា”, ចេញផ្សាយថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០២។ http://cambodia.ohchr.org/en/content/street-retribution-cambodia
  • 11. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។​ ដូចយោងខាងលើ។
  • 12. “របាយការណ៍ UN: ការសម្លាប់ដោយតុលាការមហាជនកំពុងតែកើនឡើងខ្លាំងនៅកម្ពុជា”។ សារព័ត៌មានម៉ាឡេម៉ែល, ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។ ចូលអានថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៩។ https://www.malaymail.com/news/world/2019/07/18/un-report-deadly-mob-justice-thrives-in-cambodia/1772856
  • 13. ហ៊ាន សុជាតា, “អ្នក​ជំនាញ៖ អយុត្តិធម៌​សង្គម​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ក្រៅ​ផ្លូវ​ច្បាប់​ពី​មហាជន”។ សម្លេងសហរដ្ឋអាមេរិក, ចុះថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៧។ ចូលអានថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៩។  https://khmer.voanews.com/a/social-injustice-could-lead-to-mob-beating-experts-say/3787266.html
  • 14. គេហទំព័រ GAN Integrity, “របាយការណ៍ស្តីពីអំពើពុករលួយនៅកម្ពុជា”, ចេញផ្សាយខែសីហា ឆ្នាំ២០១៧។ ចូលអានថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។  https://www.ganintegrity.com/portal/country-profiles/cambodia/
  • 15. David Hutt, “ ករណីគ្រោះថ្នាក់ចរាចរណ៍បុកហើយរត់គេចត្រូវបានគេចាប់អារម្មណ៍ខ្លាំងនៅកម្ពុជា”, កាសែតអាស៊ីថែមស៍, ចុះថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៩។ ចូលអានថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៩។ https://www.asiatimes.com/2019/04/article/the-hit-and-run-accident-that-captivated-cambodia/
  • 16. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។​ ដូចយោងខាងលើ។
  • 17. ហ៊ាន សុជាតា, “អ្នក​ជំនាញ៖ អយុត្តិធម៌​សង្គម​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ក្រៅ​ផ្លូវ​ច្បាប់​ពី​មហាជន”។ សម្លេងសហរដ្ឋអាមេរិក, ចុះថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៧។ ចូលអានថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៩។  https://khmer.voanews.com/a/social-injustice-could-lead-to-mob-beating-experts-say/3787266.html
  • 18. Seth Mydans, “គ្រោះកាចថ្មីបង្អស់នៅកម្ពុជា៖ ច្បាប់កាត់ទោសក្រៅតុលាការ”។ កាសែតឌឹញ៉ូយកថែមស៍, ចុះថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០០០។ ចូលអានថ្ងៃទី ១​ខែកញ្ញា ឆ្នាំ២០១៩។ https://www.nytimes.com/2000/04/13/world/cambodia-s-latest-plague-lynch-law.html?register=google&auth=register-google
  • 19. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។​ ដូចយោងខាងលើ។
  • 20. ក្រមព្រហ្មទណ្ឌកម្ពុជា, មាត្រា ១៩៩, ២០៧, ២១០, ២១៧, ២៣១ និង ២៦១, ចែងក្នុងឆ្នាំ ២០១១។ https://www.ajne.org/sites/default/files/resource/laws/7195/criminal-code-cambodia-en-kh.pdf
  • 21. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, មាត្រា ៣១ ដល់ ៥០, ដូចយោងខាងលើ។
  • 22. អង្គការសហប្រជាជាតិ, សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស, ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។ https://www.ohchr.org/EN/UDHR/Documents/UDHR_Translations/eng.pdf
  • 23. កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌ឆ្នាំ ១៩៦៦ (“ICESCR”) (ចូលជាធរមាននៅក្នុងប្រទេសកម្ពុជា ១៩៩២)។ កតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋនិងសិទិ្ធនយោបាយឆ្នាំ ១៩៦៦ (“ICCPR “) (ចូលជាធរមាននៅក្នុងប្រទេសកម្ពុជា ១៩៩២) ។ អនុសញ្ញាស្តីពីការប្រឆាំងនឹងការធ្វើទារុណកម្មនិងការប្រព្រឹត្តមកលើខ្លួនឬទណ្ឌកម្មឯទៀតដែលឃោរឃៅអមនុស្សធម៌ឬបន្ទាបបន្ថោក ១៩៨៤​ (“CAT”) (ចូលជាធរមាននៅក្នុងប្រទេសកម្ពុជា ១៩៩២) ។ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីឆ្នាំ ១៩៧៩ (“CEDAW”) (ចូលជាធរមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩២)។ អនុសញ្ញាស្តីពីសិទ្ធិកុមារ ១៩៨៩ (“CRC”) (ចូលជាធរមាននៅកម្ពុជាក្នុងឆ្នាំ ១៩៩២) អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ឆ្នាំ ១៩៦៥ (“ICERD”) (ចូលជាធរមាននៅក្នុងប្រទេសកម្ពុជាឆ្នាំ ១៩៩៣) ។ អនុសញ្ញាស្តីពីសិទ្ធិជនពិការឆ្នាំ ២០០៦ (“ CRPD”) (ចូលជាធរមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១២) ។ អនុសញ្ញាអន្តរជាតិស្តីពីការការពារមនុស្សគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ២០០៦ (“CED”) (ចូលជាធរមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣) ។
  • 24. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, មាត្រា ៣១, ដូចយោងខាងលើ។
  • 25. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, មាត្រា ៣១, ដូចយោងខាងលើ។
  • 26. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, មាត្រា ៣៨, ដូចយោងខាងលើ។
  • 27. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, មាត្រា ៣១, ដូចយោងខាងលើ។
  • 28. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, មាត្រា ៣៨, ដូចយោងខាងលើ។
  • 29. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។​ ដូចយោងខាងលើ។
  • 30. George Wright, អ៊ូច សូនី, “នៅតាមដងផ្លូវ តើគួរសម្រេចយកតុលាការមហាជន ឬតុលាការពុករលួយ”, កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧។ ចូលអានថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។ https://www.cambodiadaily.com/editors-choice/on-the-streets-its-mob-justice-or-corrupt-courts-127324/
  • 31. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។​ ដូចយោងខាងលើ។
  • 32. ដូចឯកសារយោងខាងដើម។
  • 33. រាជរដ្ឋាភិបាលកម្ពុជា, យុទ្ធសាស្ត្រចតុកោណដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធិភាពនៅកម្ពុជា, កក្កដា ២០០៤។ http://www.cdc-crdb.gov.kh/cdc/aid_management/RGC_Rectangular_Strategy_2004.pdf
  • 34. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”,  ដូចយោងខាងលើ។ និងម៉ិច ដារ៉ា “មនុស្សពីរនាក់ត្រូវបានចាប់ខ្លួននៅក្នុងហេតុការណ៍វាយដំដោយហ្វូងមនុស្សទៅលើសាស្ត្រាចារ្យម្នាក់នៅភ្នំពេញ”, កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។ https://www.phnompenhpost.com/national/two-arrests-brutal-phnom-penh-mob-beating-professor
  • 35. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។​ ដូចយោងខាងលើ។
  • 36. ដូចឯកសារយោងខាងដើម។
  • 37. ម៉ិច ដារ៉ា, “ការអំពាវនាវដ៏កម្រមួយដើម្បីបញ្ចប់នូវភាពអយុត្តិធម៌បន្ទាប់ពីការវាយធ្វើបាបសាស្រ្តាចារ្យគាំទ្របក្សប្រជាជន”។ កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨។ ចូលអានថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៩។ https://www.phnompenhpost.com/national/rare-call-end-mob-justice-after-brutal-beating-cpp-aligned-professor
  • 38. មុំ គន្ធា, “លោក ស ខេង ថ្កោលទោសចំពោះអំពើហិង្សាអយុត្តិធម៌ដោយក្រុមមនុស្ស”។ កាសែតខ្មែរថាមស៍ ចុះថ្ងៃទី ៣ ខែមេសា ឆ្នាំ២០១៨។ ចូលអានថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៩។https://www.khmertimeskh.com/298772/sar-kheng-condemns-unjust-mob-violence/
  • 39. បែន សុខហ៊ាន,“ស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ៖ តុលាការមហាជននៅតែជាបញ្ហា”។ កាសែតខ្មែរថាមស៍, ចុះថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៩។ ចូលអានថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៩។ https://www.khmertimeskh.com/50617725/mob-justice-still-an-issue-un-rights-body/
  • 40. ដូចឯកសារយោងខាងដើម។
  • 41. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។​ ដូចយោងខាងលើ។
  • 42. ដូចឯកសារយោងខាងដើម។
  • 43. ដូចឯកសារយោងខាងដើម។