រដ្ឋាភិបាល ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២០
រដ្ឋាភិបាលកម្ពុជាទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះពី ៦,៥ ភាគរយដែលព្យាករពីមុនមកនៅត្រឹម ៦,១ ភាគរយដោយលើកឡើងពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ពិសេសការផ្ទុះវីរុសកូរ៉ូណានៅទីក្រុងវូហានដែលកំពុងរីករាលដាល និងការប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពីសហភាពអឺរ៉ុប EBA។ លោក ផាន ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងនៅក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២០ កាលពីថ្ងៃព្រហស្បតិ៍ថាទោះបីជាភាពតានតឹងដោយសារសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិកបានធូរស្បើយបន្តិចក៏ដោយ ក៏សេដ្ឋកិច្ចរបស់ពួកគេនៅតែធ្លាក់ចុះដោយសារការប្រែប្រួលអាកាសធាតុ ភូមិសាស្ដ្រនយោបាយ ហើយជាពិសេសការផ្ទុះវីរុសកូរ៉ូណានៅទីក្រុងដ៏ប្រល័យដែលនឹងរារាំងកំណើនសេដ្ឋកិច្ចពិភពលោក។ …
ម៉ៃ គុណមករា
https://bit.ly/2RGKF9C