សេដ្ឋកិច្ច និងពាណិជ្ជកម្ម

ក្រុមហ៊ុន និង​ក្រុម​វិនិយោគិន​ជប៉ុន​ដាក់​អនុសាសន៍​ ២១ ​ទៅ​រដ្ឋាភិបាល

តំណាង​ក្រុមហ៊ុន និង​ក្រុម​វិនិយោគិន​ជប៉ុន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បានដាក់​អនុសាសន៍​គោលនយោបាយ​ ២១ ​ចំណុច​ទាក់ទង​នឹង​បញ្ហា​ប្រឈម​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​បន្ទាប់ ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ​។ ឯកអគ្គរាជទូត​ជប៉ុន មេដឹកនាំ​សមាគម​អាជីវកម្ម​ជប៉ុន​នៅ​កម្ពុជា (JBAC) ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​កម្ពុជា និង​ជប៉ុន​ (JETRO) ...

ម៉ៃ គុណមករា
https://bit.ly/2SwCTQe

គណៈកម្មការ​អឺរ៉ុប​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ​ដែល​ប៉ះពាល់​លើ​ទំនិញ​ ៤០ ​មុខ

គណៈកម្មការ​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ដែល​ប៉ះពាល់​លើ​ទំនិញ​ ៤០ ​មុខ​ពី​កម្ពុជា​នាំចូល​ទៅ​ប្លុក​ដែល​មាន​ប្រទេស​ចំនួន​ ២៧ ​នេះ​ដោយ​លើកឡើង​ហេតុផល​ថា កម្ពុជា​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ និង​ជា​លក្ខណៈ​ប្រព័ន្ធ ...

នៀម ឆេង
https://bit.ly/31TOJXE

CDC ដាក់​ឲ្យ​ដំណើរការ​បញ្ជរ​តែមួយ សម្រួលការ​នាំចូល​ទំនិញ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​នឹងដាក់​ឲ្យ​ដំណើរការ​បញ្ជរ​តែមួយ​ជាតិ​ដើម្បី​សម្រួល​ដល់​ការស្នើសុំ​នាំចូល​ទំនិញ​សម្រាប់​បម្រើ​ឲ្យ​ការអនុវត្ត​គម្រោង​វិនិយោគ​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់ CDC ចេញផ្សាយ​ពី​ថ្ងៃ​ចន្ទ​។ ...

ធូ វិរៈ
https://bit.ly/2ShFeOP

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ថៃ​កើនឡើង​ ១៩៥​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩

​ទិន្នន័យ​ចុង​ក្រោយ​ពី​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា​ ចាប់ពី​ខែមករា​ដល់​ខែធ្នូ​ឆ្នាំ​មុន​ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​មាន​តម្លៃ​ ២,២៧​ ពាន់​លាន​ដុល្លារ​ទៅ​ប្រទេស​ថៃ​ ជាមួយនឹង​កំណើន​ ១៩៥​ ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​។​ ​ ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50689838/cambodias-exports-to-thailand-increase-by-195-in-2019

មន្ត្រី​រដ្ឋាភិបាល​ នៅ​​មិនទាន់​ទទួល​បាន​ដំណឹង​ចំពោះ​ការសម្រេច​រឿង EBA

មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ជាក់ថា នៅ​មិនទាន់​ទទួល​បាន​របាយការណ៍​ពី​ការសម្រេច​ជា​ផ្លូវការ​របស់​សហភាព​អឺរ៉ុប​ជុំវិញ​ការដក​ ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅឡើយ​ទេ​ ខណៈ​ដែលមាន​របាយការណ៍​មួយ​អះអាង​ថា សហភាព​អឺរ៉ុប​បាន​សម្រេច​មិន​ដក​ទាំងស្រុង​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះទេ ប៉ុន្តែ​បាន​សម្រេច​ដក​លើ ...

ខន សាវិ
https://bit.ly/37b8tXK

ការនាំចេញ​អង្ករ​ក្នុង​ខែមករា​បាន​ធ្លាក់ចុះ​ជាង​ ១៥ ​ភាគរយ

ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ៥០ ៤៥០ តោន​ ធ្លាក់ចុះ ១៥,៣៩ ​ភាគរយ ​ដែល​មាន​តម្លៃ ៣៩ ​លាន​ដុល្លារ​ នៅក្នុង​ខែមករា ឆ្នាំ​ ២០២០ ធៀប​នឹង​ខែមករា ឆ្នាំ​ ២០១៩​។ នេះ​បើតាម​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​បាន​ធ្លាក់ចុះ ២២ ភាគរយ ឬ ...

ធូ វិរៈ
https://bit.ly/2up9NJr

ប្រទេស​ចិន​នឹង​គាំទ្រ​ដល់​ព្រះរាជាណាចក្រ​ទោះបី​មានការ​ដក​ EBA​ ក៏​ដោយ​

​លោក​ប្រធានាធិបតី​ ស៊ី​ ជិន​ពីង​ បាន​ធានា​អះអាង​ដល់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថា​ប្រទេស​ចិន​នឹង​បន្ត​គាំទ្រ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បើ​ទោះបីជា​ EBA​ នឹង​ត្រូវ​បាន​ព្យួរ​ដោយ​គណៈកម្មការ​អឺរ៉ុប​ក្នុង​ខែ​នេះ​ក៏​ដោយ​។​ ...

ស៊ុន មេសា
https://www.khmertimeskh.com/50688230/china-will-support-kingdom-despite-eba-withdrawal-official

ក្រសួងពាណិជ្ជកម្ម​៖​ ពាណិជ្ជកម្ម​កម្ពុជា​អង់គ្លេស​នៅ​តែ​មានជីវិត​បន្ទាប់​ពី​ Brexit

​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​និយាយ​ថា​ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចក្រភព​អង់គ្លេស​នឹង​មាន​ភាព​ប្រសើរ​ឡើង​នា​ពេល​អនាគត​។​ ការ​អត្ថាធិប្បាយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ចក្រភព​អង់គ្លេស​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​ ៣១​ ខែមករា ...

ជា វណ្ណៈ
https://www.khmertimeskh.com/50688294/cambodia-uk-trade-still-alive-after-brexit-ministry-of-commerce

ប្រទេស​កម្ពុជា​គ្រោង​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​គុយ​វ៉ែត​

​យោង​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ ប្រទេស​កម្ពុជា​គ្រោង​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​គុយ​វ៉ែត​តាម​អ្វី​ដែល​ត្រូវ​បាន​ពិពណ៌នា​ថា​ ជា​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​។​ ក្រសួង​ក៏​បាន​ប្រកាស​ដែរ​ថា​ កិច្ចព្រមព្រៀង​ទិញ​នេះ​គ្រោង​នឹង​ចុះហត្ថលេខា​នៅ​ខែ​ក្រោយ​។ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50688095/cambodia-plans-to-export-rice-to-kuwait

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​កូរ៉េខាងត្បូង​​ឆ្នាំ​ ២០១៩ ​កើនឡើង​ដល់​ជាង​ ១ ​ពាន់​លាន​ដុល្លារ

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង​សម្រេច​បាន​ជាង​ ១ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន កើនឡើង​ជាង​ ៣៦ ​ភាគរយ​ ធៀប​នឹង​ ៧៥៦ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​ពលករ​កម្ពុជា​នៅ​កូរ៉េ​ខាង​ត្បូង​កាលពី​ថ្ងៃ​ចន្ទ​។ លោក ហ៊ុន សែន បាន ...

ម៉ៃ គុណមករា
https://bit.ly/2S1mFy2

គម្រោង​សាកល្បង​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​

ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ចេញ​នូវ​គម្រោង​ Go4eCam​ ដែល​ជា​គម្រោង​សាកល្បង​មួយ​ដែល​មាន​គោលបំណង​ដើម្បី​ផ្តល់​ការ​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ដែល​ជា​វិស័យ​នេះ​បច្ចុប្បន្ន​កំពុង​ដើរតួ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50686950/pilot-project-to-boost-e-commerce-for-kingdoms-smes

កម្ពុជា​មាន​ក្តី​សង្ឃឹម​ខ្ពស់​លើ​ការ​រក្សា​ឯកសិទ្ធិ​ពាណិជ្ជកម្ម​ជាមួយ​ចក្រភព​អង់គ្លេស​

រដ្ឋាភិបាល​កម្ពុជា​សង្ឃឹមថានឹង​រក្សា​បាន​នូវ​ស្ថានភាព​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​ចក្រភព​អង់គ្លេស​បន្ទាប់​ពី​ប្រទេស​នេះ​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​ ​ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50686838/kingdom-has-high-hopes-over-uk-trade-privilege-retention

CDC ​បាន​អនុម័ត​គម្រោង​វិនិយោគ​ $៣០ ​លាន ​នៅក្នុង​ខែ​មករា

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​យ៉ាងហោចណាស់​គម្រោង​វិនិយោគ​រោងចក្រ​កាត់ដេរ និង​ផលិតផល​ធ្វើដំណើរ​ចំនួន​ ៧ គម្រោង​ដែល​មាន​តម្លៃ​ជាង​ ៣០ ​លាន​ដុល្លារ​​ ក្នុង​ខែមករា ឆ្នាំ​ ២០២០ ស្រប​ពេលដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការបាត់បង់​សិទ្ធិ​ទទួល​បាន​ការរួច​ពន្ធ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​។ តួលេខ​ចេញផ្សាយ​ដោយ CDC ក្នុង​អំឡុង​ខែមករា និង ...

ធូ វិរៈ
https://bit.ly/3bkDjRd

ក្រុមហ៊ុន​គ្រោង​បង្កើត​រោងចក្រ​ផលិត​បរិក្ខារ​អគ្គិសនី​ នៅ​ខេត្តពោធិ៍សាត់

ក្រុមហ៊ុន​ថៃ Precise Electric Manufacturing Co., Ltd គ្រោង​សាងសង់​រោងចក្រ​ផលិត​បរិក្ខារ​អគ្គិសនី​នៅ​ខេត្តពោធិ៍សាត់ ខណៈ​មើលឃើញ​ពី​តម្រូវ​ការកើនឡើង​។ ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​ជាមួយ​តំណាង​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ពុធ​។ នេះ​បើ​យោងតាម​អភិបាលរង​ខេត្ត​។ លោក ចែ ឡៃ អភិបាលរង​ខេត្តពោធិ៍សាត់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន Precise Electric Manufacturing Co., Ltd គម្រោង​នឹង​បង្កើត​រោងចក្រ​ផលិត ...

ធូ វិរៈ
https://bit.ly/31aSI1y

រដ្ឋាភិបាល​ ទម្លាក់​ការព្យាករកំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​ ២០២០

រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ការព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​ឆ្នាំនេះ​ពី ​៦,៥ ​ភាគរយ​ដែល​ព្យាករ​ពីមុន​មក​នៅត្រឹម​ ៦,១ ​ភាគរយ​ដោយ​លើកឡើង​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក ពិសេស​ការផ្ទុះ​វីរុស​កូរ៉ូណា​នៅ​ទីក្រុង​វូហាន​ដែល​កំពុង​រីក​រាលដាល និង​ការប្រឈម​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពី​សហភាព​អឺរ៉ុប​ EBA ...

ម៉ៃ គុណមករា
https://bit.ly/2RGKF9C

វិស័យ​ឯកជន​ថា ​បញ្ហា​នឹងត្រូវ​​លើកឡើង​មុខ​នាយករដ្ឋមន្ត្រី

វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​លើក​ទី​ ១៩ នឹងត្រូវ​បានរៀបចំ​ឡើង​នៅ​ថ្ងៃទី​ ១ ខែ​មេសា ខណៈ​វិស័យ​ឯកជន​រំពឹងថា បញ្ហា​ប្រឈម​នានា​នឹង​ត្រូវបាន​ដោះស្រាយ​ក្នុង​ជំនួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​។ នេះ​បើ​យោងតាម​ប្រធាន​ផ្នែក​សម្របសម្រួល​ការងារ​ផ្នែក​ឯកជន​នៃ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​។ នៅក្នុង​ជំនួប​ដែល​គេ​ត្រូវបាន ...

ហ៊ឹន ពិសី
https://bit.ly/2GyNza2

ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​កើនឡើង​ ៣០ ​ភាគរយ

ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០១៩ បាន​កើនឡើង​ ៣០ ​ភាគរយ​ ដែល​មាន​តម្លៃ​ជាង​ ៣៧០ ​លាន​ដុល្លារ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​កៅស៊ូ ២៨២ ០៧១ តោន​ មាន​តម្លៃ​ ៣៧៦ ​លាន​ដុល្លារ​ ធៀប ...

ធូ វិរៈ
https://bit.ly/2uHW1B3

ធនាគារជាតិ​នឹង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​បាគង ជា​ផ្លូវការ​នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ​នេះ

ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​នឹង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​បាគង (Bakong) របស់​ខ្លួន​នៅក្នុង​អំឡុង​ត្រីមាស​​ទី​ ១ ឆ្នាំ​ ២០២០ ​នេះ​ជា​វិធានការ​មួយ​ក្នុង​ការបើក​ច្រក​ទូទាត់​ជាតិ​សម្រាប់​ប្រទេស​កម្ពុជា​នៅក្នុង​ពេលអនាគត​ខាងមុខនេះ​។ លោកស្រី ជា សិរី អគ្គនាយិកា NBC បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍ កាលពី​ម្សិលមិញ​ថា បន្ទាប់ពី​ប្រព័ន្ធ​ទូទាត់ បាគង ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ ...

ម៉ៃ គុណមករា
https://bit.ly/314RZin

ការនាំចេញ​ទំនិញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ មាន​កំណើន​ជាង​ ២៧ ​ភាគរយ

ការនាំចេញ​ទំនិញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ) ​នៅ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​ ២០១៩ បាន​កើនឡើង​ប្រមាណ ២៧ ​ភាគរយ​ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) កាលពី​ថ្ងៃទី​ ២៣ ខែមករា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន ...

ហ៊ឹន ពិសី
https://bit.ly/38In2Dc

នាយករដ្ឋមន្ត្រី​ជំរុញ​វិនិយោគិន​វិនិយោគ​លើ​ការកែច្នៃ​អង្ករ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អ្នក​វិនិយោគិន​វៀតណាម​មក​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​អង្ករ​នៅ​កម្ពុជា ខណៈ​ទំហំ​ពាណិជ្ជកម្ម​ឈាន​ដល់​ជាង​ ៥ ​ពាន់​លាន​ដុល្លារ​។ ថ្លែង​ក្នុង​ពិធី​ពិសារ​អាហារ​ជាមួយ​សហគមន៍ និង​ធុរកិច្ច​វៀតណាម​នៅ​កម្ពុជា ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​វៀតណាម​ឆ្នាំ​ ២០២០ កាលពី​ថ្ងៃ ...

ធូ វិរៈ
https://bit.ly/2tyviqA

ចំណែក​ប្រាក់រៀល​ក្នុង​សេដ្ឋកិច្ច​កើន​ដល់​ ៣៣%

ការចរាចរ​ប្រាក់រៀល​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០១៩ បាន​កើន​ដល់​ប្រមាណ ៣៣ ​ភាគរយ ខណៈ​ប្រាក់​បញ្ញើ​កើន​ដល់​ ៣៧ ​ភាគរយ​។ នេះ​បើតាម​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់ NBC កាលពី​ចុង​សប្តាហ៍​មុន​បាន​សរសេរ​ថា តម្រូវការ​ប្រាក់រៀល​ក្នុង​ទីផ្សារ​បាន​កើនឡើង​ជា​លំដាប់​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន ...

ហ៊ឹន ពិសី
https://bit.ly/2TGeQPC

ការ​វិនិយោគ​លើ​កសិដ្ឋាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​តំលៃ​ ៤ លាន​ដុល្លារ​បាន​ចាប់ផ្តើម​នៅ​កម្ពុជា​

ក្រុមហ៊ុន​ Pestech​ អន្តរជាតិ​ជា​ក្រុមហ៊ុន​ម៉ាឡេស៊ី​ដែល​មាន​ជំនាញ​ខាង​បច្ចេកវិទ្យា​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ព្រះអាទិត្យ​ បាន​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។ ​ក្រុមហ៊ុន​ Edge​ Markets​ បាន​រាយការណ៍​កាលពី​ម្សិលមិញ​ថា​ ក្រុមហ៊ុន​ Pestech​ បាន​ទិញ​យក​ភាគហ៊ុន​ ៩៤​ ភាគរយ​នៅក្នុង​ក្រុមហ៊ុន​ Green​ Sustainable​ Ventures ...

Jose Rodriguez T. Senase
https://www.khmertimeskh.com/50680533/4m-solar-farm-investment-launched-in-the-kingdom

កម្ពុជា​ចាប់ផ្ដើម​នាំចូល​ ឧស្ម័ន​ធម្មជាតិ​រាវ​ពី​ប្រទេស​ចិន

អាជីវកម្ម​ក្រុមហ៊ុន​ក្នុង​ស្រុក​ Cambodian​ Natural​ Gas​ និង​ក្រុមហ៊ុន​ចិន​ CNOOC​ Gas​ Power​ Group​ បាន​សហការ​គ្នា​នាំចូល​ឧស្ម័ន​ធម្មជាតិ​រាវ​ (LNG​) ដើម្បី​ចែកចាយ​នៅ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​។ មន្រ្តី​ម្នាក់​របស់​ក្រុមហ៊ុន​បាន​និយាយ​ថា​ កិច្ច​សហប្រតិបត្តិ​ការ​នេះ​គឺ​ដើម្បី​នាំចូល​ឧស្ម័ន​ធម្មជាតិ ...

ជា វណ្ណៈ
https://bit.ly/2u4GH14

រដ្ឋមន្ត្រី​បរិស្ថាន​ ស្វាគមន៍​បំណង​វិនិយោគ​​ការគ្រប់គ្រង​សំណល់​ពី​ប្រទេស​ ម៉ាឡេស៊ី

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បានប្រកាស​ស្វាគមន៍​ចំពោះ​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​បំណង​ឱ្យ​អ្នកវិនិយោគ​របស់​ខ្លួន​មក​វិនិយោគ​លើ​ការគ្រប់គ្រង​សំណល់ និង​ការរៀបចំ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ទីក្រុង​មួយ​ចំនួន​នៅ​កម្ពុជា​។ ការប្រកាស​ស្វាគមន៍​បែប​នេះ​ធ្វើឡើង ខណៈ​លោក សាយ សំអាល់ ជួប​ជាមួយ​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ ...

រី សុចាន់
https://bit.ly/3892dAx

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gA6ZE
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!