ថាមពល
ភាពមិនច្បាស់លាស់នៃអនាគតរបស់ទំនប់វារីអគ្គិសនី និងទន្លេមេគង្គ
ពីខ្ពង់រាបទឹកកកទីប៉េនៃជ្រលងភ្នំប្រទេសចិនក្នងខេត្ត Yunnan ហើយហូរចាក់ដល់ដែនព្រៃនៃប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ ហើយធ្លាក់ចុះដល់តំបន់ទំនាបនៃប្រទេសកម្ពុជា និងតំបន់វាលកសិកម្មដំនាំស្រូវប្រទេសវៀតណាម-ទន្លេមេគង្គ គឺដើរតួយ៉ាងសំខាន់សម្រាប់ជីវិតរបស់ប្រជាជន ១០លាននាក់។ ប្រទេសចិនបានសាងសង់ទំនប់វារីអគ្គិសនីចំនួន ៦ នៅលើដងទន្លេមេគង្គ ដែលត្រូវបានស្គាល់ថា ទន្លេ Lancang របស់ប្រទេសចិន។ ប្រទេសឡាវ ពេលបច្ចុប្បន្ននេះកំពុងសាងសង់ទំនប់ពីរ នៅ Xayaburi និង Don Sahong ហើយប្រទេសនេះក៏មានគម្រោងសាងសង់ទំនប់បន្ថែមចំនួន ៧ទៀតដែរ ហើយវាត្រូវបានគេប៉ាន់ប្រមាណថា នៅមានសំណង់ទំនប់ជាច្រើនទៀតដែលទើបនឹងសាងសង់ ឬគ្រោងនឹងសាងសង់នៅលើដៃទន្លេមេគង្គនៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម។ មានការព្រមានជាច្រើនពីផលអវិជ្ជមាននៃទំនប់វារីអគ្គិសនីដោយសារទំនប់ទាំងនេះធ្វើឱ្យមានការប្រែប្រួលលំហូរតាមធម្មជាតិរបស់ទន្លេនានា ការផ្លាស់ប្តូរនៃការហូរចាក់កំណរល្បាប់នៅកន្លែងដែលត្រីហែល រស់នៅ និងពង ហើយរួមទាំងសីតុណ្ហភាពរបស់ទឹក។ ...
ទែន សុខស្រីនិត
http://www.voacambodia.com/a/river-of-change-hydropower-dams-and-the-mekong-river-uncertain-future/3436827.html
ក្រុមហ៊ុន ហ្គាសវ័ន ឆ្លើយតបនឹងតម្រូវការសម្រាប់ឧស្ម័នប្រេងកាតរាវ
កាលពីម្សិលមិញ នាយកប្រតិបត្តិបានបង្ហើបប្រាប់ឲ្យដឹងថា ក្រុមហ៊ុនជប៉ុន ហ្គាសវ័ន (កម្ពុជា) ខូអ៊ែលធីឌី ឆ្លើយតបនឹងកំណើននៃ ការប្រើប្រាស់ឧស្ម័នប្រេងកាតរាវ នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ដំណោះស្រាយខាងវិស្វកម្ម និងការផ្គត់ផ្គង់ទៅដល់គម្រោងវិនិយោគខ្នាតធំ។ ...
កាលី កូតូស្គី
http://www.phnompenhpost.com/business/gas-one-aims-pipe-demand-lpg
ក្រុមហ៊ុនចិនកំពុងចាប់អារម្មណ៍លើបណ្តាញចែកចាយថាមពល
ក្រុមហ៊ុន PowerChina Resources Limited (PCR)មានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project Co. Ltd, ដែលជាក្រុមហ៊ុនមួយបានអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីកំចាយ ខេត្តកំពត បានបង្ហាញចំនាប់អារម្មណ៍ក្នុងការស្ថាបនាបណ្តាញចែកចាយអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27263/china-firm-now-eyes-power-lines/
បញ្ហាទំនប់វារីអគ្គិសនីដុនសាហុងមិនត្រូវបានលើយកមកពិភាក្សាដោយមេដឹកនាំឡាវ និងកម្ពុជានោះទេ
ភាពចម្រូងចម្រាស់នៃទំនប់វារីអគ្គិសនី ដុន សាហុង មិនមានក្នុងរបៀបវារៈនៃកិច្ចពិភាក្សាថ្ងៃទីពីររវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដៃគូថ្មីនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ទេកាលពីម្សិលមិញ បើទោះបីជាមានការអំពាវនាវពីសំណាក់អន្តរជាតិដើម្បីបញ្ឈប់ការសាងសង់ និងដើម្បីស្ទាបស្ទង់ពីផលប៉ះពាល់បរិស្ថាននៃទំនប់នេះក៏ដោយ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/26630/dam-problem-not-discussed-by-laos--cambodia-leaders/
អគ្គិសនី និងអូសចូលបណ្តាភូមិទាំងអស់ទូទាំងប្រទេសនៅឆ្នាំ ២០២០
បណ្ដាញអគ្គិសនីជាតិបានគ្រប់ដណ្តប់ប្រមាណជាង៦៨ភាគរយហើយនៅទូទាំងប្រទេសដែលអូសឆ្លងកាត់ភូមិប្រមាណ៩,៦០៦ភូមិក្នុងចំណោមភូមិសរុប ១៤,០៧៣នៅទូទាំងប្រទេសនៅខែមិថុនា ឆ្នាំនេះ ហើយរំពឹងថា ការតបណ្ដាញអគ្គិសនីថ្នាក់ជាតិដែលអូសចូលចូលដល់បណ្តាភូមិទាំងអស់ នឹងត្រូវបានបញ្ចប់នៅឆ្នាំ២០២០។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរអគ្គិសនីកម្ពុជា ថ្លែងឲ្យដឹងកាលពីម្សិលមិញ។ ...
សុខ ចាន់
http://bit.ly/28RUoUD
PPSEZ ចាប់ផ្តើមដំណើរការថាមពលសូឡាបូមទឹក
តំបន់សេដ្ឋកិច្ចភ្នំពេញបានចាប់ផ្ដើមដំណើរការថាមពលស្អាតរបស់ខ្លួនកាលពីម្សិលមិញដែលសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធថាមពលបន្ទះស្រូបពន្លឺព្រះអាទិត្យថ្មីពីរដើម្បីផ្គត់ផ្គង់អគិ្គសនីសម្រាប់បូមទឹកនៅក្នុងសួនឧស្សាហកម្មទំហំដី ៣៥៧ ហិកតា។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/28SsDt5
ថាមពលកកើតឡើងវិញទទួលបានការជម្រុញតាមរយៈមូលនិធិ ៣០លានដុល្លារ
ក្រសួងធនធានរ៉ែ និងថាមពលបានទទួលមូលនិធិ ៣០លានដុល្លារពីកម្មវិធីបង្កើនថាមពលកកើតឡើងវិញនៅក្នុងបណ្តាប្រទេសប្រាក់ចំណូលទាប (SREP)-ដែលជាគោលបំណងនៃការផ្តួចផ្តើមបរិយាកាសវិនិយោគមូលនិធិសកល-សម្រាប់កម្មវិធីអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យដែលរួមបញ្ជូលទាំងប្រព័ន្ធតាមគេហដ្ឋាន បណ្តាញខ្នាតតូច និងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យសម្រាប់ការប្រើប្រាស់ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
កាលី កូតូស្គី
http://www.phnompenhpost.com/business/renewables-receive-30m-funding-boost
តើទំនប់វារីអគ្គិសនីកំពុងជះឥទ្ធិពលដូចម្តេចដល់អ្នកភូមិនៅក្នុងតំបន់?
លោកស្រី ដម ច័ន្ទ ហុចម្ហូបអាហារដែលគាត់លក់ដូរដើម្បីបានប្រាក់បណ្តើរ ហើយនិយាយរៀបរាប់បណ្តើរនៅពេលលឺសម្លេងផ្ទុះយ៉ាងខ្លាំងនៅពីចម្ងាយ។ ស្ត្រីវ័យ ៥៥ឆ្នាំរូបនេះបានរស់នៅធ្វើស្រែចំការ និងលក់ដូរចំណីអាហារនៅក្នុងឃុំព្រះរំកិលដែលស្ទើរតែមួយជីវិតរបស់គាត់ទៅហើយនេះកំពុងសម្តែងការព្រួយបារម្ភពីអនាគតផ្ទះរបស់គាត់ដែលនៅក្បែរនឹងការដ្ឋានទំនប់វារីអគ្គិសនីដនសាងហុង ដែលលោកស្រីរៀបរាប់ថា ទំនប់នេះបានចាប់ផ្តើមជះឥទ្ធិពលដល់ជីវិតសត្វព្រៃនៅក្នុងតំបន់ និងជីវភាពរស់នៅរបស់ប្រជាជនដែលនៅក្បែរព្រំដែនប្រទេសឡាវ។ ...
ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/26037/don-sahong-vs-dolphins--how-the-dam-is-affecting-local-residents/
ទីភ្នាក់ងារនុយក្លេអែររុស្ស៊ីមានសុទិដ្ឋិនិយមលើទស្សនវិស័យអាស៊ាន
Rosatom ដែលជាទីភ្នាក់ងារថាមពលនុយក្លេអែររបស់រដ្ឋាភិបាលរុស្ស៊ី គឺកំពុងតែមានសុទិដ្ឋិនិយមលើទស្សនវិស័យអាជីវកម្មរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ បន្ទាប់មានការរីកចម្រើនយ៉ាងឆាប់រហ័សនៃគម្រោងក្នុងប្រទេសវៀតណាម និងកិច្ចព្រមព្រៀងជាបន្តបន្ទាប់ជាមួយប្រទេសនានាក្នុងតំបន់ លើកលែងតែប្រទេសសិង្ហបុរី ហ្វីលីពីន និងប្រ៊ុយណេ។ ...
Achara Deboonme
http://www.nationmultimedia.com/business/Russian-nuclear-agency-bullish-on-Asean-outlook-30287441.html
EDC ផ្អាកការផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់ខ្លះនៅភ្នំពេញ និងខេត្តកណ្តាល
អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាលចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ មិថុនាដើម្បីអនុវត្តការងារជួសជុលផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញមួយចំនួនក្នុងការបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។ ...
ឡាយ សាមាន
http://bit.ly/1ZfnUVm
ទំនប់នៅឡាវ ជាដើមហេតុធ្វើឱ្យត្រីពុលស្លាប់នៅខេត្តស្ទឹងត្រែង
កាលពីខែមុន សត្វត្រីចំនួនរាប់រយគីឡូត្រូវបានស្លាប់នៅច្រកទន្លេមេគង្គក្នុងស្រុកថាឡាបរិវាត់នាខេត្តស្ទឹងត្រែង ខណៈសកម្មជនព្រៃឈើបានបន្ទោសការសាងសង់ទំនប់ដងសាហុងដ៏ចម្រូងចម្រាសនោះថាជាដើមហេតុនៃហេតុការណ៍នេះ។មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីម្សិលមិញថា ត្រីទាំងនេះត្រូវបានបំពុលដោយអ្នកនេសាទឡាវ។ ...
Phak Seangly
http://www.phnompenhpost.com/national/laos-dam-poison-blamed-stung-treng-fish-deaths
ក្រុមអ្នកតវ៉ាសំណង់ទំនប់វារីអគ្គិសនីជួបជាមួយក្រុមមន្ត្រី
ពលរដ្ឋមកពីភូមិចំនួន ៦នៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យពេលនេះអាចទទួលបានការផ្អាកជាបណ្តោះអាសន្ននៃការសាងសង់សំណង់ទំនប់វារីអគ្គិសនីមួយដែលពួកគេបានអះអាងថាបានរំលោភចូលដីរបស់ពួកគេ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25574/dam-protesters-to-meet-with-officials/
ទំនប់វារីអគ្គិសនីទន្លេមេគង្គគំរាមកំហែងដល់ប្រភេទត្រីផ្សោតដ៏កម្រ ព្រមទាំងអ្នកភូមិផងដែរ
ទំនប់វារីអគ្គិសនី Don Sahong កំពុងគំរាមកំហែងដល់ត្រីផ្សោតដែលរស់នៅក្នុងទន្លេមេគង្គ យ៉ាងហោចណាស់ ៨០ក្បាល ព្រមទាំងជីវភាពរស់នៅរបស់ប្រជាជនដែលនៅផ្នែកខាងក្រោមនៃទន្លេមេគង្គក្នុងប្រទេសកម្ពុជា ដែលពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើធនធាននៃទន្លេនេះ។ ...
Pratch Rujivanarom
http://www.nationmultimedia.com/national/Mekong-dam-a-threat-to-rare-dolphins--and-villager-30286974.html
កម្ពុជា និងថៃកំពុងតែឆ្ពោះទៅជិតដល់ដំណើរការថាមពលនុយក្លេអ៊ែរ
ប្រទេសកម្ពុជា និងប្រទេសថៃ គឺកំពុងតែធ្វើដំណើរឆ្ពោះទៅរកការផលិតថាមពលពីនុយក្លេអ៊ែរ ដោយសារតែមានការប្រកួតប្រជែងខ្លាំងក្នុងតំបន់ រួមទាំងតម្រូវការប្រភពថាមពលដែលមានស្ថេរភាព ដើម្បីជម្រុញល្បឿននៃការអភិវឌ្ឍ និងជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាជនដែលកំពុងតែកើនឡើង។ ...
Tan Hui Yee
http://www.straitstimes.com/asia/cambodia-and-thailand-edging-closer-to-nuclear-power
ប្រជាជនមូលដ្ឋាន៖ ម្ចាស់គម្រោងទំនប់វារីអគ្គីសនីមិនបានបំពេញការសន្យា
កាលពីចុងសប្តាហ៍ ប្រជាជនប្រមាណ១០០នាក់មកពីភូមិទាំង៥ក្នុងស្រុកចុងកាលខេត្តឧត្តរមានជ័យបានធ្វើបាតុកម្មប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គសនីរបស់ក្រុមហ៊ុនចិន Sinohydro ដោយអះអាងថាពួកគាត់មិនទាន់ទទួលបានប្រាក់សំណងចំពោះយថាហេតុនៃការបាត់បង់ទីលំនៅ នៅពេលទ្វារទឹកត្រូវបានបិទក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនោះទេ។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/dam-firm-hasnt-made-good-pledge-locals
រុស្ស៊ី កម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់២ ដើម្បីសហការគ្នាលើដំណើរការថាមពលនុយក្លេអ៊ែរ
ក្រុមហ៊ុនប្រតិបត្តិការថាមពលអាតូមិចរបស់រដ្ឋឈ្មោះថា Rosatom និងក្រុមប្រឹក្សាជាតិដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃនេះបានប្រកាសថាពួកគេបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់សំខាន់ៗពីរ។ ...
Rosatom Asia Pte Ltd
http://www.eco-business.com/press-releases/russia-cambodia-sign-two-mous-to-cooperate-in-nuclear-energy/
ផែនការសាងសង់រោងចក្រនុយក្លេអ៊ែរត្រូវបានគ្រោងទុក
រដ្ឋាភិបាលកម្ពុជា និងរុស្ស៊ីបានចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នាមួយចំនួន ដើម្បីជួយដល់ការសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរនៅព្រះរាជាណាចក្រកម្ពុជា បើទោះបីជាសេចក្តីថ្លែងការណ៍ពីមុននិយាយផ្ទុយពីនេះ ហើយមិនមានបញ្ជាក់ពីកាលកំណត់ច្បាស់លាស់ពីពេលវេលានៃការសាងសង់ក៏ដោយ នេះបើឱ្យដឹងពីក្រសួងរ៉ែ និងថាមពល។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/25333/nuclear-power-plant-planned/
ក្រុមយុវជនបរិស្ថានទាមទារឱ្យមានការស៊ើបអង្កេតពីទំនប់វារីអគ្គិសនី Don Sahong
ក្រុមយុវជនបរិស្ថានមួយបានស្នើរសុំប្រធានសភាជាតិនៃគណៈកម្មការបរិស្ថាន និងធនធានទឹក លោក ប៉ុល ហុំ ដើម្បីទៅទស្សនកិច្ច និងស៊ើបអង្កេតពីការបំពុលដែលនឹងបង្ករដោយសំណង់នៃទំនប់វារីអគ្គិសនី Don Sahong របស់ឡាវ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/24811/group-demands-don-sahong-investigation/
ដាច់ភ្លើងអស់រយៈពេល២៤ម៉ោងនៅស្ទឹងត្រែង
អគ្គីសនីបំភ្លឺត្រូវបានដាច់អស់រយៈពេលពេញមួយថ្ងៃនៅខេត្តស្ទឹងត្រែងចាប់ផ្តើមតាំងពីល្ងាចថ្ងៃចន្ទដោយសារខ្យល់ព្យុះនៅប្រទេសឡាវ ដែលបញ្ហានេះកាន់តែបង្កផលលំបាកដល់ប្រជាជនកំពុងប្រឈមនឹងបញ្ហាអាកាសធាតុស្រាប់។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/power-out-for-24-hours-in-stung-treng-112128/
បាតុកម្មបន្ទាប់ពីការទាមទារចុះថ្លៃអគ្គីសនីត្រូវបានបរាជ័យ
កាលពីម្សិលមិញ ប្រជាជនក្នុងភូមិចំនួនពីរនាខេត្តស្វាយរៀងនឹងខេត្តព្រៃវែងបានធ្វើបាតុកម្មអំពីតម្លៃអគ្គីសនីខ្ពស់ របស់ពួកគេបន្ទាប់ពីក្រុមហ៊ុនផ្តល់សេវាអគ្គីសនីក្នុងតំបន់របស់ពួកគេបរាជ័យក្នុងការបញ្ចុះតម្លៃប្រាក់អគ្គីសនីដល់៨០០ ...
ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/protest-follows-failure-lower-electric-rates
បណ្តាញចែកចាញអគ្គិសនីនៅភាគខាងត្បូងនៃកម្ពុជាដែលឧបត្ថម្ភដោយចិនត្រូវបានសម្ភោធឱ្យប្រើប្រាស់
ប្រព័ន្ធបណ្តាញចែកចាយអគ្គិសនីមួយដែលឧបត្ថម្ភដោយចិន ដែលមានប្រវែង ១០០គីឡូម៉ែត ត្រូវបានសម្ភោធនៅថ្ងៃព្រហស្បតិ៍នេះបន្ទាប់ពីបានដំណើរការសាងសង់អស់រយៈពេល ៤ឆ្នាំ។ ...
Hua Xia
http://news.xinhuanet.com/english/2016-04/28/c_135320033.htm
ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលព្រះអាទិត្យរបស់ចិនកំពុងសម្លឹងមើលទីផ្សារក្នុងអាស៊ាន
ដោយសារបណ្តាប្រទេសក្នុងអាស៊ានកំពុងជួបការលំបាកក្នុងការផលិតថាមពលឱ្យគ្រប់គ្រាន់ដើម្បីជម្រុញសេដ្ឋកិច្ចរបស់ខ្លួន មានក្រុមហ៊ុនដែលផ្គត់ផ្គង់ថាមពលព្រះអាទិត្យឈានមុខគេមួយចំនួនរបស់ចិនកំពុងស្វែងរកឱកាសវិនិយោគរបស់ខ្លួននៅក្នុងតំបន់នេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/24244/china---s-solar-companies-eye-asean/
SEZ ចាប់ផ្តើមប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ
ទោះជាមានការធ្លាក់ចុះការចំណាយខ្លាំងលើការចាប់ផ្ដើមដំឡើងផ្ទាំង ស្រូបថាមពលពន្លឺព្រះអាទិត្យក្តីក៏សួនឧស្សាហកម្មធំៗនៅកម្ពុជានៅ តែភ្ជាប់បណ្តាញប្រើប្រាស់ថាមពលអគ្គិសនី និងអគ្គិសនីតម្លៃថ្លៃដែលបំប្លែងពីប្រេងឥន្ធនៈដដែលដោយអះអាងថា សម្រាប់ ...
Kali Kotoski
http://bit.ly/1rBlDcz
ម្ចាស់រោងចក្រផលិតស្រាបៀរអង្គរត្រូវបានកោះហៅឱ្យចេញបំភ្លឺ
កាលពីម្សិលមិញ សកម្មជនបរិស្ថានបានធ្វើការកោះហៅសារជាថ្មីទៅកាន់ម្ចាស់រោងចក្រផលិត ស្រាបៀរអង្គរ Cambrew ឱ្យធ្វើការបំភ្លឺអំពីទំនាក់ទំនងនៃនាយកប្រតិបត្តិរបស់ពួកគេជាមួយនឹង គម្រោងទំនប់ដងសាហុង ដែលកំពុងត្រូវបានសាងសង់ឡើងនៅភាគខាងត្បូង ...
គង់ មេត្តា
http://www.phnompenhpost.com/national/angkor-beer-maker-called-out-over-don-sahong-dam